លេខទូរសព្ទរបស់អ្នកប្រើប្រាស់កម្មវិធីហ្វេសប៊ុកចំនួនប្រមាណ ៥៣៣លានកំពុងតែត្រូវបានដាក់លក់នៅក្នុងកម្មវិធី Telegram
បើតាមការផ្សព្វផ្សាយរបស់ក្រុមហ៊ុនស្រាវជ្រាវផ្នែកសុវត្ថិភាព Motherboard បានឱ្យដឹងកាលពីពេលថ្មីៗនេះថា មានជនអនាមិកបានដាក់លក់លេខទូរសព្ទរបស់អ្នកប្រើប្រាស់កម្មវិធីហ្វេសប៊ុកចំនួនប្រមាណ ៥៣៣លានលេខនៅក្នុងកម្មវិធី Telegram bot ដែលពួកគេបានលួចទាញយកកាលពីមុនឆ្នាំ២០១៩។
ជនខិលខូចអាចឱ្យអតិថិជនរបស់ពួកគេទិញលេខទូរសព្ទប្រសិនបើពួកគេដឹងពីឈ្មោះហ្វេសប៊ុក (Facebook ID) របស់អ្នកប្រើប្រាស់ ឬអាចទិញឈ្មោះហ្វេសប៊ុកប្រសិនបើពួកគេដឹងពីលេខទូរសព្ទ ក្នុងតម្លៃ ២០ដុល្លារសម្រាប់លេខទូរសព្ទមួយ ឬឈ្មោះហ្វេសប៊ុកមួយ។ ជាងនេះទៅទៀត ពួកគេក៏មានតម្លៃលក់ដុំដោយលក់ក្នុងតម្លៃ ៥០០០ដុល្លារសម្រាប់ ១ម៉ឺនលេខទូរសព្ទ។
គួរបញ្ជាក់ផងដែលថា ភាពចន្លោះប្រហោងដែលអាចឱ្យក្រុមជនខិលខូចទាញយកទិន្នន័យទាំងនេះ បានកើតឡើងកាលពីមុនពេលក្រុមហ៊ុនហ្វេសប៊ុកធ្វើការកែសម្រួលក្នុងខែសីហាឆ្នាំ២០១៩ ហើយម្យ៉ាងវិញទៀត ទិន្នន័យភាគច្រើនគឺមកពីអ្នកប្រើប្រាស់នៅក្នុងប្រទេសធំៗមានដូចជា សហរដ្ឋអាមេរិក អង់គ្លេស កាណាដា និងអូស្ត្រាលី ដូច្នេះសូមអ្នកប្រើប្រាស់កុំមានការព្រួយបារម្ភខ្លាំងចំពោះបញ្ហានេះ។ ប៉ុន្តែប្រសិនបើលោកអ្នកបានប្រើលេខទូរសព្ទជាមួយនឹងកម្មវិធីហ្វេសប៊ុកមុនពេលដែលក្រុមហ៊ុនបានធ្វើការកែសម្រួល លោកអ្នកគួរតែមានការប្រុងប្រយ័ត្ននៅពេលដែលលោកអ្នកទទួលបានសារណាមួយនោះ ព្រោះវាអាចគ្រាន់តែជាសារបោកបញ្ឆោតតែប៉ុណ្ណោះ៕
ប្រភពពី៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង AppStore &PlayStore ។
ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com
Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.
For advertising: info@secudemy.com or Phone: +855 69 690 280