ISAC Cambodia (InfoSec)
GeneralSecurity News

Apple និង Google រួមគ្នាបញ្ចេញ Contact-Tracing App ដើម្បីជូន ដំណឹងដល់បុគ្គលឆ្លងជំងឺកូវីដ១៩ (Covid-19)

តាមព័ត៌មានពី ​BBC បានឱ្យដឹងថា ក្រុមហ៊ុន Apple និង Google កំពុងអភិវឌ្ឍបច្ចេកវិទ្យារួមគ្នាដើម្បី ជូនដំណឹងដល់ (alert) បុគ្គលទាំងឡាយណាទើបតែទាក់ទងជាមួយអ្នកដែលត្រូវបានរកឃើញថាឆ្លងវីរុស COVID-19។

ពួកគេសង្ឃឹមថានឹងជួយកម្មវិធី contact-tracing apps ឱ្យដំណើរការប្រកបដោយប្រសិទ្ធភាព។ វិធីសាស្ត្ររបស់ក្រុមហ៊ុនទាំងពីរនេះគឺដំណើរការដោយប្រើប្រាស់នូវ ​Bluetooth signals របស់ស្មាតហ្វូន ដើម្បីកំណត់ថាតើម្ចាស់ស្មាតហ្វូនធ្លាប់មានទំនាក់ទំនងជាមួយជាមួយបុគ្គលណាខ្លះក្នុងចំងាយ សមស្របណាមួយ។

ប្រសិនបើមនុស្សម្នាក់ក្នុងចំណោមមនុស្សទាំងនោះក្រោយមកត្រូវបានគេធ្វើតេស្ត៍វិជ្ជមានចំពោះវីរុស Covid-19 ការព្រមាននឹងត្រូវបានផ្ញើទៅម្ចាស់ទូរស័ព្ទដើម។ មិនមានទិន្នន័យទីតាំង GPS ឬព័ត៌មានផ្ទាល់ខ្លួននឹងត្រូវបានកត់ត្រាទុកឡើយ ។

ក្រុមហ៊ុន Apple និង Google បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា “ភាពឯកជន, តម្លាភាព និងការយល់ព្រម គឺមានសារៈសំខាន់បំផុតនៅក្នុងកិច្ចខិតខំប្រឹងប្រែងនេះ ហើយយើងទន្ទឹងរង់ចាំ ដើម្បីកសាងមុខងារនេះដោយពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធដែលមានចំណាប់អារម្មណ៍”។

“យើងនឹងផ្សព្វផ្សាយព័ត៌មានអំពីការងាររបស់យើងឱ្យអ្នកដទៃវិភាគដោយបើកចំហ” ។ ប្រធានាធិបតី Trump បាននិយាយថា រដ្ឋបាលរបស់លោកត្រូវការពេលវេលាដើម្បីពិចារណាលើការអភិវឌ្ឍ។

លោកបាននិយាយនៅក្នុងសន្និសីទកាសែតនៅសេតវិមានថា “វាគួរឱ្យចាប់អារម្មណ៍ណាស់ ប៉ុន្តែមនុស្សជាច្រើនមានការព្រួយបារម្ភអំពីវាទាក់ទង នឹងសេរីភាពរបស់មនុស្ស។ យើងនឹងពិនិត្យមើលវាយ៉ាងខ្លាំង ហើយយើងនឹងប្រាប់អ្នកឱ្យបានដឹងឆាប់ៗនេះ។

ប្រធានផ្នែកការពារទិន្នន័យរបស់សហភាពអ៊ឺរ៉ុប មានការយល់ឃើញវិជ្ជមានចំពោះបញ្ហានេះ ដោយនិយាយថា “គំនិតផ្តួចផ្តើមនេះនឹងត្រូវការវាយតម្លៃបន្ថែមទៀតទោះ។ យ៉ាងណាក៏ដោយ បន្ទាប់ពីការមើលមួយភ្លែតចំពោះការងារនេះ វាហាក់ដូចជាសមស្រប ដោយសារតែពាក់ព័ន្ធទៅនឹងជំរើសរបស់អ្នកប្រើប្រាស់ និងការការពារទិន្នន័យតាំងពីការអភិវឌ្ឍ (by design) ហើយដែលអាចបន្សុីគ្នាជាមួយនឹងសហគមន៍អឺរ៉ុប” ។

ប៉ុន្តែអ្នកផ្សេងទៀតបានកត់សម្គាល់ថា ភាពជោគជ័យនៃកម្មវិធីនេះ គឺពឹងផ្អែកលើការចំនួននៃការចូលរួមគ្រប់គ្រាន់របស់មនុស្ស សម្រាប់ការធ្វើតេស្ត។

តើអ្វីទៅជា ​Contact-Tracing?

រូបភាពបានមកពីវេបសាយ ​BBC

មានប្រទេសមួយចំនួន ដែលរួមមាន Singapore, Israel, South Korea និង Polan បាននឹងកំពុងប្រើប្រស់នូវស្មាតហ្វូនដើម្បីផ្តល់ព័ត៌មានអំពីការពាក់ព័ន្ធជាមួយបុគ្គលដែលមានកើតជំងឺកូវីដ១៩។

មានអាជ្ញាធរសុខាភិបាលដទៃទៀត ដោយរួមមានទាំង UK, France និង Germany បាននឹងកំពុងចាប់ផ្តើមនូវគំនិតផ្តួចផ្តើមរបស់ខ្លួនផងដែរ។ ក្រុមហ៊ុនយក្សទាំងពីរនេះ មានគោលបំណងដើម្បីអនុញ្ញាតឱ្យ Apps ដែលកំពុងដំណើរការទាំងអស់នេះ ក្លាយទៅជាផ្នែកមួយនៃដំណោះស្រាយរបស់ខ្លួន។ ការធ្វើបែបនេះ អាចអនុញ្ញាតឱ្យ Apps ទាំងអស់នោះអាចដំណើរការជាមួយគ្នា (interoperable) ដែលជាហេតុធ្វើឱ្យ contact-tracing នឹងនៅតែដំណើរការ ក្នុងខណៈពេលដែលមនុស្សទាំងឡាយធ្វើដំណើរឆ្លងប្រទេស ហើយទាក់ទងជាមួយនឹងបុគ្គលនានាដែលប្រើប្រាស់កម្មវិធីផ្សេងៗគ្នា។

ក្រុមហ៊ុន ​Apple និង Google បាននឹងកំពុងប្រឹងប្រែងធ្វើកិច្ចការនេះ អស់រយៈពេល២សប្តាហ៍មកហើយ ប៉ុន្តែទើបតែបញ្ចេញព័ត៌មានកាលពីថ្ងៃសុក្រកន្លងទៅនេះ

បើសិនជាទទួលជោគជ័យ នោះវានឹងអាចជួយដល់ប្រទេសនានា ឱ្យដោះស្រាយបញ្ហាបិទទីក្រុង និងកំហិតតឹងរឹងនៅតាមព្រំដែនបាន។

Contact-Tracing App របស់ប្រទេសសឹង្ហបុរី
Contact-Tracing App របស់ប្រទេសសឹង្ហបុរី

Phone-based matches

ក្រុមហ៊ុនទាំងពីរមានបំណងក្នុងការបញ្ចេញនូវ ​API (Application Programming Interface) នៅពាក់កណ្តាលខែឧសភា ខាងមុខនេះ ដែលនឹងអាចឱ្យមានការតភ្ជាប់ពី Apps ដទៃទៀតបាន។

រូបភាពបានមកពីវេបសាយ ​BBC

ការកត់ត្រានូវ ​digital IDs នឹងត្រូវរក្សាទុកនៅលើម៉ាស៊ីនមេពីចំងាយ ​(remote server) ប៉ុន្តែក្រុមហ៊ុនបានបញ្ជាក់ថា IDs នេះមិនអាចត្រូវបានប្រើប្រាស់ដើម្បីកំណត់អត្តសញ្ញាណពិតប្រាកដរបស់បុគ្គលនិមួយៗបានឡើយ។ បន្ថែមទៀតនោះ ដំណើរការនៃ contact-matching នឹងធ្វើការនៅលើស្មាតហ្វូនផ្ទាល់តែម្តង មិនមែននៅលើម៉ាស៊ីនមេនោះឡើយ។

វានឹងអាចមានលទ្ធភាពប្រាប់ទៅដល់បុគ្គលណាមួយថា ពួកគេគួរតែទៅដាក់ខ្លួនដាច់ដោយឡែក (quarantine) ដោយមិនចាំបាច់មាននរណាម្នាក់ប្រាប់ឡើយ។

ក្រុមហ៊ុនទាំងពីរនេះបានបញ្ចេញនូវ Crytography specification លំអិតរបស់ខ្លួន ដែលមានផែនការប្រើប្រាស់ដើម្បីការពារផ្នែកឯកជនភាព និងតួនាទីលំអិតរបស់ ​​Bluetooth ផងដែរ។ ពួកគេសង្ឃឹមថានឹងបញ្ចុះបញ្ចូលសកម្មជនការពារសិទ្ធិឯកជន អោយមានទំនុកចិត្តទៅលើពួកគេ។

មិនចាំបាច់មាន App ឡើយ

ដំណាក់កាលទី២ នៃគំនិតផ្តួចផ្តើមរបស់ខ្លួន គឺការបញ្ចូលសមត្ថភាព contact-tracing ទៅផ្ទាល់ក្នុងប្រព័ន្ធប្រតិបត្តិការ iOS និង ​Android តែម្តង។ អ្នកប្រើប្រាស់អាចបិទ/បើកមុខងារនេះ ដោយមិនចាំបាច់មានការទាញយក App ណាមួយឡើយ។ ចំណែកឯ Apps ដទៃទៀត នៅតែអាចធ្វើការបានដដែលបើសិនជាត្រូវការ។

នៅខណៈពេលដែល Apple និង ​Google សង្ឃឹមថា អ្នកដទៃនឹងឃើញនូវប្រយោជន៍ពីបច្ចេកទេសមួយនេះ ក៏មិនមានការធានាណាមួយឡើយ។

មានការប្រឹងប្រែងជាលក្ខណៈឯករាជ្យមួយរបស់ Pan-European Privacy-Preserving Proximity Tracing (PEPP-PT) initiative – ដែលបានបញ្ចេញនូវការព្យាយាមរបស់ខ្លួន ដើម្បីផ្តល់នូវដំណោះស្រាយដោយផ្តោតទៅលើឯកជនភាព នាថ្ងៃទី១ ខែមេសា កន្លងទៅនេះ។ មានអ្នកបច្ចេកវិទ្យា និងវិទ្យាសាស្ត្រប្រមាណជា ១៣០នាក់ បានចូលរួមទៅលើការងារនេះ ហើយក៏បានធ្វើការទាក់ទងជាមួយរដ្ឋាភិបាលអឺរ៉ុបមួយចំនួនផងដែរ៕

ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac ។ ចង់ផ្សព្វផ្សាយពាណិជ្ជកម្ម សូមទំនាក់ទំនង info@secudemy.com.

​Subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac. For advertising: info@secudemy.com

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button