Security NewsVulnerability

Avira Customers Accounts Hijacked

Cross Site Scripting ជាចំនុចខ្សោយដែលត្រូវបានគេគិតថាមិនសំខាន់ ប៉ុន្តែវាត្រូវអនុញ្ញាតឲ្យ attackers ធ្វើការបញ្ចូលនូវ code មានលក្ខណៈ client-side script ទៅក្នុងវិបភេជ (web page) ។

លោក Ebrahim Hegazy (Zigoo) ដែលជាទីបឹក្សាផ្នែកសន្តិសុខព័ត៌មានជនជាតិអេហ្ស៊ីប  បានរកឃើញនូវកំហុសឆ្គង XSS Vulnverability នៅក្នុង Avira License Website (License.avira.com)។

គាត់បានសម្រេចចិត្តធ្វើការបង្ហាញទៅកាន់ក្រុមសន្តិសុខនៃក្រុមហ៊ុន Avira តាមវិធីសាស្រ្តមួយ ដែលចំនុចខ្សោយ XSS នេះអាចអនុញ្ញាតឲ្យ hackers  ធ្វើការលួចយក គណនីអ្នកប្រើប្រាស់ ដោយមានទិន្នន័យជាក់ស្តែង (clear text data)។

ក្នុងការធ្វើការវាយប្រហារនេះ គាត់បានធ្វើការបង្កើតនូវ Files ចំនួន៤៖

  • avira.html សម្រាប់ធ្វើការ login page ក្លែងក្លាយ
  • log.php សម្រាប់ធ្វើការកាត់ត្រានូវព័ត៌មានជា text ធម្មតា
  • avira.txt ព័ត៌មានពីគណនីអ្នកប្រើប្រាស់គឺនៅទីនេះ
  • done.html ដែលបង្ហាញពីពាក្យជោគជ័យ

នៅក្នុងវិដេអូខាងក្រោមគឺបង្ហាញពីវិធីសាស្រ្តវាយប្រហារ៖

ក្រុមសន្តិសុខនៃក្រុមហ៊ុន Avira បានឆ្លើយតបនឹងបញ្ហានេះ ហើយបានជួសជុលកំហុសឆ្គងនៅក្នុងពេលដ៏ខ្លី។

 

 

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button