ISAC Cambodia (InfoSec)
GeneralSecurity News

មុខងារ Total Cookie Protection ថ្មីសម្រាប់កម្មវិធី Firefox សំដៅបញ្ឈប់ការតាមដានរបស់ក្រុមហ៊ុនទៅលើអ្នកប្រើប្រាស់វេបសាយ

ដើម្បីប្រយុទ្ធប្រឆាំងនឹងការតាមដានរបស់ក្រុមហ៊ុនទៅលើអ្នកប្រើប្រាស់វេបសាយ (Web tracking) ក្រុមហ៊ុន Mozilla បានបញ្ចេញកម្មវិធី Firefox ជំនាន់ថ្មីដែលមានបន្ថែមមុខងារ Total Cookie Protection។

បើតាមការផ្សព្វផ្សាយនៅក្នុងគេហទំព័ររបស់ក្រុមហ៊ុន Mozilla បានឱ្យដឹងថា មុខងារថ្មីនេះកម្មវិធី Firefox នឹងរក្សាទុកឃុកឃី (Cookies) របស់វេបសាយនីមួយៗដាច់ដោយឡែកពីគ្នា។ ការធ្វើបែបនេះគឺដើម្បីកុំឱ្យឃុកឃីពីគេហទំព័រមួយអាចចូលទៅទាញយកទិន្នន័យ ឬផ្ដល់ទិន្នន័យទៅឱ្យឃុកឃីរបស់គេហទំព័រមួយទៀត ដែលការតាមដាននេះធ្វើឱ្យប៉ះពាល់ដល់ព័ត៌មានឯកជនភាពរបស់អ្នកប្រើប្រាស់។

គួររំឮកផងដែរថា កាលពីដំបូងឃុកឃី (Cookies) ត្រូវបានបង្កើតឡើងដើម្បីសំគាល់កុំព្យូទ័ររបស់អ្នកប្រើប្រាស់ នៅពេលដែលពួកគេចូលទៅក្នុងគេហទំព័រណាមួយ និងដើម្បីរក្សាទុកទិន្នន័យមួយចំនួនដូចជា ឈ្មោះវេបសាយដែលលោកអ្នកបានចូលមើលដើម្បីធ្វើឱ្យការប្រើប្រាស់វេបសាយកាន់តែងាយស្រួល ប៉ុន្តែ នាពេលបច្ចុប្បន្ន ក្រុមហ៊ុនជាច្រើនបានប្រើឃុកឃីនេះដើម្បីទាញយកទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់ទៅធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មទៅវិញ។

ដូច្នេះប្រសិនបើលោកអ្នកមិនចង់ឱ្យមានការរក្សាទុក ទិន្នន័យរបស់វេបសាយដែលលោកអ្នកបានចូលទៅមើលនៅក្នុងកុំព្យូទ័រឬទូរសព្ទ លោកអ្នកអាចប្រើមុខងារ Incognito Tab ឬ Private Tab ដែលនាយកដ្ឋានបានផ្សព្វផ្សាយកាលពីម្សិលមិញ៕

ប្រភពពី៖​ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department

សម្រាប់អ្នកដែលចង់តាមដានព័ត៌មាននៅក្នុងស្មាតហ្វូន អាចធ្វើការទាញយក App នៅក្នុង ​AppStore &PlayStore

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com

Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac.

For advertising: info@secudemy.com or Phone: +855 69 690 280

Show More

Chan Pheaktra

លោក ចាន់ ភក្ត្រា គឺជាអ្នកនិពន្ធមួយរូបផ្នែកសន្តិសុខបច្ចេកវិទ្យាព័ត៌មាន ដោយផ្តោតទៅលើព័ត៌មានទូទៅ។ លោកចូលចិត្តស្រាវជ្រាវ និងចែករំលែកចំណេះដឹងថ្មីៗស្តីអំពីបច្ចេកវិទ្យាផងដែរ។ ទន្ទឹមនឹងនេះ លោក ភក្ត្រា ក៏មានចំណេះដឹងខាងផ្នែកឌីជីថលម៉ាឃីតធីង (Digital Marketing) ផងដែរ។

Related Articles

Back to top button