Security Tips
-
Script Kiddie: ជាបុគ្គលមិនមានជំនាញ ឬក៏ជាហេគឃ័រដ៏គ្រោះថ្នាក់
នរណាម្នាក់ក៏អាចទាញយកកម្មវិធីពីអ៊ីនធឺណិតផងដែរ។ មានកម្មវិធីរាប់ពាន់សម្រាប់ hacking និង security ដែលមានលើអ៊ិនធឺណិត។ កម្មវិធីទាំងនេះត្រូវបានអភិវឌ្ឍន៍ដោយអ្នកសរសេរកម្មវិធីកុំព្យូទ័រដែលមានជំនាញ និងអ្នកដែលមានចំណង់ចំណូលចិត្តផ្ទាល់។ កម្មវិធីភាគច្រើនគឺអ្នកអាចទាញយកដោយសេរី និងប្រើវា។ នេះអាចជាការប្រសើរមួយដល់អ្នកប្រើដែលចង់រៀនអំពីសន្តិសុខអ៊ីធឺណិត (cybersecurity)។ ទោះជាយ៉ាងណាក៏ដោយ វាអាចមានបញ្ហានៅពេល script kiddie ព្យាយាមប្រើវាសម្រាប់ការហេគឃីង។ តើអ្វីទៅជា Script Kiddie…
Read More » -
គន្លឹះ ១២ ចំនុចដើម្បីធ្វើបទបង្ហាញដ៏មានប្រសិទ្ធិភាពចំពោះមុខក្រុមប្រឹក្សាភិបាល
សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត (Cybersecurity) គឺជាក្តីបារម្ភចម្បងសម្រាប់ក្រុមប្រឹក្សាភិបាល។ តាមពិត 42% នៃមេដឹកនាំជិត 500 នាក់ ដែលបានអង្កេតដោយ National Association of Corporate Directors បានបង្ហាញថា ហានិភ័យតាមអ៊ិនធឺណិតជាកត្តាមួយក្នុងចំណោមកង្វល់ទាំង 5 ដែលពួកគេកំពុងប្រឈម – នៅពីក្រោយការប្រែប្រួលអាកាសធាតុ…
Read More » -
ឯកសារជំនួយសម្រាប់ការប្រឡង CEH
ការសិក្សាទៅលើមុខវិជ្ជា Certified Ethical Hackers (CEH) អាចត្រូវបានធ្វើដោយខ្លួនឯង (វគ្គសិក្សាលើអ៊ីនធឺណិត) និងការបណ្តុះបណ្តាលក្នុងថ្នាក់រៀនដោយផ្ទាល់សម្រាប់អ្នកដែលមានថវិការសម្រាប់ប្រភេទនោះ។ អ្នកដែលចង់ប្រឡងយកវិញ្ញាបនប័ត្រនេះត្រូវមានបទពិសោធន៍ការងារយ៉ាងហោចណាស់រយៈពេល ២ឆ្នាំ។ ខាងក្រោមនេះគឺជាសៀវភៅសម្រាប់ត្រៀមប្រឡងយក CEH ហើយដែលត្រូវបានដាក់ឲ្យទាញយក (ប្រហែលដោយសារសេ៊រីចាស់ហើយមើលទៅ) http://whb.es/Certified%20Ethical%20Hacker%20(CEH)%20v3.0%20Official%20Course.pdf http://1.droppdf.com/files/j5pBT/ceh-certified-ethical-hacker-all-in-one-exam-guide-mcgrawhill-pdf-01qlt-.pdf នេះគឺជាឯកសារផ្លូវការនៃមុខវិជ្ជា CEH https://www.eccouncil.org/wp-content/uploads/2016/02/cehv9-brochure.pdf ខាងក្រោមនេះគឺជាតារាងពិន្ទុនៃការប្រឡង…
Read More » -
តើក្រុមក្រហម និងខៀវផ្តល់អត្ថប្រយោជន៍យ៉ាងដូម្តេច?
ក្រុមក្រហម និងក្រុមខៀវ គឺជាយុទ្ធសាស្ត្រពីរផ្សេងពីគ្នាសម្រាប់ធ្វើការវាយតម្លៃ (assessment) ទៅលើស្ថានភាពសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានរបស់អង្គភាព។ នៅក្នុងអត្ថបទនេះ អ្នកនឹងស្វែងយល់ដឹងអំពីគុណសម្បត្តិធំៗនៃវិធីសាស្រ្តរបស់ក្រុមមួយៗ ហើយនឹងថាតើក្រុមទាំងពីរនេះអាចផ្តល់ផលវិបាកយ៉ាងដូចម្តេចខ្លះនៅពេលដែលយើងធ្វើការតេស្តទៅលើសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (penetration testing)។ តើអ្វីទៅជា Red Team និង Blue Team? ក្រុមទាំងពីរខាងលើនេះគឺជាការប្រើប្រាស់អភិក្រម (approaches)…
Read More » -
ពាក្យសម្ងាត់ប្រវែង០៨តួៈ គួបញ្ឈប់ការប្រើប្រាស់
វាដល់ពេលដែលយើងត្រូវធ្វើការបោះចោលពាក្យសម្ងាត់ដែលមានប្រវែងប្រាំបីតួ ឬតិចជាងនេះហើយ ដោយអ្នកត្រូវប្រើប្រាស់ពាក្យសម្ងាត់យ៉ាងហោចណាស់ប្រវែង១២តួវិញ។ ពាក្យសម្ងាត់ដែលមានប្រវែងប្រាំបីតួ ឬតិចជាងនេះ ត្រូវបានបំលែង “hashed” ដោយប្រើប្រាស់នូវបច្ចេកទេសទូលំទូលាយមួយគឺ NTLM algorithm របស់ Microsoft ហើយក្នុងពេលនេះត្រូវបានគេបំបែកបានហើយដោយប្រើប្រាស់ពេលវេលាស្មើនឹងខ្សែភាពយន្តមួយប៉ុណ្ណោះ។ បើតាមហេគឃ័រមានឈ្មោះថា “Tinker” បានប្រាប់ទៅដល់សារព័ត៌មាន The Register កាលពីពាក់កណ្តាលខែកុម្ភៈ បានឲ្យដឹងថា…
Read More » -
ចំនុចទាំង5 នៃអ៊ីម៉ែលក្លែងបន្លំៈ សូមគិតអោយច្បាស់មុនពេលអ្នកចុច!
ការចុចតែមួយម្តង អាចជាភាពខុសគ្នារវាងការថែរក្សាសុវត្ថិភាពទិន្នន័យ និងទទួលរងការបាត់បង់ហិរញ្ញវត្ថុដ៏ធំសម្បើម។ ចាប់ពីពេលដែលមានបុគ្គលិកម្នាក់ធ្លាក់ក្នុងអន្ទាក់អ៊ីម៉ែលក្លែងបន្លំហើយនោះ អាជីវកម្មរបស់អ្នកគឺងាយរងការលួចទិន្នន័យ និងការខាតបង់យ៉ាងធំ។ សូមមើលចំនុចទាំង ៥ ខាងក្រោម៖ ១. អក្ខរាវិរុទ្ធ និងវេយ្យាករណ៍មានការសរសេរខុសច្រើន ខណៈពេលដែលការប្រៀបធៀបនេះកើតឡើងម្តងម្កាលក៏ដោយ តែវាពិតជាល្អបំផុតសម្រាប់យើង ដែលថាអ៊ីម៉ែលដែលសរសេរមានកំហុសពាក្យពេជន៍ជាច្រើននោះគឺជាសញ្ញាព្រមានមួយសម្រាប់រឿងនេះ។ ក្រុមហ៊ុនជាច្រើនគឺមានយន្តការក្នុងការត្រួតពិនិត្យទៅលើអក្ខរាវិរុទ្ធ និងផ្ទៀងផ្ទាត់ពាក្យពេចន៍ច្រើនលើកច្រើនសារមុននឹងបញ្ជូនចេញ។ ហេតុដូច្នេះ សារដែលមានកំហុសឆ្គងពាក្យពេចន៍ គឺទំនងជាសារក្លែងបន្លំ។…
Read More » -
តើអ្វីទៅជា Red Team? ហេតុអ្វីបានជាខ្ញុំត្រូវការវា?
នៅក្នុងសង្គ្រាមតាមប្រព័ន្ធអ៊ីនធឺណិត អ្នកប្រហែលជាចង់ចូលទៅក្នុងក្រុមពណ៌ក្រហម (Red Team)។ នៅក្នុងអត្ថបទនេះ នឹងការពន្យល់ថាតើ Read Team មានន័យយ៉ាងដូចម្តេច? ហើយតើក្រុមមួយនេះអាចជួយដល់អង្គភាពគ្រប់ទំហំ គ្រប់ឧស្សាហកម្ម និងគ្រប់កម្រិតបច្ចេកទេសយ៉ាងណា? តើ Red Team ជាអ្វី? Red Team គឺជាការពិសោធន៏នៃការវាយប្រហារពហុស្រទាប់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើការវាស់វែង ថាតើមនុស្ស…
Read More » -
ផលវិបាកជាច្រើននៃការចោរកម្ម (Piracy) ឬការលួចចំលងឌីជីថល
មាតិកាឌីជីថល (Digital Content) អាចមានតម្លៃថ្លៃណាស់ ជាពិសេសគឺកញ្ចប់សូហ្វវែ៉រ (software packages)។ ពេលខ្លះ មាតិកានេះត្រូវចំណាយអស់ទឹកប្រាក់ជាច្រើនពាន់ដុល្លារ។ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែមានលទ្ធភាពទិញនៅក្នុងតម្លៃថ្លៃបែបនេះទេ។ ប្រសិនបើអ្នកចំណាយពេលខ្លះនៅលើអ៊ីនធឺណិតនោះ អ្នកអាចនឹងលឺអំពីការលួចចម្លង ឬចោរកម្មឌីជីថល។ ការលួចចម្លងឌីជីថលគឺជាទម្រង់មួយនៃការរំលោភបំពានច្បាប់រក្សាកម្មសិទ្ធិបញ្ញា។ ទោះជាយ៉ាងណាក៏ដោយ ការលួចចម្លងមិនត្រូវបានកំណត់ត្រឹមតែសូហ្វវែ៉រ នោះទេ។ ការលួចចម្លងរួមបញ្ចូលខ្សែភាពយន្ត សៀវភៅ និងហ្គេមជាច្រើនផងដែរ។…
Read More » -
ជំនាញដែលល្អបំផុតសម្រាប់អាជីពការងារជាអ្នកធ្វើតេស្តសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន
ក្រោយពីអានអត្ថបទ តើអ្នកចាប់យកអាជីពការងារផ្នែក PenTest យ៉ាងដូចម្តេចមក ខ្ញុំបានទទួលសំណួរជាច្រើនទាក់ទងទៅនឹងជំនាញដែលពាក់ព័ន្ធទៅនឹងអាជីពការងារនេះ។ ខ្ញុំបាទសូមលើកយកនូវជំនាញបឋមមួយចំនួនដែលអ្នកធ្វើតេស្តសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (penentration tester) ទាំងអស់គួរតែមាន។ យើងនឹងពិភាក្សាគ្នាទៅលើជំនាញដែលដូចគ្នាៗ ដោយសារតែយើងមិនអាចរំពឹងថាមនុស្សម្នាក់ៗមានជំនាញដូចគ្នានោះទេ។ ១. យល់ឲ្យបានច្បាស់ពីប្រព័ន្ធប្រតិបត្តិការ។ ខ្ញុំមិនអាចសង្កត់ធ្ងន់ថា វាសំខាន់ប៉ុនណានោះទេ។ មនុស្សជាច្រើនចង់ក្លាយទៅជាអ្នកវាយប្រហារ (hackers) ឬជាអ្នកជំនាញសន្តិសុខប្រព័ន្ធ តែបែជាមិនដឹងអំពីប្រព័ន្ធទាំងនោះទៅវិញ។…
Read More » -
តើអ្នកចាប់យកអាជីពការងារផ្នែក PenTest យ៉ាងដូចម្តេច?
១. ព័ត៌មានទូទៅ អាជីពការងារផ្នែកធ្វើតេស្តសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (Pentesting) គឺជាការងារមួយមិនដូចការងារផ្សេងទៀតនៅក្នុងទម្រង់ច្រើនយ៉ាង។ វានឹងសាកល្បងកម្រិតសមត្ថភាពរបស់អ្នកស្ទើរតែរាល់ថ្ងៃ ដែលជំរុញភាពច្នៃប្រឌិតនិងប្រទាក់ក្រឡា ដោយសារតែអ្នកធ្វើតេស្តដើម្បីស្វែងរកចំនុចខ្សោយ និងទម្រង់នៃការវាយប្រហារជាច្រើនបែបច្រើនយ៉ាង។ នៅក្នុងអាជីពនេះ អ្នកនឹងដើរតួនាទីជាហេគឃ័រដែលមានក្រមសីលធម៌ (ethical hacker) ដែលត្រូវបានជួលដើម្បីពង្រឹងសន្តិសុខអ៊ិនធឺណិតនិងប្រព័ន្ធនៅក្នុងអង្គភាពមួយ។ ការងារនេះគឺរួមផ្សំទាំងកិច្ចការបច្ចេកទេស និងការសរសេររបាយការណ៍ពាក់ព័ន្ធផងដែរ។ ការស្វែងរក, ការធ្វើតេស្ត និងការជួសជុលចំនុចខ្សោយទាំងនោះត្រូវតែអមទៅដោយឯកសាររបាយការណ៍ដ៏ល្អ…
Read More » -
៧ ចំនុចដើម្បីការពារវេបសាយរបស់អ្នកពីការវាយប្រហារ
ជាមួយនឹងការកើនឡើងនូវការធ្វើពាណិជ្ជកម្ម ឬធុរៈកិច្ចអនឡាញជារៀងរាល់ថ្ងៃ អ៊ិនធឺណិតបានក្លាយទៅជាទីលានប្រយុទ្ធជួរមុខមួយរវាងក្រុមហ៊ុន និងសត្រូវដែលមើលមិនឃើញ (ហេគឃ័រ)។ ចារកម្មទៅលើឧស្សាហកម្មធំៗ ការវាយលុកបំផ្លិចបំផ្លាញ ហើយនឹងភេរវកម្មតាមប្រព័ន្ធអ៊ិនធឺណិតបានកើតឡើងជាញឹកញាប់ ដែលធ្វើឲ្យមានការបាត់បង់ប្រាក់ចំណូល ការលួចយកទិន្នន័យ ការរំខានទៅដល់ដំណើរការអាជីវកម្ម និងខូចខាតកេរ្ត៍ឈ្មោះ។ សូមត្រៀមខ្លួនឲ្យរួចជាស្រេចសម្រាប់បង្ការការវាយប្រហារ។ សូមអនុវត្តន៍តាមវិធាន ៧ចំនុចខាងក្រោមដើម្បីការពារអង្គភាពរបស់អ្នកពីការគំរាមគំហែងខាងក្រៅ។ ១. ដឹងសត្រូវឲ្យបានច្បាស់អ្នកត្រូវយល់ដឹងឲ្យបានច្បាស់ ថាតើនរណាដែលអាចគំរាមគំហែងមកដល់អង្គភាពរបស់អ្នក។ មិនមានហេគឃ័រពីរនាក់ដូចគ្នានោះទេ។ ដើម្បីត្រៀមខ្លួនពីការវាយប្រហារ…
Read More » -
របៀបដែលឧក្រិដ្ឋកម្មជាច្រើនលាក់ខ្លួននៅក្នុង Dark Web
សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) របស់អង្គការសហប្រជាជាតិបង្ហាញថា ពាក់កណ្តាលនៃពិភពលោក ឬមនុស្សប្រមាណជា 3,5 ពាន់លាននាក់កំពុងប្រើប្រាស់អ៊ីនធឺណិត។ កម្មវិធី Browser ស្តង់ដារមួយដែលភ្ជាប់ទៅកាន់អ៊ីនធឺណិតផ្តល់ឱ្យយើងនូវលទ្ធភាពទទួលបានព័ត៌មានជាច្រើន ខណៈដែលវេបសាយរុករកព័ត៌មាន (Search Engine) ធ្វើឱ្យវាមានភាពងាយស្រួលក្នុងការស្វែងរកអ្វីដែលយើងចង់ស្វែងរក។ យោងតាមក្រុមអ្នកស្រាវជ្រាវឱ្យដឹងថា ត្រឹមតែ 4 ភាគរយនៃមាតិកាអ៊ីនធឺណិតអាចត្រូវកំណត់ជាបញ្ជីនៃពាក្យ (Index) ហើយអាចចូលប្រើប្រាស់បានតាមរយៈវេបសាយរុករកព័ត៌មាន…
Read More » -
តើអ្នកគិតថាអ្នកពិតជាគ្មានអ្វីដែលហេគឃ័រលួចមែនទេ?
បច្ចេកវិទ្យាពិតជាធ្វើឱ្យជីវិតរស់សព្វថ្ងៃមានភាពងាយស្រួលណាស់។ ជាការពិត ភាពងាយស្រួលរបស់អ្នកប្រើប្រាស់នាំឱ្យមានការច្នៃប្រឌិតថ្មីក្នុងបច្ចេកវិទ្យាឌីជីថលនេះ។ កាវិវត្តន៍ពីទូរស័ព្ទឆ្លាតវៃទៅកាន់ “Internet of Things (IoTs)” យើងកាន់តែខិតខំប្រឹងប្រែងរស់នៅតាមរយៈការភ្ជាប់ទំនាក់ទំនងជាមួយនឹងបណ្តាញអ៊ីនធឺណិត។ ប៉ុន្តែតើអ្នកធ្លាប់ឆ្ងល់ពីអ្វីដែលអាចកើតឡើងទេប្រសិនបើព័ត៌មានទាំងអស់ដែលអ្នកដាក់លើអ៊ីនធឺណិតធ្លាក់ចូលក្នុងដៃរបស់មនុស្សអាក្រក់? ជនរងគ្រោះនៃឧក្រិដ្ឋកម្មអ៊ីនធឺណិតបាត់បង់ទឹកប្រាក់ 1,42 ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ 2017 យោងតាមរបាយការណ៍មួយរបស់មជ្ឈមណ្ឌលបណ្តឹងឧក្រិដ្ឋកម្មអ៊ីនធឺណិត (Internet Crime Complaint Center (IC3))…
Read More » -
គន្លឹះទាំង ៥ ក្នុងការពង្រឹងសុវត្ថិភាពព័ត៌មានវិទ្យារបស់អ្នក
វាពិតជាងាយស្រួលក្នុងការទុកព័ត៌មាននៅលើអនឡាញ – ប្រហែលជាវាស្រួលពេកហើយ។ រាប់ចាប់ពីបណ្តាញព័ត៌មានសង្គមរហូតដល់ការងារប្រចាំថ្ងៃជាច្រើន ហើយពេលខ្លះវាមានអារម្មណ៍ថា យើងកំពុងតែចំណាយពេលជាច្រើននៃជីវិតរបស់យើងនៅលើអនឡាញផងដែរ។ វាពិតជារឿងសំខាន់ណាស់ក្នុងការកត់សម្គាល់ថា ព័ត៌មានដែលអ្នកបានដាក់នៅលើអនឡាញសុទ្ធតែមានសុវត្ថិភាព ហើយការដាក់ព័ត៌មានទាំងនោះសុទ្ធតែជាការល្អនោះទេ។ 77% នៃអាជីវកម្មជាច្រើនមិនមានផែនការឆ្លើយតបជាផ្លូវការសម្រាប់ការវាយប្រហារតាមអ៊ីនធឺណិត យោងទៅតាមការស្រាវជ្រាវពីវិទ្យាស្ថាន Ponemon បានអោយដឹងថា វាមាន 77% នៃបុគ្គលដែលត្រូវបានសម្ភាសបង្ហាញថា ស្ថាប័នរបស់ពួកគេមិនមានផែនការឆ្លើយតបជាផ្លូវការសម្រាប់ការវាយប្រហារតាមអ៊ីនធឺណិតនោះទេ។ ជាលទ្ធផលអាជីវកម្មរបស់ពួកគេរងគ្រោះនៅពេលបញ្ហាវាយប្រហារកើតឡើង។ វាមានសារៈសំខាន់ណាស់ក្នុងការស្វែងយល់អំពីសន្តិសុខព័ត៌មាន…
Read More » -
ហេគគ្រឿងចក្រធន់ធ្ងន់ (industry machines) តាមរយៈចំនុចខ្សោយនៅក្នុងតេលេបញ្ជា
តើអ្នកដឹងទេថាឧស្សាហកម្មផលិតកម្ម និងសំណង់ជាច្រើនដែលកំពុងតែប្រើឧបករណ៍បញ្ជាពីចម្ងាយដោយប្រើប្រាស់ហ្វ្រេកង់វិទ្យុ (radio-frequency remote controllers) ដើម្បីប្រតិបត្តិការទៅលើឧបករណ៍ស្ទូច អណ្តូងខួង និងគ្រឿងចក្រធុនធ្ងន់ផ្សេងទៀត? តើពិតជាមិនមានបញ្ហាទេឬ? ។ បើតាមការបញ្ជាក់របស់ Trend Micro ពួកវាគឺងាយរងគ្រោះដោយសារតែការហេគ។ លទ្ធភាពនៃការវាយប្រហារជាច្រើនសម្រាប់អ្នកបង្កកំហុសនេះរួមមានសមត្ថភាពក្នុងការដាក់បញ្ចូលពាក្យបញ្ជា ការផ្គូផ្គងឡើងវិញដែលមានភាពគ្រោះថ្នាក់ និងសូម្បីតែសមត្ថភាពក្នុងការបង្កើតនូវការបញ្ជាផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ដើម្បីគ្រប់គ្រងឧបករណ៍ពីចម្ងាយថែមទៀត។ នៅក្នុងរបាយការណ៍របស់ខ្លួន Trend Micro…
Read More »