Microsoft Pushes Patches for Dozens of Flaws
ក្រុមហ៊ុនម៉ៃក្រូសូហ្វចេញផ្សាយនូវព្រឹត្តប័ត្រសន្តិសុខ
ក្រុមហ៊ុនម៉ៃក្រូសូហ្វបានចេញផ្សាយនូវ ការធ្វើបច្ចុប្បន្នភាពចំនួន ៥៥ចំនុចខុសៗគ្នា ដើម្បីទៅជួសជុលនូវកំហុសឆ្គងនៅក្នុងប្រព័ន្ធប្រតិបត្តិការវិនដូរ និងកម្រងកម្មវិធីនានារបស់ខ្លួន។ កំហុសឆ្គងចំនួន ៣ គឺមានលក្ខណៈ សំខាន់ខ្លាំងបំផុត (critical) ដែលមានន័យថា អ្នកវាយប្រហារអាចធ្វើការគ្រប់គ្រងកុំព្យូទ័ររបស់អ្នកពីចម្ងាយបាន ដោយមិនចាំបាច់មានការឯកភាពពីអ្នកប្រើប្រាស់ឡើយ។
មាន ៤១ ចំនុចត្រូវបានធ្វើបច្ចុប្បន្នភាពចំពោះ Internet Explorer ដែលវាគួរតែជាអាទិភាពសម្រាប់ក្រុមហ៊ុនដែលប្រើប្រាស់ IE។ ចំណែកផ្សេងៗទៀត ធ្វើការជួសជុលទៅលើ Windows OS ខ្លួនវាតែម្តង។
អ្នកអាចចូលទៅមើល Bug ទាំងអស់នៅទីនេះ ។
នៅក្នុងចំណោមការជួសជុលកំហុសឆ្គងទាំងនោះ កំហុសឆ្គងដែលគួរឲ្យចាប់អារម្មណ៍នោះ គឺការជួសជុលនូវកំហុសឆ្គងដែលមាននៅក្នង Microsoft Group Policy ដែលវាបង្ហាញនូវការគំរាមគំហែងដ៍ពិតប្រាកដមួយចំពោះសហគ្រាស ដែលប្រើប្រាស់ Active Directory (យន្តការផ្ទៀងផ្ទាត់សិទ្ធិដែលភ្ជាប់មក ជាមួយប្រព័ន្ធប្រតិបត្តិការ)។ កំហុសឆ្គងនេះគឺវាអាចធ្វើឲ្យមានការវាយប្រហារពីចម្ងាយ (remotely exploit) ហើយអាចត្រូវបានប្រើប្រាស់ដើម្បីទាញយក នូវសិទ្ធជាអភិបាល (administrator) នៅលើម៉ាស៊ីនគោលដៅនោះ។
ការជួសជុលនូវកំហុសឆ្គងទាំងនោះ គឺអាចធ្វើទៅបានតាមរយៈ Windows Update ។
ព័ត៌មានបន្ថែម៖