Telegram

  • General

    អ្នកប្រើ Telegram Android ត្រូវប្រុងប្រយ័ត្ន! គ្រាន់តែទទួល Voice Call ធម្មតា ហេគឃ័រអាចដំណើរការកូដគ្រប់គ្រងទូរស័ព្ទភ្លាមៗ

    ក្រុមអ្នកស្រាវជ្រាវសន្តិសុខសាយប័រមកពីក្រុមហ៊ុន NebuSec បានរកឃើញចន្លោះប្រហោងកម្រិតធ្ងន់ធ្ងរមួយនៅលើកម្មវិធី Telegram សម្រាប់ Android ដែលអនុញ្ញាតឱ្យហេគឃ័រអាចដំណើរការកូដពីចម្ងាយ (Remote Code Execution) នៅលើទូរស័ព្ទដៃរបស់ជនរងគ្រោះបាន ដោយគ្រាន់តែជនរងគ្រោះចុច «ទទួលការហៅចូលជាសំឡេង (Answer Voice Call)» ប៉ុណ្ណោះ។ ចន្លោះប្រហោងនេះ មិនទាមទារឱ្យជនរងគ្រោះត្រូវចុច Link ឬដំឡើងឯកសារអ្វីឡើយ។ ហេគឃ័រត្រូវការត្រឹមតែគណនី Telegram ធម្មតាមួយ…

    Read More »
  • General

    បង្ក្រាបបណ្តាញ ក្រុមចោរព័ត៌មានវិទ្យា មួយក្រុម ដែលបានហេគចូល Telegram ជាច្រើន ដើម្បីឆបោកប្រាក់!

    រយៈពេលថ្មីៗចុងក្រោយនេះ គឺមានករណីហែកចូលតេលេក្រាមជាច្រើនករណីកើតឡើង បង្កឲ្យមានជនរងគ្រោះ មួយចំនួនត្រូវបានខាតបង់ប្រាក់រាប់ពាន់ម៉ឺនដុល្លារដោយសារតែការបោកបញ្ឆោត។

    Read More »
  • General

    កម្មវិធីសារខ្លី Threema ត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងជួរកងទព័ស្វីស

    តាមប្រភពព័ត៌មានពី ​Bleeping Computer បានឱ្យដឹងថា កងទ័ពរបស់ប្រទេសស្វីសមិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់នូវកម្មវិធីសន្ទនាខ្លីៗ (instant-messaging) ដែលមានដូចជា Signal, Telegram, និង WhatsApp ជាដើម ដោយជំនួសមកវិញនូវកម្មវិធីអភិវឌ្ឍន៍ដោយខ្លួនឯងផ្ទាល់ឈ្មោះថា Threema ដែលត្រូវបានចាត់ទុកថា មិនមានការផ្សព្វផ្សាយពាណិជ្ជកម្ម មានការធ្វើកូដនីយកម្ម End-to-End និងមិនមានទុកដានឡើយ​ (no…

    Read More »
  • General

    រដ្ឋាភិបាលអាល្លឺម៉ង់គំរាមពិន័យ Telegram រាប់សិបលានដុល្លា ក្នុងការមិនឆ្លើយតបទៅនឹងការទាមទារអាក់េសសរបស់ភ្នាក់ងារអនុវត្តន៍ច្បាប់

    ក្រសួងយុត្តិធម៌អាល្លឺម៉ង់ទាមទារទៅកាន់បណ្តាញទំនាក់ទំនងសារខ្លី ​Telegram ដើម្បីឱ្យភ្នាក់ងារអនុវត្តន៍ច្បាប់អាចធ្វើការអាក់េសសទៅកាន់ប្រព័ន្ធ Telegram បើសិនជាមិនចង់ប្រឈមមុខទៅនឹងការពិន័យរាប់សិនលានដុល្លា។ ជារៀងរាល់ខែ មានអ្នកប្រើប្រាស់ប្រមាណជា ៥០០លាននាក់ប្រើប្រាស់ប្រព័ន្ធ Telegram ។ ប្រព័ន្ធ ​Telegram នេះបានធ្វើកូដនីយកម្មទៅលើរាល់ chats និង calls ដែលមិនមានការញញើតទៅនឹងការរាំងខ្ទប់ (block) ការត្រួតពិនិត្យ (censor)…

    Read More »
  • General

    សារសម្ងាត់ (Secret Chat) របស់កម្មវិធី Telegram មិនបានរក្សាការរសម្ងាត់ប៉ុន្មាននោះទេ

    កម្មវិធីទំនាក់ទំនងសង្គម Telegram គឺជាកម្មវិធីដែលមានប្រជាប្រិយភាពមួយដោយសារតែកម្មវិធីនេះងាយស្រួលប្រើ មិនសូវមានបញ្ហា ហើយជាពិសេស ទៅទៀតនោះ វាគឺជាកម្មវិធីមួយដំបូងគេដែលគិតគូរពីសុវត្ថិភាពទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់។ ម្យ៉ាងវិញទៀតកម្មវិធីនេះកាន់តែមានអ្នកប្រើប្រាស់ កើនឡើងច្រើន បន្ទាប់ពីកម្មវិធី WhatsApp បានទាមទារឱ្យអ្នកប្រើប្រាស់យល់ព្រមក្នុងការផ្ដល់ទិន្នន័យឯកជនភាព របស់ពួកគេជាមួយនឹងកម្មវិធីហ្វេសប៊ុក។ ប៉ុន្តែក្នុងពេលថ្មីៗនេះអ្នកស្រាវជ្រាវម្នាក់បានរកឃើញ ពីភាពចន្លោះប្រហោងនៅក្នុងមុខងារសារសម្ងាត់របស់កម្មវិធី Telegram សម្រាប់ macOS ដែលអាចឱ្យអ្នកប្រើប្រាស់ឬជនណាម្នាក់ចូលទៅទាញយកសារសំឡេងឬវីដេអូនោះមកវិញបាន។ បញ្ហានេះគឺដោយសារតែក្រុមហ៊ុនមិនបានលុបចោលសារទាំងនោះ…

    Read More »
  • General

    ពេលនេះលោកអ្នកអាចផ្ទេរសារចាស់ៗពីកម្មវិធី WhatsApp ទៅកម្មវិធី Telegram បាន

    យោងតាមការផ្សាយពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ពេលនេះលោកអ្នកអាចផ្ទេរសារចាស់ៗពីកម្មវិធី WhatsApp ទៅកម្មវិធី Telegram បានកាន់តែងាយស្រួល បន្ទាប់ពីការប្រកាសដាក់ចេញលក្ខខណ្ឌថ្មីរបស់កម្មវិធី WhatsApp ដែលទាមទារឱ្យអ្នកប្រើប្រាស់ទាំងអស់ត្រូវតែយល់ព្រម ចែករំលែកទិន្នន័យឯកជនភាពរបស់ពួកគេ មានដូចជា ឈ្មោះ លេខទូរសព្ទ បញ្ជីអាសយដ្ឋាន លេខសំគាល់អាសយដ្ឋានទីតាំង (IP address) និងទិន្នន័យប្រើប្រាស់មួយចំនួនទៀត ជាមួយក្រុមហ៊ុនហ្វេសប៊ុកនោះមក មានអ្នកប្រើប្រាស់ជាច្រើនបានងាកមកប្រើកម្មវិធីទំនាក់ទំនងសង្គមផ្សេងៗទៀតមានដូចជាកម្មវិធី…

    Read More »
  • General

    លេខទូរសព្ទរបស់អ្នកប្រើប្រាស់កម្មវិធីហ្វេសប៊ុកចំនួនប្រមាណ ៥៣៣លានកំពុងតែត្រូវបានដាក់លក់នៅក្នុងកម្មវិធី Telegram

    បើតាមការផ្សព្វផ្សាយរបស់ក្រុមហ៊ុនស្រាវជ្រាវផ្នែកសុវត្ថិភាព Motherboard បានឱ្យដឹងកាលពីពេលថ្មីៗនេះថា មានជនអនាមិកបានដាក់លក់លេខទូរសព្ទរបស់អ្នកប្រើប្រាស់កម្មវិធីហ្វេសប៊ុកចំនួនប្រមាណ ៥៣៣លានលេខនៅក្នុងកម្មវិធី Telegram bot ដែលពួកគេបានលួចទាញយកកាលពីមុនឆ្នាំ២០១៩។ ជនខិលខូចអាចឱ្យអតិថិជនរបស់ពួកគេទិញលេខទូរសព្ទប្រសិនបើពួកគេដឹងពីឈ្មោះហ្វេសប៊ុក (Facebook ID) របស់អ្នកប្រើប្រាស់ ឬអាចទិញឈ្មោះហ្វេសប៊ុកប្រសិនបើពួកគេដឹងពីលេខទូរសព្ទ ក្នុងតម្លៃ ២០ដុល្លារសម្រាប់លេខទូរសព្ទមួយ ឬឈ្មោះហ្វេសប៊ុកមួយ។ ជាងនេះទៅទៀត ពួកគេក៏មានតម្លៃលក់ដុំដោយលក់ក្នុងតម្លៃ ៥០០០ដុល្លារសម្រាប់ ១ម៉ឺនលេខទូរសព្ទ។…

    Read More »
  • General

    ជនខិលខូចកំពុងតែប្រើល្បិចលួចយកព័ត៌មានគណនីវីង (Wing) តាមរយៈកម្មវិធី Telegram

    នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសង្កេតឃើញមានជនខិលខូចមួយចំនួនកំពុងតែចែកចាយតំណភ្ជាប់តាមរយៈកម្មវិធី Telegram ដោយសន្យាថាលោកអ្នកនឹងទទួលបានប្រាក់កាសដោយគ្រាន់តែអញ្ជើញមិត្តភ័ក្តិឱ្យចូលរួមប្រើប្រាស់ ឬចែកចាយតំណភ្ជាប់ខាងលើ។ ប៉ុន្តែនៅពេលដែលលោកអ្នកចុចនៅលើតំណភ្ជាប់នោះ ពួកគេនិងស្នើសុំយកព័ត៌មានផ្ទាល់ខ្លួនមួយចំនួនដូចជា ប័ណ្ណសម្គាល់ខ្លួន និងលេខគណនីជាដើម។ បើតាមការឆ្លើយតបរបស់ក្រុមហ៊ុន Wing តាមរយៈ សារឆ្លើយឆ្លង (Comments) គឺក្រុមហ៊ុនពុំមានប្រើប្រព័ន្ធទំនាក់ទំនង Telegram ទេ ដូច្នេះសូមលោកអ្នកកុំចុចលើតំណភ្ជាប់នោះ ហើយសូមបញ្ឈប់ការចែកចាយ ព័ត៌មាននេះតាមបណ្ដាញទំនាក់ទំនងសង្គមទៀត។…

    Read More »
  • General

    សូមមានការប្រុងប្រយ័ត្នជាមួយនឹងការប្រើប្រាស់មុខងារ “People Nearby” របស់កម្មវិធី Telegram

    នៅក្នុងយុគសម័យបច្ចេកវិទ្យាបានធ្វើឱ្យការចែកចាយ ព័ត៌មានឬដែលគេហៅតាមភាសាអង់គ្លេសថាស៊ែរនោះ (Share) កាន់តែងាយស្រួលនិងឆាប់រហ័ស ប៉ុន្តែភាពងាយស្រួលនេះក៏បង្កឱ្យមានផលវិបាកផ្សេងៗទៀតដូចជាការចែកចាយព័ត៌មានមិនពិតដែលនាំឱ្យប៉ះពាល់ដល់សង្គម ឬការចែកចាយព័ត៌មាននិងទីតាំងផ្ទាល់ខ្លួនដែលអាចឱ្យជនខិលខូចយកព័ត៌មានទាំងនោះទៅប្រើប្រាស់ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សុវត្ថិភាពរបស់អ្នកប្រើប្រាស់ទៅវិញ។ ជាឧទាហរណ៍នៅពេលថ្មីៗនេះ អ្នកស្រាវជ្រាវសុវត្ថិភាពបច្ចេកវិទ្យាលោក Ahmed Hassan បានបង្ហាញពីភាពគ្រោះថ្នាក់ក្នុងការប្រើប្រាស់មុខងារ “People Nearby” របស់កម្មវិធីទំនាក់ទំនងសង្គម Telegram ដែលអាចឱ្យជនខិលខូចដឹងពីទីតាំងពិតប្រាកដរបស់លោកអ្នកបាន។ លោកបានបញ្ជាក់ថា “ប្រសិនបើលោកអ្នកបើកប្រើមុខងារនេះ…

    Read More »
  • General

    ល្បិចបន្លំលួចគ្រប់គ្រងគណនីបណ្តាញទំនាក់ទំនងសង្គម WhatsApp Telegram ឬ Facebook!

    នៅប៉ុន្មានថ្ងៃនេះយើងសង្កេតឃើញថា មានករណីបន្លំលួចគ្រប់គ្រងគណនីបណ្តាញទំនាក់ទំនងសង្គម តួយ៉ាងដូចជាកម្មវិធី WhatsApp Telegram ឬកម្មវិធី Facebook ជាដើម។ បន្ទាប់ពីការសិក្សាស្រាវជ្រាវលើសេចក្តីរាយការណ៍របស់ជនរងគ្រោះ ក្រុមការងារបច្ចេកទេស បានរកឃើញថា៖​ ករណីលួចគណនីភាគច្រើនបង្កឡើងដោយសារការប្រើប្រាស់ល្បិចបន្លំ ច្រើនជាងការលួចដោយប្រើប្រាស់បច្ចេកទេសចម្លងមេរោគ។ ដំណើរការនៃការលួចគ្រប់គ្រងគណនី៖ – ឧក្រិដ្ឋជនធ្វើការ Login ចូលកម្មវិធី WhatsApp ឬកម្មវិធី…

    Read More »
  • General
    Telegram Security

    កុំភ័យអីការប្រើប្រាស់កម្មវិធី Telegram នៅតែមិនមានការបង់ថ្លៃសេវាកម្មដដែល

    សម្រាប់អ្នកប្រើប្រាស់ដែលតែងតែគិតពីការការពារ ទិន្នន័យឯកជនភាពរបស់ពួកគេ កម្មវិធី Telegram គឺជាកម្មវិធីដែលគេប្រើប្រាស់ដោយសារតែកម្មវិធីនេះបានផ្ដល់នូវមុខងារ end-to-end encryption មុនគេ។ កម្មវិធី Telegram គឺជាកម្មវិធីទំនាក់ទំនងសង្គមដ៏ពេញនិយមមួយនៅក្នុងប្រទេសជាច្រើន ជាពិសេសនៅក្នុងប្រទេសមួយចំនួននៃអតីតសហភាពសូវៀតនិងប្រទេសអុីរ៉ង់ ហើយបច្ចុប្បន្នមានអ្នកប្រើប្រាស់ប្រមាណជិត៥០០ លាននាក់នៅជុំវិញពិភពលោក។ ចំណែកឯនៅក្នុងប្រទេសកម្ពុជាយើងវិញនោះ កម្មវិធី Telegram ក៏មានការពេញនិយមគួរសមដែរ ដោយសារកម្មវិធីនេះងាយស្រួលនឹងប្រើ ហើយម្យ៉ាងវិញទៀតវាមិនមានបញ្ហាច្រើនផងនោះ។…

    Read More »
  • General

    (សូមប្រុងប្រយ័ត្ន)៖ សារបញ្ឆោតចម្លងមេរោគកំពុងតែវាយលុកអ្នកប្រើប្រាស់កម្មវិធី Telegram!!!

    យោងតាមគេហទំព័រហ៊្វេសបុ៊ករបស់នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ៖ កាលពីប៉ុន្មានម៉ោងមុននេះ ក្រុមការងារទទួលបានព័ត៌មានស្តីពីករណីចែករំលែកសារកម្មវិធី Telegram ដោយធ្វើការបន្លំអត្តសញ្ញាណជាថ្នាក់ដឹកនាំក្នុងគោលបំណងចម្លងមេរោគកុំព្យូទ័រ។ បន្ទាប់ពីការវិភាគបឋមលើឯកសារមេរោគ ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានព័ត៌មានវិទ្យា បានរកឃើញថាឯកសារ ក្នុងសារដែលបានចែករំលែកនោះមានបង្កប់នូវកូដមេរោគ (Malicious Code) ដែលមានគោលបំណងដូចខាងក្រោម៖ – អូសទាញជនរងគ្រោះទាញយកឯកសារ ZIP File ដែលមានបង្កប់មេរោគ EXE ដែលបានផ្ញើមកកាន់ប្រអប់សារ…

    Read More »
  • General
    Telegram Security

    របៀប បិទ Sessions ដែលអ្នកប្រើប្រាស់កម្មវិធី Telegram បានចុចសារដែលមានបង្កប់មេរោគ

    (វីដេអូ ) ៖ របៀប បិទ Sessions ដែលអ្នកប្រើប្រាស់កម្មវិធី Telegram បានចុចសារដែលមានបង្កប់មេរោគ សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore &PlayStore ។ ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង…

    Read More »
  • General

    ហេគចូល Telegram? គន្លឹះ ៣យ៉ាងដើម្បីការពារគណនី ⁣Telegram

    យើងទាំងអស់គ្នាបានដឹងអំពីការវាយប្រហារនិងលួចទិន្នន័យជាច្រើនណាស់រួចមកហើយ ហើយបើសិនជាជាអ្នកគិតថា អ្នកផ្លាស់ប្តូរមកប្រើប្រាស់នូវសេវាកម្មសារខ្លីៗ (messaging service) ដែលមានកូដនីយកម្ម ⁣(encrypted) នោះអ្នកនឹងទទួលបានសុវត្ថិភាព នោះអ្នកអាចប្រហែលជាគិតខុស។ គ្មានអ្វីមួយដែលអាចការពារអ្នកទាំងស្រុងនោះទេក្នុងពេលបច្ចុប្បន្ននេះ។ បើតាម Reuters និងសារព័ត៌មានមួយចំនួនបានចេញផ្សាយរបាយការណ៍មកថា លេខទូរស័ព្ទនៃអ្នកប្រើប្រាស់ចំនួន ១៥លាននាក់នៅក្នុងប្រទេសអីុរ៉ង់ ហើយនឹងគណនីរាប់សិបនៅក្នុង Telegram ត្រូវរងការវាយប្រហារដោយអ្នកវាយប្រហារជនជាតិអ៊ីរ៉ង់ ដែលជ្រៀតចូលទៅក្នងចំនុចខ្សោយ SMS…

    Read More »
Back to top button