GeneralKnowledgeSecurity NewsSecurity Tips

តើអ្វីទៅជា Cloud?

វាមានការពិភាក្សាជាច្រើនអំពី Cloud និង Cloud Computing ដែលក្លាយជាពាក្យដែលធ្លាប់តែលឺគេនិយាយជាយូរមកហើយ។ ប៉ុន្តែតើអ្វីជា Cloud? តើអ្នកយល់ពីវាទេ? តើអ្នកប្រើប្រាស់វាទេ? តើអ្នកគួរតែប្រើប្រាស់ទេ? តើអាជីវកម្មរបស់អ្នកគួរតែប្រើប្រាស់ទេ?

នៅផ្នែកស្នូលរបស់វា Cloud Computing គឺសំដៅទៅលើការរក្សាទុក និងការទាញយកទិន្នន័យ (ផ្ទាល់ខ្លួន ឬអាជីវកម្ម) របស់អ្នក នៅក្នុងឧបករណ៍ទាំងឡាយផ្ទាល់ខ្លួនរបស់អ្នក។ អ្នកអាចចូលប្រើប្រាស់វាគ្រប់ទីកន្លែងជាមួយការតភ្ជាប់ទិន្នន័យ / អ៊ីនធឺណិតដូចជាវេបសាយមួយដែរ។ វានឹងមិនមានបញ្ហានោះទេ ប្រសិនបើការិយាល័យរបស់អ្នកត្រូវបានបិទទ្វារនៅពេលដែលអ្នកព្យាយាមបញ្ចូលក្នុងការងារតូចៗចេញពីទូរស័ព្ទ ឬថេបប្លេតរបស់អ្នក។ ការកែប្រែដែលអ្នកបានធ្វើចំពោះការងារណាមួយនឹងត្រូវបានរក្សាទុក និងត្រៀមខ្លួនរួចរាល់សម្រាប់ប្រើប្រាស់បាននៅពេលដែលអ្នកត្រឡប់ទៅដល់តុធ្វើការរបស់អ្នកវិញនៅពេលព្រឹកនោះ។ មិត្តរួមការងារអ្នក, សហការីទាំងអស់នៅជុំវិញពិភពលោកអាចមើលការកែប្រែទាំងនោះ និងធ្វើការអាប់ដេតបន្ថែមប្រសិនបើស្របតាមសិទ្ធិនៃការប្រើប្រាស់។

បើប្រៀបធៀបវាទៅនឹងអ្វីដែលអ្នកប្រើប្រាស់រាល់ថ្ងៃនោះគឺ Gmail ។ គ្មានអ៊ីម៉ែលណាមួយរបស់អ្នកត្រូវបានរក្សាទុកនៅលើ Hard Drive ឬឧបករណ៍របស់អ្នកទេ។ ពួកវាទាំងអស់ត្រូវផ្ទុកនៅក្នុងម៉ាស៊ីនមេ (Gmail Server) ហើយអ្នកអាចចូលប្រើប្រាស់ពួកវាវិញគ្រប់ពេលដែលអ្នកចង់បាន។ អ្នកអានសារ / ផ្ញើសារ /ទទួលសារ ឬកែប្រែត្រូវបានដំណើរការភ្លាមៗ និងត្រូវបានកត់ត្រាទុកជាស្រេច។ រាល់ពេលដែលអ្នកចូលទៅក្នុង Gmail ចេញពីទូរស័ព្ទ ឬពីកុំព្យូទ័រលើតុនោះ អ៊ីម៉ែលទាំងនោះគឺស្ថិតនៅទីនោះ នៅក្នុង Folders របស់ពួកវា និងជាមួយស្ថានភាពដែលបានធ្វើបច្ចុប្បន្នភាពត្រឹមត្រូវ។ នោះគឺជា Cloud Computing ។

ស្វែងយល់ការពន្យល់បន្ថែមអំពី Cloud ពី CNBC Explains

តើទិន្នន័យ “Cloud Data” រក្សាទុកនៅឯណា?

វាមានភាពច្របូកច្របល់កើតឡើងដោយសារតែបុគ្គលនីមួយៗមាននិន្នាការចង្អុលលើមេឃនៅពេលនិយាយអំពី Clouds ហើយពួកគេធ្វើដូចគ្នានៅពេលសំដៅទៅលើ Cloud Computing ។ ដូចគ្នាទៅនឹងទម្រង់ទិន្នន័យទាំងអស់ផងដែរ, ទិន្នន័យសម្រាប់ Cloud Computing គឺត្រូវការរក្សាទុកនៅកន្លែងណាមួយជាក់ស្តែង (physically stored) ។ ក្រុមហ៊ុនជាច្រើនដែលផ្ដល់សេវាកម្ម Cloud Storage គឺមានមជ្ឈមណ្ឌលទិន្នន័យ (data center) និងឧបករណ៍ជាច្រើន ដើម្បីធ្វើយ៉ាងណាធានាឲ្យបាននូវភាពត្រឹមត្រូវ និងដំណើរការគ្រប់ពេលវេលាចំពោះទិន្នន័យដែលត្រូវបានរក្សាទុកនៅក្នុងមជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួន។ និយាយដោយខ្លី ទិន្នន័យរបស់អ្នកត្រូវបានរក្សាទុកនៅលើឧបករណ៍របស់អ្នកដទៃតែប៉ុណ្ណោះ ហើយដែលត្រូវបានគេផ្តោតទៅលើ ដំណើរការគ្រប់ពេលវេលា (availabity), ភាពត្រឹមត្រូវនៃទិន្នន័យទាំងនោះ​ (intergrity) និងសន្តិសុខ (security)។

អ្នកផ្តល់សេវាកម្ម Cloud Computing មានដូចជាក្រុមហ៊ុន Amazon Web Services, Google Cloud Platform, Microsoft Azure ដែលមានការប្រមូលផ្តុំនូវម៉ាស៊ីនេមេដ៏ច្រើនសន្ធឹកសន្ធាប់ និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងពង្រីកនៅតាមទីតាំងភូមិសាស្ត្រផ្សេងៗគ្នានៅជុំវិញពិភពលោក ដើម្បីធានាថាទិន្នន័យរបស់អ្នកអាចរកបានយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធិភាពបំផុត។ ប្រសិនបើគ្រោះមហន្តរាយវាយលុកទៅលើទីតាំងជាក់លាក់ណាមួយនោះ អ្នកក៏អាចទាញយកទិន្នន័យរបស់អ្នកពីទីតាំងមួយផ្សេងទៀតផងដែរ ដោយមិនមានការរអាក់រអួលឡើយ៕

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Check Also
Close
Back to top button