ISAC Cambodia (InfoSec)
GeneralSecurity News

Espionage against many governments – Operation Red October

ការរកឃើញមួយដ៏អស្ចារ្យត្រូវបានប្រកាសដោយ Kaspersky Lab’s Global Research and Analysis Team ដែលគឺជាលទ្ធផលនៃ ការសើុបអង្កេត បន្ទាប់ពិមានការ វាយប្រហារជាច្រើន ទៅលើបណ្តាញអង្គភាព សេវាកម្មការទូត អន្តរជាតិជាច្រើន។

ប្រតិបត្តិការចារកម្មដ៏ធំសំមើ់បមួយត្រូវបានរកឃើញ មានឈ្មោះថា “Red October” ដែលបានវាយប្រហារ ទៅលើម៉ាស៊ីនកុំព្យូទ័រ ជាច្រើនរយគ្រឿងនៃស្ថាប័នដូចខាងក្រោម៖

  • រដ្ឋាភិបាល (Government)
  • ស្ថានទូត ឬកុងសុល (Embassies / Diplomatic)
  • វិទ្យាស្ថានស្រាវជ្រាវ (Research Institution)
  • ពាណិជ្ជកម្ម និងអាជីវកម្ម
  • ស្រាវជ្រាវថាមពលនុយក្លេអ៊ែ (Nuclear / energy research)
  • លំហរអាកាស (Aerospace)
  • កងទ័ព (Military)

ពួកអ្នកវាយប្រហារបានផ្តោតទៅលើឧបករណ៍ជាច្រើន មានដូចជា ឧបករណ៍បណ្តាញធំៗ និងឧបករណ៍ចល័ត (Windows Mobile, iPhone, Nokia) លួច យកឯកសារពី removable disk, លួចយកទិន្នន័យអ៊ីម៉ែលពី  local outlook ឬម៉ាសុីនមេ POP/IMAP ពីចម្ងាយ និងការលួចផ្ទេរចេញនូវឯកសារ ពីក្នុង ម៉ាសុីនមេ local network FTP ។

បើតាមការឲ្យដឹងពីអ្នកជំនាញការសន្តិសុខ ដែលបានចូលរួមក្នុងការសើុបអង្កេត បានឲ្យយើងដឹងថា គម្រោងការចារកម្មនេះ ត្រូវបានចាប់ផ្តើមតាំងពីឆ្នាំ២០០៧ មកម្លេះ ហើយក៏កំពុងដំណើរការមកដល់ពេលនេះ។ រចនាសម្ព័ន្ធនៃការគ្រប់គ្រងដែលបានរកឃើញគឺ មានលក្ខណៈស្មុគស្មាញបំផុត ដែលមានពាក់ព័ន្ធជាមួយនឹង doman name ច្រើនជាង ៦០ និងម៉ាសុីនមេជាច្រើនទៀត hosting នៅប្រទេសជាច្រើន ដែលក្នុងនោះ ច្រើនជាងគេគឺ Germany និង Russia។ ចំនុចមួយពិេសេស ក្រៅពីរចនាសម្ព័ន C&C (Command and Control) គឺថាវាជាបណ្តាញមួយដែលត្រូវបានរៀបចំឡើង ដើម្បីលក់នូវមុខងារ proxy ពិតប្រាកដនៃម៉ាសុីនមេ ដើម (mothership-server)  នៃរាល់ចំនុច (node) និមួយៗ នៅក្នុងរចនាសម្ព័ន្ធមួយមិនល្អ (malicious structure)។

អ្នកជំនាញការមានលទ្ធភាពក្នុងការ ស្វែងរកបាន domain 6 ក្នុងចំណោម 60 ដែលបានប្រើប្រាស់ក្នុងចន្លោះពេល ចាប់ពីថ្ងៃទី ២ វិច្ឆិកា ឆ្នាំ២០១២ រហូតដល់ថ្ងៃ ១០ ខែមករា ឆ្នាំ២០១៣។ ទន្ទឹមនឹងនេះវាធ្វើការ ចុះឈ្មោះការតភ្ជាប់លើសពី ៥៥០០០ ទៅកាន់ domain ទាំង ៦នោះ ចេញមកពី IP ចំនួន ២៥០ ផ្សេងៗគ្នា និងប្រទេស ចំនួន ៣៩ផ្សេងៗ ជាមួយនឹង IPs ភាគច្រើនមកពី Switzerland, Kazakhstan និង Greece។
RedOctober2
តើចំនុចខ្សោយមួយណាដែលអាចអនុញ្ញាតឲ្យមានការវាយប្រហារនេះ? អ្នកជំនាញការសន្តិសុខបានរកឃើញយ៉ាងហោចណាស់បីផ្សេងៗគ្នា៖
  • ⁣CVE-2009-3129 (MS Excel) [attacks dated 2010 and 21011]
  • CVE-2010-3333 (MS Word) [attacks conducted in the summer of 2012]
  • CVE-2012-0158 (MS Word) [attacks conducted in the summer of 2012]

ភស្តុតាងដែលបានរកឃើញក្នុងពេលស៊ើុបអង្កេតបានបង្ហាញថា អ្នកវាយប្រហារចាប់កំណើតចេញពី Russia ប៉ុន្តែវាជាការចំលែក ដែលមើលទៅពួកវាមិនពាក់ព័ន្ធ ទៅនឹង ការវាយប្រហារដទៃៗទៀត ដែលបានរកឃើញ មកដល់បច្ចុប្បន្ននេះឡើយ។ ឧបករណ៍ (exploit kit) ដែលប្រើប្រាស់សម្រាប់ការវាយប្រហារ មើលទៅហាក់ដូចជា ត្រូវបានបង្កើតឡើងដោយ Chinese Hackers។

ប្រភព៖ Securelsit.com

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button