Facebook scam

  • General

    លេខទូរសព្ទរបស់អ្នកប្រើប្រាស់កម្មវិធីហ្វេសប៊ុកចំនួនប្រមាណ ៥៣៣លានកំពុងតែត្រូវបានដាក់លក់នៅក្នុងកម្មវិធី Telegram

    បើតាមការផ្សព្វផ្សាយរបស់ក្រុមហ៊ុនស្រាវជ្រាវផ្នែកសុវត្ថិភាព Motherboard បានឱ្យដឹងកាលពីពេលថ្មីៗនេះថា មានជនអនាមិកបានដាក់លក់លេខទូរសព្ទរបស់អ្នកប្រើប្រាស់កម្មវិធីហ្វេសប៊ុកចំនួនប្រមាណ ៥៣៣លានលេខនៅក្នុងកម្មវិធី Telegram bot ដែលពួកគេបានលួចទាញយកកាលពីមុនឆ្នាំ២០១៩។ ជនខិលខូចអាចឱ្យអតិថិជនរបស់ពួកគេទិញលេខទូរសព្ទប្រសិនបើពួកគេដឹងពីឈ្មោះហ្វេសប៊ុក (Facebook ID) របស់អ្នកប្រើប្រាស់ ឬអាចទិញឈ្មោះហ្វេសប៊ុកប្រសិនបើពួកគេដឹងពីលេខទូរសព្ទ ក្នុងតម្លៃ ២០ដុល្លារសម្រាប់លេខទូរសព្ទមួយ ឬឈ្មោះហ្វេសប៊ុកមួយ។ ជាងនេះទៅទៀត ពួកគេក៏មានតម្លៃលក់ដុំដោយលក់ក្នុងតម្លៃ ៥០០០ដុល្លារសម្រាប់ ១ម៉ឺនលេខទូរសព្ទ។…

    Read More »
  • General

    ហេគឃ័រកំពុងមានគោលដៅទៅលើទំព័រហ្វេសប៊ុកល្បីៗនៅកម្ពុជា

    តាមការជូនដំណឹងពីការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT)​ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានឱ្យដឹងថា មានការក្លែងបន្លំជាទំព័ររបស់ក្រុមហ៊ុនហ្វេសប៊ុកផ្លូវការ ដោយនិយាយថាទំព័រហ្វេសប៊ុករបស់អង្គភាពអ្នកមានការក្លែងបន្លំ ហើយទាមទារឱ្យមានការផ្ទៀងផ្ទាត់ (verify) គណនីហ្វេសប៊ុករបស់អ្នក ដោយធ្វើតាមការណែនាំនៅលើតំណរភ្ជាប់ ​(link) ដែលភ្ជាប់មកជាមួយ។ រូបភាពពីវេបសាយរបស់ការិយាល័យ CamCERT ពេលដែលអ្នកចុចទៅលើតំណរភ្ជាប់ (link) hxxxs://bit.do/recovery-verified-page (រូបទី១) នោះវានឹងនាំវាទៅកាន់ទំព័រវេបសាយ hxxxs://telegra.ph/WARNING–Your-Account-Has-Violated-Terms-on-Facebook-07-28-2…

    Read More »
Back to top button