ISAC Cambodia (InfoSec)
GeneralSecurity News

1.5m personal data of SingHealth patients has been stolen, including PM Lee

តាមព័ត៌មានពី Channel News Asia បានឲ្យដឹងថា ការវាយប្រហារលួចទិន្នន័យផ្ទាល់ខ្លួនដ៏ធំសំបើមនៅក្នុងប្រវត្តិសាស្ត្រសឹង្ហបុរីបានកើតមានឡើងកាលពីខែមុន ដែលក្នុងនោះមានទិន្នន័យចំនួន ១,៥លាននាក់ត្រូវបានលួច នេះបើតាមព័ត៌មានពីក្រសួងសុខាភិបាល និងក្រសួងទូរគមនាគមន៍ និងព័ត៌មានរបស់សឹង្ហបុរី។

ស្ថិតនៅក្នុងចំណោមអ្នកដែលរងផលប៉ៈពាល់គឺមានទាំងនាយករដ្ឋមន្រ្តី Lee Hsien Loong ផងដែរ (ដែលអ្នកវាយប្រហារមានគោលដៅជាពិសេស និងជាគោលដៅម្តងហើយម្តងទៀត) ក្នុងការទាញយកទិន្នន័យរបស់គាត់ជាពិសេស – នេះបើតាមក្រសួងទាំងពីរខាងលើបានចេញសេចក្តីថ្លែងការណ៍ក្នុងថ្ងៃសុក្រនេះ (ថ្ងៃទី២០ ខែកក្កដា) ។

ក្នុងទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកជំងឺចំនួន ១,៥លាននាក់ដែលត្រូវបានលួចទាំងនោះ រួមមាន names, NRIC numbers, address, gender, race និង date of birth ហើយអ្នកវាយប្រហារមិនបានធ្វើការកែប្រែ ឬលប់ចោលទិន្នន័យណាមួយឡើយ។

ព័ត៌មានផ្សេងទៀតរបស់អ្នកជំងឺមានដូចជា medical records, including past diagnosis, doctors’ notes និង health scans មិនមានផលប៉ៈពាល់ឡើយ។ សេចក្តីថ្លែងការណ៍បានបន្តថា ​”យើងរកមិនឃើញភស្តុតាងនៃការវាយប្រហារស្រដៀងនេះចំពោះប្រព័ន្ធព័ត៌មានសុខាភិបាលសាធារណៈដទៃទៀតឡើយ”។

ក្នុងសន្និសិទ្ធិនាថ្ងៃសុក្រនេះ រដ្ឋមន្ត្រីសុខាភិបាល Gan Kim Yong  បានសុំទោសចំពោះអ្នកជំងឺដែលរងប៉ៈពាល់ទាំងអស់។ ដោយហៅការវាយប្រហារនេះថា “មិនធ្លាប់មានពីមុនមក” លោក Gan បាននិយាយទៀតថា  “ខ្ញុំសូមធ្វើការអភ័យទោសជាខ្លាំងដែលមានរឿងនេះកើតឡើង … យើងត្រូវតែរៀនសូត្រអំពីវា និងប្រឹងប្រែងខ្លាំងជាងមុន ព្រមទាំងរឹងមាំជានិច្ច។”

“ខ្ញុំសូមធ្វើការសន្យាចំពោះអ្នកទាំងអស់គ្នាថា រដ្ឋាភិបាលទទួលខុសត្រូវយ៉ាងមឹុងម៉ាត់បំផុតចំពោះព្រឹត្តិការណ៍នេះ ហើយនឹងធានានូវសន្តិសុខនៃប្រព័ន្ធព័ត៌មាន និងដាតាបេស របស់រដ្ឋាភិបាល។” – នេះបើតាមរដ្ឋមន្រ្តីក្រសួងទូរគមនាគមន៍ និងព័ត៌មាន S Iswaran។

ក្រោមការស៊ើបអង្កេតដោយ Cyber Security Agency of Singapore (CSA) និង Integrated Health Information System (IHIS) បានធ្វើការអៈអាងថា នេះគឺជាការប្រហារមួយដែលមានគោលដៅ និងផែនការច្បាស់លាស់មួយ ហើយដែលមិនមែនជាស្នាដៃរបស់ហេគឃ័រធម្មតា ឬក្រុមឧក្រិដ្ឋជនឡើយ។

លោក David Koh ដែលជានាយកនៃ CSA បានមានប្រសាសន៍ថា “ខ្ញុំសុំទោស ដែលយើងមិនអាចបញ្ចេញព័ត៌មានបានច្រើនជាងនេះ ដោយសារហេតុផលនៃសន្តិសុខ និងអាចប៉ៈពាល់ដល់ការស៊ើបអង្កេត។ ”

ការវាយប្រហារដែលមានលក្ខណៈស្មុគស្មាញ

យោងទៅតាម MCI និង MOH, អភិបាលគ្រប់គ្រងដាតាបេស IHIS បានចាប់បាននូវសកម្មភាពមិនប្រក្រតីទៅលើដាតាបេសមួយនៃ​ SingHealth’s IT databases នាថ្ងៃទី០៤ ខែកក្កដា ហើយបានធ្វើការបញ្ឈប់វាភ្លាម។

ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៩ ខែកក្កដា ពួកគេបានបន្តធ្វើការត្រួតពិនិត្យទៅលើចរាចរណ៍បណ្តាញមុនពេលដែលខ្លួនចាប់បានថាវាគឺជាការវាប្រហារ និងប្រាប់ព័ត៌មាននេះទៅដល់អ្នកដឹកនាំ។ នាថ្ងៃទី១០ ខែកក្កដា, MOH, SingHealth, និង​ CSA ត្រូវបានជូនដំណឹង ហើយក្រុមធ្វើការស៊ើបអង្កេតកោសលវិច្ឆ័យឌីជីថលត្រូវបានដំណើរការ។

វាត្រូវបានរកឃើញថា ទិន្នន័យដែលត្រូវបានលួចចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ ហើយនឹងព័ត៌មានរបស់អ្នកជំងឺត្រូវបានអាក់សេសចូល និងថតចំលងចេញនូវទិន្នន័យរបស់ clinics  និង​ polyclinics ចាប់ពីថ្ងៃទី០១ ខែឧសភា ២០១៥ រហូតដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨។

CSA បានកំណត់ថា អ្នកវាយប្រហារបានអាក់សេសចូលទៅកាន់បណ្តាញបន្ទាប់ពីបានវាយលុកចូលទៅកាន់កុំព្យូទ័រមួយ ហើយបន្ទាប់មកធ្វើការទាញយកសិទ្ធដែលអាចចូលទៅដល់ដាតាបេស ហើយក៏បានបង្ហាញពីភាពស្មុគស្មាញនៃការលប់ចោលដានឌីជីថល របស់ពួកគេផងដែរ៕

Source: CNA

 

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button