GeneralSecurity News

North Korea Doubles Cyber War Personnel

កូរ៉េខាងជើងបានបង្កើនចំនួនទ័ពអិនធឺណែត (Cyber War Personnel) ទ្វេរដង

កូរ៉េខាងជើងបានធ្វើការបង្កើនចំនួន Cyber Army ទ្វេរដងក្នុងកំឡុងពេលពីរឆ្នាំមកនេះ ហើយបានបង្កើតមូលដ្ឋាននៅក្រៅប្រទេស សម្រាប់ធ្វើការវាយប្រហារទៅលើកូរ៉េខាងត្បួង នេះបើតាមរបាយការណ៍បាននិយាយកាលពីថ្ងៃអាទិត្យកន្លងទៅនេះ។

Cyber Army របស់កូរ៉េខាងជើងក្នុងពេលនេះមានចំនួន ៥៩០០នាក់ បើប្រៀបធៀបទៅនឹងចំនួន ៣០០០ នាក់កាលពី២ឆ្នាំមុន នេះបើតាមសារព័ត៌មាន Yonhap បាននិយាយ។ ប្រទេសកូរ៉េខាងជើងមួយនេះ ធ្វើប្រតិបត្តិការក្រុម hacking របស់ខ្លួន នៅក្រោម General Bureau of Reconnaissance ដែលគឺជា ទីតាំងនៃអ្នកវាយប្រហារអាជីព (professional hackers) ចំនួនប្រហែល ១២០០នាក់ (បើតាមប្រភពព័ត៌មានពីខាងកងទ័ព)។

អ្នកវាយប្រហារកូរ៉េខាងជើង បានធ្វើការប្រតិបតិ្តការវាយប្រហារតាមរយៈមូលដ្ឋាននៅក្រៅប្រទេស មានដូចជា China ជាដើម។

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ hackers បានប្រើប្រាស់នូវការបង្កប់មេរោគ និងមេរោគដែលមានភ្ជាប់មកជាមួយអីម៉ែល ធ្វើការវាយប្រហារទៅលើស្ថាប័នយោធា របស់កូរ៉េខាងត្បួង ធនាគារពាណិជ្ជ រដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយ និងវិបសាយព័ត៌មាន។ ការស្រាវជ្រាវទៅលើការវាយប្រហារធំៗ នាពេលកន្លងទៅនេះ គឺបានធ្វើ ការសន្និដ្ឋានថា ពួកវាមានមូលដ្ឋាននៅក្នុងកូរ៉េខាងជើង។

កូរ៉េខាងត្បួងបានបង្កើននូវសាច់ប្រាក់សម្រាប់ផ្នែក Internet Security ដើម្បីធ្វើការហ្វឹកហ្វឺនដល់ជំនាញការរបស់ខ្លួន តាំងពីការបង្កើតនូវ Special Cyber Command ក្នុងឆ្នាំ២០១០ មកម្លេះ។

ព័ត៌មានបន្ថែម៖

http://www.securityweek.com/north-korea-doubles-cyber-war-personnel-report

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button