Home / Security News / General / ប្រយ័ត្នមានសល់ទិន្នន័យនៅក្នុង Hard Drive ពេលដែលអ្នកលក់វា

ប្រយ័ត្នមានសល់ទិន្នន័យនៅក្នុង Hard Drive ពេលដែលអ្នកលក់វា

បើអ្នកមានការលប់ទិន្នន័យផ្ទាល់ខ្លួននៅក្នុងកុំព្យូទ័រ, ធ្វើការ format នូវ hard drive, ផ្ញើរ hard drive ទៅឲ្យហាងកុំព្យូទ័រដើម្បីសំអាតវា … សូមធ្វើការត្រួតពិនិត្យម្តងទៀតជាការចាំបាច់ ។

បើតាមវេបសាយ Channel NewsAsia បានបង្ហាញថា hard drive ដែលត្រូវបានគេធ្វើការ formated ហើយប្រកាសថា “ល្អអាចប្រើប្រាស់សារជាថ្មីហើយនោះ – clean” ត្រូវបានគេរកឃើញឯកសារជារូបភាព ព័ត៌មានលំអិតនៃលិខិតឆ្លងដែន និងឯកសារសំខាន់ៗរបស់ក្រុមហ៊ុន ។

បើតាមការស្ទាបស្ទង់មតិទៅលើប្រជាជនសឹង្ហបុរីចំនួន ១០០០ នាក់បានឲ្យដឹងថា មាន ២៤ភាគរយមិនបានធ្វើអ្វីសោះចំពោះ hard drive មុនពេលដែលលក់ចេញ ហើយនឹង ៣៧ភាគរយបានធ្វើការ fomate វាម្តង។

ដើម្បីធ្វើការស្វែងយល់ថា ព័ត៌មានដែលត្រូវបានគេលប់ចេញពី hard drives នោះពិតជាត្រូវបានបាត់មែននោះ កម្មវិធី ​Trash Trail បានផលិតជាវិដេអូយល់ដឹងមួយ ដោយបានទៅទិញយក hard drives ជជុះចំនួន ០៩គ្រឿងពីហាងផ្សេងៗគ្នា ដែលហាងនិមួយៗបាននិយាយថា hard drives ទាំងនោះគឺត្រូវបានគេសំអាត (formatted) រួចរាល់ហើយ ​(មិនមានទិន្នន័យនៅសេសសល់) ។

Hard Drives​ ទាំង ០៩គ្រឿងនោះ ត្រូវបានបញ្ជូនទៅលោក Associate Professor Biplab Sikdar មកពីមហាវិទ្យាល័យ Electrical and Computer Engineering នៃសាកលវិទ្យាល័យ Singapore ដើម្បីធ្វើការវាយតម្លៃពីទិន្នន័យនៅក្នុងនោះ ។ គាត់មានជំនាញនៅក្នុងការប្រើប្រាស់វិធីសាស្ត្រដើម្បីធ្វើឲ្យទិន្នន័យអាចត្រូវបានបញ្ជូន រក្សា និងអាក់សេសដោយសុវត្ថិភាព ។

លទ្ធផលគឺអ្នកប្រាកដជាភ្ញាក់ផ្អើលជាមិនខាន ។ Dr. Sikdar បានរកឃើញព័ត៌មានផ្ទាល់ខ្លួននៅលើ Hard Drives ចំនួន ០៥គ្រឿង ដែលក្នុងនោះមាន ០៣ គ្រឿងមានរូបភាពផ្ទាល់ខ្លួនផងដែរ។

សូមទស្សនាវិដេអូខាងក្រោម ព្រមទាំងអនុសាសន៍ក្នុងការលប់ទិន្នន័យនៅក្នុង Hard Drive:

Comments

comments

Check Also

Barcamp ASEAN: The 21st Century Nightmare of Online Business

កាលពីថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០១៧ លោក អ៊ូ ផាន់ណារិទ្ធ (OU PHANNARITH) ដែលជាស្ថាបនិកវេបសាយ SecuDemy.com ត្រូវបានអញ្ជើញឲ្យទៅចូលរួមជា វាគ្មិន​ដើម្បីចែករំលែកបទពិសោធន៍នៅក្នុងព្រឹត្តិការណ៍ BarCamp ASEAN …