Home / Video / Training Series

Training Series

Auditor: ព័ត៌មានសំខាន់ៗដែលត្រូវការពារ

ក្នុងនាមជាអ្នកធ្វើសវនកម្ម ឬវិភាគនូវហានិភ័យនានានៅក្នុងប្រព័ន្ធព័ត៌មាន តើទិន្នន័យ (data) ណាខ្លះដែលត្រូវធ្វើការត្រួតពិនិត្យការពារឲ្យបានម៉ត់ចត់ ហើយត្រូវចាត់ទុកថាគឺជាថាគឺជាទិន្នន័យសំខាន់នោះ? បើតាមការពន្យល់បង្ហាញនៅក្នុងវីដេអូដែលបានបង្ហោះនៅក្នុងវេបសាយ YouTube បានឲ្យដឹងថា ធាតុចំបងសំខាន់ៗដែលពាក់ព័ន្ធទៅនឹងទិន្នន័យសំងាត់ (confidential data) គឺមានដូចជា: ១.ការគ្រប់គ្រងទៅលើឧបករណ៍រក្សាទុកទិន្នន័យចល័ត (removable storage management): ដោយរួមមានឧបករណ៍ Plug-and-Play, USB, external hard disk, ឬក៏ optical drive …etc ២.ការគ្រប់គ្រងឯកសារ (document management): រួមមានដូចជាការគ្រប់គ្រងទៅលើ file server, proxy server management, cloud storage, ឬក៏ប្រព័ន្ធរក្សាទុកទិន្នន័យផ្សេងៗទៀត ៣.ការគ្រប់គ្រងឧបករណ៍ (device management): សំដៅទៅលើការគ្រប់គ្រងរាល់ឧបករណ៍ (hardware) ឲ្យបានត្រឹមត្រូវ ដែលភាគច្រើនគឺពាក់ព័ន្ធទៅនឹងហេដ្ឋារចនាសម្ព័ន្ធ (infrastructure) ៤.ការគ្រប់គ្រងការបោះពុម្ពឯកសារ (print management): …

Read More »

បញ្ជីព្រឹត្តិការណ៍សន្តិសុខព័ត៌មានប្រចាំឆ្នាំ២០១៥ (វិដេអូ)

បញ្ជីព្រឹត្តិការណ៍សន្តិសុខព័ត៌មានប្រចាំឆ្នាំ២០១៥ (វិដេអូ) Chaos Communication Congress 2015 (32C3) Hamburg, Germany Dec 27-30, 2015 No Con Name 2015 [Spanish] Barcelona, Spain Dec 12, 2015 Post-Snowden Cryptography 2015 Brussels, Belgium Dec 9-10, 2015 Passwords 2015 Cambridge, UK Dec 7-9, 2015 DefCamp 2015 Bucharest, Romania Nov 19-20, 2015 BSides Winnipeg 2015 Winnipeg, Canada Nov …

Read More »

Introduction to Ethical Hacking and How to Get Started as an Ethical Hacker

Learn how to become an ethical hacker using Kal Linux! This tutorial uses high definition (HD) screen capture to show you how to do penetration testing, web testing, wifi hacking, and discover vulnerabilities in systems. If you are a freelancer looking to add skills to an Upwork, Elance, or online …

Read More »

Complete Free Hacking Course: Go from Beginner to Expert Hacker Today!

Everything you need to get started as a hacker and take your hacking skills to an expert level is included in this free screen capture HD video tutorial course from 2015! Begin with the basics of hacking including what is ethical hacking, introduction to hacking terms, and how hackers setup …

Read More »

The Internet is on fire

អិុនធឺណេតនៅលើភ្លើង! អ្នកជំនាញការផ្នែកសន្តិសុខលោក Mikko Hypponen ចង់ឲ្យអ្នកយល់អំពីវិធីសាស្ត្រដែលអ្នកប្រើអិនធឺណេតមានផលប៉ៈពាល់ដល់ ឯកជនភាព, សុវត្ថិភាព និងចំនុចផ្សេងៗជាច្រើនរបស់អ្នក។

Read More »

Security Concerns Surrounding Web Browsers

បញ្ហាសន្តិសុខនៅជុំវិញការប្រើប្រាស់ ​Web Browsers វិដេអូខាងក្រោមនេះ នឹងធ្វើការផ្តល់នូវការសិក្សាលំអិតទៅលើ Web Browsers អំពីវិធីសាស្ត្រដែល Browsers ត្រូវបានប្រើប្រាស់ ហើយនឹងបញ្ហាសន្តិសុខ ដែលភ្ជាប់មកជាមួយនឹងការប្រើប្រាស់វា។ នៅចុងបញ្ចប់នៃវិដេអូនេះ អ្នកនឹងយល់ដឹងអំពីមូលដ្ឋានគ្រឹះ នៃដំណើរការនៃ Browsers។

Read More »

Learn Information Security Fundamental (FREE COURSE)

សិក្សាអំពីមូលដ្ឋានគ្រឹះនៃសន្តិសុខព័ត៌មានដោយឥតគិតថ្លៃ SANS Cyber Aces Online បានដាក់ឲ្យដំណើរការនូវការសិក្សាពីចម្ងាយ (online) ដោយឥតគិតថ្លៃទៅលើមុខវិជ្ជាមួយចំនួន។ SANS គឺជាអ្នកជួរមុខ នៃការបណ្តុះបណ្តាលផ្នែកសន្តិសុខអ៊ិនធឺណេត (CyberSecurity) ជុំវិញពិភពលោក។ គោលដៅរបស់ SANS គឺធ្វើយ៉ាងណាឲ្យមុខវិជ្ជាទាំងអស់នោះ ក្លាយ ទៅជា Open Courseware ដើម្បីជួយជម្រុញឲ្យមានអ្នកជំនាញអាជីពផ្នែកសន្តិសុខព័ត៌មានកាន់តែច្រើននៅក្នុងឧស្សាហកម្មមួយនេះ ជាប្រយោជន៍បំពេញនូវកង្វៈខាតនៃតម្រូវការ។ សម្រាប់អ្នកដែលមានចំណាប់អាម្មណ៍ក្នុងការសិក្សាបន្ថែម វគ្គសិក្សានេះនឹងផ្តល់ឲ្យអ្នកនូវទស្សនាទាន ដើម្បីជាការយល់ដឹង និងការពារនូវប្រព័ន្ធសន្តិសុខព័ត៌មាន។ សូមចូលទៅកាន់ វគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃនេះ

Read More »

[Presentation] How to embrace BYOD by balancing mobile security and productivity

បង្ហាញស្តីពី BYOD ដោយការថ្លឹងថ្លែងពីសន្តិសុខឧបករណ៍ចល័ត និងផលិតកម្ម ខាងក្រោមនេះគឺជាជាបទបង្ហាញដោយអ្នកជំនាញស្តីអំពី Bring Your Own Device (BYOD)។ អ្នកជំនាញសន្តិសុខផ្នែកឧបករណ៍ចល័ត (Mobile Security Experts) បានបង្ហាញនូវព័ត៌មានថា ហេតុអ្វីបានជាក្រុមហ៊ុននានា មិនមាននូវគោលនយោបាយក្នុងការប្រើប្រាស់ឧបករណ័ចល័តផ្ទាល់ខ្លួន នៅក្នុងកន្លែងធ្វើការ។ សូមធ្វើការស្វែងយល់អំពីវិធីសាស្ត្រ ដែលអង្គភាពរបស់អ្នកអាចសម្រេចបាននូវការគ្រប់គ្រង និងសន្តិសុខនៃឧបករណ៍ចល័ត មាតិការ (content) និងកម្មវិធីនៅក្នុងអង្គភាព ។

Read More »

[Presentation] Securing your health organization begins with encryption

បទបង្ហាញស្តីពី ការធ្វើឲ្យមានសន្តិសុខល្អចំពោះក្រុមហ៊ុនរបស់អ្នកដោយចាប់ផ្តើមចេញពីការបំលែង (Encryption) តើអង្គភាពរបស់អ្នកមានសន្តិសុខល្អហើយឬនៅ? សូមស្តាប់ការបកស្រាយពន្យល់ពីអ្នកអាជីព IT មកពីមន្ទីរពេទ្យពីរកន្លែង អំពីវិធីសាស្ត្រដែលគេប្រើប្រាស់នូវ ដំណោះស្រាយ encryption សម្រាប់ជួយធ្វើឲ្យមានសន្តិសុខល្អ នៅពេលដែលមានបញ្ហាសន្តិសុខកើតឡើង ហើយនិងកម្មវិធីកុំព្យូទ័រដែលប្រើប្រាស់ ដែលអ្នកធ្វើឲ្យអង្គភាពរបស់អ្នកទទួលសន្តិសុខល្អ ។

Read More »

Offensive Computer Security 2014 [44 Parts]

វគ្គបណ្តុះបណ្តាលស្តីពីសន្តិសុខកុំព្យូទ័រ ២០១៤ គោលបំណងចំបងនៃអ្នកវាយប្រហារក្នុងការជ្រៀតចូល (exploit) ទៅក្នុងចំណុចខ្សោយ (vulnerability) គឺដើម្បីសម្រេចបានមកវិញនូវការប្រឹងប្រែងរបស់ខ្លួន (return on investment) ដែលជាទូទៅគឺពេលវេលារបស់ពួកគេ។ ការទទួលបានអ្វីមួយមកវិញនោះ គឺមិនមែនសំដៅតែទៅលើប្រាក់មួយមុខប៉ុណ្ណោះទេ អ្នកវាយប្រហារអាចមានការចាប់អារម្មណ៍ ក្នុងការទាញយកទិន្នន័យ អត្តសញ្ញាណ ឬក៏អ្វីផ្សេងទៀតដែលមានប្រយោជន័ដល់ពួគគេ។ ជំនាញក្នុងការធ្វើតេស្តវាយប្រហារ (penetration testing) រួមមាននូវសិទ្ធិស្របច្បាប់ក្នុងការធ្វើសវនកម្ម និងជ្រៀតចូលទៅក្នុងប្រព័ន្ធ ក្នុងការភ្ជាប់ចូលទៅកាន់សន្តិសុខប្រព័ន្ធជាក់ស្តែង ក្នុងគោលបំណងស្វែងរកយុទ្ធសាស្ត្រទប់ស្កាត់ពីការវាយប្រហារ។ ដើម្បីឲ្យអ្នកមាន លទ្ធភាពធ្វើដូច្នេះបាន គឺអ្នកត្រូវមានចំណេះដឹង ទៅលើចំណុចខ្សោយទាំងនោះ ហើយនឹងវិធីសាស្ត្រក្នុងការជ្រៀតចូលចំណុចខ្សោយទាំងនោះ។ នៅក្នុងខ្សែវិដេអូបណ្តុះបណ្តាលខាងក្រោមនេះ គឺផ្តល់ឲ្យអ្នកនូវការណែ ប៉ុន្តែវានឹងគ្របដណ្តប់ យ៉ាងលំអិតទៅលើវិធីសាស្ត្រជាមូលដ្ឋាន ជំនាញ បញ្ហាច្បាប់ និងកម្មវិធីដែលត្រូវបានប្រើប្រាស់នៅក្នុងការធ្វើតេស្ត និងធ្វើឲ្យប្រព័ន្ធមានសុវត្ថិភាព (security)។ នេះគឺជាវគ្គបណ្តុះបណ្តាលនៅ The Florida State University! សូមសិក្សាទាំងអស់គ្នា!

Read More »