ISAC Cambodia (InfoSec)
GeneralKnowledgeSecurity NewsSecurity Tips

និន្នាការសន្តិសុខអុិនធឺណិតដ៏ធំបំផុតទាំង ៥ ក្នុងឆ្នាំ២០២០

តួនាទីដ៏សំខាន់ដែលសន្តិសុខអុិនធឺណិតមានក្នុងការការពារភាពឯកជនសិទ្ធិ សេរីភាព និងអ្វីៗគ្រប់បែបយ៉ាងរួមទាំងសុវត្ថិភាពខាងក្រៅរបស់យើង នឹងកាន់តែមានភាពលេចធ្លោជាងពេលណាៗទាំងអស់ក្នុងឆ្នាំ២០២០ នេះ។ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់យើងកាន់តែច្រើនឡើងៗត្រូវបានតភ្ជាប់ជាមួយអុិនធឺណិត និងងាយរងការវាយប្រហារតាមឌីជីថល, ការលួចយកទិន្នន័យដែលពាក់ព័ន្ធនឹងការលេចធ្លាយព័ត៌មានផ្ទាល់ខ្លួនកាន់តែមានច្រើនឡើងៗ ហើយមានទំហំធំ, និងមានការកើនឡើងនូវការជ្រៀតជ្រែកផ្នែកនយោបាយ។ សារៈសំខាន់នៃសុវត្ថិភាពតាមអុិនធឺណិត គឺជាបញ្ហាដែលកាន់តែមានការព្រួយបារម្ភពីសាធារណជន។

យើងបានផ្តល់ជំនឿទៅលើបច្ចេកវិទ្យាដើម្បីដោះស្រាយបញ្ហាជាច្រើនដែលយើងកំពុងជួបប្រទះ ទាំងផ្នែកសកល និងផ្ទាល់ខ្លួន។ ចាប់ពីស្មាតហ្វូន និងជំនួយការផ្ទាល់ខ្លួន AI រហូតដល់ការធ្វើដំណើរលំហអាកាស, ការព្យាបាលជំងឺមហារីក និងការដោះស្រាយការប្រែប្រួលអាកាសធាតុ។ ប៉ុន្តែនៅពេលដែលពិភពលោកកាន់តែតភ្ជាប់គ្នាកាន់តែខ្លាំងឡើងនោះ ឱកាសជាច្រើនសម្រាប់មនុស្សអាក្រក់ដើម្បីទាញយកប្រយោជន៍សម្រាប់ប្រាក់ចំណេញកើនឡើងដោយចៀសមិនផុតនោះទេ។ នេះជាអ្វីដែលនឹងក្លាយជារបៀបវារៈសំខាន់នៅពេលនិយាយអំពីសន្តិសុខតាមប្រព័ន្ធអុិនធឺណិតក្នុងឆ្នាំ ២០២០ នេះ។

១. បញ្ញាសិប្បនិម្មិត  (AI) នឹងដើរតួរកាន់តែខ្លាំងឡើងទាំងផ្នែកវាយប្រហារតាមអុិនធឺណិត និងការការពារ

AI គឺជាការប្រកួតប្រជែងអាវុធថ្មី ប៉ុន្តែមិនដូចការប្រណាំងអាវុធមុននេះទេ អ្នកណាម្នាក់ក៏អាចចូលរួមបានដែរ – វាមិនចាំបាច់ត្រូវការធនធាន ដែលពីមុនមានសំរាប់តែរដ្ឋាភិបាលនោះទេ ។ នេះមានន័យថា នៅពេលដែល AI កំពុងត្រូវបានគេស្រាវជ្រាវ និងអភិវឌ្ឍន៍ដើម្បីធ្វើជាមធ្យោយបាយ ដើម្បីកំចាត់ហេដ្ឋារចនាសម្ព័ន្ធការពារជាតិរបស់សត្រូវក្នុងកំឡុងពេលសង្រ្គាម វាក៏អាចត្រូវបានដាក់ពង្រាយយ៉ាងងាយស្រួលដោយក្រុមឧក្រិដ្ឋជន និងអង្គការភេរវករផងដែរ។

ជាជាងការប្រកួតប្រជែងរវាងប្រជាជាតិនិមួយៗ ការប្រណាំងនាពេលបច្ចុប្បន្ននេះគឺរវាងពួកហេគឃ័រ, អ្នកបំបែកកម្មវិធី, អ្នកលួចបន្លំ, ចោរប្លន់ទិន្នន័យ ជាមួយនឹងអ្នកជំនាញខាងសន្តិសុខតាមប្រព័ន្ធអុិនធឺណិត ដែលមានតួនាទីដោះស្រាយការគំរាមកំហែងទាំងនោះមុនពេលពួកគេបង្កគ្រោះថ្នាក់ដល់យើង។ ដូច AI ដែលអាច “រៀន” ដើម្បីមើលលំនាំចៃដន្យ ឬឥរិយាបទដែលអាចជាសញ្ញានៃការប៉ុនប៉ងវាយប្រហារនោះ វាអាចរៀនសម្របខ្លួនដើម្បីក្លែងបន្លំអាកប្បកិរិយាដូចគ្នា និងបញ្ឆោតផ្លូវរបស់វាក្នុងពេលការពារខ្លួនថែមទៀត។

ការអភិវឌ្ឍស្របគ្នានៃសមត្ថភាពវាយលុក និងការការពារ នឹងក្លាយជាប្រធានបទក្តៅគគុកកាន់តែខ្លាំងឡើងនៅពេលដែលប្រព័ន្ធ AI កាន់តែស្មុគស្មាញ ហើយសំខាន់ជាងនេះទៅទៀត គឺអាចប្រើប្រាស់ និងងាយស្រួលក្នុងការដាក់ពង្រាយ។ អ្វីគ្រប់យ៉ាង រាប់ចាប់ពីអុីម៉ែលសារឥតបានការ (spam) ព្យាយាមបោកបញ្ឆោតយើង ដើម្បីបង្ហាញព័ត៌មានលំអិតកាតឥណទានរបស់យើង ដល់ការវាយប្រហារ DDoS ដែលត្រូវបានរចនាឡើងដើម្បីបិទមុខងារនៃហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ (critical information infrastructure) នឹងកើនឡើងជាញឹកញាប់ និងកាន់តែមានភាពស្មុគស្មាញឡើង។ ម៉្យាងវិញទៀត បច្ចេកវិទ្យាដែលមានដើម្បីជួយយើងឱ្យជៀសផុតពីជនរងគ្រោះ ដូចជាក្បួនដោះស្រាយសន្តិសុខទៅលើការរៀនស៊ីជម្រៅ (deep learning security algorithms), ស្វ័យប្រវត្តិកម្មនៃប្រព័ន្ធដែលងាយរងគ្រោះពីកំហុសរបស់មនុស្ស (automation of systems that are vulnerable to human error) និងការការពារអត្តសញ្ញាណជីវមាត្រ (biometric identity protection) ក៏កាន់តែប្រសើរឡើងដែរ។

២. ការបែងចែកផ្នែកនយោបាយ និងសេដ្ឋកិច្ចរវាងខាងកើត និងខាងលិចនាំឱ្យមានការកើនឡើងនូវការគំរាមកំហែងផ្នែកសន្តិសុខ

ដូចដែលបានយល់ឃើញរបស់មនុស្សភាគច្រើន, អុិនធឺណិត និងពិភពអនឡាញ គឺជាមជ្ឈដ្ឋានអន្តរជាតិមួយ – ដោយមិនមានព្រំដែន ឬការរឹតត្បិតលើលំហូរនៃសេរីភាពព័ត៌មាន និងគំនិតនោះទេ។ វា (អុិនធឺណិត) ត្រូវបង្កើតឡើងដោយឈរលើទស្សនៈនេះ ពីព្រោះដោយការយល់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅពេលនិយាយអំពីសមត្ថភាពទេពកោសល្យ និងធនធាន។ ប៉ុន្តែវាគ្រាន់តែជាការបំភាន់តែប៉ុណ្ណោះ (illusion)។ សហគ្រាស បណ្តាញ និងសមាគមដែលផ្តល់ហេដ្ឋារចនាសម្ព័ន្ធនៅពីក្រោយគឺជានីតិបុគ្គលដែលមានកាតព្វកិច្ចគោរពតាមច្បាប់ និងបទប្បញ្ញត្តិជាតិ។

ដោយគ្មានទីបញ្ចប់នៃជម្លោះ “សង្រ្គាមពាណិជ្ជកម្ម” រវាងប្រទេសមហាអំណាចលើពិភពលោក, ការនិយាយអំពីភាពប្រេះស្រាំក្នុងចំណោមអង្គការអន្តរជាតិ ដូចជាអង្គការសហប្រជាជាតិ (UN) ឬសហគមន៍អឺរ៉ុប (EU) និងការប្រណាំងប្រជែងបច្ចេកវិទ្យា ​(tech-driven arms race) ដែលកំពុងបន្តទៅមុខក្នុងចំណោមបណ្តាប្រទេសដែលជាដៃគូប្រកួតប្រជែងខាងសេដ្ឋកិច្ចហើយនោះ អាចមានផលវិបាកគួរឱ្យខ្លាចជាច្រើនថែមទៀត។

កាលពីប៉ុន្មានសប្តាហ៍មុន ប្រទេសរុស្ស៊ីប្រកាសថាខ្លួនសាកល្បងអុិនធឺណិតផ្ទាល់ខ្លួនមួយ (ដែលមិនភ្ជាប់ទៅនឹងអុិនធឺណិតសាកល) ដែលអាចផ្តល់អំណាចដល់រដ្ឋាភិបាលរបស់ពួកគេគ្រប់គ្រងទៅលើអ្វីដែលប្រជាពលរដ្ឋអាចអាក់េសសទៅកាន់អុិនធឺណិត ។ បណ្តាប្រទេសដូចជាអ៊ីរ៉ង់ និងចិនកំពុងត្រួតពិនិត្យមាតិកា និងរារាំងការទទួលព័ត៌មានទៅខាងក្រៅថែមទៀត។

នៅឆ្នាំ ២០១៩ យើងក៏ឃើញរដ្ឋាភិបាលអាមេរិកធ្វើការហាមឃាត់ប្រកបដោយប្រសិទ្ធភាព នូវទំនាក់ទំនង រវាងក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក និងក្រុមហ៊ុនយក្សចិន Huawei ដោយសារតែការភ័យខ្លាចចំពោះទំនាក់ទំនងជិតស្និទ្ធរវាងក្រុមហ៊ុន Huawei និងរដ្ឋាភិបាលចិន។ ប្រសិនបើឧបសគ្គរបៀបនេះកាន់តែច្រើនឡើងៗ វាអាចមានប្រសិទ្ធិភាពយ៉ាងងាយស្រួលក្នុងការការពារកិច្ចសហប្រតិបត្តិការអន្តរជាតិ ទាំងបញ្ហាបច្ចេកវិទ្យា និងបទប្បញ្ញត្តិនៃសន្តិសុខតាមអុិនធឺណិត តែវានឹងទំនងជាផ្តល់ផលប្រយោជន៍ដល់ឧក្រិដ្ឋជនអុិនធឺណិតទៅវិញនោះទេ។

៣. ការជ្រៀតជ្រែកផ្នែកនយោបាយកាន់តែច្រើនឡើងៗ និងកាន់តែស្មុគស្មាញឡើងៗ

យុទ្ធនាការផ្សព្វផ្សាយព៌តមានមិនពិតដែលមានគោលដៅក្នុងការបង្វែរមតិសាធារណៈ ស្ទើរតែក្លាយជាមុខងារប្រជាធិបតេយ្យដែលអាចទទួលយកបាននាពេលបច្ចុប្បន្ននេះ។ ជាមួយនឹងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកដែលនឹងកើតឡើងនៅឆ្នាំ២០២០ វាហាក់ដូចជាប្រាកដថា ពួកគេនឹងបង្ហាញខ្លួនជាថ្មីម្តងទៀតនៅលើចំណងជើងធំៗរបស់សារព័ត៌មាន។

រហូតមកដល់ពេលនេះ ឧក្រិដ្ឋកម្មបច្ចេកវិទ្យាដែលមានគោលដៅទៅលើប្រព័ន្ធបោះឆ្នោតមានពីរទម្រង់។ ទីមួយទាក់ទងនឹងការផ្សព្វផ្សាយ “ព័ត៌មានក្លែងក្លាយ” និងការនិទានរឿងមិនពិត ដែលជាទូទៅត្រូវគេរចនាឡើងដើម្បីមូលបង្កាច់បេក្ខជន – តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម។ ទីពីរគឺការវាយប្រហារដោយផ្ទាល់ប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធបោះឆ្នោតឌីជីថលរបស់បេក្ខជនតែម្តង។

ដើម្បីប្រឆាំងតបទៅនឹងព័ត៌មានមិនពិត គឺយើងត្រូវធ្វើការសាងសង់ប្រព័ន្ធទាំងស្វ័យប្រវត្តិកម្ម ឬដោយដៃដែលអាចច្រោះបំបែកការកុហក, ការឃោសនា, និងជំនឿមិនត្រឹមត្រូវ ដោយវិភាគទាំងមាតិកា (content) និងទិន្នន័យមេ ​(meta data) ដែលព័ត៌មានមានប្រភពចេញមកពីណា ហើយតើអ្នកណាទំនងជាបានបង្កើតព័ត៌មាននោះឡើង។ ទាំង Facebook និង Google បានធ្វើការវិនិយោគលើបច្ចេកវិទ្យាដែលត្រូវរចនាឡើងដើម្បីកំណត់ថាតើ ការផ្ញើសារនយោបាយនោះពាក់ព័ន្ធទៅនឹង ឬអាចជាផ្នែកមួយនៃយុទ្ធនាការ “ព័ត៌មានក្លែងក្លាយ” ដែរឬទេ។ នេះក៏ព្រោះតែភ័ស្តុតាងដ៏លើសលប់ ដែលថាឧបាយកលទាំងនេះកំពុងត្រូវបានអនុវត្តដោយរដ្ឋកាន់តែខ្លាំងឡើងៗ ក្នុងគោលបំណងបង្កភាពចលាចលនយោបាយ។

រដ្ឋាភិបាលចិនត្រូវគេសង្ស័យថាប៉ុនប៉ងជំរុញមាតិការគាំទ្រចិនជុំវិញការបោះឆ្នោតនៅកោះតៃវ៉ាន់ និងការតវ៉ាស៊ីវិលនៅហុងកុងដោយប្រើគណនីបណ្តាញសង្គមក្លែងក្លាយ ហើយអុីម៉ែលឯកជនរបស់បេក្ខជនត្រូវបានគេលួចចូល និងចេញផ្សាយទាំងការបោះឆ្នោតអាមេរិកឆ្នាំ ២០១៦ និងបារាំងឆ្នាំ ២០១៧ ។

ទម្រង់នៃការជ្រៀតជ្រែកក្នុងការបោះឆ្នោតឌីជីថលទាំងពីរនេះ ទំនងជានឹងក្លាយជាបញ្ហាដែលកំពុងកើនឡើងក្នុងរយៈពេល ១២ ខែទៀត។ ដូច្នេះយើងអាចរំពឹងថានឹងមានការវិនិយោគបន្ថែមទៀតលើបច្ចេកវិទ្យាដែលត្រូវរចនាឡើងដើម្បីប្រឆាំងនឹងពួកគេ ក៏ដូចជាការខិតខំដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីបញ្ហានេះ។

៤. គម្លាតជំនាញខាងសន្តិសុខតាមប្រព័ន្ធអុិនធឺណិតនៅតែបន្តកើនឡើង

ក្នុងកំឡុងឆ្នាំ២០២០ នេះ ការស្រាវជ្រាវបានបង្ហាញថា ចំនួនការងារសន្តិសុខប្រព័ន្ធអុិនធឺណិតដែលនៅទំនេរនឹងកើនឡើងពី ១លាន កន្លែងក្នុងឆ្នាំ២០១៤ រហូតដល់ ៣.៥ លាននាក់។ ឱនភាពជំនាញនេះទំនងជាក្លាយជាបញ្ហាកង្វល់របស់សាធារណៈជន ដែលកំពុងកើនឡើងនៅដើមទសវត្សនៃទសវត្សរ៍ថ្មីនេះ។

ការគំរាមកំហែងដែលយើងប្រឈមមុខនៅក្នុងពិភពអុិនធឺណិតបច្ចុប្បន្ន ពីចោរដែលប៉ុនប៉ងបង្កើតអត្តសញ្ញាណដើម្បីអនុវត្តការក្លែងបន្លំ រហូតដល់យុទ្ធនាការផ្សព្វផ្សាយពត៌មានមិនពិតខាងនយោបាយ ដែលត្រូវរចនាឡើងដើម្បីផ្លាស់ប្តូរទិសដៅនៃលទ្ធិប្រជាធិបតេយ្យ នឹងកាន់តែខ្លាំងឡើងៗ លើកលែងតែមានមនុស្សគ្រប់គ្រាន់ដែលមានជំនាញក្នុងការប្រឆាំងនឹងពួកគេ។

ដោយគ្មានការវិនិយោគក្នុងការបណ្តុះបណ្តាលបុគ្គលិកដែលមានស្រាប់ អំពីវិធីការពារ ឬកាត់បន្ថយការវាយលុកតាមអុិនធឺណិតនៅក្នុងវិស័យរបស់ពួកគេ ក៏ដូចជាការជួលអ្នកជំនាញដែលមានជំនាញដើម្បីមើលឃើញពីការគំរាមកំហែងថ្មីៗ នោះឧស្សាហកម្មនឹងបាត់បង់ប្រាក់រាប់រយលានដុល្លារថែមទៀត។ ការចំណាយជាមធ្យមនាពេលបច្ចុប្បន្ន ដែលកើតឡើងដោយក្រុមហ៊ុននៅសហរដ្ឋអាមេរិក ដែលទទួលរងការបំពានទិន្នន័យ មានចំនួន ៨,១៩ លានដុល្លារអាមេរិក។

ក្នុងចំណោមអង្គភាពដែលអនុវត្តប្រព័ន្ធការពារសន្តិសុខតាមអុិនធឺណិតដោយស្វ័យប្រវត្ដិនោះ ការចំណាយធ្លាក់ចុះដល់ ២,៦លានដុល្លារអាមេរិក។ ជាការពិត ការអនុវត្តនូវការការពារដែលមានភាពចាស់ទុំទាំងនេះទាមទារអោយមានកម្លាំងពលកម្មសន្តិសុខតាមអុិនធឺណិតដែលមានជំនាញ និងមានបទពិសោធន៏ – ជាអ្វីមួយដែលទំនងជាក្លាយជាបញ្ហាប្រឈមនៅក្នុងឆ្នាំខាងមុខនេះ។

៥​. ការលួចហេគរថយន្ត និងការលួចទិន្នន័យកើនឡើង

សូម្បីតែមុនពេលដែលយើងចូលទៅក្នុងប្រធានបទនៃរថយន្តបើកបរដោយខ្លួនឯង យានយន្តសព្វថ្ងៃ គឺជារោងចក្រទិន្នន័យដែលកំពុងមានចលនាទៅមុខ ​(moving data factories)។ រថយន្តទំនើបត្រូវបំពាក់ដោយឧបករណ៍ GPS, ឧបករណ៍ចាប់សញ្ញា (sensors) និងកម្មវិធីទំនាក់ទំនង និងកម្សាន្តនៅក្នុងរថយន្តដែលធ្វើឱ្យពួកគេក្លាយជាគោលដៅរកប្រាក់ចំណេញកាន់តែខ្លាំងឡើងសម្រាប់ពួកហេគឃ័រ និងចោរលួចទិន្នន័យ។

ឧក្រិដ្ឋជនបានរៀនអំពីវិធីសាស្ត្រជ្រៀតចូលទៅក្នុងបណ្តាញឯកជន តាមរយៈឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ និងឧបករណ៍ឆ្លាតវៃ ដោយសារកង្វះស្តង់ដារសុវត្ថិភាពក្នុងចំណោមក្រុមហ៊ុនផលិតឧបករណ៍ និងអ្នកផ្តល់សេវាកម្មរាប់ពាន់នាក់។ ដូចគ្នានេះដែរយានយន្តទំនងជាក្លាយជាជម្រើសនៃការជ្រើសរើសនៅឆ្នាំក្រោយដោយសារចំនួនទិន្នន័យកើនឡើងដែលពួកគេប្រមូល និងរក្សាទុកអំពីជីវិតប្រចាំថ្ងៃរបស់យើង។ អ្នកវាយប្រហារ នឹងមានជម្រើសក្នុងការដាក់គោលដៅលើយានយន្តដោយខ្លួនឯង (ដែលប្រហែលជាប្រើវាដើម្បីចូលប្រើគណនីអុីម៉ែល ហើយបន្ទាប់មកទទួលបានព័ត៌មានផ្ទាល់ខ្លួន) ឬសេវាកម្មក្លោដដែលទិន្នន័យរបស់យើងត្រូវបានផ្ញើរជាប្រចាំសម្រាប់ផ្ទុក និងធ្វើការវិភាគ។ ការប្រមូលផលទ្រង់ទ្រាយធំ និងលក់ឡើងវិញនូវទិន្នន័យនេះនៅលើទីផ្សារងងឹត គឺមានចំណេញច្រើនសម្រាប់ឧក្រិដ្ឋជនតាមអុិនធឺណិតនេះ។

គ្រោះថ្នាក់ពិតប្រាកដមួយទៀត គឺថាឧក្រិដ្ឋជនអាចរៀនវាយប្រហារទៅលើ digital controls និង safety features នៃយានយន្តទំនើប។ គំនិតនៃការប្លន់រថយន្តស្វ័យប្រវត្តិ និងកាន់កាប់ controls របស់រថយន្តនោះ អាចមើលទៅឆ្ងាយណាស់ ប៉ុន្តែវាគឺជាការគំរាមកំហែងមួយដែលត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងដោយឧស្សាហកម្មរថយន្ត ក៏ដូចជាសមាជិកសភា។ ក្នុងអំឡុងឆ្នាំ ២០២០ យើងទំនងជានឹងមានការជជែកវែកញែកបន្ថែមទៀត អំពីបញ្ហានេះចំពោះសុវត្ថិភាពនៃយានយន្តបើកបរដោយខ្លួនឯងពីព្រោះក្របខ័ណ្ឌបទប្បញ្ញត្តិដែលនឹងអនុញ្ញាតឱ្យពួកគេធ្វើប្រតិបត្តិការនៅលើដងផ្លូវរបស់យើងនៅតែបន្តដំណើរការទៅមុខទៀត។

សម្រាប់ប្រធានបទបន្ថែមទៀត សូមក្រឡេកមើលការសន្ទនារបស់ខ្ញុំជាមួយអ្នកជំនាញខាងសុវត្ថិភាពតាមអុិនធឺណិត លោកសាស្ត្រាចារ្យ Kevin Curran ដែលយើងពិភាក្សាអំពីបញ្ហាប្រឈមខាងសន្តិសុខតាម អុិនធឺណិតធំបំផុត និងវិធីដោះស្រាយវា៖

ទាញយកកម្មវិធីសម្រាប់ទូរស័ព្ទស្មាតហ្វូន (AppleAndroid) ឬក៏ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram Channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីអំពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac

Download our iOS App or Android App or subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac

ប្រភព៖ Forbes

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button