GeneralSecurity News

ក្រុមហ៊ុនបច្ចេកវិទ្យា Apple សារភាពថាពិតជាបានស្កេនទៅលើរូបភាព ជាច្រើនរបស់អ្នកប្រើប្រាស់

ក្រុមហ៊ុនបច្ចេកវិទ្យា Apple បញ្ជាក់ថាខ្លួនពិតជាបានស្កេនរូបភាពអ្នកប្រើប្រាស់ក្នុងកិច្ចប្រឹងប្រែងដើម្បីរកភស្តុតាងនៃការរំលោភបំពានលើកុមារ ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យានេះបង្ហាញតិចតួចប៉ុណ្ណោះអំពីរបៀបនៃការដំណើរការទៅលើការស្កេននោះ វាក៏ធ្វើឱ្យមានការព្រួយបារម្ភអំពីឯកជនភាពនៃទិន្នន័យ និងអាចឈានដល់ការរំលោភបំពានទៅលើក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនថែមទៀត។

នៅពេលដែលវាមិនច្បាស់នោះទេនៅពេលរូបភាពស្កេនចាប់ផ្តើមនោះ ប្រធានផ្នែកឯកជនភាពរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Apple គឺលោកស្រី Jane Horvath បញ្ជាក់នៅក្នុងព្រឹត្តិការណ៍មួយនៅ Las Vegas នៅសប្តាហ៍នេះថា ឥឡូវនេះក្រុមហ៊ុនបច្ចេកវិទ្យានេះកំពុងប្រើប្រាស់បច្ចេកវិទ្យាមួយចំនួនដើម្បីជួយពិនិត្យមើលឯកសាររំលោភបំពានផ្លូវភេទកុមារ។

កាលពីដំបូងឡើយ ក្រុមហ៊ុនបច្ចេកវិទ្យា Apple ស្នើថាខ្លួនប្រហែលជាអាចត្រួតពិនិត្យរូបភាពជាច្រើនសម្រាប់ការរំលោភបំពានទាំងនេះកាលពីឆ្នាំមុន ហើយមានតែនៅសប្តាហ៍នេះទេ ដែលក្រុមហ៊ុនបន្ថែមការសារអំណៈអំណាងមួយទៅកាន់វេបសាយរបស់ខ្លួនដោយទទួលស្គាល់ការអនុវត្តនេះមែន ប៉ុន្តែការលើកឡើងរបស់លោកស្រី Horvath កើតឡើងជាការបញ្ជាក់ដំបូងប៉ុណ្ណោះ ដែលក្រុមហ៊ុនចាប់ផ្តើមដំណើរការជាមួយការស្កេននេះ។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សធំៗជាច្រើនទៀតរួមមានក្រុមហ៊ុន​Facebook, Twitter និង Google ក៏ដាក់ពង្រាយទៅលើ Tool សម្រាប់ធ្វើការស្កេនរូបភាពដែលត្រូវគេស្គាល់ថាជា PhotoDNA ដែលធ្វើការឆែកទៅលើមូលដ្ឋាន Database មួយសម្រាប់ស្វែងរកនូវរូបភាពដែលត្រូវគេបំពាននោះ។ វានៅមិនទាន់គេដឹងថា សម្រាប់ Tool នៃការស្កេនរបស់ក្រុមហ៊ុន Apple នឹងប្រើប្រាស់នូវបច្ចេកវិទ្យាដូចគ្នាឬយ៉ាងណានោះ។

ការផ្លាស់ប្តូរនេះធ្វើឱ្យមានការរិះគន់ជាច្រើន ចំពោះអ្នករិះគន់ខ្លះក៏ធ្វើការជំទាស់នឹងភាពស្មោះត្រង់របស់ក្រុមហ៊ុន Apple ក្នុងការបង្ក្រាបបទឧក្រិដ្ឋ ក៏ដូចជាថាតើការស្កេនរូបថតទាំងនេះ នឹងធ្វើឱ្យអន្តរាយដល់ឯកជនភាពរបស់អតិថិជនថែមទៀតឬយ៉ាងណានោះ ជាពិសេសការផ្តល់ព័ត៌មានតិចតួចដែលក្រុមហ៊ុនផ្តល់ឱ្យដំណើរការនៅក្នុងងការស្កេននោះ។

ខណៈពេលដែលក្រុមហ៊ុនបច្ចេកវិទ្យា Apple បានទៅរកឯកជនភាពនៃទិន្នន័យកាលពីអតីតកាលនោះ – ក្នុងករណីជាច្រើនដែលមានភាពរអាក់រអួលជាមួយទីភ្នាក់ងារអនុវត្តច្បាប់ ដែលកំពុងស្វែងរកសិទ្ធិចូលប្រើឧបករណ៍របស់ក្រុមហ៊ុនមួយនេះ។ នៅក្នុងខែសីហា វាត្រូវគេបង្ហាញថា អ្នកម៉ៅការរបស់ក្រុមហ៊ុនត្រូវផ្តល់សិទ្ធិចូលទៅកាន់ការសន្ទនាឯកជនរបស់អតិថិជន តាមរយៈកម្មវិធីជំនួយការ AI (Siri) របស់ក្រុមហ៊ុន Apple ៕

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button