Security News
This is Security News
-
ស្វែងយល់អំពីប្រភេទនៃអ្នកវាយប្រហារ (Threat Actors)
នៅក្នុងការធ្វើសង្គ្រាម ការដឹងច្បាស់ពីខ្លួនឯង និងយល់ច្បាស់ពីដៃគូសត្រូវ គឺមានសារៈសំខាន់ណាស់ ដើម្បីយកឈ្នះនៅក្នុងសមរភូមិប្រយុទ្ធ នេះគឺជាអ្វីដែលមាននៅក្នុងក្បួនសឹកស៊ុន អ៊ូ។ បើយើងក្រលេកមកមើល ការប្រយុទ្ធប្រឆាំងជាមួយនឹងហេគឃ័រនៅក្នុងយុគ្គសម័យឌីជីថលវិញ ថាតើយើងដឹងដែរឬទេថា តើគូសត្រូវ (ហេគឃ័រ) របស់យើងជានរណា ហើយសមត្ថភាពរបស់ពួកគេយ៉ាងដូចម្តេចខ្លះ? ប្រើប្រាស់កម្មវិធីអីដើម្បីហេគ? មានគ្នាប៉ុន្មានអ្នក? ហើយនៅទីតាំងណា? នេះគឺសុទ្ធតែជាសំណួរ ដែលប្រហែលមិនមានចម្លើយជាក់លាក់ឡើយ។ នៅក្នុងយុគ្គសម័យឌីជីថលនេះ…
Read More » -
របាយការណ៍៖ CIA បានគ្រប់គ្រងទៅលើក្រុមហ៊ុនរកស៊ីខាងកូដនីយកម្មរាប់សិបទសវត្ស
តាមការចេញផ្សាយពីវេបសាយ The Guardian បានឱ្យដឹងថា រដ្ឋាភិបាលស្វីសបានបញ្ជាឱ្យមានការស៊ើបអង្កេតមួយទៅក្រុមហ៊ុនរកស៊ីខាងកូដនីយកម្ម (encryption) ពិភពលោក ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Zug បន្ទាប់ពីមានការលាតត្រដាងថា ក្រុមហ៊ុនមួយនេះត្រូវបានគ្រប់គ្រងដោយភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក និងអាល្លឺម៉ង់ អស់ជាច្រើនទសវត្សមកហើយនោះ។ ភាពខ្សោយនៃការធ្វើកូដនីយកម្មត្រូវបានបន្ថែមទៅលើផលិតផលជាច្រើន ដែលត្រូវបានលក់ដោយក្រុមហ៊ុន Crypto AG ដែលអនុញ្ញាតឱ្យ CIA និងសមភាគីអាឡឺម៉ង់ (BND) ដើម្បីលួចចាប់យកព័ត៌មានរបស់សត្រូវ និងសម្ព័ន្ធមិត្តជាច្រើនដូចគ្នា ខណៈពេលដែលពួកគេអាចរកប្រាក់បានរាប់លានដុល្លារអាមេរិកពីការលក់នេះផងដែរ នេះបើយោងតាមកាសែត Washington Post និងប្រព័ន្ធផ្សព្វផ្សាយសាធារណៈរបស់អាល្លឺម៉ង់ ZDF។ របាយការណ៍បានធ្វើសេចក្តីសន្និដ្ឋានថា “វាជារដ្ឋប្រហារនៃការស៊ើបការណ៍នៃសតវត្សរ៍នេះ។…
Read More » -
អាមេរិកធ្វើការចោទប្រកាន់ហេគឃ័រជនជនជាតិចិនចំនួន០៤រូប
សហរដ្ឋអាមេរិកចោទប្រកាន់ហេគឃ័រយោធាជនជាតិចិនចំនួន ៤ នាក់ពីបទរំលោភបំពានទិន្នន័យ (hacked) ទៅលើក្រុមហ៊ុន Equifax។ នាពេលថ្មីៗនេះ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានប្រកាសការចោទប្រកាន់លើពួកហេគឃ័រយោធាចិនចំនួន ០៤ នាក់ដែលត្រូវបានគេចោទប្រកាន់ថាជាអ្នកនៅពីក្រោយការរំលោភទិន្នន័យរបស់ក្រុមហ៊ុន Equifax ដែលលាតត្រដាងទិន្នន័យផ្ទាល់ខ្លួន និងហិរញ្ញវត្ថុរបស់ជនជាតិអាមេរិកជិត ១៥០ លាននាក់។ នៅក្នុងសន្និសីទកាសែតរួមគ្នាមួយដែលធ្វើឡើងនៅថ្ងៃនេះជាមួយអគ្គមេធាវីលោក William Barr និងអគ្គនាយករង FBI លោក David Bowdich និងមន្ត្រីរបស់ DoJ ជាច្រើនរូបចាត់ទុកយុទ្ធនាការនៃការវាយប្រហារដែលឧបត្ថម្ភដោយរដ្ឋនេះថាជាករណីលួចហេគចូលដ៏ធំបំផុតដែលមិនធ្លាប់រកឃើញនោះទេ។ ជនជាប់ចោទទាំង ៤ នាក់នោះគឺលោក Wu Zhiyong…
Read More » -
ឯកសារជំនួយស្មារតីសម្រាប់អ្នកដែលត្រៀមសិក្សា CISSP
CISSP (Certified Information Systems Security Professional) គឺជាវិញ្ញាបនប័ត្រមួយដែលត្រូវបានទទួលស្គាល់ជុំវិញពិភពលោក ដែលបង្កើតឡើងដោយ (ISC)2 នៅក្នុងឆ្នាំ១៩៩៤។ គោលបំណងនៃវិញ្ញាបនប័ត្រមួយនេះគឺដើម្បីធ្វើការផ្ទៀងផ្ទាត់ចំណេះដឹងដែលមាននៅក្នុងមេរៀនទាំងអស់ ដែលមាននៅក្នុង Common Body of Knowledge ឬហៅថា CBK។ CISSP ត្រូវបានចែកចេញជាជំពូក…
Read More » -
Twitter បញ្ជាក់ពីការវាយប្រហារពី តួអង្គដែលគាំទ្រដោយរដ្ឋ
តាមព័ត៌មានដែលបញ្ចេញដោយក្រុមហ៊ុន Twitter បានលាតត្រដាងពីការព្រួយបារម្ភអំពីបញ្ហាសុវត្ថិភាពដែលគួរឱ្យព្រួយបារម្ភពីឆ្នាំមុននេះ ដែលក្នុងនោះសង្ស័យថា “តួអង្គដែលឧបត្ថម្ភដោយរដ្ឋ (state-sponsored actors)” បានប្រើប្រាស់នូវមុខងារមួយរបស់ Twitter ដើម្បីភ្ជាប់អត្តសញ្ញាណពិតរបស់អ្នកប្រើប្រាស់ ទៅកាន់គណនីអនឡាញ។ នៅក្នុងឧទាហរណ៍នេះ វាត្រូវផ្គូរផ្គងនូវលេខទូរស័ព្ទជាច្រើន ជាមួយនឹង Twitter usernames ។ ក្រុមហ៊ុន Twitter បានរកឃើញការរំលោភបំពាននេះនៅថ្ងៃទី២៤ ខែធ្នូ…
Read More » -
ក្រុមហ៊ុន Google បានធ្វើការ ចែករំលែកវីដេអូឯកជនរបស់អ្នកដោយចៃដន្យទៅឱ្យអ្នកប្រើប្រាស់ផ្សេងទៀត
ក្រុមហ៊ុន Google ប្រហែលជាមានកំហុសឆ្គង ដោយបានចែករំលែកវីដេអូឯកជនជាច្រើនរបស់អ្នក ដែលបានរក្សាទុកនៅលើម៉ាស៊ីនមេ (servers) របស់ក្រុមហ៊ុននេះ ជាមួយអ្នកប្រើប្រាស់ជាច្រើនផ្សេងទៀត។ ក្រុមហ៊ុនយក្សនេះបានសារភាពកាលពីម្សិលមិញនៅក្នុងសេចក្តីជូនដំណឹងអំពីសន្តិសុខ ដែលបានផ្ញើយ៉ាងស្ងាត់ស្ងៀមដល់អ្នកប្រើប្រាស់ដែលរងផលប៉ះពាល់នេះ។ កំហុសចុងក្រោយដែលប៉ៈពាល់ដល់សិទ្ធិឯកជននេះគឺ ជាលទ្ធផលនៃបញ្ហាបច្ចេកទេសនៅក្នុង Google Takeout ដែលជាសេវាកម្មថតចំលងទុក (backs up) រាល់ទិន្នន័យ Google ទាំងអស់របស់អ្នក ទៅជាឯកសារតែមួយ (single…
Read More » -
កំហុសនៅក្នុងកម្មវិធី WhatsApp អនុញ្ញាតចូលទៅកាន់ Local File System បាន
ក្រុមហ៊ុនហ្វេសប៊ុកទើបតែធ្វើការជួសជុលបញ្ហាសន្តិសុខ (patch) ទៅលើចំណុចងាយរងគ្រោះមួយដ៏គ្រោះថ្នាក់នៅលើកម្មវិធី WhatsApp ដែលអាចអនុញ្ញាតឱ្យអ្នកវាយប្រហារ អាចធ្វើការអានឯកសារពីប្រព័ន្ធឯកសារមូលដ្ឋានក្នុងម៉ាស៊ីន (Local File System) របស់អ្នកប្រើប្រាស់បាន ទាំងនៅលើប្រព័ន្ធប្រតិបត្តិការ MacOS និងប្រព័ន្ធប្រតិបត្តិការវីនដូ Windows ។ ទីប្រឹក្សាសន្តិសុខរបស់ក្រុមហ៊ុនហ្វេសប៊ុកពន្យល់ថា “ភាពងាយរងគ្រោះនៅលើកម្មវិធី WhatsApp Desktop នៅពេលដែលភ្ជាប់ជាមួយកម្មវិធី WhatsApp សម្រាប់ទូរស័ព្ទ iPhone អនុញ្ញាតឱ្យមានការវាយប្រហារដោយបច្ចេកទេស cross-site scripting និងអានឯកសារមូលដ្ឋានបានថែមទៀត។ ការវាយលុកទៅលើភាពងាយរងគ្រោះនេះ ទាមទារឱ្យជនរងគ្រោះចុច Click នៅលើ Link មួយដែលមើលពីមុនចេញពីសារ Text Message ។” សម្រាប់គ្រប់កំណែ WhatsApp Desktop versions មុន v0.3.9309 ត្រូវបានរងផលប៉ះពាល់ដោយបញ្ហានេះ…
Read More » -
ហានិភ័យតាមរយៈការប្រើប្រាស់ Open-Source និង Tools
ប្រភពកូដចំហ (Open-source) កំពុងតែមានការកើនឡើងយ៉ាងខ្លាំង រួមទាំងសមាសធាតុជាច្រើនទៀតដែលមាននៅក្នុងកម្មវិធី (Software) ឬនៅក្នុង Tools និង toolchains ផងដែរ។ វាបានក្លាយជាផ្នែកមួយដ៏សំខាន់នៅក្នុងកម្មវិធី DevOps និង cloud-native environments ហើយវា គឺជាឬសគល់ (root) សម្រាប់ម៉ាស៊ីនមេ (servers) និងប្រព័ន្ធ systems ជាច្រើនថែមទៀត។ អ្នកនឹងរៀនអំពីការអនុវត្តល្អៗសម្រាប់ការកាត់បន្ថយទៅលើហានិភ័យរបស់អ្នកនៅក្នុងកម្រិតទាបបំផុត និងធានាថាអ្នកអាចបន្តប្រើប្រាស់ប្រភពបើកចំហដោយសុវត្ថិភាព។ ១. ហានិភ័យទូទៅនៃប្រភពបើកចំហទូទៅ (Common Opensource Risk) ការស្វែងយល់ពីហានិភ័យជាច្រើនដែលកើតឡើងជាមួយការប្រើប្រាស់ប្រភពបើកចំហ គឺជាជំហានដំបូងដើម្បីធានាបាននូវសុវត្ថិភាព ដល់សមាសធាតុ និងប្រព័ន្ធរបស់អ្នក។…
Read More » -
AVI: Cyberconflict: How Should Cambodia Prepare?
សេចក្តីសង្ខេបនៃអត្ថបទ៖ ១. អត្ថបទនេះបង្ហាញពីអតីតកាល បច្ចុប្បន្នកាល និងអនាគតកាលនៃជម្លោះពាក់ព័ន្ធនឹងអុិនធឺណិតនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងពិភពលោក។ ធាតុផ្សំនានានៃជម្លោះពាក់ព័ន្ធនឹងអុិនធឺណិតនឹងត្រូវលើកមកពិភាក្សា ក្នុងបញ្ហាជាប់ទាក់ទងទៅនឹងធនធាន ជាមួយនឹងតួអង្គ ឧបករណ៍សម្រាប់ទប់ទល់ និងក្របខ័ណ្ឌអនុវត្ត។ អន្តរកម្មសំខាន់ៗនៅក្នុងលំហរអុិនធឺណិត រួមមានវីធីផ្សេងៗតាមបែបតក្កវិជ្ជា រូបសាស្ត្រ និងចិត្តវិទ្យា ព្រមទាំងការកេងប្រវ័ញ្ច ការវាយប្រហារ និងការកាពារបណ្តាញកុំព្យូទ័រ ២. បញ្ហាប្រឈមទាំងឡាយដែលផុសចេញពីជម្លោះពាក់ព័ន្ធនឹងអុិនធឺណិត…
Read More » -
ការបង្កើតនូវការស្ទះចរាចរណ៍ក្លែងក្លាយនៅលើផែនទី Google Maps ជាមួយនឹងស្មាតហ្វូនចំនួន ៩៩ គ្រឿង
វិចិត្រកជនជាតិអាល្លឺម៉ង់ម្នាក់បង្ហាញអំពីរបៀបមួយដែលអាចបង្កើតនូវការស្ទះចរាចរណ៍ដ៏ពិតប្រាកដមួយនៅក្នុងផែនទីរបស់កម្មវិធី Google Maps តាមរយៈការដើរនៅជុំវិញផ្លូវជាច្រើននៅក្នុងទីក្រុងប៊ែកឡាំងជាមួយនឹងស្មាតហ្វូនចំនួន 99 គ្រឿងនោះ។ ផែនទី Google Maps នេះប្រើប្រាស់នូវប្រព័ន្ធជីភីអេស (GPS) និងទិន្នន័យទីតាំងចេញពីស្មាតហ្វូនជាច្រើន ដែលត្រូវបានកំណត់ប្រសិនបើវាមានការស្ទះចរាចរណ៍នៅលើផ្លូវជាក់លាក់ណាមួយនោះ។ កម្មវិធីនេះនឹងធ្វើការផ្លាស់ប្តូរទិសដៅរបស់អ្នកប្រើប្រាស់ជាច្រើនទៅកាន់ផ្លូវផ្សេងច្រើនទៀតដែលមានចរាចរណ៍តិចជាងដើម្បីកាត់បន្ថយនូវការកកស្ទះចរាចរណ៍នោះ។ ការប្រើប្រាស់នូវរទេះរុញមួយដែលមានស្មាតហ្វូនកំពុងតែដំណើរការនូវកម្មវិធីផែនទី Google Maps ចំនួន ៩៩ គ្រឿង វិចិត្រករលោក Simon Weckert បង្ហាញអំពីរបៀបដែលគាត់អាចបង្កើតនូវការស្ទះចរាចរណ៍ក្លែងក្លាយមួយនៅលើកម្មវិធីផែនទី Google Maps ដោយវិធីសាមញ្ញបំផុតនោះគឺការដើរនៅតាមដងផ្លូវជាច្រើននៅក្នុងទីក្រុងប៊ែកឡាំងនេះ។ នៅពេលដែលគាត់កំពុងតែដើរនោះ ជាជាងការបើកបរ កម្មវិធី Google Maps យល់ថាវាគឺជាការស្ទះចរាចរណ៍ដោយសារតែវាមានចំនួននៃឧបករណ៍ជាច្រើនដែលកំពុងតែធ្វើដំណើរនៅក្នុងល្បឿនដ៏យឺតដូចគ្នាបែបនេះ។…
Read More » -
ក្រុមអ្នកស្រាវជ្រាវរកឃើញនូវកម្មវិធី Android ដ៏មានគ្រោះថ្នាក់ចំនួន 24 ដែលមានការតម្លើងដល់ទៅ 382 លានដង
Cover Image: VPNPro.com ក្រុមអ្នកស្រាវជ្រាវផ្នែកសន្តិសុខអុិនធឺណិតបានរកឃើញនូវកម្មវិធី Android Apps ចំនួន ២៤ ដែលទាមទារនូវការអនុញ្ញាតដែលមានគ្រោះថ្នាក់ និងហួសហេតុជាច្រើន ដែលអ្នកអភិវឌ្ឍកម្មវិធីទាំងអស់នោះ គឺស្ថិតនៅក្រោមក្រុមហ៊ុនចិន Shenzhen Hawk Internet Co., Ltd., និងមានការទាញយកសរុបចំនួន ៣៨២ លានដង។ អ្នកអភិវឌ្ឍន៍កម្មវិធីម្នាក់នៅក្នុងចំណោមអ្នកអភិវឌ្ឍន៍កម្មវិធីទាំងអស់នេះគឺឈ្មោះថា Hi Security ដែលជាក្រុមហ៊ុននៅពីក្រោយកម្មវិធី Virus…
Read More » -
AVI: Cyberwarfare and Its implications for Cambodia
ថ្មីៗនេះ Asian Vision Institute: AVI បានចេញផ្សាយនូវឯកសារមួយស្តីអំពី “សង្រ្គាមតាមប្រព័ន្ធអុិនធឺណិត និងផលប៉ៈពាល់សម្រាប់កម្ពុជា (Cyberwarefare and its implications for Cambodia” ដែលមានខ្លឹមសារដូចខាងក្រោម៖ ១. សន្តិសុខលើបណ្តាញអុិនធឺណិតបានក្លាយជាបញ្ហាប្រឈមមួយសម្រាប់ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយរាប់បញ្ចូលទាំងប្រទេសកម្ពុជាផងដែរ ២. នៅប្រទេសកម្ពុជា…
Read More » -
ការវាយប្រហារតាមអុិនធឺណិត៖ ត្រូវបន្ថែមការប្រុងប្រយ័ត្ន
បច្ចេកវិទ្យាកំពុងវិវឌ្ឍន៍យ៉ាងឆាប់រហ័សតាមរបៀបជាច្រើនដែលមិននឹកស្មានដល់។ ឧបករណ៍ (tools) និងធនធានអស្ចារ្យជាច្រើនត្រូវបានបង្កើតឡើងដោយបច្ចេកវិទ្យា ដែលនាំឱ្យមានវិធីថ្មីជាច្រើននៃរបៀបដែលយើងអាចភ្ជាប់ទំនាក់ទំនងជាមួយគ្រួសារ និងមិត្តភក្តិរបស់យើង។ ទន្ទឹមនឹងការវិវឌ្ឍន៍ជាវិជ្ជមាននេះ ប្រភេទថ្មីនៃហានិភ័យតាមអុិនធឺណិតក៏ចាប់ផ្តើមវិវឌ្ឍន៍ និងរីកចម្រើនផងដែរ។ ក្រុមហ៊ុនហ្វេសប៊ុកគឺជាបណ្តាញផ្សព្វផ្សាយសង្គមធំជាងគេដែលមានអ្នកប្រើប្រាស់សកម្មចំនួន ២,៤១ ពាន់លាននាក់នៅទូទាំងពិភពលោក។ ទោះយ៉ាងណាតើអ្នកដឹងទេថាហ្វេសប៊ុក ក៏ដូចជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដទៃទៀត អាចឱ្យយើងរងគ្រោះពីការវាយលុកតាមអុិនធឺណិតនោះ? ក្រុមអ្នកជំនាញបញ្ជាក់ថា បណ្តាញសង្គមដើរតួនាទីកាន់តែខ្លាំងឡើងក្នុងការកើនឡើងនៃឧក្រិដ្ឋកម្មប្រព័ន្ធអុិនធឺណិត។ ជារៀងរាល់ឆ្នាំ ឧក្រិដ្ឋកម្មដែលដំណើរការលើប្រព័ន្ធផ្សព្វផ្សាយសង្គមចូលរួមចំណែកយ៉ាងហោច ណាស់នូវទឹកប្រាក់ចំនួន ៣,២៥ ពាន់លានដុល្លារអាមេរិក…
Read More » -
ក្រុមហ៊ុនបច្ចេកវិទ្យា Apple សារភាពថាពិតជាបានស្កេនទៅលើរូបភាព ជាច្រើនរបស់អ្នកប្រើប្រាស់
ក្រុមហ៊ុនបច្ចេកវិទ្យា Apple បញ្ជាក់ថាខ្លួនពិតជាបានស្កេនរូបភាពអ្នកប្រើប្រាស់ក្នុងកិច្ចប្រឹងប្រែងដើម្បីរកភស្តុតាងនៃការរំលោភបំពានលើកុមារ ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យានេះបង្ហាញតិចតួចប៉ុណ្ណោះអំពីរបៀបនៃការដំណើរការទៅលើការស្កេននោះ វាក៏ធ្វើឱ្យមានការព្រួយបារម្ភអំពីឯកជនភាពនៃទិន្នន័យ និងអាចឈានដល់ការរំលោភបំពានទៅលើក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនថែមទៀត។ នៅពេលដែលវាមិនច្បាស់នោះទេនៅពេលរូបភាពស្កេនចាប់ផ្តើមនោះ ប្រធានផ្នែកឯកជនភាពរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Apple គឺលោកស្រី Jane Horvath បញ្ជាក់នៅក្នុងព្រឹត្តិការណ៍មួយនៅ Las Vegas នៅសប្តាហ៍នេះថា ឥឡូវនេះក្រុមហ៊ុនបច្ចេកវិទ្យានេះកំពុងប្រើប្រាស់បច្ចេកវិទ្យាមួយចំនួនដើម្បីជួយពិនិត្យមើលឯកសាររំលោភបំពានផ្លូវភេទកុមារ។ កាលពីដំបូងឡើយ ក្រុមហ៊ុនបច្ចេកវិទ្យា Apple ស្នើថាខ្លួនប្រហែលជាអាចត្រួតពិនិត្យរូបភាពជាច្រើនសម្រាប់ការរំលោភបំពានទាំងនេះកាលពីឆ្នាំមុន ហើយមានតែនៅសប្តាហ៍នេះទេ ដែលក្រុមហ៊ុនបន្ថែមការសារអំណៈអំណាងមួយទៅកាន់វេបសាយរបស់ខ្លួនដោយទទួលស្គាល់ការអនុវត្តនេះមែន ប៉ុន្តែការលើកឡើងរបស់លោកស្រី Horvath កើតឡើងជាការបញ្ជាក់ដំបូងប៉ុណ្ណោះ ដែលក្រុមហ៊ុនចាប់ផ្តើមដំណើរការជាមួយការស្កេននេះ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សធំៗជាច្រើនទៀតរួមមានក្រុមហ៊ុនFacebook, Twitter និង Google ក៏ដាក់ពង្រាយទៅលើ Tool សម្រាប់ធ្វើការស្កេនរូបភាពដែលត្រូវគេស្គាល់ថាជា PhotoDNA ដែលធ្វើការឆែកទៅលើមូលដ្ឋាន Database មួយសម្រាប់ស្វែងរកនូវរូបភាពដែលត្រូវគេបំពាននោះ។ វានៅមិនទាន់គេដឹងថា សម្រាប់ Tool នៃការស្កេនរបស់ក្រុមហ៊ុន Apple នឹងប្រើប្រាស់នូវបច្ចេកវិទ្យាដូចគ្នាឬយ៉ាងណានោះ។ ការផ្លាស់ប្តូរនេះធ្វើឱ្យមានការរិះគន់ជាច្រើន…
Read More » -
ហេគឃ័រឥណ្ឌូនេស៊ី ៣ រូបត្រូវបានចាប់ខ្លួនដោយប៉ូលីស Interpol
ប៉ូលិសឥណ្ឌូនេស៊ី សហការណ៍ជាមួយនឹងប៉ូលីស Interpol បានធ្វើសន្និសីទកាសែតរួមគ្នាមួយ នៅពេលថ្មីៗនេះ ស្តីពីការចាប់ខ្លួនពួកហេគឃ័រជនជាតិឥណ្ឌូណេស៊ីចំនួន ៣នាក់ ដែលបានហេគចូលទៅកាន់វេបសាយអន្តរជាតិ (ពាណិ្ជជកម្មអេឡិចត្រូនិច – e-Commerce) ជាច្រើន ហើយលួចយកនូវព័ត៌មាន payment cards របស់អ្នកទិញទំនិញជាច្រើន។ ប្រតិបត្តិការនេះ ត្រូវគេដាក់ឈ្មោះថា “Operation Night…
Read More »