ISAC Cambodia (InfoSec)
GeneralKnowledgeSecurity NewsSecurity Tips

ការវិវឌ្ឍនៃមេរោគចាប់ជំរិត៖ Doxware

នារយៈពេលចុងក្រោយថ្មីៗនេះ មេរោគចាប់ជំរិតមានការកើនឡើងគួរឲ្យព្រួយបារម្ភសម្រាប់អង្គភាព/សហគ្រាសធំៗនៅគ្រប់វិស័យ។ ចាប់ពីខែមេសា ឆ្នាំ២០១៥ ដល់ខែមីនា ឆ្នាំ២០១៦ ចំនួនជនរងគ្រោះដោយសារមេរោគចាប់ជំរិតគឺមានច្រើនជាង ២លាននាក់ កើនឡើងចំនួន ១៧.៧ភាគរយពីឆ្នាំមុន។

មេរោគចាប់ជំរិតបានធ្វើការវាយប្រហារទៅលើមុខងាររបស់ប្រព័ន្ធ ដែលជាធម្មតាវាឆ្លងតាមរយៈអ៊ីម៉ែល រួចចាក់សោរឯកសារសំខាន់ៗ (encrypt) ដ៏រាបណាអ្នកប្រើប្រាស់បង់ប្រាក់តាមការទាមទារ។ យោងទៅតាមស្ថិតិរបស់ FBI ដែលបានសរសេរនៅក្នុងរបាយការណ៍ Malwarebytes បានឲ្យដឹងថា ហេគឃ័ររកចំណូលបាន ២០៩លានដុល្លាពីជនរងគ្រោះនៅក្នុង ០៣ខែដំបូងក្នុងឆ្នាំ២០១៦ ដែលនឹងអាចរកប្រាក់បានប្រហែលជា ១ប៊ីលានដុល្លាក្នុងឆ្នាំ២០១៦នេះ ។

ក្រុមហ៊ុនភាគច្រើនបានជៀសវាងនូវការបង់ប្រាក់ទៅឲ្យហេគឃ័រដោយការយកទិន្នន័យពី back-up drives ហើយអាចចាប់ផ្តើមអាជីវកម្មសារឡើងវិញ។ ដោយសារតែមានការកើនឡើងនៃការគេចវៀស មិនបង់ប្រាក់ ក្រុមឧក្រិដ្ឋជនបានបង្កើតនូវបច្ចេកទេសកាន់តែគ្រោះថ្នាក់។ បចេ្ចកទេសចុងក្រោយនេះ គឺត្រូវបានហៅថា doxware ។

Doxware វាធ្វើការដូចគ្នាទៅនឹង ransomware ដែរ ប៉ុន្តែបន្ថែមទៅនឹងការទាមទារឲ្យបង់ប្រាក់ ក្រុមឧក្រិដ្ឋជននឹងធ្វើការគំរាមគំហែងបញ្ចេញឯកសារដែលចាក់សោរនោះទៅកាន់សាធារណៈ បើសិនជាមិនព្រមបង់ប្រាក់។ ពីរកណីរបញ្ចូលគ្នា (ចាក់សោរឯកសារ + បញ្ចេញឯកសារ) អាចធ្វើឲ្យជនរងគ្រោះមានការពិបាកគេចវៀសពីការបង់ប្រាក់ណាស់ ដែលធ្វើឲ្យហេគឃ័រកាន់តែទទួលបានប្រាក់ចំណូលច្រើនជាងមុន។

បច្ចេកទេស ​Doxware ទាមទារឲ្យមានយុទ្ធសាស្ត្រ ធ្វើផែនការច្បាស់លាស់ ដែលមានន័យថាហេគឃ័រនឹងមានគោលដៅវាយប្រហារច្បាស់លាស់ ថាតើនរណាជាគោលដៅ (អ្នកដឹកនាំ, អ្នកនយោបាយ, អ្នកសិល្បៈ និងអ្នកល្បីៗផ្សេងទៀត) ។

អ្នកដឹកនាំក្រុមហ៊ុនមានការទាក់ទងគ្នាជាច្រើននៅក្នុងអ៊ីម៉ែលជារៀងរាល់ថ្ងៃ ដែលប្រធានបទមានចាប់ពី ការអភិវឌ្ឍផលិតផលថ្មីៗ ការប្រកួតប្រជែង រហូតដល់គោលនយោបាយផ្ទៃក្នុង។ បើសិនជាទទួលរងការវាយប្រហារដោយសារ Doxware នោះលទ្ធផលមិនអាចប៉ាន់ស្មានបានឡើយ។

សូមរំពឹងថាអ្វីៗនឹងកាន់តែអាក្រក់

បច្ចេកវិទ្យានៅពីក្រោយ doxware គឺនៅមានភាពថ្មីស្រឡាងនៅឡើយ ប៉ុន្តែនឹងរំពឹងថាបញ្ហាកាន់តែអាក្រក់ទៅអាក្រក់ទៅ ។ ការវាយប្រហារថ្មីៗនេះគឺមានគោលដៅទៅលើ Windows Desktop និង Laptops ប៉ុន្តែអ្វីៗនឹងមានការផ្លាស់ប្តូរ ។ នៅពេលដែលមេរោគអាចវាយប្រហារទៅលើឧបករណ៍ចល័ត (mobile device) ការគំរាមគំហែងនឹងកាន់តែធំ ដែលអាចធ្វើឲ្យ text message, photos, data ប្រឈមមុខទៅនឹងការជ្រៀបចេញទៅក្រៅ (leak) ។

ដោយសារការគំរាមគំហែងរបស់មេរោគប្រភេទ doxware នេះកាន់តែមានការកើនឡើង និងរីករាលដាលទៅលើឧបករណ៍, អ្នកប្រើប្រាស់ និងទិន្នន័យ គឺជាគោលដៅ។ វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ក្រុមហ៊ុន និងបុគ្គលត្រូវតែគិតឲ្យបានច្បាស់លាស់អំពីសន្តិសុខរបស់ទិន្នន័យ (data security) ៕

ប្រភព៖ Dark Reading

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button