ISAC Cambodia (InfoSec)
GeneralSecurity News

ក្រុមហ៊ុន Google បានធ្វើការ ចែករំលែកវីដេអូឯកជនរបស់អ្នកដោយចៃដន្យទៅឱ្យអ្នកប្រើប្រាស់ផ្សេងទៀត

ក្រុមហ៊ុន ​​Google ប្រហែលជាមានកំហុសឆ្គង ដោយបានចែករំលែកវីដេអូឯកជនជាច្រើនរបស់អ្នក ដែលបានរក្សាទុកនៅលើម៉ាស៊ីនមេ (servers) របស់ក្រុមហ៊ុននេះ ជាមួយអ្នកប្រើប្រាស់ជាច្រើនផ្សេងទៀត។ ក្រុមហ៊ុនយក្សនេះបានសារភាពកាលពីម្សិលមិញនៅក្នុងសេចក្តីជូនដំណឹងអំពីសន្តិសុខ ដែលបានផ្ញើយ៉ាងស្ងាត់ស្ងៀមដល់អ្នកប្រើប្រាស់ដែលរងផលប៉ះពាល់នេះ។

កំហុសចុងក្រោយដែលប៉ៈពាល់ដល់សិទ្ធិឯកជននេះគឺ ជាលទ្ធផលនៃបញ្ហាបច្ចេកទេសនៅក្នុង Google Takeout ដែលជាសេវាកម្មថតចំលងទុក ​(backs up) រាល់ទិន្នន័យ Google ទាំងអស់របស់អ្នក ទៅជាឯកសារតែមួយ (single file) ហើយបន្ទាប់មកអ្នកអាចទាញយកវាបានភ្លាមៗតែម្តង។

យោងទៅតាមរូបភាព Screenshot ដែលលោក Jon Oberheide របស់ក្រុមហ៊ុន Duo Security បានចែករំលែកនៅលើបណ្តាញសង្គម Twitter នោះបញ្ជាក់ថា បញ្ហានេះនៅតែមានសកម្មភាពនៅចន្លោះថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំមុន ដែលក្នុងអំឡុងពេលនោះ “វីដេអូមួយចំនួននៅក្នុងសេវាកម្ម Google Photos ត្រូវបានបញ្ជូនចេញ (export) មិនត្រឹមត្រូវ ទៅកាន់ប័ណ្ណសារ (archives) របស់អ្នកប្រើប្រាស់ផ្សេងទៀតដែលមិនទាក់ទងគ្នា” ។ ផ្ទុយមកវិញ ប្រសិនបើអ្នកស្នើសុំការ backup គណនីរបស់អ្នកក្នុងអំឡុងពេលថ្ងៃខែឆ្នាំដដែលនោះ អ្នកប្រហែលជាទទួលបានវីដេអូជាច្រើនដែលមិនទាក់ទងមកពីគណនី ​Google ផ្សេងទៀត។

ដូច្នេះ ឧប្បត្តិហេតុនៃការលេចធ្លាយទិន្នន័យនេះអាចប៉ះពាល់ដល់មនុស្សជាច្រើនដែលបានប្រើប្រាស់សេវាកម្ម Google Takeout កាលពីចុងខែវិច្ឆិកាឆ្នាំមុននេះ ហើយវាមិនពាក់ព័ន្ធនឹងរូបថតដែលអ្នកបានបង្ហោះអាប់ឡូតទៅក្នុងកម្មវិធី Google Photos នោះទេ។ ទោះជាយ៉ាងណាក៏ដោយនោះ វិសាលភាពនៃកំហុសនេះ នៅតែមិនទាន់ច្បាស់នៅឡើយទេ ដូចដែលក្រុមហ៊ុន Google និយាយថា “វីដេអូមួយ ឬច្រើននៅក្នុងគណនី Google Photos របស់អ្នកក៏ត្រូវប៉ះពាល់ដោយបញ្ហានេះផងដែរ” ។ ក្រុមហ៊ុនបច្ចេកវិទ្យា Search Engine យក្សនេះក៏ធ្វើការសុំទោសផងដែរចំពោះបញ្ហានេះ ហើយបញ្ជាក់ថាក្រុមហ៊ុនបានរកឃើញបញ្ហានេះ និងបានដោះស្រាយវារួចហើយ៕

ទាញយកកម្មវិធីសម្រាប់ទូរស័ព្ទស្មាតហ្វូន (AppleAndroid) ឬក៏ចូលរួមទៅក្នុងបន្ទប់ផ្តល់ព័ត៌មាន Telegram Channel សម្រាប់ទទួលបានព័ត៌មានចុងក្រោយស្តីអំពីសន្តិសុខអុិនធឺណិតទាំងក្នុង និងក្រៅប្រទេស៖ https://t.me/infosecisac

Download our iOS App or Android App or subscribe to our Telegram channel for the latest updates on the Cybersecurity Breaking News in both locally and internationally: https://t.me/infosecisac

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Check Also
Close
Back to top button