GeneralKnowledgeSecurity NewsSecurity Tips

ទស្សនៈ – យន្តការធ្វើឲ្យប្រសើរឡើងនូវជំនាញផ្នែកសន្តិសុខព័ត៌មាននៅកម្ពុជា?

បន្ទាប់ពីការធ្វើសមាហរណ៍កម្មនាពេលថ្មីៗនេះទៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន មានឧិកាសជាច្រើនដែលយើងទាំងអស់គ្នាអាចរកបាន ទាក់ទងទៅនឹងការអប់រំ និងអាជីពការងារ។ ប្រទេសដែលជាសមាជិកអាស៊ានទាំងអស់ អាចធ្វើការផ្លាស់ប្តូរធនធានរបស់ខ្លួនក្នុងគោលដៅដើម្បីពង្រីកវិសាលភាពអាជីវកម្មរបស់ពួកគេ ទៅដល់ដៃគូពាណិជ្ជកម្មទាំងឡាយក្នុងតំបន់។ CyberSecurity គឺជាសេវាកម្មមួយដ៏មានសារៈសំខាន់ និងគួរឲ្យព្រួយបារម្ភសម្រាប់ក្រុមហ៊ុនអាជីវកម្មទាំងអស់ ដែលត្រូវយកចិត្តទុកដាក់។ ការវាយប្រហារតាមប្រព័ន្ធអុិនធឺណិត អាចធ្វើឲ្យក្រុមហ៊ុនមួយនោះរលំ ឬបាត់បង់កេរ្តិ៍ឈ្មោះ។ ផ្នែកទៅលើតម្រូវការទាំងនេះ តើកម្ពុជាបានផ្តល់នូវធនធានមនុស្សគ្រប់គ្រាន់ហើយឬនៅសម្រាប់ផ្គត់ផ្គង់ទៅលើទីផ្សារ។

តាមការសង្កេតរបស់ខ្ញុំ (លោក លី វណ្ឌី) ខ្ញូំអាចនិយាយបានថា យើងមិនមានធនធានមនុស្សគ្រប់គ្រាន់ បូកផ្សំជាមួយនឹងកង្វៈសមត្ថភាព ដើម្បីធ្វើការប្រកួតប្រជែងជាមួយនឹងប្រទេសដទៃទៀតជាសមាជិកអាស៊ានឡើយ។ ហេតុផលទាំងនេះមិនមែនបណ្តាលមកពីតែកង្វៈបទពិសោធន៍ការងារតែមួយមុខនោះទេ ប៉ុន្តែវាក៏បណ្តាលមកពីស្ថាប័នអប់រំសិក្សាធិការ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលផងដែរ ទៅលើការសិក្សាអំពីសន្តិសុខព័ត៌មាន និងស្តង់ដារ។

មានកត្តាធំៗចំនួន ៣ យ៉ាងដែលអាចជួយក្នុងការកសាងសមត្ថភាពធនធានមនុស្សផ្នែកសន្តិសុខព័ត៌មាន៖

១.ស្ថាប័នសិក្សាធិការ-អប់រំ

ភាគច្រើននៃស្ថាប័នសិក្សាផ្នែកព័ត៌មានវិទ្យា ការអភិវឌ្ឍមុខវិជ្ជាសិក្សារបស់ពួកគេគឺមានល្បឿនយឺតណាស់ បើប្រៀបធៀបទៅនឹងកំណើននៃបច្ចេកវិទ្យាព័ត៌មាន នៅក្នុងពិភពលោកសព្វថ្ងៃ។ ពួកគេនៅតែផ្តល់នូវមុខជំនាញបីធំៗដដែលៗទៅកាន់និស្សិត គឺមានដូចជា Networking (Installation, and configuration), Software (website and desktop development), and Database Administration ក្នុងពេលដែលប្រទេសនៅតំបន់អាស៊ានគេបានបង្កើត និងដាក់ឲ្យមាននូវមុខវិជ្ជាផ្នែកសន្តិសុខព័ត៌មានក្នុងទម្រង់បរិញ្ញាប័ត្ររួចទៅហើយ (Bachelor’s Decree)។ នៅពេលដែលនិសិ្សតពួកគេបញ្ចប់ពីសាកលវិទ្យាល័យ ពួកគេនឹងមានជំនាញសម្រាប់អាជីពការងារផ្នែកសន្តិសុខព័ត៌មានរួចជាស្រេច (ហើយដែលអាចមាននូវ វិញ្ញាបនប័ត្រអាជីពផងដែរ) ។

ជាមួយគ្នានេះផងដែរ ស្ថាប័នមួយចំនួនទៀត គួរតែបើកវគ្គបណ្តុះបណ្តាលវគ្គអាជីពពាក់ព័ន្ធទៅនឹងសន្តិសុខព័ត៌មាននៅកម្ពុជាផងដែរ។ ប៉ុន្តែបញ្ហាមួយដ៏សំខាន់ ទាក់ទងនឹងចំនុចនេះគឺតម្លៃនៃការរៀន និងការទទួលបានផលត្រលប់មកវិញ (return on investment)។ ក្នុងខណៈពេលនេះ និសិ្សតទូទៅមិនទាន់ដឹងអំពីសារៈសំខាន់ និងថាតើពួកគេអាចរកថវិការមកពីណាដើម្បីចំណាយទៅលើវគ្គសិក្សាណាមួយ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ស្ថាប័នបណ្តុះបណ្តាលទាំងនោះ ត្រូវតែនាំយកនូវវគ្គបណ្តុះបណ្តាលខ្លីជាលក្ខណៈអន្តរជាតិ ដូចជា CEH, ECSA, CISSP, CISM, CISA, OSCP …ល។

២.ស្ថាប័នរាជរដ្ឋាភិបាល

គ្រប់ផែនការសកម្មភាពទាំងអស់គឺអាចធ្វើទៅបានយ៉ាងហោចណាស់ត្រូវមានការចូលរួមពីរាជរដ្ឋាភិបាល ដែលជាអ្នកអាចបង្កើតនូវផែនការយុទ្ធសាស្ត្រថ្នាក់ជាតិ ទាក់ទងទៅនឹងសន្តិសុខព័ត៌មាន ស្តង់ដារសន្តិសុខ និងនីតិវិធី។ រាជរដ្ឋាភិបាលកំពុងតែស្ថិតនៅក្នុងដំណាក់កាលមួយនៃការបង្កើតនូវយន្តការត្រួតពិនិត្យទៅដល់ ស្ថាប័នទទួលបន្ទុកហេដ្ឋារចនាសម្ព័ន្ធជាតិ ហើយនឹងវិស័យឯកជន ដើម្បីធ្វើឲ្យត្រូវទៅតាមបទដ្ឋានស្តង់ដារព័ត៌មានវិទ្យា។ នៅពេលដែលផែនការត្រូវការអនុម័ត និងអនុវត្តន៍ រាជរដ្ឋាភិបាលនិងវិស័យឯកជនត្រូវរៀបចំប្រព័ន្ធព័ត៌មានរបស់ខ្លួនឲ្យមានភាពសីុសង្វាក់គ្នាជាមួយនឹងតម្រូវការទាបបំផុតនៃហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា និងសន្តិសុខព័ត៌មាន។ យើងសង្ឃឹមជឿជាក់ថា វិស័យទាំងអស់នឹងភ្ញាក់ឡើង ហើយពេលនោះតម្រូវការនូវធនធានក្នុងស្រុកក្នុងការធ្វើការវាយតម្លៃ គ្រប់គ្រង និងត្រួតពិនិត្យទៅលើផ្នែកសន្តិសុខព័ត៌មាន ក៏មានតម្រូវការច្រើនផងដែរ ។ តើយើងមានភាពរួចរាល់ហើយឬនៅ? តើយើងមាននូវធនធានគ្រប់គ្រាន់ដើម្បីបំពេញឬទេ? ចំលើយគឺនៅតែពឹងផ្អែកទៅលើចំនុចទី ១ (ខាងលើ) និងទី៣ (ខាងក្រោម) ។

៣.ការស្រាវជ្រាវតាមអិុនធឺណិត

សម្រាប់ការធ្វើឲ្យប្រសើរសមត្ថភាពផ្ទាល់ខ្លួន យើងមិនអាចពឹងទាំងស្រុងទៅលើសាកលវិទ្យាល័យនោះទេ។ អ្នកត្រូវតែធ្វើការស្រាវជ្រាវអោយបានច្រើនក្នុងការ ពង្រឹងសមត្ថភាពជំនាញ។ មាននូវធនធានសន្តិសុខព័ត៌មានជាច្រើននៅលើអិុនធឺណិតសម្រាប់អ្នកទាំងអស់គ្នា ដែលអ្នកអាចទាញយកនូវ វិដេអូ សៀវភៅ កម្មវិធីសម្រាប់ហ្វឹកហ្វឺន។ បើសិនជាអ្នកមានសំណួរ ⁣Google គឺអាចឆ្លើយទៅនឹងសំណួរអ្នកបាន ហើយនៅកម្ពុជាយើងក៏មាននូវសហគមន៍សន្តិសុខព័ត៌មានមួយចំនួនផងដែរ (ភាសារខ្មែរ) ដែលអាចអាចសួរសំណួរពេលណាដែលត្រូវការ៖

https://www.facebook.com/OuPhannarith
https://www.facebook.com/Mr.lyvandy
https://www.facebook.com/cheatsovichea

យើងអាចចែករំលែកនូវអ្វីដែលយើងដឹង ហើយយើងអាចរៀននូវអ្វីដែលយើងមិនបានចេះទាំងអស់គ្នា។ ការចែករំលែកគឺជាមធ្យោបាយដ៏ល្អបំផុត។

អត្ថបទខាងលើនេះ គឺជាទស្សនៈទាំងស្រុងរបស់លោក លី វណ្ឌី ដែលជាអ្នកជំនាញផ្នែកសន្តិសុខមកពីក្រុមហ៊ុន Deloitte (Cambodia)។

បកប្រែក្រៅផ្លូវការដោយក្រុមការងារវេបសាយ SecuDemy.com

សម្រាប់អត្ថបទដើមជាភាសាអង់គ្លេស សូមចូលទៅកាន់
https://www.linkedin.com/pulse/how-improve-cyber-security-skill-cambodia-ly-vandy

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button