ISAC Cambodia (InfoSec)
GeneralSecurity News

Google warns Blogger users over porn

Google បានចេញសេចក្តីព្រមានទៅដល់អ្នកប្រើប្រាស់ ​Blogger plateform ទាំងអស់ឲ្យបានដឹងថា រាល់ប្លុកទាំងឡាយណាដែលមាន រូភាពអាសអាភាស និងវិដេអូ (sexually explicit images and videos) នឹងត្រូវបានដាក់ឲ្យទៅជាលក្ខណៈឯកជន (private) ចាប់ពីថ្ងៃទី ២៣ ខែមិនា ឆ្នាំ២០១៥ នេះតទៅ

៉មិនមានប្លុកណាមួយនឹងត្រូវបានលប់ចោលឡើយ ប៉ុន្តែវានឹងមិនអាចបើកមើលជាសាធារណៈទៀតឡើយ (no longer publicly visible)៉ េនះបើតាម សេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន ​Google។

ម្ចាស់ប្លុកដែលក្នុងពេលបច្ចុប្បន្ននេះ ដាក់នូវព័ត៌មានទាំងអស់នោះ (adult) ត្រូវបានណែនាំឲ្យធ្វើការដកវាេចញ ឬដាក់ប្លុករបស់ខ្លួន ឲ្យទៅជាលក្ខណៈឯកជន (private)។

ប្លុកទាំងឡាយណាដែលបង្កើតនៅក្រោយថ្ងៃកំណត់ (23 March) នឹងត្រូវបានបិទដោយ ​Google បើសិនជាមានផ្ទូកទៅដោយរូបភាពអាសអាភាស ឬវិដេអូ។ នេះបើតាមអ្វីដែលមានចែងនៅក្នុងការធ្វើបច្ចុប្បន្នភាពនៃ Term and Conditions។

នៅក្នុងការធ្វើបច្ចុប្បន្នភាពបានបញ្ជាក់ថា រូបភាពស្រាត (nudity) នឹងអនុញ្ញាតឲ្យមាននៅក្នុងប្លុក ដរាបណាប្លុកនោះផ្តល់នូវប្រយោជន៍ដល់សាធារណៈជន ឧទាហរណ៍ដូចជា artistic, educational, documentary ឬ scientific contexts។

អ្នកគ្រប់គ្រងនូវប្លុក ត្រូវបានស្នើឲ្យធ្វើការកំណត់ប្លុកខ្លួនថា “adult” បើសិនជាប្លុកនោះមានផ្ទុកទៅដោយ ឯកសារអាសអាភាស ដែលមានន័យថានឹងចេញនូវ ទំព័រព្រមាន ​(warning page) មួយមុននឹងប្លុកនោះត្រូវបានចូលទៅកាន់។ បើសិនជាអ្នកគ្រប់គ្រងមិនបានដាក់ទេ Google នឹងរក្សាសិទ្ធិដាក់វាដោយស្វ័យប្រវត្តិតែម្តង។

ព័ត៌មានបន្ថែម៖

https://support.google.com/blogger/answer/6170671?p=policy_update&hl=en&rd=1

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button