ISAC Cambodia (InfoSec)
GeneralSecurity NewsWebsite Hack

វេបសាយល្បីក្នុងការស្វែងរកកំហុសឆ្គងវេបសាយត្រូវបានហេគ

Acunetix គឺកម្មវិធី Web Application Security scanner មួយដែលកំពុងពេញនិយម។ ក្នុងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦ នេះ វេបសាយផ្លូវការរបស់ពួកគេគឺត្រូវបានហេគ ។ ទំព័រមុខ (http://www.acunetix.com) គឺមិនដំណើរការឡើយ រួមមានទាំងប្លុករបស់ ​Acunetix ផងដែរ។ ហេគឃ័រ ប្រហែលជាបានរកឃើញនូវចំនុចខ្សោយដែលមានហានិភ័យខ្ពស់បំផុតនៅក្នុងម៉ាសីុនមេ ឬក៏ចំនុចខ្សោយនៅក្នុង web application ដែលអាចនាំទៅដល់ការវាយប្រហារ (deface) ។

ក្នុងពេលដែលអ្នកកំពុងអាននេះ (ព្រឹកថ្ងៃ០៥ ខែមិថុនា) វេបសាយរបស់ពួកគេកំពុងតែបិទ (មិនទាន់ដំណើរការនៅឡើយ) ។ ពួកគេប្រហែលជា កំពុងធ្វើការជួសជុលវាហើយ ។ វេបសាយ Acunetix គឺជាភស្តុតាងជាក់ស្តែងមួយដែលបង្ហាញថាអ្វីៗទាំងអស់គឺអាចត្រូវហេគ ហើយសូហ្វវែរមិនអាចការពារអ្នកពីសំណាក់ហេគឃ័របានឡើយ។

Screenshot 2016-06-05 07.27.37

ខាងក្រោមនេះគឺជាផ្ទាំង screenshot ដែលត្រូវបានចាប់យកដោយអ្នកអានមុនពេលដែលវេបសាយនេះត្រូវបានបិទមិនដំណើរការ ។ នៅក្នុងទំព័រ ដែលទទួលរងការវាយប្រហារ ​(deface) អ្នកអាចឃើញនូវសារស្វាគមន៍ Croatian Prime Minister – Tihomir Oreskovic ដែលបានហៅថាគឺជានាយករដ្ឋមន្ត្រីដែលល្អបំផុត ៕

Screenshot 2016-06-05 07.43.40

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button