ISAC Cambodia (InfoSec)
DocumentsGeneralKnowledgeSecurity News

ឯកសារជំនួយស្មារតីសម្រាប់អ្នកដែលត្រៀមសិក្សា CISSP

CISSP (Certified Information Systems Security Professional) គឺជាវិញ្ញាបនប័ត្រមួយដែលត្រូវបានទទួលស្គាល់ជុំវិញពិភពលោក ដែលបង្កើតឡើងដោយ ​(ISC)2 នៅក្នុងឆ្នាំ១៩៩៤។ គោលបំណងនៃវិញ្ញាបនប័ត្រមួយនេះគឺដើម្បីធ្វើការផ្ទៀងផ្ទាត់ចំណេះដឹងដែលមាននៅក្នុងមេរៀនទាំងអស់ ដែលមាននៅក្នុង Common Body of Knowledge ឬហៅថា CBK។

CISSP ត្រូវបានចែកចេញជាជំពូក (Domains) ដូចខាងក្រោម៖

  1. ការគ្រប់គ្រងហានិភ័យសន្តិសុខ (Security Risk Management)
  2. សន្តិសុខទៅលើទ្រព្យសម្បត្តិ (Asset Security)
  3. ហេដ្ឋរចនាសម្ព័ន្ធសន្តិសុខ និងវិស្វកម្ម (Security Architecture and Engineering)
  4. សន្តិសុខទៅលើទំនាក់ទំនង និងបណ្តាញ (Communication and Network Security)
  5. ការគ្រប់គ្រងទៅលើអត្តសញ្ញាណ និងការអាក់េសស (Identity and Access Management- AIM)
  6. ការវាយតម្លៃនិងធ្វើតេស្តសន្តិសុខ​ (Security Assessment and Testing)
  7. ប្រតិបត្តិការសន្តិសុខ (Security Operations)
  8. សន្តិសុខក្នុងការអភិវឌ្ឍសូហ្វវ៉ែរ ​(Software Development Security)

ដើម្បីសិក្សាវគ្គនេះបាន វាទាមទារតម្រូវការប្រហាក់ប្រហែលដូចខាងក្រោម៖

  • ធ្វើការយ៉ាងតិចប្រាំឆ្នាំនៅក្នុងជំពូកខាងលើ (domain) យ៉ាងតិចចំនួន២
  • ទទួលយកនូវ CISSP Code of Ethics
  • អ្នកអាចឆ្លើយទៅនឹងសំណួរមួយចំនួនដូចជា ជីវប្រវត្តិ ទិន្នន័យឧក្រិដ្ឋជន ។ល។
  • ឆ្លើយជាប់ការប្រឡងតេស្តសមត្ថភាព
  • នៅពេលជាប់ហើយនោះ ត្រូវមានការទទួលស្គាល់ (endorse) ទៅលើសមត្ថភាពរបស់អ្នក ពីបុគ្ដល ដែលមានវិញ្ញាបនប័ត្រនេះរួចហើយ (អ្នកណាក៏បានឱ្យតែអ្នកស្គាល់)

ខាងក្រោមនេះគឺជាឯកសារស្មារតីសម្រាប់អ្នកដែលត្រៀមសិក្សា CISSP:

ទាញយកកម្មវិធីសម្រាប់ទូរស័ព្ទស្មាតហ្វូន (AppleAndroid) ឬក៏ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram Channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីអំពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac

Download our iOS App or Android App or subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button