GeneralKnowledgePostersSecurity NewsSecurity Tips
សន្តិសុខសាយប័រ (សន្តិសុខអ៊ីនធឺណិត) ក្នុងន័យសាមញ្ញ
សន្តិសុខសាយប័រ គឺសំដៅលើការការពារកុំព្យូទ័រ បណ្តាញ និងទិន្នន័យពីការគំរាមកំហែង ការវាយប្រហារតាមអនឡាញ និងការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត។ វាជួយរក្សាព័ត៌មានរបស់យើងឲ្យមានសុវត្ថិភាព ឯកជនភាព និងអាចប្រើប្រាស់បាន។
ហេតុអ្វីបានជាសន្តិសុខសាយប័រមានសារៈសំខាន់
- ការពារព័ត៌មានផ្ទាល់ខ្លួន និងហិរញ្ញវត្ថុរបស់យើង
- ជួយឲ្យសេវាកម្មអាជីវកម្ម និងរដ្ឋាភិបាលដំណើរការទៅដោយរលូន
- បង្កើតទំនុកចិត្តលើសេវាកម្មអនឡាញ និងការធ្វើប្រតិបត្តិការឌីជីថល
- គាំទ្រសេដ្ឋកិច្ចឌីជីថល និងការបង្កើត (នវានុវត្តន៍) ថ្មីៗរបស់កម្ពុជា
- ការពារប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងសន្តិសុខជាតិ
ឧទាហរណ៍ក្នុងជីវិតជាក់ស្តែងនៅកម្ពុជា
- សេវាធនាគារតាមទូរស័ព្ទដៃ
- សន្តិសុខសាយប័រការពារកម្មវិធីធនាគារ និងប្រតិបត្តិការរបស់អ្នកពីការឆបោក និងក្រុមហេកគ័រ (Hackers)។
- ពាណិជ្ជកម្មអេឡិចត្រូនិក និងការទិញទំនិញអនឡាញ
- រក្សាព័ត៌មានលម្អិតផ្ទាល់ខ្លួន និងការទូទាត់ប្រាក់របស់អ្នកឲ្យមានសុវត្ថិភាព នៅពេលអ្នកទិញទំនិញអនឡាញ។
- បណ្តាញសង្គម និងកម្មវិធីផ្ញើសារ
- ជួយការពារគណនីរបស់អ្នកពីការលួចចូល (Hacking) ការឆបោក និងការលួចបន្លំអត្តសញ្ញាណ។
- សេវាអេឡិចត្រូនិករដ្ឋាភិបាល
- ការពារទិន្នន័យប្រជាពលរដ្ឋ និងធានានូវសេវាអនឡាញប្រកបដោយទំនុកចិត្តពីរដ្ឋាភិបាល។
វិស័យសំខាន់ៗនៃសន្តិសុខសាយប័រ
- សុវត្ថិភាពបណ្តាញ
- ការពារបណ្តាញ និងឧបករណ៍ពីការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត។
- សុវត្ថិភាពកម្មវិធី
- ធានាថាកម្មវិធី និងសូហ្វវែរមានសុវត្ថិភាព និងគ្មាការគំរាមកំហែង។
- ការការពារទិន្នន័យ
- រក្សាទិន្នន័យឲ្យមានការសម្ងាត់ ត្រឹមត្រូវ និងមានសុវត្ថិភាព។
- ការគ្រប់គ្រងអត្តសញ្ញាណ និងការចូលប្រើប្រាស់
- ធានាថាបុគ្គលដែលត្រឹមត្រូវមានសិទ្ធិចូលប្រើប្រាស់បានត្រឹមត្រូវ នៅពេលវេលាសមស្រប។
- ការស្វែងរក និងឆ្លើយតបនឹងការគំរាមកំហែង
- ស្វែងរកការគំរាមកំហែងបានឆាប់រហ័ស និងឆ្លើយតបបានទាន់ពេលវេលាដើម្បីកាត់បន្ថយការខូចខាត។
- ការយល់ដឹង និងការអប់រំ
- ជួយពង្រឹងសមត្ថភាពមនុស្សគ្រប់គ្នាក្នុងការធ្វើការសម្រេចចិត្តដ៏ឆ្លាតវៃ និងមានសុវត្ថិភាពតាមអនឡាញ។





