ក្រុមហ៊ុនបញ្ជាក់សញ្ញាប័ណ្ណឌីជីថលយក្ស DigiCert ធ្លាយទិន្នន័យអតិថិជន និងឯកសារអត្តសញ្ញាណ (Passport, ប័ណ្ណបើកបរ) ដោយសារកំហុស Server Migration 🚨

ក្រុមហ៊ុនចេញវិញ្ញាបនបត្រឌីជីថលសកល DigiCert បានទទួលស្គាល់ការបែកធ្លាយទិន្នន័យអតិថិជន ដោយសារកំហុសបច្ចេកទេសកំឡុងពេលផ្ទេរ Server (Server Migration) កាលពីខែកុម្ភៈ ឆ្នាំ ២០២៥ ធ្វើឱ្យប្រព័ន្ធជំនួញផ្ទៃក្នុង (Internal Business System) ដែលធ្លាប់ការពារដោយ VPN ត្រូវរបូតចេញទៅកាន់ Public Internet ដោយផ្ទាល់។
«ព័ត៌មានដែលរងផលប៉ះពាល់រួមមាន ឈ្មោះ អ៊ីមែលការងារ លេខទូរស័ព្ទ អាសយដ្ឋាន និងឯកសារផ្ទៀងផ្ទាត់អត្តសញ្ញាណផ្ទាល់ខ្លួនមួយចំនួន ដូចជា ប័ណ្ណបើកបរ លិខិតឆ្លងដែន (Passport) និងវិក្កយបត្រថ្លៃទឹកភ្លើង ដែលអតិថិជនបានដាក់ស្នើ!»
— ការបញ្ជាក់ផ្លូវការពីក្រុមហ៊ុន DigiCert
ដំណើរដើមទង និងផលប៉ះពាល់៖
- ចន្លោះប្រហោង Authorization Flaw៖ ប្រព័ន្ធដែលរបូតចេញក្រៅមានមុខងារ Self-registration បើកចំហ ហើយកំហុសពិនិត្យសិទ្ធិបានអនុញ្ញាតឱ្យគណនីចុះឈ្មោះថ្មីអាច លួចអាន និងទាញយកទិន្នន័យអតិថិជនចាស់ៗ (Archived Data) ក្នុងកម្រិត Read-only។
- ការស៊ើបអង្កេត៖ DigiCert បានប្រទះឃើញគណនីខុសប្រក្រតីតាំងពីខែមិថុនា ២០២៦ ប៉ុន្តែដំបូងឡើយស្មានតែជាបញ្ហាចុះឈ្មោះធម្មតា រហូតដល់ថ្ងៃទី ១៩ ខែតុលា ២០២៦ ទើបបញ្ជាក់ច្បាស់ថាមានជនអនាមិកបានចូលលួចមើលទិន្នន័យចន្លោះថ្ងៃទី ២៧ មិថុនា ដល់ ២ កក្កដា ២០២៦។
- ស្ថានភាពប្រព័ន្ធស្នូល៖ សេវាកម្មស្នូល Certificate Authority, ថ្នាល CertCentral, DigiCert ONE, Credentials និងវិញ្ញាបនបត្រឌីជីថលដែលបានចេញរួច មិនបានរងផលប៉ះពាល់ឡើយ ហើយគណនីខុសច្បាប់នោះក៏គ្មានសិទ្ធិកែប្រែ ឬចេញ Certificate ដែរ។
ទស្សនៈពី SecuDemy៖
នេះជាមេរៀនធំនៃកំហុសកំណត់រចនាសម្ព័ន្ធពេលធ្វើ Migration (Misconfiguration)។ ហានិភ័យធំបំផុតគឺឯកសារ Passport និង ID ដែលបែកធ្លាយ អាចត្រូវបានឧក្រិដ្ឋជនយកទៅធ្វើ Identity Theft ឬបន្លំបង្កើតគណនីហិរញ្ញវត្ថុ។ ក្រុមការងារ SysAdmin និង DevOps ត្រូវតែធ្វើ Attack Surface Monitoring (ASM) ស្កេនពិនិត្យរាល់ Endpoint និង Port ក្រោយការ Migration ប្រព័ន្ធជានិច្ច ដើម្បីកុំឱ្យរបូតប្រព័ន្ធផ្ទៃក្នុងចេញក្រៅ។
អត្ថបទនេះផ្តល់ជូនដោយ Bitdefender Total Security
Bitdefender Total Security គឺជាកញ្ចប់កម្មវិធីការពារឧបករណ៍របស់អ្នកដែលអាចតំឡើងនៅលើប្រព័ន្ធប្រតិបត្តិការ (Windows, macOS, iOS, Android) ដែលប្រមូលផ្តុំនូវមុខងារជាច្រើន មានដូចជា មុខការទប់ស្កាត់និងកម្ចាត់មេរោគ មុខងារឯកជនភាព និងមុខងារសុវត្ថិភាពសំខាន់ៗផ្សេងទៀត ទៅក្នុងកញ្ចប់កម្មវិធីតែមួយ។ Bitdefender អាចបញ្ឈប់មេរោគកុំព្យូទ័រមិនឱ្យឆ្លង ទប់ស្កាត់មោរោគចាប់ជំរិតទារប្រាក់ (ransomware) ការវាយប្រហារតាមភាពងាយរងគ្រោះ/ចន្លោះប្រហោងទើបប្រទះឃើញ (zero-day exploits) និងមេរោគស៊ើបការណ៍ (spyware) មុនពេលដែលវាបង្កការខូចខាតដល់កុំព្យូទ័រ/ប្រព័ន្ធរបស់យើង។ លើសពីនេះ វាក៏មានការការពារនៅកម្រិតបណ្តាញ ដើម្បីរារាំងគេហទំព័រឆបោក (phishing) និងតំណភ្ជាប់ដែលមានមេរោគផងដែរ៕




