Home / Tag Archives: facebook

Tag Archives: facebook

SCAM ALERT: Your Trusted Friend Can Steal Your Facebook Account

បើសិនជាអ្នកទទួលបាននូវសារពីនរណាម្នាក់ក៏ដោយដែលជាមិត្តភ័ក្ររបស់អ្នក (ហ្វេសប៊ុក) ហើយសុំឲ្យអ្នកជួយជាបន្ទាន់ដើម្បីធ្វើការស្រោចស្រង់យកនូវគណនីហ្វេសប៊ុកគេមកវិញនោះ (ដោយសារតែគេបានដាក់ជាធ្វើការ “Trusted Contacts”) សូមកុំទាន់ជឿជាក់ឲ្យសោះ។ អ្នកស្រាវជ្រាវបានធ្វើការរកឃើញនូវវិធីសាស្ត្របោក (phishing) ថ្មីមួយទៀត ដែលអាចមានលទ្ធភាពក្នុងការបោកបញ្ជោត​ (trick) ទៅអ្នកប្រើប្រាស់ដែលមានបទពិសោធន៍យូឆ្នាំ ឲ្យចាញ់បញ្ជោតបានយ៉ាងងាយ ហើយដែលអាចផ្តល់លទ្ធភាពឲ្យហេគឃ័រចូលទៅកាន់គណនីរបស់អ្នកបានយ៉ាងងាយ។ បច្ចេកទេសថ្មីនេះគឺប្រើប្រាស់ “Trusted Contact” ដែលជាមុខងារថ្មីមួយសម្រាប់ធ្វើការស្រោចស្រង់គណនីហ្វេសប៊ុក ដោយការផ្ញើរនូវ secret access code ទៅកាន់មិត្តភ័ក្រមួយចំនួនរបស់អ្នក ដើម្បីឲ្យអ្នកទាំងអស់នោះជួយអ្នកទទួលយកគណនីហ្វេសប៊ុកអ្នកមកវិញប្រសិនបើអ្នកមានការភ្លេចពាក្យសម្ងាត់ ឬមិនអាចអាក់សេសចូលកាន់គណនីអ្នកបាន។ តើការវាយប្រហារនេះដំណើរការដូចម្តេច? ខាងក្រោមនេះគឺជាជំហានដែលអ្នកវាយប្រហារព្យាយាមប្រើប្រាស់ភាពទុកចិត្តរបស់អ្នក ដើម្បីទាញយកព័ត៌មានដែលត្រូវការសម្រាប់លួចគណនីហ្វេសប៊ុកអ្នក៖ ១. អ្នកបានទទួលនូវសារពីអ្នកវាយប្រហារតាមរយៈ​ Facebook Messenger ដែលប្រើប្រាស់គណនីមិត្តភ័ក្ររបស់អ្នក (ដែលត្រូវបានលួចដោយអ្នកវាយប្រហារ) ២. អ្នកវាយប្រហារស្នើសុំឲ្យអ្នកជួយស្រោចស្រង់គណនីរបស់គេមកវិញ ដោយធ្វើការពន្យល់អ្នកថា អ្នកគឺត្រូវបានដាក់ជា Trusted Contacts នៅក្នុងហ្វេសប៊ុក ហើយប្រាប់អ្នកថាអ្នកនឹងទទួលបាននូវកូដសម្រាប់ស្រោចស្រង់គណនីហ្វេសប៊ុករបស់គេ ៣. បន្ទាប់មក អ្នកវាយប្រហារនឹងធ្វើការចុចទៅលើ “I forgot my password”​​ …

Read More »

បទបង្ហាញ: សុវត្ថិភាពបន្ថែមទៅលើគណនីហ្វេសប៊ុក

សូមថ្លែងអំណរគុណដល់និសិ្សតនៃសាកលវិទ្យាល័យបៀលប្រាយ ដែលបានរួមចំណែករៀបចំឯកសារខាងក្រោមនេះឡើង ដើម្បីផ្តល់ជាចំណេះដឹងដល់សាធារណៈជនក្នុងការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយប្រសិទ្ធិភាព និងសន្តិសុខ។ ទាញយក PDF: https://www.dropbox.com/s/h7fxlphmcb5fmc5/001.pdf?dl=0

Read More »

How to tell if your Facebook has been hacked (video)

ខាងក្រោមនេះគឺជាវិធីសាស្ត្រសាមញ្ញក្នុងការត្រួតពិនិត្យមើលថាមាននរណាម្នាក់ចូលទៅក្នុងគណនីហ្វេសប៊ុករបស់អ្នក។ មានវិធីសាស្ត្រជាច្រើនដែលហេគឃ័រអាចធ្វើការជ្រៀតចូលទៅកាន់គណនីហ្វេសប៊ុករបស់អ្នក។ ​Spammers ក៏អាចហេគចូលទៅកាន់គណនីហ្វេសប៊ុក ហើយនៅក្នុង Profile របស់អ្នក ហេគឃ័រអាចធ្វើការប្រមូលព័ត៌មានជាច្រើនពីខ្លួនអ្នក ដែលអាចប្រើប្រាស់ដើម្បីលួចអត្តសញ្ញាណផងដែរ។ តើត្រូវត្រួតពិនិត្យយ៉ាងដូចម្តេចដើម្បីដឹងថា អ្នកត្រូវបានហេគ? បើសិនជាអ្នកមានការព្រួយបារម្ភថា គណនីហ្វេសប៊ុករបស់អ្នកត្រូវបានហេគ យើងមាននូវវិធីសាស្ត្រយ៉ាងសាមញ្ញដើម្បីធ្វើការត្រួតពិនិត្យ។ សូមចូលទៅកាន់ ​Setting រួចយក Security រួចយក “​Where You’re Logged In” ។ បញ្ជីនៃរាល់ឧបករណ៍ទាំងអស់ដែលអ្នកបានធ្វើការ logged in និងទីតាំងត្រូវបានបង្ហាញដូចរូបខាងក្រោម។ បើសិនជាអ្នកឃើញនូវ login ណាដែលអ្នកមិនស្គាល់ ​(មកពីទីតាំង – ប្រទេសដែលអ្នកមិនស្ថិតនៅ) នោះប្រហែលជាអ្នកត្រូវបានហេគហើយ។ បើសិនជាអ្នកដឹងថាមិនមែនជាអ្នកនោះទេ សូមចុចទៅលើ “End Activity” ។ រោគសញ្ញាផ្សេងៗទៀតដែលបង្ហាញថាគណនីហ្វេសប៊ុកអ្នកត្រូវបានហេគ វិធីសាស្ត្រផ្សេងៗទៀត ដើម្បីមើលថាគណនីរបស់អ្នកត្រូវហេគ៖ – ឈ្មោះអ្នក ថ្ងៃខែឆ្នាំកំណើត អាស័យដ្ឋាអ៊ីម៉ែល ឬពាក្យសម្ងាត់ត្រូវបានផ្លាស់ប្តូរ – មានអ្នកផ្ញើរ …

Read More »

បច្ចេកទេសថ្មី! ហេគគណនីហ្វេសប៊ុកដើម្បីផ្សព្វផ្សាយពាណិជ្ជកម្ម

នាពេលថ្មីៗនេះ មានអ្នករាយការណ៍មកាន់ក្រុមការងារវេបសាយ SecuDemy ថា មានគណនីហ្វេសប៊ុកមួយចំនួនធំត្រូវបានគេហេគហើយយកទៅប្រើប្រាស់ដើម្បីធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មជំនួស (ពាណិជ្ជកម្មនោះជារបស់ហេគឃ័រ) ហើយចុងក្រោយមកគឺជនរងគ្រោះជាអ្នកបង់ប្រាក់ទៅឲ្យក្រុមហ៊ុនហ្វេសប៊ុកដោយមិនដឹងខ្លួន ចេញពីគណនីប័ណ្ណឥណទាន ឬឥណពន្ធរបស់ខ្លួន។ វិធីដែលហេគឃ័រប្រើប្រាស់ដើម្បីលួចគណនីហ្វេសប៊ុកនោះគឺមានច្រើនយ៉ាងណាស់ ហើយដែលវិធីសាស្រ្តពេញនិយមជាងគេនោះគឺត្រូវបានគេស្គាល់ថា Phishing ។ ជនរងគ្រោះត្រូវបានបោកបញ្ជោតឲ្យចុចទៅលើព័ត៌មានណាមួយ ហើយចុងក្រោយមកលួងឲ្យបញ្ចូលពាក្យសម្ងាត់របស់គណនីហ្វេសប៊ុកតែម្តង។ ដូចជានាពេលថ្មីៗនេះ តាមព័ត៌មានពីវេបសាយរស្មីកម្ពុជាបានឲ្យដឹងថា មានការហេ​គ​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ខ្ចីលុយ​សាច់ញាតិ​គេ ៩០០​ដុល្លារ តែ​ភាគី​រងគ្រោះ​វៃឆ្លាតចាប់ខ្លួនបាន​!។ នេះគឺជាវិធីសាស្ត្រថ្មីមួយ ដោយយកគណនីដែលលួចបាន⁣ ទៅ chat messenger ជាមួយអ្នកស្គាល់គ្នាដើម្បីខ្ចីលុយ ឬធ្វើអ្វីផ្សេងទៀត។ បើសិនជាមិនមានការចាប់អារម្មណ៍ទេនោះ អ្នកនឹងក្លាយទៅជាជនគ្រោះជាមិនខាន។ តើធ្វើដូចម្តេចដើម្បីដឹងថា គណនីហ្វេសប៊ុករបស់អ្នកត្រូវបានហេគយកទៅផ្សព្វផ្សាយពាណិជ្ជកម្មជំនួស? បើសិនជាអ្នកទទួលបាននូវសារខាងក្រោមនេះពេលដែលអ្នកចូលទៅក្នុងគណនីហ្វេសប៊ុករបស់អ្នក នោះបានន័យថា គណនីរបស់អ្នកត្រូវបានហេគហើយយកទៅប្រើប្រាស់ផ្សព្វផ្សាយពាណិជ្ជកម្មជាមួយក្រុមហ៊ុនហ្វេសប៊ុក (បើសិនជាអ្នកមិនបានធ្វើការផ្សព្វផ្សាយដោយខ្លួនអ្នកទេនោះ) ។ ដើម្បីការពារខ្លួនកុំឲ្យរងគ្រោះដោយសារការលួចគណនីហ្វេសប៊ុក សូម៖ ១. កុំចុចទៅលើបញ្ជប់ (links) ណាដែលយើងមានការសង្ស័យ ២. មិនត្រូវវាយចូលពាក្យសម្ងាត់របស់គណនីហ្វេសប៊ុកអ្នកទៅក្នុងវេបសាយមិនច្បាស់លាស់ ដូចជាការទស្សទាយ, ការលេងហេ្គម, … ៣. ធ្វើការត្រួតពិនិត្យឲ្យបានច្បាស់លាស់នូវ URL …

Read More »

Beware! File រូបភាព (JPG) អាចឆ្លងមេរោគចាប់ជំរិតតាមរយៈហ្វេសប៊ុក Messenger

បើសិនជាអ្នកទទួលបាននូវ file ជារូបភាពដែលត្រូវបានផ្ញើរដោយនរណាម្នាក់ដែលផ្ញើរតាម Facebook Messenger, LinkedIn ឬបណ្តាញសង្គមដទៃទៀតក៏ដោយ (ទោះបីជាមិត្តភ័ក្ររបស់អ្នកក៏ដោយ) សូមកុំចុចទៅលើវាឲ្យសោះ។ អ្នកនឹងឆ្លងមេរោគ Locky Ransomware ទោះបីជា file ដែលបានផ្ញើរមកជា file ប្រភេទរូបភាព JPG ក៏ដោយ។ កាលពីដើមសប្តាហ៍នេះ មានបញ្ហារីករាលដាលនៃមេរោគ Ransomware នេះដែរ ប៉ុន្តែដោយឆ្លងតាមរយៈ .SVG image file ។ ក្នុងពេលនេះ អ្នកស្រាវជ្រាវបានរកឃើញនូវយុទ្ធនាការមួយដែលប្រើប្រាស់នូវ .JPG image files ដើម្បីទាញយកនូវមេរោគប្រភេទ Ransomware តាមរយៈ Facebook, LinkedIn និងបណ្តាញសង្គមផ្សេងៗទៀត។ អ្នកស្រាវជ្រាវមកពីក្រុមហ៊ុន Israeli, Check Point បានរកឃើញនូវវិធីសាស្ត្រដែលឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ិនធឺណិត បង្កប់នូវមេរោគនៅក្នុង image files និងវិធីសាស្ត្រដែលមេរោគនោះដំណើរការកូដនៅក្នុងរូបភាពដើម្បីចម្លងមេរោគ ransomware ដែលនឹងធ្វើកូដនីយកម្ម …

Read More »

វិធីសាស្ត្របីយ៉ាង ជួយឲ្យគណនីហ្វេសប៊ុកអ្នកមានសន្តិសុខប្រសើរជាងមុន

ដោយការតែហ្វេសប៊ុក (Facebook) តែងតែធ្វើការផ្លាស់ប្តូរជាបន្តបន្ទាប់ នេះគឺជាពេលដ៏ល្អដែលអ្នកត្រូវតែត្រួតពិនិត្យឡើងវិញសារជាថ្មី ថាតើអ្នកត្រូវធ្វើការកំណត់អ្វីខ្លះដើម្បីធ្វើការការពារគណនីរបស់អ្នក ។ 1. សូមធ្វើការរក្សានូវការ posts, photos និងព័ត៌មានពាក់ព័ន្ធនឹងប្រវត្តិរូបរបស់អ្នក មិនឲ្យឃើញជាសាធារណៈ (public view) អ្នកត្រូវតែធ្វើការប្រយ័ត្នប្រយែងក្នុងការចែកចាយព័ត៌មានដែលអ្នកបានបង្ហោះ ​(posts) ឲ្យឃើញជាសាធារណៈ ។ ព័ត៌មានដែលឃើញជាសាធារណៈអាចបង្ហាញនូវព័ត៌មានលំអិតជាច្រើននៅក្នុងខ្សែជីវិតរបស់អ្នក, អំពីមិត្តភ័ក្រ និងក្រុមគ្រួសារ ដែលវាគឺជាព័ត៌មានមានតម្លៃបំផុតសម្រាប់ជនដែលមានបំណងមិនល្អ ។ រៀងរាល់ពេលដែលអ្នកធ្វើការអាប់ដេត post នៅក្នុងហ្វេសប៊ុក, អ្នកអាចធ្វើការជ្រើសរើសនូវកម្រិតឯកជនភាព (Privacy Level) នៅក្នុងផ្ទាំងចុច (drop-down menu) ។ ខ្ញុំសូមធ្វើការណែនាំឲ្យជ្រើសរើសយក “Friends” ឬក៏ជម្រើសផ្សេងទៀតក្រៅពី “Public” ។ ២. ធ្វើការកំណត់នូវអ្វីដែលអ្នកអាចបង្ហាញនៅពេល search ឬតើនរណាខ្លះដែលអាចបញ្ជូនសំណើសុំធ្វើមិត្តភ័ក្រ (friend request) ដោយសារតែចំនួនអ្នកប្រើប្រាស់ហ្វេសប៊ុកមានចំនួនយ៉ាងច្រើនសំបើមនោះ អ្នកប្រាកដជាចង់ធ្វើឲ្យមានការលំបាកសម្រាប់ Spammers (ដែលមានយ៉ាងច្រើននោះ) មានការលំបាកក្នុងការស្វែងរកអ្នក ។ …

Read More »

អីុរ៉ង់បញ្ជាឲ្យក្រុមហ៊ុនបម្រើសេវាកម្មព័ត៌មានសង្គម ត្រូវរក្សាទុកទិន្នន័យក្នុងប្រទេសខ្លួន

នាថ្ងៃទី២៩ ខែឧសភា កន្លងទៅនេះ អ៊ីរ៉ង់បានផ្តល់រយៈពេលមួយឆ្នាំ ដល់ក្រុមហ៊ុនបរទេសដែលផ្តល់សេវាកម្មសារខ្លីៗ (messaging) ក្នុងការផ្លាស់ប្តូរនូវទិន្នន័យ ដែលពួកគេកំពុងតែក្តោបក្តាប់អំពីអ្នកប្រើប្រាស់អ៊ីរ៉ង់ ឲ្យមករក្សាទុកនៅក្នុងដែនដីប្រទេសអ៊ីរ៉ង់វិញ ដោយសារតែមានការព្រួយបារម្ភអំពីឯកជនភាព និងសន្តិសុខ តាមរយៈបណ្តាញព័ត៌មានសង្គម (social media) ។ ប្រទេសអ៊ីរ៉ង់មាននូវយន្តការគ្រប់គ្រងតឹងរឹងមួយនៅក្នុងការអាក់សេសទៅកាន់អ៊ិនធឺណិត ហើយក៏មានការរាំងខ្ទប់នូវការអាក់សេសទៅកាន់បណ្តាញសង្គម មានដូចជា Facebook និង Twitter ទោះបីមានអ្នកប្រើប្រាស់ជាច្រើន អាចអាក់សេសទៅកាន់បណ្តាញសង្គមទាំងនោះ តាមរយៈកម្មវិធីមួយចំនួន ។ បើតាមរយៈ Iran’s Supreme Council of Cyberspace បាននិយាយនៅក្នុងបទបញ្ញត្តិថ្មីដែលទើបតែចេញផ្សាយដោយភ្នាក់ងារជាតិ IRNA បានឲ្យដឹងថា “ក្រុមហ៊ុនបរទេសដែលមានសកម្មភាពនៅក្នុងប្រទេស ត្រូវបានទាមទារឲ្យធ្វើការបង្វែរនូវរាល់ទិន្នន័យ និងសកម្មភាពទាំងអស់ដែលពាក់ព័ន្ធជាមួយប្រជាជន អ៊ីរ៉ង់មកក្នុងប្រទេសអ៊ីរ៉ង់ ដើម្បីអាចបន្តសកម្មភាពរបស់ខ្លួនបន្តទៅទៀតបានជាធម្មតា។ ក្រុមហ៊ុនទាំងនោះមានរយៈពេល ០១ឆ្នាំ ដើម្បីអនុវត្តការងារនេះ។” បទបញ្ញត្តិថ្មីនេះ នឹងមានផលប៉ៈពាល់ទៅដល់កម្មវិធី Telegram ជាពិេសស ។ កម្មវិធី Telegram នេះបានទទួលបានការពេញនិយម …

Read More »

រៀនជំនាញសន្តិសុខព័ត៌មានជាមួយនឹងប្រព័ន្ធ Capture The Flag (CTF) របស់ហ្វេសប៊ុក

ការប្រកួតប្រជែងលក្ខណៈ Capture the Flag (CTF) នឹងធ្វើការបណ្តុះបណ្តាលជំនាញសន្តិសុខព័ត៌មាន ព្រមជាមួយជំនាញបច្ចេកទេស ដោយរួមមាននូវកត្តាមួយចំនួន ដូចជាកូដនីយកម្ម (encryption) និងការធ្វើវិស្វកម្មត្រលប់ (reverse engineering) ។ ក្នុងពេលថ្មីៗនេះ ក្រុមហ៊ុន Facebook បានធ្វើការដាក់នូវប្រព័ន្ធ CTF របស់ខ្លួនទៅជាប្រភេទកម្មវិធី កូដចំហរ (open-sourced) ដែលអាចធ្វើការតេស្ត និងធ្វើការអភិវឌ្ឍនូវជំនាញក្នុងការជ្រៀតចូល និងការពារប្រព័ន្ធ ។ ដោយផ្អែកទៅលើការសរសេរដោយ Facebook’s Blog បានអោយដឹងថា៖ នៅក្នុងប្រព័ន្ធ CTF នោះរួមមាននូវបញ្ហាជាច្រើនដើម្បីធ្វើការដោះស្រាយ ដោយរួមមានដូចជា reverse-engineering, forensics, web application security, cryptography, និង binary exploitation ។ អ្នកក៏អាចធ្វើការបង្កើតនូវលំហាត់ដោយខ្លួនអ្នកផងដែរ នៅក្នុង Facebook’s CTF នោះ ដើម្បីបង្កើតនូវការប្រកួតណាមួយដែលអ្នកចង់បានដោយខ្លួនឯង …

Read More »

Facebook Will Now Notify You If NSA is Spying on You

ក្រុមហ៊ុនហ្វេសប៊ុកទើបបានបញ្ចេញនូវមុខងារជូនដំណឹង (notification) ថ្មីមួយ ដែលនឹងប្រាប់អ្នកថា គណនីរបស់អ្នកប្រហែលជាត្រូវទទទួលនូវការហេគ ឬក៏ជាគោលដៅនៃហេគឃ័រ ដែលមានប្រយោជន៍ទៅដល់ប្រទេសណាមួយ (nation-state)។ សារដែលអ្នកឃើញដូចខាងក្រោមនេះ បានណែនាំឲ្យអ្នកប្រើប្រាស់ធ្វើការបើកនូវមុខងារ “Login Approvals” ដែលអាចឲ្យគណនីហ្វេសប៊ុករបស់ពួកគេ អាចប្រើប្រាស់បានដោយការប្រើប្រាស់ ការផ្ទៀងផ្ទាត់សិទ្ធិពីជំហាន (two-factor authentitcation) តែប៉ុណ្ណោះ។ ហេ្វសប៊ុកបានគូសបញ្ជាក់ថា មុខងារមួយចំនួនត្រូវបានដាក់ឲ្យប្រើប្រាស់រួចរាល់ទៅហើយក្នុងការការពារ (secure) នូវគណនីហេ្វសប៊ុកទាំងឡាយដែលអាចជាគោលដៅរបស់ពួកហេគឃ័រ។ បន្ថែមពីលើនេះ ក្រុមហ៊ុនហ្វេសប៊ុកក៏ឈានមួយជំហានទៀត ដោយការធ្វើការព្រមានផ្ទាល់ៗទៅកាន់អ្នកប្រើប្រាស់របស់ខ្លួន នៅពេលដែលមានការសង្ស័យថា មានការវាយប្រហារលក្ខណៈរដ្ឋាភិបាលជួយគាំទ្រពីក្រោយ (government-sponsored)។ នៅក្នុងការចេញផ្សាយរបស់ខ្លួនកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ ប្រធានផ្នែកសន្តិសុខរបស់ក្រុមហ៊ុនហ្វេសប៊ុក គឺលោក Alex Stamos បានប្រកាសថា ការធ្វើដូច្នេះគឺជាការចាំបាច់ណាស់ ពីព្រោះការវាយប្រហារក្នុងទម្រង់បែបនេះ គឺមានកម្រិតខ្ពស់ និងគ្រោះថ្នាក់ជាងការវាយប្រហារនានា។ ប៉ុន្តែមានសំណួរបានចោទឡើងថា តើបណ្តាញសង្គមមួយនេះដឹងដោយរបៀបណា ដែលថាគណនីមួយកំពុងតែត្រូវបានវាយប្រហារក្នុងទ្រង់ទ្រាយដែលមានរដ្ឋាភិបាលគាំទ្រពីក្រោយ? ក្រុមហ៊ុនហ្វេសប៊ុក មិនបានបញ្ចេញឲ្យយើងដឹងឡើយថា តើខ្លួនមានវិធីសាស្ត្រយ៉ាងណាដើម្បីបែងចែកភាពខុសគ្នារវាងគណនីដែលវាយប្រហារបែប nation-states និងគណនីដែលវាយប្រហារដោយហេគឃ័រតូចៗ? ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបណ្តាញសង្គមដ៏ធំមួយនេះ បានធ្វើការសន្យាថា ក្រុមហ៊ុននឹងប្រើប្រាស់មុខងារជូនដំណឹងថ្មីនេះ …

Read More »

Presentation – How to Secure Your Facebook Account

បទបង្ហាញស្តីពី – វិធីសាស្ត្រក្នុងការការពារគណនីហ្វេសប៊ុករបស់អ្នក កិច្ចការស្រាវជ្រាវរបស់និសិ្សតនៃសាកលវិទ្យាល័យប្រៀលប្រាយ ក្រោមប្រធានបទ “How to Secure Your Facebook Account” ដែលស្រាវជ្រាវដោយនិសិ្សតដែលមាន រាយនាមដូចខាងក្រោម៖ ១. និសិ្សត ឈន ខេមរា ២. និស្សិត ឈួន គា ៣. និសិ្សត អ៊ូ ស៊ីណា ៤. និស្សិត គៀត ឡាវ ៥. និសិ្សត មិត្ត ខូវ សូមបញ្ជាក់ថា កិច្ចការងារស្រាវជ្រាវខាងលើនេះ គឺឆ្លុះបញ្ចាំងទាំងស្រុងនូវគំនិតយោបល់របស់និស្សិតដែលមានរាយនាមខាងលើផ្ទាល់តែម្តង។ វាមិនបានឆ្លុះបញ្ចាំងពី គោលគំណិតរបស់ក្រុមការងារវិបសាយ SecuDemy.com ឡើយ។       

Read More »