ISAC Cambodia (InfoSec)
GeneralKnowledgeSecurity NewsSecurity Tips

០៩ ចំនុចដើម្បីពង្រឹងសន្តិសុខទៅលើវេបសាយប្រើប្រាស់ WordPress

WordPress CMS គឺជាប្រភេទប្លុកមួយប្រភេទដែលអ្នកទាំងអស់គ្នាមានការប្រើប្រាស់ និងស្គាល់ជាទូទៅ ប៉ុន្តែយើងប្រហែលជាមិនបានគិតគូរបន្ថែមទៀតអំពីបញ្ហាសន្តិសុខរបស់វាឡើយ ។ ដើម្បីជៀសវាងការគំរាមគំហែងនានា និងបង្កើននូវកម្រិតសន្តិសុខ មានវិធីសាស្ត្រមួយចំនួនដូចខាងក្រោមដែលអ្នកអាចប្រើប្រាស់ ដើម្បីធ្វើឲ្យប្រសើរឡើងផ្នែកសន្តិសុខទៅលើ CMS WordPress:

1. សូមធ្វើការអាប់ដេតជាប្រចាំនូវ WordPress Core (ពេលមានកំណែថ្មីៗ សូមធ្វើការអាប់ដេតភ្លាមៗ)

2. សូមប្រើប្រាស់ពាក្យសម្ងាត់ដែលខ្លាំង: សូមបង្កើតពាក្យសម្ងាត់អ្នកដោយមានតួអក្សរ, លេខ និងតួអក្សរពិេសស ហើយមានប្រវែងវែងជាង ១២តួ។ អ្នកមិនត្រូវប្រើប្រាស់នូវព័ត៌មានដូចជា ថ្ងៃខែឆ្នាំកំណើត ឬក៏ពាក្យដែលមាននៅក្នុងវចនានុក្រមឡើយ ។

៣. សូមព្យាយាមកុំប្រើប្រាស់នូវ plugins និង themes ណាដែលអ្នកមិនស្គាល់ ឬមិនទាន់សម័យ (out of date) ឬក៏ទាញយកវា (download) តាមរយៈវេបសាយមិនផ្លូវការ ដែលជាទូទៅផ្ទូកទៅដោយមេរោគភ្ជាប់មកជាមួយ ។ អ្នកគួរតែធ្វើការរុករកនូវចំនុចខ្សោយផ្សេងៗដែលត្រូវបានស្គាល់ពីមុនមក ទៅលើ Plug-in ឬ themes ដែលអ្នកកំពុងប្រើប្រាស់ បើសិនជាជួបប្រទៈឃើញថាវាហួសសម័យ ឬមានបញ្ហាណាមួយ សូមបិទមុខងារដំណើរការជាបន្ទាន់ (deactivate) ។ សូមដាក់ឲ្យមានការអាប់ដេតដោយស្វ័យប្រវត្តិទៅលើ file នានារបស់ WordPress បើសិនជាអាចធ្វើទៅបាន ។

៤. សូមធ្វើការចំលងទុក (back-up) នូវឯកសារទាំងអស់របស់អ្នកឲ្យបានជាប្រចាំ ។ សូមធ្វើការព្យាយាមប្រើប្រាស់នូវ SFTP ឬ SSH ក្នុងការដំណើរការប្រតិបត្តិការ back-up ដោយជៀសវៀងប្រើប្រាស់ FTP (ដែលអាចត្រូវបានគេលួចពាក្យសម្ងាត់បានយ៉ាងងាយ) ។ សូមមលើព័ត៌មានបន្ថែមអំពី WordPress Back-up

៥. ដាក់នូវវេបសាយរបស់អ្នក នៅពីក្រោយ WAF (Web Application Firewall) ដែលវាអាចជួយអ្នកក្នុងការវិភាគទៅលើរាល់សំណើ HTTP ទាំងអស់ដែលឆ្លងកាត់វា (ដែលត្រូវបានស្គាល់ថា GET ឬ POST) ហើយនឹងធ្វើការប្លុកនូវសំណើមិនត្រឹមត្រូវ (ដូចជាការវាយប្រហារជាដើម) ។ WAF ប្រភេទកូដចំហរដែលត្រូវបានគេស្គាល់ជាទូទៅនោះគឺ Apache ModSecurity ។

៦. សូមដាក់នូវយន្តការការពារ/ផ្ទៀងផ្ទាត់ទៅលើរាល់ការបញ្ចូលទិន្នន័យទៅក្នុង text-boxes, subscribe newsletter ឬ contact form ដើម្បីការពារនូវ SPAM incidents ដោយវេបសាយ ។ សូមពិនិត្យមើលទៅលើ Google reCaptcha.

៧. សូមធ្វើការដាកបន្ថែមនូវ file index.php ទទេមួយ (មិនមាន content) នៅក្នុង directories មួយចំនួន ពីព្រោះដោយសារតែវេបសាយភាគច្រើន គឺធ្វើការ host ក្នុងលក្ខណៈជា Share server ដែលយើងមិនអាចធ្វើការកំណត់នូវ web service មួយចំនួន ហើយមុខងារ directory listing ជារឿយៗត្រូវបានបើកដំណើរការ។ ជាធម្មតាចូរបង្កើតនូវ index.php នៅក្នុង directories “wp-includes”, “wp-content”, “wp-content/plugins”, “wp-content/themes” និង “wp-content/uploads” ។

៨. សូមធ្វើការដាក់បន្ថែមនូវសន្តិសុខ Digital Certificate – SSL ចំពោះរាល់ភេជទាំងអស់នៅក្នងវេបសាយរបស់អ្នក (HTTPS) ទាំងសម្រាប់អ្នកចូលទៅកាន់វេបសាយ និងអភិបាល/អ្នកបញ្ចូលព័ត៌មាន។

៩. សូមជៀសវាងប្រើប្រាស់វេបសាយច្រើន នៅក្នងគណនី Hosting តែមួយ (ដែលជាធម្មតាត្រូវបានប្រើប្រាស់នៅក្នុង Plesk ឬ cPanel) ពីព្រោះដោយសារតែ បើសិនជាវេបសាយមួយត្រូវបានគេជ្រៀតចូលបាន វានឹងអាចជ្រៀតចូលទៅកាន់វេបសាយដទៃទៀត ៕

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button