ISAC Cambodia (InfoSec)
GeneralKnowledgeSecurity NewsSecurity Tips

ទស្សនៈ ៖ ការតស៊ូរបស់ហេគឃ័រមានក្រមសីលធម៌នៅកម្ពុជា

នៅក្នុងអត្ថបទថ្មីៗរបស់ខ្ញុំដែលនិយាយអំពី “សន្តិសុខព័ត៌មាន – សុបិន្តអាក្រក់សម្រាប់និស្សិតផ្នែកព័ត៌មានវិទ្យានៅកម្ពុជា” ខ្ញុំបានធ្វើការចង្អុលបង្ហាញនូវចំនុចសំខាន់នៃការដាក់បញ្ចូលមុខវិជ្ជាសន្តិសុខព័ត៌មានទៅក្នុងកម្មវិធីសិក្សារបស់និស្សិតមហាវិទ្យាល័យ។ ដោយសារតែមិនមានមុខវិជ្ជាទាំងអស់នោះហើយ បានជាអ្នកវិស្វករផ្នែកព័ត៌មានវិទ្យា ប្រៀបបានទៅនឹងបុគ្គលម្នាក់ដែលកំពុងតែរាវរកកូនសោររបស់ខ្លួននៅក្រោមពន្លឺភ្លើងសរសេរដងគោមបំភ្លីផ្លូវ តែតាមពិតនោះ កូនសោររបស់ គាត់បានជ្រុះនៅកន្លែងផ្សេង ដែលគ្មានភ្លើងបំភ្លឺទៅវិញទេ។ នៅក្នុងអត្ថបទខ្ញុំថ្ងៃនេះ ខ្ញុំនឹងនិយាយអំពី បុគ្គលក្នុងស្រុកដែលមានចំណេះដឹងគ្រប់គ្រាន់ដើម្បីក្លាយខ្លួនទៅ ជាហេគឃ័រមានក្របសីលធម៌ (ethical hackers) តែមិនទទួលបានការលើកទឹកចិត្ត និងឲ្យតម្លៃពីសង្គម។ 

ពាក្យថា “ហេគឃ័រ (hacker)” នៅក្នុងបរិបទអ្នកប្រើប្រាស់ IT នៅកម្ពុជា គឺសំដៅទៅដល់មនុស្សអាក្រក់ដែលមានជំនាញពិតប្រាកដមួយក្នុងការហេគចូលទៅកាន់កុំព្យូទ័រ, វេបសាយ ឬ ប្រព័ន្ធរបស់បុគ្គល ឬអង្គភាពណាមួយ។ អ្នកប្រើប្រាស់ទាំងនោះ គឺមិនដែលខ្វល់ឡើយថា ពួកគេគឺជាហេគឃ័រមានក្របសីលធម៌ (ethical hacker) , ហេគឃ័រការពារក្រុមហ៊ុន (white hat) ឬ ហេគឃ័រវាយប្រហារដើម្បីលួចឬបំផ្លាញ (black hat) ឡើយ។

បើតាមការចងចាំរបស់ខ្ញុំ, ក្នុងកំឡុងពេលប៉ុន្មានឆ្នាំមុន, មានបុរសម្នាក់ដែលតាំងខ្លួនឯងថាជា “ហេគឃ័រមានក្របសីលធម៌” ។ ដោយការប្រើប្រាស់នូវងារមួយនេះ គាត់ត្រូវបានក្លាយទៅជាកម្មវត្ថុនៃការតាមដានជារៀងរាល់ថ្ងៃ ពីសំណាក់មិត្តរួមការងារ, សហគមន៍ IT, ឬក្នុងករណីខ្លះដោយភ្នាក់ងារមានសមត្ថកិច្ច ជាពិសេសក្នុង ពេលដែលមានវេបសាយណាមួយត្រូវបានទទួលរងការវាយប្រហារ ដោយសារមនុស្សគ្រប់គ្នាតែងតែសង្ស័យគាត់ជាអ្នកធ្វើ ។ ស្ថិតនៅក្រោមសម្ពាតនេះ គាត់បានបង្ខំចិត្តធ្វើការបោះចោលនូវងារមួយនេះ ដោយការបិទចោល Facebook Page និងវេបសាយរបស់គាត់។ មានតែការធ្វើបែបនេះទេ ទើបគាត់អាចផ្តោតអារម្មណ៍ ធ្វើការងាររបស់គាត់ (មិនទាក់ទងនឹងសន្តិសុខឡើយ) ដោយមិនមានការជ្រៀតជ្រែក ឬក៏បញ្ហាណាមួយកើតឡើង។

ករណីមួយទៀតដែលខ្ញុំលើកយកមកបង្ហាញនាពេលនេះ គឺការរាយការណ៍ក្រៅផ្លូវការអំពីចំនុចខ្សោយរបស់វេបសាយ។ ក្នុងខែមីនា ឆ្នាំ២០១៣ មាននូវហេគឃ័រក្នុងស្រុកមួយចំនួន បានធ្វើការរាយការណ៍អំពីចំនុចខ្សោយនៃវេបសាយក្នុងស្រុកទៅកាន់អភិបាលគ្រប់គ្រងវេបសាយនោះ ហើយក៏បានស្ម័គ្រចិត្តជួយជួសជុលកំហុសឆ្គង ទាំងនោះដោយមិនយកកម្រៃទៀតផង។ ប៉ុន្តែអ្វីដែលពួកគេទទួលបាន គឺជាការគំរាមគំហែងតាមចាប់ ឬប្រាប់ទៅដល់អាជ្ញាធរមានសមត្ថិកច្ចទៅវិញ។ គោលបំណងពិត ប្រាកដនៃហេគឃ័រក្នុងស្រុកទាំងនោះ គឺដើម្បីជួយជួសជុលវាក្នុងការការពារមិនឲ្យហេគឃ័រក្រៅស្រុកចូលមក។

ចាប់តាំងពីឆ្នាំ២០១៤ មក ហេគឃ័រក្នុងស្រុកទាំងនោះហាក់ដូចជាបោះបង់ចោលជំនាញរបស់ខ្លួនទៅហើយ (ដោយមិនបានធ្វើការស្រាវជ្រាវបន្តទៀតឡើយ) ។ ជាជំនួសមកវិញ ពួកគេបានប្រើប្រាស់ជំនាញរបស់គេ ដើម្បីស្វែងរកវិធីសាស្ត្រយកលុយតាមអនឡាញ ដែលយើងស្គាល់ទាំងអស់គ្នា (Google Adsense) ។ តើមានហេតុផលអ្វីដែលត្រូវការរកចំណុចខ្សោយ ហើយអាចប្រឈមមុខនឹងការចាប់ខ្លួន? គ្រាន់តែអង្គុយនៅមុខកុំព្យូទ័រ, រកវិធីសាស្ត្រជុំវិញ ​Adsense, ពួកគេអាចរកប្រាក់បានរាប់ពាន់ដុល្លាអាមេរិកក្នុងមួយ (01) ខែ ដែលអ្នកជំនាញផ្នែកសន្តិសុខមិនអាចរកបានប្រាក់ខែដូចនោះឡើយ។ វាងាយស្រួលណាស់ មែនទេ? យើងបានបាត់បង់នូវអ្នកជំនាញក្មេងៗ ដែលយ៉ាងហោចណាស់គឺជាអ្នកជួយជម្រុញវិស័យសន្តិសុខព័ត៌មាន ឲ្យឈានទៅប្រកួតប្រជែងថ្នាក់តំបន់ (បើសិនជាមិនអាចដល់ ថ្នាក់អន្តរជាតិនោះទេ) ។

ខាងក្រោមនេះគឺជាវិដេអូដែលរៀបរាប់អំពីការងាររបស់ហេគឃ័រមានក្របសីលធម៌ ប្រចាំក្រុមហ៊ុន Trend Micro:

ដោយការមិនមាននូវហេគឃ័រមានក្របសីលធម៌ជាជនជាតិកម្ពុជា យើងទាំងអស់គ្នាបាននឹងកំពុងដកប្រាក់ពីក្នុងហោប៉ាវរបស់យើង បញ្ជូនវាទៅឲ្យភាគីទី ៣ ដែលជា ហេគឃ័រមានក្របសីលធម៌ជាជនបរទេស ដែលបាននឹងកំពុងសំលឹងមើលកម្ពុជាគឺជាឳកាសដ៏ធំក្នុងការស្វែងរកការងារ។ ជាចុងក្រោយបង្អស់ ផែនទីសន្តិសុខនៃបណ្តាញអិុនធឺណិតទាំងមូលនៃកម្ពុជា អាចនឹងធ្លាក់ទៅក្នុងដៃភាគីទី៣ ។ ហេតុដូច្នេះ តើឯណាទៅជាសន្តិសុខ ដែលយើងគ្រប់គ្នាចង់ការពារនោះ?

និយាយជារួម ស្ថានភាពនៃការវាយប្រហារតាមអិុនធឺណិតនៅកម្ពុជា បានកំពុងតែមានភាពស្ងប់ស្ងាត់ ហើយម្នាក់ៗមានការសប្បាយចិត្តជាថ្មីឡើងវិញ ដោយមិន បានឃើញព័ត៌មាននានាអំពីការវាយប្រហារ ដែលខ្លួនអាចមានការភ័យខ្លាចប៉ៈពាល់ដល់ប្រព័ន្ធខ្លួន។ សំណួរក្នុងពេលនេះគឺថា តើយើងពិតជាមានសុវត្ថិភាពដូចដែលយើងគិតនោះទេ? ហើយតើមានជនរងគ្រោះប៉ុន្មានអ្នកដែលមិនបានរាយការណ៍ពីការវាយប្រហារ? តើយើងត្រូវធ្វើអ្វីទៀតដើម្បីជាការលើកទឹកចិត្តឲ្យយុវជនទាំងនោះ ងាកមកប្រើប្រាស់ជំនាញរបស់ខ្លួនក្នុងការការពារអិុនធឺណិតនៅកម្ពុជា?

តើអ្នកមានយោបល់យ៉ាងដូចម្តេច?

អត្ថបទដើមជាភាសាអង់គ្លេស

https://www.linkedin.com/pulse/struggle-cambodian-ethical-hackers-phannarith-ou?trk=mp-author-card

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button