Security Tips

  • អ្វីទៅជាការសម្ងាត់ទិន្នន័យ និងឯកជនភាព?

    នៅពេលថ្មីៗនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានជំរុញមន្ត្រីរបស់ខ្លួនចាប់ផ្តើមប្រើប្រាស់បណ្តាញសង្គមដើម្បីអង្កេតបញ្ហា ដែលកំពុងតែកើតមានក្នុងសង្គម ធ្វើការដោះស្រាយតាមជំនាញនិងដែនសមត្ថកិច្ចរបស់ខ្លួន។ ការសម្រេចចិត្តនេះ ជាយន្តការដែលទទួលនូវការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋទូទាំងប្រទេស ដែលកំពុងប្រើប្រាស់បណ្តាញសង្គមមួយនេះយ៉ាងគំហក់បំផុត។ យោងតាមតួរលេខរបស់គេហទំព័រ “ស្ថិតិនៃការប្រើប្រាស់អ៊ីនធើណេតពិភពលោក (Internet World Stats)” ឆ្នាំ២០១៥ បានបង្ហាញថាក្នុងចំណោមប្រជាជនសរុប ១៥.៧០៨.៧៥៦នាក់ មានប្រជាជនប្រមាណ ៥.០០០.០០០ នាក់កំពុងប្រើប្រាស់បណ្តាញអ៊ីនធើណេត ក្នុងនោះ ៣.៣០០.០០០នាក់ មានគណនី…

    Read More »
  • យល់់ដឹងអំពីផ្នែកងងឹតរបស់អិុនធឺណិត (Dark Web)

    អិុនធឺណិតត្រូវបានចែកចេញជាពីរប្រភេទ ដែលក្នុងនោះ មួយគឺជាអិុនធឺណិតដែលអ្នក និងខ្ញុំបាននឹងកំពុងប្រើប្រាស់ទាំងអស់គ្នា ឬហៅថា ​”Surface Web” ដែលវារួមមាននូវវិបសាយធម្មតាៗដូចជា ​Google, Facebook, Amazon, និងអ្វីៗផ្សេងទៀតដែលអ្នកអាចស្រាវជ្រាវរុករក វានឹងបង្ហាញឲ្យអ្នកឃើញ។ តែនេះគឺមានប្រហែលជា ១០ភាគរយប៉ុណ្ណោះនៃអ៊ិនធឺណិតទាំងមូល ។ នៅសល់ប្រមាណជា ៩០ភាគរយផ្សេងទៀត គឺមិនត្រូវបានយើងប្រើប្រាស់ឡើយ ហើយដែលជា…

    Read More »
  • ប្រយ័ត្ន! មេរោគចាប់ជំរិតប្រភេទថ្មី Locky អាចឆ្លងតាមណេតវើកទាំងមូល

    “Locky” ស្តាប់ទៅដូចជាពាក្យដែលមានសំលេងសប្បាយរីករាយ (Lucky)…  ប៉ុន្តែវាជាឈ្មោះថ្មីមួយទៀតនៃមេរោគចាប់ជំរិត ដែលបានធ្វើការប្តូរឈ្មោះឯកសារសំខាន់ៗរបស់អ្នកទាំងអស់ ទៅជាឯកសារមានកន្ទុយ (extension) “.Locky” ។ ជាការពិតណាស់ វាមិនបានត្រឹមតែធ្វើការប្តូរឈ្មោះឯកសាររបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងធ្វើកូដនីយកម្ម (encrypted) នូវឯកសារសំខាន់ៗរបស់អ្នក ទាំងអស់ផងដែរ។ អ្នកអាចទិញនូវ key សម្រាប់ធ្វើបដិកូដនីយកម្ម (decrption) ចេញពីវេបសាយ…

    Read More »
  • តើអ្វីទៅជា VPN (Virtual Private Network)?

    តើអ្វីទៅជា VPN? វាមិនមាននិយមន័យពិតប្រាកដនៃពាក្យ VPN នេះទេ ទោះបីជានៅក្នុងសៀវភៅណែនាំក៏ដោយ។ យើងអាចនិយាយយ៉ាងសាមញ្ញថា៖ VPN មកពីពាក្យថា Virutal Private Network ហើយដែលអ្នកទាំងអស់គ្នាបានស្គាល់រួចទៅហើយនៅពាក្យថា ណេតវើក (network) ។ ចំណែកពាក្យថា “Private” គឺសំដៅទៅដល់ មិនមែនជាសាធារណៈ…

    Read More »
  • ទស្សនៈ ៖ ការតស៊ូរបស់ហេគឃ័រមានក្រមសីលធម៌នៅកម្ពុជា

    នៅក្នុងអត្ថបទថ្មីៗរបស់ខ្ញុំដែលនិយាយអំពី “សន្តិសុខព័ត៌មាន – សុបិន្តអាក្រក់សម្រាប់និស្សិតផ្នែកព័ត៌មានវិទ្យានៅកម្ពុជា” ខ្ញុំបានធ្វើការចង្អុលបង្ហាញនូវចំនុចសំខាន់នៃការដាក់បញ្ចូលមុខវិជ្ជាសន្តិសុខព័ត៌មានទៅក្នុងកម្មវិធីសិក្សារបស់និស្សិតមហាវិទ្យាល័យ។ ដោយសារតែមិនមានមុខវិជ្ជាទាំងអស់នោះហើយ បានជាអ្នកវិស្វករផ្នែកព័ត៌មានវិទ្យា ប្រៀបបានទៅនឹងបុគ្គលម្នាក់ដែលកំពុងតែរាវរកកូនសោររបស់ខ្លួននៅក្រោមពន្លឺភ្លើងសរសេរដងគោមបំភ្លីផ្លូវ តែតាមពិតនោះ កូនសោររបស់ គាត់បានជ្រុះនៅកន្លែងផ្សេង ដែលគ្មានភ្លើងបំភ្លឺទៅវិញទេ។ នៅក្នុងអត្ថបទខ្ញុំថ្ងៃនេះ ខ្ញុំនឹងនិយាយអំពី បុគ្គលក្នុងស្រុកដែលមានចំណេះដឹងគ្រប់គ្រាន់ដើម្បីក្លាយខ្លួនទៅ ជាហេគឃ័រមានក្របសីលធម៌ (ethical hackers) តែមិនទទួលបានការលើកទឹកចិត្ត និងឲ្យតម្លៃពីសង្គម។ …

    Read More »
  • តើអ្វីទៅដែលហៅថាហេគឃ័រមានក្រមសីលធម៌?

    បញ្ហាសន្តិសុខព័ត៌មាន គឺបានក្លាយទៅជាប្រធានបទមួយដ៏គួរចាប់អារម្មណ៍ក្នុងចំណោមអ្នកប្រើប្រាស់អិុនធឺណិតក្នុងពេលបច្ចុប្បន្ននេះ ហើយហេគឃ័រគឺជាផ្នែកមួយ នៃការពិភាក្សាផងដែរ។ គ្រប់ផ្នែកទាំងអស់នៃបញ្ហាសន្តិសុខព័ត៌មាន ត្រូវបានេគជឿជាក់ថា ហេគឃ័រគឺជាអ្នកវាយប្រហារ (exploit) ទៅលើចំនុចខ្សោយរបស់ ប្រព័ន្ធដើម្បីចូលទៅកាន់កាប់ប្រព័ន្ធកុំព្យូទ័រ។ ក្នុងពេលដែលមនុស្សជាច្រើនមានការភាន់ច្រលំរវាងពាក្យថាហេគឃ័រ (hackers) និងឧក្រិដ្ឋជនអិុនធឺណិត (cyer-criminals) ក៏មានមនុស្សជាច្រើនចង់ដឹងបន្ថែមទៀតអំពីហេគឃ័រ ហើយតើធ្វើដូចម្តេចដើម្បីក្លាយទៅជាហេគឃ័រ។ តើអ្នកកំពុងតែគិតថាចាប់ផ្តើមអាជីពការងារហេគឃីង ​(hacking) ដែរឬទេ? មានចំនុចមួយចំនួនដែលអ្នកគួរតែគិតគូរពិចារណាដើម្បីឲ្យជឿជាក់ថា…

    Read More »
  • ទស្សនៈ – យន្តការធ្វើឲ្យប្រសើរឡើងនូវជំនាញផ្នែកសន្តិសុខព័ត៌មាននៅកម្ពុជា?

    បន្ទាប់ពីការធ្វើសមាហរណ៍កម្មនាពេលថ្មីៗនេះទៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន មានឧិកាសជាច្រើនដែលយើងទាំងអស់គ្នាអាចរកបាន ទាក់ទងទៅនឹងការអប់រំ និងអាជីពការងារ។ ប្រទេសដែលជាសមាជិកអាស៊ានទាំងអស់ អាចធ្វើការផ្លាស់ប្តូរធនធានរបស់ខ្លួនក្នុងគោលដៅដើម្បីពង្រីកវិសាលភាពអាជីវកម្មរបស់ពួកគេ ទៅដល់ដៃគូពាណិជ្ជកម្មទាំងឡាយក្នុងតំបន់។ CyberSecurity គឺជាសេវាកម្មមួយដ៏មានសារៈសំខាន់ និងគួរឲ្យព្រួយបារម្ភសម្រាប់ក្រុមហ៊ុនអាជីវកម្មទាំងអស់ ដែលត្រូវយកចិត្តទុកដាក់។ ការវាយប្រហារតាមប្រព័ន្ធអុិនធឺណិត អាចធ្វើឲ្យក្រុមហ៊ុនមួយនោះរលំ ឬបាត់បង់កេរ្តិ៍ឈ្មោះ។ ផ្នែកទៅលើតម្រូវការទាំងនេះ តើកម្ពុជាបានផ្តល់នូវធនធានមនុស្សគ្រប់គ្រាន់ហើយឬនៅសម្រាប់ផ្គត់ផ្គង់ទៅលើទីផ្សារ។ តាមការសង្កេតរបស់ខ្ញុំ (លោក លី វណ្ឌី)…

    Read More »
  • យល់ដឹងអំពីលក្ខណៈរបស់ឌីដូស ​(DDos)

    មុនពេលដែលយើងចាប់ផ្តើមទៅលើវិធីសាស្ត្រដែលថាតើការវាយប្រហារមានផលប៉ៈពាល់យ៉ាងណាខ្លះចំពោះអ្នក ហើយនឹងអ្នកទាំងឡាយនៅក្នុងបណ្តាញអ្នក ខាងក្រោមនេះគឺជារូបភាពសង្ខេបតើអ្វីទៅជាការវាយប្រហារ DDoS ។ ការវាយប្រហារក្នុងទ្រង់ទ្រាញជា DDoS គឺចេញមកពីប្រភព ​BotNET ដែលជាបណ្តាញកុំព្យុទ័រដ៏ធំមួយដែលមានផ្ទុកមេរោគ (អាចដល់រាប់លានគ្រឿង) ហើយដែលត្រូវបានប្រើប្រាស់ដោយឧក្រិដ្ឋជនអិុនធឺណិតក្នុងការវាយប្រហារទៅលើវេបសាយរបស់អ្នក។ នៅត្រង់ចំនុចកណ្តាលគឺជាជនរងគ្រោះ ដែលឧក្រិដ្ឋជនអិុនធឺណិតធ្វើការទាញយកនូវទិន្នន័យ ឬប្រើប្រាស់នូវសមត្ថភាពរបស់កុំព្យូទ័រទាំងនោះដើម្បីដំណើរការឌីដូស (DDoS)។ ជនរងគ្រោះ ការវាយប្រហារធំៗបែបឌីដូស គឺត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅតាមបណ្តាញសារព័ត៌មាន ប៉ុន្តែភាពពិត…

    Read More »
  • កំហុសទាំង ៥ នៅពេលឆ្លើយតបទៅនឹងបញ្ហាសន្តិសុខព័ត៌មាន

    នៅក្នុងឧស្សាហកម្មសន្តិសុខព័ត៌មាន បើសិនជាយើងធ្វើឲ្យមានកំហុសឆ្គងណាមួយនោះ វានឹងនាំឲ្យមានការចំណាយយ៉ាងច្រើន។ បើតាមលោក Ben Johnson ដែលជាប្រធានផ្នែកយុទ្ធសាស្ត្រសន្តិសុខព័ត៌មានមកពី Bit9 បានចែករំលែកនូវចំណេះដឹងអំពីកំហុសឆ្គងចំនួន ៥យ៉ាង ដែលតែងតែកើតមានឡើងនៅពេលឆ្លើយតបទៅនឹងបញ្ហាសន្តិសុខព័ត៌មាន។ ១. មិនទាន់រៀបចំខ្លួននៅឡើយ សម្រាប់អង្គភាពដែលមិនបានរៀបចំខ្លួន ការស្វែងរកឃើញនូវការវាយប្រហារអាចនាំឲ្យមានការភ័យស្លន់ស្លោរ, ការឆ្លើយតបមិនបានពេញលេញ និងពិបាកក្នុងការសំអាត ។ អ្នកដឹងថាតើសំណួរណាខ្លះដែលអ្នកត្រូវសួរនៅពេលដែលមានបញ្ហា? ហេតុដូច្នេះហើយ…

    Read More »
  • ពាក្យសម្ងាត់អាក្រក់បំផុតប្រចាំឆ្នាំ ២០១៥

    ក្រុមហ៊ុន SplashData បានធ្វើការប្រកាសនូវ “បញ្ជីពាក្យសម្ងាត់ដែលអាក្រក់បំផុតប្រចាំឆ្នាំ២០១៥” ដែលបញ្ជាក់ឲ្យយើងដឹងយ៉ាងច្បាស់នូវទម្លាប់របស់អ្នកប្រើប្រាស់អិុនធឺណិត។ ពាក្យសម្ងាត់ “123456” និង “password” ត្រូវបានជាប់ចំណាត់ថ្នាក់ម្តងទៀតជាពាក្យដែលត្រូវបាននិយមប្រើប្រាស់បំផុត ដែលបង្ហាញឲ្យឃើញនូវអ្វីដែលជាការជ្រើសរើសរបស់អ្នកប្រើប្រាស់នៅតែប្រឈមមុខនឹងហានិភ័យ។ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំលើកទី ៥ នេះ ក្រុមហ៊ុន ​SplashData បានធ្វើការចងក្រងដោយដកស្រង់ចេញពីពាក្យសម្ងាត់ចំនួនច្រើនជាង ២លាន ដែលត្រូវបានលួចក្នុងឆ្នាំ ២០១៥…

    Read More »
  • អ្នកគឺជាចំនុចចាប់ផ្តើមនៃការវាយប្រហារពីហេគឃ័រ

    ក្រុមហ៊ុនភាគច្រើន បាននឹងកំពុងធ្វើការវិនិយោគទៅលើបណ្តាញ/ឧបករណ៍បណ្តាញរបស់ខ្លួន ឬអាចជាកម្មវិធីសន្តិសុខដោយបំពាក់នូវបច្ចេកវិទ្យាចុងក្រោយ ផ្នែកសន្តិសុខនិងការគ្រប់គ្រងការជួសជុលបញ្ហា (Patch) ។ ចាប់ផ្តើមចេញពីការងារទាំងនេះ ពួកគាត់បានធ្វើការព្យាយាមរួចទៅហើយដើម្បីកាត់បន្ថយនូវហានិភ័យនានាដែលអាចកើតមានឡើងចំពោះអង្គភាព។ ក៏ប៉ុន្តែ វាមិនមែនមានន័យថា ពួកគាត់មានសុវត្ថិភាពគេចផុតពីការវាយប្រហារនោះឡើយ។ ពួកគាត់គ្រាន់តែពន្យាពេលល្បែងនេះឲ្យងកាន់តែយូរប៉ុណ្ណោះ ហើយប្រហែលជាពួកគាត់នឹងនៅតែចាញ់ល្បែងនេះ។ មាននូវបច្ចេកទេសវាយប្រហារជាច្រើនទៀត ដែលភាគច្រើននៃអ្នកគ្រប់គ្រងផ្នែកសន្តិសុខព័ត៌មានមិនដែលយកចិត្តទុកដាក់សោះឡើយ។ ក្រៅពីចំនុចខ្សោយនៅក្នុងប្រព័ន្ធ, ខ្សែរសង្វាក់ដែលងាយរងគ្រោះបំផុតនោះគឺមនុស្ស ដែលវាមានការលំបាកបំផុតក្នុងការជួសជុល (patch) ឬដាក់យន្តការគ្រប់គ្រង…

    Read More »
  • តើអ្នកគួរតែចាប់ផ្តើមអាជីពការងារខាងផ្នែកសន្តិសុខព័ត៌មានយ៉ាងដូចម្តេច?

    ខ្ញុំចូលចិត្តបង្រៀន។ វាគឺផ្នែកមួយដែលជម្រុញឲ្យខ្ញុំបង្កើតវេបសាយនេះឡើង ដើម្បីជាការចូលរួមចំណែកលើកកំពស់ការយល់ដឹងដល់សាធារណៈជនទូទៅ បន្ថែមពីលើនិស្សិតប្រមាណច្រើនជាង ១០០០ នាក់ដែលខ្ញុំបានបង្រៀនកន្លងមកនេះ។ មានសំនួរមួយដែលនិស្សិតនិយមសួរគឺថា “ខ្ញុំបានចាប់ផ្តើមស្វែងរកព័ត៌មានទាក់ទងទៅនឹងអាជីពក្នុងវិស័យសន្តិសុខព័ត៌មាន ដោយមិនមានបទពិសោធន៍សោះឡើយ។ បើសិនជាអាច តើលោកគ្រូអាចផ្តល់នូវផែនទីផ្លូវនៃវគ្គសិក្សា/ហ្វឹកហ្វឺន ក៏ដូចជាឳកាសការងារដំបូង (entry level), សិក្ខាសាលា, ។ល។ ខ្ញុំកំពុងតែស្វែងរកនូវផែនទីបង្ហាញផ្លូវក្នុងរង្វង់ ១ឆ្នាំ ដើម្បីឈានជើងចូលទៅកាន់អាជីពការងារក្នុងវិស័យសន្តិសុខព័ត៌មាន។” ចំលើយរបស់ខ្ញុំគឺ…

    Read More »
  • តើពាក្យថា Penetration Testing មានន័យយ៉ាងដូចម្តេច?

    ពាក្យថា Penetration Test ត្រូវបានប្រើប្រាស់មិនបានត្រឹមត្រូវជាយូរមកហើយដោយឧស្សាហកម្មសន្តិសុខព័ត៌មាន ក្នុងន័យថា គឺជាអ្វីៗទាំងអស់ដែលចាប់ ផ្តើមចេញពីការធ្វើ assessment ដ៏ល្អឥតខ្ចោះមួយដែលធ្វើឲ្យដូច (simulation) ការវាយប្រហារជាក់ស្តែង រហូតដល់ការវិភាគដោយការចុចទៅលើ “start” និង “stop” ដោយប្រើប្រាស់នូវដំណោះស្រាយបច្ចេកវិទ្យាដែលកំពុងមាននៅក្នុងទីផ្សារ។ Vulnerability assessment ការធ្វើ Vulnerability…

    Read More »
  • Nuclear Exploit Kit to Spread Cryptowall 4.0 Ransomware

    CryptoWall 4.0 ដែលជាជំនាន់ថ្មីបំផុតនៃមេរោគចាប់ជំរិត ត្រូវបានអ្នកវាយប្រហារធ្វើការបញ្ចូលទៅក្នុង Nuclear exploit kit ដែលគឺជាកញ្ចប់កម្មវិធីមួយដ៏ល្បីហើយដែលចរាចរនៅក្នុងទីផ្សារងងឹត (underground market) ។ ការវាយប្រហារបែបចាប់ជំរិតរបៀបនេះ គឺជាការគំរាមគំហែងមួយដ៏ធំសម្រាប់អ្នកប្រើប្រាស់អិុនធឺណិតនាពេលបច្ចុប្បន្ន។ ជាធម្មតា មេរោគរបៀបនេះវាធ្វើការ encrypts (ចាក់សោរ ឬក៏បំលែង) រាល់ឯកសារនៅក្នុងកុំព្យូទ័រអ្នកប្រើប្រាស់ ហើយបន្ទាប់មកទាមទារឲ្យបង់ប្រាក់…

    Read More »
  • Cambodia Cyber Extortion – Sex Scam

    តើអ្វីទៅជា Cyber Extortion? Cyber Extortion គឺជាបច្ចេកទេសនៃការបោកប្រាក់ម្យ៉ាងដែលពាក់ព័ន្ធជាមួយនឹង នារី (ភាគច្រើននៅក្រៅប្រទេស) ជាមួយនឹងបុគ្គលជាបុរសនៅក្នុងស្រុក។ នារីនោះភាគច្រើនគឺចាប់ផ្តើមបង្កើតទំនាក់ទំនងជាមួយបុរសនោះ ក្នុងរយៈពេលវែង ឬក៏ខ្លី ហើយបន្ទាប់មកព្យាយាមឲ្យបុរសម្នាក់នោះ ស្រាតសំលៀកបំពាក់ទាំងអស់នៅពីមុខ WebCam។ នៅក្នុងដំណើរការនេះ ខាងនារីបានធ្វើការថត (record) រាល់សកម្មភាពទាំងអស់របស់ជនរងគ្រោះបុរស ហើយនឹងប្រើប្រាស់វាដើម្បីគំរាមទារប្រាក់។…

    Read More »
Back to top button