What is identity theft?
តើអ្វីទៅជាជាការលួចយកអត្តសញ្ញាណ?
ការលួចយកអត្តសញ្ញាណ គឺកើតមានឡើងនៅពេលដែល អ្នកលួច (ចោរ) ធ្វើការប្រមូលនូវព័ត៌មានផ្ទាល់ខ្លួនអ្នក ដូចជាលេខអត្តសញ្ញាណប័ណ្ណ, លេខសម្ងាត់, អាស័យដ្ឋាន, លេខគណនី ឬ PIN, ហើយប្រើប្រាស់នូវព័ត៌មានទាំងនេះ ដើម្បីបន្លំ ឬតាំងខ្លួនជាអ្នក។
ការលួចយកអត្តសញ្ញាណ ប្រើប្រាស់នូវទម្រង់ជា Phishing ឬកម្មវិធីមិនល្អ (malicious software) ហើយធ្វើការជ្រៀតចូលទៅក្នុងដាតាបេស ដើម្បីចូលទៅកាន់ព័ត៌មានរបស់អ្នក។ ពួកគេអាចប្រើប្រាស់វា ដើម្បីទិញទំនិញ (តាម Credit card), បើកនូវគណនីធនាគារ, បើកប្រាក់ពីធនាគារ ឬក៍ប្រព្រឹត្ត បទល្មើសផ្សេងៗ ដោយប្រើប្រាស់ឈ្មោះរបស់អ្នក។ នេះគឺជាការបន្លំតាមប្រព័ន្ធអ៊ិនធឺណេត (online fraud)។
តើខ្ញុំធ្វើដូម្តេចដើម្បីការពារខ្លួន?
ខាងក្រោមនេះគឺជាការណែនាំមួយចំនួន ដែលអាចជួយអ្នករក្សាបាននូវសុវត្ថិភាពនៃ អត្តសញ្ញាណរបស់អ្នក៖
– ការពារគណនីអ្នក ដោយសាកសួរពីវិធីសាស្ត្រមួយចំនួនក្រៅពីពាក្យសម្ងាត់។ អ្នកផ្តល់េសវាជាច្រើន បានផ្តល់នូវមធ្យោបាយនានា សម្រាប់ឲ្យអ្នកធ្វើការ ផ្ទៀងផ្ទាត់អ្នកជានរណា មុនពេលដែលអ្នកអាចធ្វើពាណិជ្ជកម្មជាមួយនឹង វិបសាយរបស់ពួកគេ។
– ពាក្យសម្ងាត់វែង និងខ្លាំង ដោយផ្សំគ្នារវាងតួអក្សរតូច ធំ លេខ និងនិម្មិតសញ្ញា ដើម្បីបង្កើតបាននូវពាក្យសម្ងាត់ដែលខ្លាំង។
– គណនីមួយ ពាក្យសម្ងាត់មួយ គឺសំដៅទៅលើការប្រើប្រាស់ ពាក្យសម្ងាត់ផ្សេងៗគ្នា សម្រាប់គណីនិមួយៗ ។
ការពន្យល់បន្ថែមជាវិដេអូ៖