ក្រុមហ៊ុន Cellebrite ជួយដល់ FBI ដោះកូដ iPhone
នាពេលថ្មីៗនេះ ក្រុមហ៊ុនកោសលវិច័យមកពីប្រទេសអ៊ីស្រាអ៊ែលឈ្មោះថា Cellebrite បានជួយទៅដល់ FBI ក្នុងការដោះកូដទូរស័ព្ទ iPhone ដែលជារបស់ភេរវករ។
ក្រុមហ៊ុន Cellebrite គឺជាក្រុមហ៊ុនផ្តល់នូវកម្មវិធីធ្វើកោសលវិច័យទៅលើឧបករណ៍ចល័តមកពីប្រទេសអ៊ីស្រាអ៊ែល បាននឹងកំពុងជួយទៅដល់ FBI ក្នុងកិច្ចការ ព្យាយាមដោះកូដលើទូរស័ព្ទ iPhone 5C ដែលជាកម្មសិទ្ធរបស់ភេរវក – នេះបើតាមសេចក្តីរាយការណ៍ពី Israeli YNetNews កាលពីថ្ងៃពុធ ។ តាមវេបសាយរបស់ក្រុមហ៊ុននេះ បានធ្វើការអៈអាងថា សេវាកម្មរបស់ខ្លួនអាចអនុញ្ញាតឲ្យអ្នកសើុបអង្កេតធ្វើការដោះកូដ (unlock) ឧបករណ៍របស់ក្រុមហ៊ុន Apple ដែលដំណើរការនៅលើ iOS 8.x ដោយមិនមានការប៉ៈពាល់ទៅដល់ hardware ឬក៍ហានិភ័យនៃការបាត់បង់ទិន្នន័យ។
បើសិនជាក្រុមហ៊ុន Cellebrite បានជោគជ័យនោះ ភ្នាក់ងារ FBI មិនត្រូវការជំនួយពីក្រុមហ៊ុន Apple ទៀតទេក្នុងការបង្កើតនូវ backdoor ដែលអាចចូល ទៅកាន់ទូរស័ព្ទ iPhone 5C នោះ។ ក្រុមហ៊ុន Apple បាននឹងកំពុងជាប់ដៃនៅក្នុងសមរភូមិផ្លូវច្បាប់ជាមួយនឹងក្រសួងយុត្តិធម៌អាមេរិក (DoJ) ដែលទាក់ទង ទៅនឹងដីការតុលាការដែលបានចាប់បង្ខំឲ្យក្រុមហ៊ុន Apple ធ្វើការសរសេសូហ្វវែរថ្មីមួយ ដែលអាចឲ្យបិទមុខងារ passcode ។
ក៏ប៉ុន្តែ ក្រុមហ៊ុន Apple បាននិយាយថា អ្វីដែលភ្នាក់ងារ FBI ចង់ឲ្យក្រុមហ៊ុនធ្វើនោះគឺការបង្កើតនូវ សូហ្វវែរដែលស្មើនឹងមហារីក (software equivalent of cancer) ដែលនឹងអាចបើកនូវរាល់ iPhones ទាំងអស់ទៅដល់ហេគឃ័រ ។
ព័ត៌មានទាំងនេះត្រូវបានបញ្ចេញឲ្យដឹងនៅក្រោយពេល ២ថ្ងៃបន្ទាប់ពី DoJ ធ្វើការព្យួរនូវសនវការយ៉ាងហោចណាស់រហូតដល់ខែក្រោយ ។ FBI បានប្រាប់ទៅដល់ចៅក្រមសហព័ន្ធកាលពីថ្ងៃច័ន្ទកន្លងទៅនេះថា ខ្លួនត្រូវការពេលវេលាសមស្របមួយដើម្បីធ្វើតេស្តទៅលើវិធីសាស្ត្រក្នុងការដោះកូដរបស់ iPhone ដែលគឺជា ភាគីទី៣ ដែលខ្លួនបានជួល។
ខាងក្រោមនេះគឺជាវិដេអូបង្ហាញអំពីសមត្ថភាពរបស់ក្រុមហ៊ុន Cellebrite
ប្រភព៖ The Hacker News / ប្រែសម្រួល៖ SecuDemy.com