Security Tips

  • តើអ្វីទៅដែលហៅថា Critical Information Infrastructure (CII)?

    តើអ្វីទៅដែលហៅថា “ហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ” ដែលភាសាអង់គ្លេសប្រើប្រាស់នៅក្នុងតំបន់អាស៊ានហៅថា Critical Information Infrastructure (CII)?  #ទិដ្ឋភាពទូទៅ ១. CII នៅក្នុងន័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន គឺសំដៅទៅលើវិស័យសំខាន់ៗទាំងឡាយណា ដែលដំណើការដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដែលមានដូចជាបណ្តាញទូរគមនាគមន៍ (Telecommunications) ចរន្តអគ្គិសនី (Electricity) ប្រព័ន្ធគ្រប់គ្រងអាកាសចរណ៍…

    Read More »
  • តើអ្នកបានការពារពាក្យសម្ងាត់របស់អ្នកត្រឹមត្រូវដែរឬទេ?

    ទោះបីជាមានការជឿនលឿនថ្មីៗក្នុងបច្ចេកវិទ្យាផ្ទៀងផ្ទាត់សិទ្ធិ ​(authentication) ក៏ដោយ លេខសំងាត់នៅតែជាវិធីដែលអ្នកប្រើប្រាស់ចូលទៅកាន់សេវាកម្មភាគច្រើន។ នោះហើយជាមូលហេតុដែលវាគួរឱ្យសោកស្តាយ ដែលមនុស្សជាច្រើនប្រើពាក្យសម្ងាត់មិនបានសមស្រប។ យោងតាមការវិភាគថ្មីៗនេះបានឱ្យដឹងថា មាន ៨៦% នៃអ្នកប្រើប្រាស់ប្រើលេខសម្ងាត់ គឺប្រើពាក្យសម្ងាត់ដែលត្រូវបានគេបំបែករួចទៅហើយ។ យើងនឹងនិយាយអំពីអ្វីដែលត្រូវការដើម្បីបង្កើតពាក្យសម្ងាត់រឹងមាំ និងអនុវត្តសុវត្ថិភាពពាក្យសម្ងាត់ល្អ។ ការណែនាំដំបូង ចង់បាននូវពាក្យសម្ងាត់ដែលខ្លាំង និងល្អបំផុត ខាងក្រោមនេះគឺជាការណែនាំ៖ តើពាក្យសម្ងាត់ត្រូវមានប្រវែងប្រមាណ? មានប្រវែង ១០តួ…

    Read More »
  • ចំនុចសំខាន់ៗដើម្បីសុវត្ថិភាពទូរស័ព្ទ Android របស់អ្នក

    សុវត្ថិភាពទូរស័ព្ទ Android គឺជាការព្រួយបារម្ភដ៏សំខាន់បំផុតមួយនៅក្នុងយុគសម័យឌីជីថលនេះ ដោយយសារតែការវាយប្រហារតាមអិុនធឺណិតកំពុងវិវឌ្ឍន៍ឥតឈប់ឈរក្នុងទម្រង់ផ្សេងៗគ្នា។ អ្នកពិបាកនឹងរកមនុស្សដែលដៃរបស់ពួកគេមិនចុចជាមួយស្មាតហ្វូនណាស់។ ទិដ្ឋភាពដែលយើងហាក់ដូចជាភ្លេចគឺកង្វះប្រព័ន្ធសុវត្ថិភាពលើទូរស័ព្ទដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ។ អ្នកប្រើប្រាស់ស្មាតហ្វូនភាគច្រើនមិនបារម្ភគ្រប់គ្រាន់អំពីសុវត្ថិភាពនៃការរក្សាទុកព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ ប៉ុន្តែវាមានជំហានងាយៗមួយចំនួនដែលអ្នកអាចដើរឆ្ពោះទៅរកសុវត្ថិភាពល្អបំផុត! WiFi សាធារណៈអាចបង្កហានិភ័យ​ (Public Wi-Fi Can Post A Security Risk) កន្លែងសាធារណៈភាគច្រើនផ្តល់…

    Read More »
  • ហេតុអ្វីបានជាអ្នកគួរតែកំទេចទូរស័ព្ទចាស់ៗដែលអ្នកឈប់ប្រើប្រាស់

    សព្វថ្ងៃនេះ មនុស្សគ្រប់គ្នាមានទូរស័ព្ទចល័តជាមួយនឹងជម្រើសជាច្រើនដែលរៀបរាប់មិនអស់ រាប់ចាប់ពីម៉ូដ រហូតដល់ការសូហ្វវែរដែលមានភ្ជាប់ជាមួយ។ លើសពីនេះទៅទៀតវាជារឿងធម្មតាទៅហើយ ដែលអ្នកនឹងធ្វើការផ្លាស់ប្តូរទូរស័ព្ទចល័តថ្មីជារៀងរាល់ពីរ ឬបីឆ្នាំម្តង ជាពិសេសប្រសិនបើមានម៉ូដែលថ្មីល្អជាងនេះបានលេចចេញមក។ ទោះជាយ៉ាងណាក៏ដោយ ចំនុចមួយដែលរងគ្រោះដោយសារតែការរីកចម្រើននៅក្នុងឧបករណ៍ចល័តនោះគឺ សន្តិសុខអិុនធឺណិត (Cybersecurity)។ រឿងមួយដែលអ្នកប្រហែលជាមិនបានគិតដល់ នៅពេលអ្នកទទួលបានទូរស័ព្ទថ្មីគឺ ថាតើអ្នកមានហានិភ័យយ៉ាងដូចម្តេចចំពោះការវាយប្រហារតាមអិុនធឺណិត និងការលួចអត្តសញ្ញាណនៅលើទូរស័ព្ទចាស់របស់អ្នក។ អត្ថបទនេះ នឹងរៀបរាប់ចំនុចមូួយចំនួនដែលថាតើទូរស័ព្ទចាស់របស់អ្នកអាចទុកទិន្នន័យរបស់អ្នកយ៉ាងម៉េច ក៏ដូចជាវិធីសាស្រ្តល្អបំផុតក្នុងការបំផ្លាញទូរស័ព្ទចាស់ឈប់ប្រើប្រាស់របស់អ្នកផងដែរ។ ទូរស័ព្ទចាស់របស់អ្នកនៅតែអាចរងគ្រោះ…

    Read More »
  • ត្រៀមខ្លួនសម្រាប់ការវាយប្រហារៈផែនការ Contingency & Backup Plans

    មេដឹកនាំអង្គភាពត្រូវបានគេរំពឹងថានឹងធ្វើការដោយប្រុងប្រយ័ត្នដើម្បីការពារធនធាន និងទ្រព្យសម្បត្តិដ៏មានតម្លៃនៅក្នុងប្រព័ន្ធព័ត៌មានរបស់ពួកគេ។ ខណៈពេលដែលមេដឹកនាំជាច្រើនយល់ច្បាស់ពីតម្រូវការ និងការទទួលខុសត្រូវរបស់ពួកគេ មានអ្នកដឹកនាំតិចតួចណាស់ដែលមានប្រវត្តិជាអ្នកជំនាញ និងបច្ចេកទេស ដើម្បីធ្វើការសំរេចចិត្តអំពីការការពារប្រព័ន្ធរបស់ពួកគេពីអ្នកវាយប្រហារ។ ជាដំបូង អ្នកដឹកនាំត្រូវយល់ថាប្រព័ន្ធបណ្តាញរបស់អង្គភាពមិនអាចត្រូវបានការពារ១០០ភាគរយ ពីអ្នកវាយប្រហារនោះឡើយ។ មិនថាអ្នកបំពាក់ប្រព័ន្ធសម្រាប់ធ្វើការតាមដានចាប់យក (detection) ប៉ុន្មានគ្រឿង ឬវិធានការសកម្មនានា (proactive measures) ត្រូវបានតំឡើងដើម្បីការពារបណ្តាញនោះទេ ក៏គ្មានការធានាប្រឆាំងទៅនឹងការវាយប្រហារផងដែរ។ មធ្យោបាយដ៏ល្អបំផុតសម្រាប់អង្គភាពមួយដើម្បីការពារខ្លួនឯង គឺត្រូវរៀបចំខ្លួនក្នុងន័យថាប្រសិនបើបណ្តាញត្រូវបានវាយប្រហារ…

    Read More »
  • ទប់ស្កាត់ការវាយប្រហារតាមអុិនធឺណិតចំពោះអង្គភាពរបស់អ្នក តាមរយៈការបង្កើន​ការយល់ដឹងអំពីសន្តិសុខព័ត៌មាន

    អត្ថបទពាណិជ្ជកម្ម ក្រុមហ៊ុន INFOSEC IQ គឺជាក្រុមហ៊ុនឯកទេសលើផ្នែកសន្តិសុខព័ត៌មានវិទ្យាបានបង្កើតកម្មវិធីដ៏ល្អមួយសម្រាប់បង្កើនការយល់ដឹងអំពីសន្តិសុខព័ត៌មានវិទ្យា ។ កម្មវិធីនេះមានលក្ខណៈពិសេសត្រង់មានចំណុចសំខាន់ៗចំនួនបួន៖ (១)​ អ្នកសិក្សាអាចជ្រើសរើសមេរៀនតាមចិត្តចង់ (២) មេរៀននីមួយៗគឺបង្កើតឡើងតាមរយៈបទពិសោធន៏ជាក់ស្តែងនៅក្នុងឧស្សាហកម្មផ្ទាល់ដែលបានប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាជាយន្តការសម្រួលអាជីវកម្ម (៣) មេរៀនមានលក្ខណៈដែលអាចទំនាក់ទំនងទៅវិញទៅមកជាមួយអ្នកសិក្សា (Interactive Mode) និង​ (៤) មេរៀននីមួយៗត្រូវបានបង្កើតជាមេរៀនខ្លី ហើយខ្លឹម និងងាយយល់ ។ ចំណុចពិសេសទាំងបួននេះបានធ្វើ…

    Read More »
  • វិធីសាស្ត្រក្លាយខ្លួនជាសវនករសន្តិសុខព័ត៌មាន (IT Security Auditor)

    ការធ្វើជាសវនករផ្នែកសន្តិសុខព័ត៌មានមានន័យថាជាការធ្វើការពាក់ព័ន្ធទៅនឹងសវនកម្មប្រព័ន្ធសន្តិសុខព័ត៌មានរបស់ហេដ្ឋារចនាសម្ព័ន្ធ IT នៅក្នុងក្រុមហ៊ុនមួយ។ ការងារនេះអាចមានការលំបាក ព្រោះវាមានពឹងផ្អែកទៅលើសុវត្ថិភាពព័ត៌មាន និងអនុលោមភាព។ ជាទូទៅវាតម្រូវឱ្យបេក្ខជនមានបទពិសោធនៅក្នុងផ្នែករដ្ឋបាលព័ត៌មានវិទ្យា និងសន្តិសុខព័ត៌មានជាចំណុចចាប់ផ្តើម។ (តែនេះមិនមែនតែងតែជាករណីសម្រាប់សវនករអនុលោមភាពឡើយ។ ) សវនកម្មសន្តិសុខព័ត៌មានត្រូវបានប្រើប្រាស់ដើម្បីបង្កើតរបាយការណ៍ស៊ីជម្រៅ ដែលបង្ហាញព័ត៌មានលម្អិតអំពីស្ថានភាពបច្ចុប្បន្ននៃសន្តិសុខព័ត៌មានរបស់ក្រុមហ៊ុនមួយ និងចំនុចដែលអ្វីៗអាចត្រូវបានកែលម្អ និងអ្វីៗកំពុងដំណើរការជាទូទៅ។ នេះមានប្រយោជន៍ ដោយសារអ្នករៀបចំផែនការ និងអ្នកធ្វើសេចក្តីសម្រេចចិត្តត្រូវដឹងថាតើប្រព័ន្ធព័ត៌មានវិទ្យាកំពុងដំណើរការយ៉ាងដូចម្តេច ហើយថាតើការយន្តការប្រុងប្រយ័ត្នផ្នែកសន្តិសុខបច្ចុប្បន្ន​​ អាចនឹងត្រូវបានធ្វើឱ្យប្រសើរឡើងដើម្បីធានាបាននូវសមត្ថភាពនៅក្នុងក្រុមហ៊ុន។ បទពិសោធន៍ការងារ…

    Read More »
  • គន្លឹះសម្រាប់សរសេរប្រវត្តិរូបជាអ្នកសវនករព័ត៌មានវិទ្យា​ (IT Auditor)

    ប្រវត្តិរូប (resumes) គឺជាឧបករណ៍ដ៏មានសារៈសំខាន់ដែលចាំបាច់ដើម្បីទទួលបានការងារ ជាពិសេសចំពោះការងារណាដែលត្រូវការការអប់រំ និងបទពិសោធន៍។ ជារឿយៗ ប្រវត្តិរូបនេះជាវិធីដំបូងរបស់អ្នក ដើម្បីឱ្យក្រុមហ៊ុននានាដឹងពីអ្វីដែលអ្នកមានសមត្ថភាព និងអ្វីដែលអ្នកអាចសាកសមនឹងក្រុមហ៊ុនមួយនោះ ដោយផ្អែកលើជំនាញ និងកម្រិតចំណេះដឹងរបស់អ្នក។ តួនាទីសវនករ IT មិនជាករណីលើកលែងនោះទេ ហើយដើម្បីទទួលបានភាពជោគជ័យតាមដែលអាចធ្វើទៅបាននៅក្នុងការស្វែងរកការងារសវនករផ្នែកអាយធីរបស់អ្នក អ្នកនឹងត្រូវការប្រវត្តិរូបដ៏ល្អដើម្បីជួយអ្នកឱ្យមានការចាប់ផ្តើមដ៏ល្អបំផុតមួយ។ អត្ថបទនេះនឹងរៀបរាប់លំអិតពីអ្វីដែលត្រូវបញ្ចូលនៅក្នុងប្រវត្តិរូបសង្ខេបរបស់អ្នក និងរបៀបសរសេរឃ្លាដែលអ្នកកំពុងព្យាយាមនិយាយដើម្បីបង្កើនផលប៉ះពាល់ជាវិជ្ជមានដែលប្រវត្តិរូបរបស់អ្នកអាចមាន។ គន្លឹះល្អៗសម្រាប់ការសរសេរប្រវត្តិរូបជាសវនករព័ត៌មានវិទ្យា ចូរផ្តោតទៅលើគោលដៅអាជីពជាសវនករព័ត៌មានវិទ្យាអ្នកប្រហែលជាបានសរសេរអំពីគោលបំណងរបស់អ្នករួចទៅហើយ…

    Read More »
  • វិធីសាស្ត្រដើម្បីក្លាយខ្លួនជាអ្នកធ្វើតេស្តសន្តិសុខអ៊ិនធឺណិត Pentester

    ប្រសិនបើអ្នកជាមនុស្សដែលចូលចិត្តបញ្ហាប្រឈម និងតែងតែស្វៈស្វែងរកបញ្ហា អ្នកគួរតែពិចារណាក្លាយជាអ្នកធ្វើតេស្តសន្តិសុខអ៊ិនធឺណិត​ (penetration tester)។ តើអ្នកធ្វើតេស្តសន្តិសុខអ៊ិណធឺណិតធ្វើអ្វីខ្លះ ហើយធ្វើដូចម្តេចដើម្បីក្លាយខ្លួនជាអ្នកអាជីពក្នុងការងារនេះ? តើអ្វីទៅជាការធ្វើតេស្តសន្តិសុខអ៊ិនធឺណិត? មានទិដ្ឋភាពជាច្រើននៃការព័ត៌មានសន្តិសុខអ៊ិនធឺណិតដែលទាមទារឱ្យមានការបញ្ចូលព័ត៌មានពីមនុស្ស។ បញ្ហាសុវត្ថិភាពតាមអ៊ីនធឺណិត គឺជាបញ្ហាដែលផ្តោតលើមនុស្ស ហើយវាអាស្រ័យលើធនធានមនុស្សដែលអាចយល់ពីរបៀបដែលមនុស្សអាក្រក់គិត។ នៅក្នុងពិភពសន្តិសុខអ៊ីនធឺណិត អ្នកធ្វើតេស្តសន្តិសុខអ៊ិនធឺណិត គឺជួនកាលត្រូវបានគេចាត់ទុកថាជាអ្នក ethical hacker ពីព្រោះទិដ្ឋភាពខ្លះនៃការងារតម្រូវឱ្យធ្វើការងារអ្វីដែលហេគឃ័រនឹងធ្វើ។ Penetration Testing…

    Read More »
  • Script Kiddie: ជាបុគ្គលមិនមានជំនាញ ឬក៏ជាហេគឃ័រដ៏គ្រោះថ្នាក់

    នរណាម្នាក់ក៏អាចទាញយកកម្មវិធីពីអ៊ីនធឺណិតផងដែរ។ មានកម្មវិធីរាប់ពាន់សម្រាប់ hacking និង security ដែលមានលើអ៊ិនធឺណិត។ កម្មវិធីទាំងនេះត្រូវបានអភិវឌ្ឍន៍ដោយអ្នកសរសេរកម្មវិធីកុំព្យូទ័រដែលមានជំនាញ និងអ្នកដែលមានចំណង់ចំណូលចិត្តផ្ទាល់។ កម្មវិធីភាគច្រើនគឺអ្នកអាចទាញយកដោយសេរី និងប្រើវា។ នេះអាចជាការប្រសើរមួយដល់អ្នកប្រើដែលចង់រៀនអំពីសន្តិសុខអ៊ីធឺណិត (cybersecurity)។ ទោះជាយ៉ាងណាក៏ដោយ វាអាចមានបញ្ហានៅពេល script kiddie ព្យាយាមប្រើវាសម្រាប់ការហេគឃីង។ តើអ្វីទៅជា Script Kiddie…

    Read More »
  • គន្លឹះ ១២ ចំនុចដើម្បីធ្វើបទបង្ហាញដ៏មានប្រសិទ្ធិភាពចំពោះមុខក្រុមប្រឹក្សាភិបាល

    សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត (Cybersecurity) គឺជាក្តីបារម្ភចម្បងសម្រាប់ក្រុមប្រឹក្សាភិបាល។ តាមពិត 42% នៃមេដឹកនាំជិត 500 នាក់ ដែលបានអង្កេតដោយ National Association of Corporate Directors បានបង្ហាញថា ហានិភ័យតាមអ៊ិនធឺណិតជាកត្តាមួយក្នុងចំណោមកង្វល់ទាំង 5 ដែលពួកគេកំពុងប្រឈម – នៅពីក្រោយការប្រែប្រួលអាកាសធាតុ…

    Read More »
  • ឯកសារជំនួយសម្រាប់ការប្រឡង CEH

    ការសិក្សាទៅលើមុខវិជ្ជា Certified Ethical Hackers (CEH) អាចត្រូវបានធ្វើដោយខ្លួនឯង (វគ្គសិក្សាលើអ៊ីនធឺណិត) និងការបណ្តុះបណ្តាលក្នុងថ្នាក់រៀនដោយផ្ទាល់សម្រាប់អ្នកដែលមានថវិការសម្រាប់ប្រភេទនោះ។ អ្នកដែលចង់ប្រឡងយកវិញ្ញាបនប័ត្រនេះត្រូវមានបទពិសោធន៍ការងារយ៉ាងហោចណាស់រយៈពេល ២ឆ្នាំ។ ខាងក្រោមនេះគឺជាសៀវភៅសម្រាប់ត្រៀមប្រឡងយក CEH ហើយដែលត្រូវបានដាក់ឲ្យទាញយក (ប្រហែលដោយសារសេ៊រីចាស់ហើយមើលទៅ) http://whb.es/Certified%20Ethical%20Hacker%20(CEH)%20v3.0%20Official%20Course.pdf http://1.droppdf.com/files/j5pBT/ceh-certified-ethical-hacker-all-in-one-exam-guide-mcgrawhill-pdf-01qlt-.pdf ​នេះគឺជាឯកសារផ្លូវការនៃមុខវិជ្ជា CEH https://www.eccouncil.org/wp-content/uploads/2016/02/cehv9-brochure.pdf ខាងក្រោមនេះគឺជាតារាងពិន្ទុនៃការប្រឡង…

    Read More »
  • តើក្រុមក្រហម និងខៀវផ្តល់អត្ថប្រយោជន៍យ៉ាងដូម្តេច?

    ក្រុមក្រហម និងក្រុមខៀវ គឺជាយុទ្ធសាស្ត្រពីរផ្សេងពីគ្នាសម្រាប់ធ្វើការវាយតម្លៃ​ (assessment) ទៅលើស្ថានភាពសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានរបស់អង្គភាព។ នៅក្នុងអត្ថបទនេះ អ្នកនឹងស្វែងយល់ដឹងអំពីគុណសម្បត្តិធំៗនៃវិធីសាស្រ្តរបស់ក្រុមមួយៗ ហើយនឹងថាតើក្រុមទាំងពីរនេះអាចផ្តល់ផលវិបាកយ៉ាងដូចម្តេចខ្លះនៅពេលដែលយើងធ្វើការតេស្តទៅលើសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (penetration testing)។ តើអ្វីទៅជា Red Team និង Blue Team? ក្រុមទាំងពីរខាងលើនេះគឺជាការប្រើប្រាស់អភិក្រម​ (approaches)…

    Read More »
  • ពាក្យសម្ងាត់ប្រវែង០៨តួៈ គួបញ្ឈប់ការប្រើប្រាស់

    វាដល់ពេលដែលយើងត្រូវធ្វើការបោះចោលពាក្យសម្ងាត់ដែលមានប្រវែងប្រាំបីតួ ឬតិចជាងនេះហើយ ដោយអ្នកត្រូវប្រើប្រាស់ពាក្យសម្ងាត់យ៉ាងហោចណាស់ប្រវែង១២តួវិញ។ ពាក្យសម្ងាត់ដែលមានប្រវែងប្រាំបីតួ ឬតិចជាងនេះ ត្រូវបានបំលែង “hashed” ដោយប្រើប្រាស់នូវបច្ចេកទេសទូលំទូលាយមួយគឺ NTLM algorithm របស់ Microsoft ហើយក្នុងពេលនេះត្រូវបានគេបំបែកបានហើយដោយប្រើប្រាស់ពេលវេលាស្មើនឹងខ្សែភាពយន្តមួយប៉ុណ្ណោះ។ បើតាមហេគឃ័រមានឈ្មោះថា “Tinker” បានប្រាប់ទៅដល់សារព័ត៌មាន The Register កាលពីពាក់កណ្តាលខែកុម្ភៈ បានឲ្យដឹងថា…

    Read More »
  • ចំនុចទាំង5 នៃអ៊ីម៉ែលក្លែងបន្លំៈ សូមគិតអោយច្បាស់មុនពេលអ្នកចុច!

    ការចុចតែមួយម្តង អាចជាភាពខុសគ្នារវាងការថែរក្សាសុវត្ថិភាពទិន្នន័យ និងទទួលរងការបាត់បង់ហិរញ្ញវត្ថុដ៏ធំសម្បើម។ ចាប់ពីពេលដែលមានបុគ្គលិកម្នាក់ធ្លាក់ក្នុងអន្ទាក់អ៊ីម៉ែលក្លែងបន្លំហើយនោះ អាជីវកម្មរបស់អ្នកគឺងាយរងការលួចទិន្នន័យ និងការខាតបង់យ៉ាងធំ។ សូមមើលចំនុចទាំង ៥ ខាងក្រោម៖ ១. អក្ខរាវិរុទ្ធ និងវេយ្យាករណ៍មានការសរសេរខុសច្រើន ខណៈពេលដែលការប្រៀបធៀបនេះកើតឡើងម្តងម្កាលក៏ដោយ តែវាពិតជាល្អបំផុតសម្រាប់យើង ដែលថាអ៊ីម៉ែលដែលសរសេរមានកំហុសពាក្យពេជន៍ជាច្រើននោះគឺជាសញ្ញាព្រមានមួយសម្រាប់រឿងនេះ។ ក្រុមហ៊ុនជាច្រើនគឺមានយន្តការក្នុងការត្រួតពិនិត្យទៅលើអក្ខរាវិរុទ្ធ និងផ្ទៀងផ្ទាត់ពាក្យពេចន៍ច្រើនលើកច្រើនសារមុននឹងបញ្ជូនចេញ។ ហេតុដូច្នេះ សារដែលមានកំហុសឆ្គងពាក្យពេចន៍ គឺទំនងជាសារក្លែងបន្លំ។…

    Read More »
Back to top button