GeneralKnowledgeSecurity NewsSecurity Tips

Understanding Rootkit

យល់ដឹងអំពីកម្មវិធីប្រភេទ RootKit

ការយល់ដឹងទូទៅ

RootKit គឺជាប្រភេទនៃកម្មវិធីលួចទិន្នន៍យ ដែលជាទូទៅគឺមានបំណងមិនល្អ ហើយត្រូវបានគេសរសេរឡើងដើម្បីលាក់នូវដំណើរការ ឬកម្មវិធីណាមួយ មិនឲ្យមានការត្រួតពិនិត្យរកឃើញ ហើយដែលអាចធ្វើឲ្យកម្មវិធីនេះមានលទ្ធភាពក្នុងការបន្តសិទ្ធិចូលទៅកាន់កុំព្យូទ័រណាមួយ។ ពាក្យ “RootKit” នេះមានន័យអវិជ្ជមាន ដែលជាទូទៅត្រូវបានគេភ្ជាប់ទៅនឹង មេរោគ (malware)។

ស្វែងយល់បន្ថែម >> តើអ្វីទៅជាការលួចយកអត្តសញ្ញាណ (Identity Theft?)

ហានិភ័យ និងការគំរាមគំហែង

ការតំឡើងនូវកម្មវិធីប្រភេទ ​RootKit នេះអាចត្រូវបានធ្វើឡើងដោយស្វ័យប្រវត្តិ ឬក៏អ្នកវាយប្រហារអាចធ្វើការតំឡើងវា នៅពេលដែលពួកគេ (អ្នកវាយប្រហារ) ធ្វើការទាញយបាននូវសិទ្ធិជា root ឬ Administrator នៃប្រព័ន្ធណាមួយ។ វាគឺជាបច្ចេកទេសក្នុងការវាយប្រហារដោយផ្ទាល់ទៅលើប្រព័ន្ធនោះ។

យុទ្ធសាស្ត្រឆ្លើយតប

  • ចូរធ្វើការបញ្ចូលកម្មវិធីពីប្រភពដែលជឿជាក់ប៉ុណ្ណោះ។ ចំពោះកម្មវិធីណាដែលមិនចាំបាច់ គួរតែមិនមិនចាំបាច់តំឡើងឡើយ
  • ប្រើប្រាស់នូវ firewall ដែលខ្លាំង ដែលធ្វើឲ្យមានភាពលំបាកសម្រាប់អ្នកវាយប្រហារ ប្រើប្រាស់នូវកុំព្យូទ័រដែលរងគ្រោះ ​(ដែលឆ្លង)
  • ធ្វើការស្កេននូវមេរោគឲ្យបានទៀងទាត់
  • បិទនូវកុំព្យូទ័រដែលយើងសង្ស័យថាបានឆ្លង ហើយធ្វើការត្រួតពិនិត្យដោយដំណើរការវាចេញពីឧបករណ៍ដែលអ្នកទុកចិត្ត (ដូចជា CD-Rom ឬក៍ USB-Flash drive)
  • ធ្វើការត្រួតពិនិត្យ និងសន្និដ្ឋានទៅលើវត្តមាននៃ Rootkit ដោយការមើលទៅលើចំនុចផ្សេងៗមិនប្រក្រតីនៃកុំព្យូទ័ររបស់អ្នក
  • ស្វែងរកប្រភេទ ​Rootkit នៅក្នុង Google ដើម្បីស្វែងរកវិធីទប់ស្កាត់ និងកំចាត់

ស្វែងយល់បន្ថែម >> វិធីសាស្ត្រក្នុងការបង្កើតពាក្យសម្ងាត់ដែលត្រឹមត្រូវ

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button