General
-
១៩.៥លានដុល្លា: ថ្លៃខូចខាតដែល Home Deport ត្រូវចំណាយសម្រាប់សងអតិថិជន
ក្រុមហ៊ុន Home Depot ត្រូវចំណាយទឹកប្រាក់យ៉ាងហោចណាស់ប្រមាណជា ១៩.៥លានដុល្លា ដើម្បីសងថ្លៃខូចខាតទៅដល់អតិថិជនរបស់ខ្លួន ៥០លាននាក់ ដែលទទួលរងគ្រោះដោយសារហេគឃ័រវាយប្រហារ ទៅលើខ្សែសង្វាក់ការលក់របស់ខ្លួននៅក្នុងឆ្នាំ២០១៤ ។ ក្រុមហ៊ុនលក់ផលិតផលគេហដ្ឋានមួយនេះ នឹងបង្កើតនូវទឹកប្រាក់ប្រមាណជា ១៣ល្លានដុល្លា ដើម្បីសងទៅដល់ shoppers និងត្រូវចំណាយប្រហែលជា ៦.៥លាន ទៅលើការការពារអត្តសញ្ញាណសម្រាប់ដែល ដែលរងផលប៉ៈពាល់។ អ្វីដែលបានរៀបរាប់ខាងលើ…
Read More » -
ការព្រមាន: ហេគឃ័រអាចធ្វើការបញ្ចូលមេរោគទៅក្នុងឧបករណ៍ iOS របស់អ្នកដោយស្ងាត់ៗ
ហេគឃ័របានរកឃើញនូវវិធីសាស្ត្រដើម្បីបញ្ចូលកម្មវិធីមានមេរោគចូលទៅក្នុងទូរស័ព្ទ iPhone ដោយអ្នកមិនដឹងខ្លួនឡើយ។ អ្នកស្រាវជ្រាវមកពីក្រុមហ៊ុន Palo Alto Networks បានរកឃើញនូវមេរោគដែលអាចឆ្លងចូលទៅកាន់ទូរស័ព្ទ iPhone និង iPads ដែលមិនបានធ្វើការ Jailbreak (កម្មវិធីដើមមកពីរោងចក្រ) ហើយដែលអ្នកប្រើប្រាស់មិនបានដឹងខ្លួនឡើយ ដែលជាហេតុធ្វើឲ្យឧបករណ៍រាប់លានគ្រឿងកំពុងប្រឈមមុខនឹងហានិភ័យ។ ដោយត្រូវបានដាក់ឈ្មោះថា AceDeceiver មេរោគមួយនេះវាតំឡើងខ្លួនវាទៅក្នុងឧបករណ៍ iOS…
Read More » -
កូដតែ ១០ បន្ទាត់ប៉ុណ្ណោះ អាចធ្វើឲ្យកម្មវិធីកំចាត់មេរោគ មិនអាចចាប់មេរោគបាន
នាពេលថ្មីៗនេះ អ្នកស្រាវជ្រាវផ្នែកសន្តិសុខព័ត៌មានម្នាក់បាន សរសេរនូវកូដនៅក្នុង C++ ហើយធ្វើតេស្តទៅលើវេបសាយ Virustotal ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺថា ក្នុងចំណោមកម្មវិធីកំចាត់មេរោគទាំង ៥៦ គឺរកមិនឃើញថាមានបញ្ហា (មេរោគ) ឡើយ។ ខាងក្រោមនេះគឺជាកូដ (តែ ១០បន្ទាត់ប៉ុណ្ណោះ) ហើយដំណើរការចំពោះ Windows platform :…
Read More » -
យល់់ដឹងអំពីផ្នែកងងឹតរបស់អិុនធឺណិត (Dark Web)
អិុនធឺណិតត្រូវបានចែកចេញជាពីរប្រភេទ ដែលក្នុងនោះ មួយគឺជាអិុនធឺណិតដែលអ្នក និងខ្ញុំបាននឹងកំពុងប្រើប្រាស់ទាំងអស់គ្នា ឬហៅថា ”Surface Web” ដែលវារួមមាននូវវិបសាយធម្មតាៗដូចជា Google, Facebook, Amazon, និងអ្វីៗផ្សេងទៀតដែលអ្នកអាចស្រាវជ្រាវរុករក វានឹងបង្ហាញឲ្យអ្នកឃើញ។ តែនេះគឺមានប្រហែលជា ១០ភាគរយប៉ុណ្ណោះនៃអ៊ិនធឺណិតទាំងមូល ។ នៅសល់ប្រមាណជា ៩០ភាគរយផ្សេងទៀត គឺមិនត្រូវបានយើងប្រើប្រាស់ឡើយ ហើយដែលជា…
Read More » -
វិធីសាស្ត្រដែលឧក្រិដ្ឋជនលួចទឹកប្រាក់ប្រមាណជា ៨០លានដុល្លាអាមេរិកពីធនាគារបង់ក្លាដេស
ការវាយប្រហារនាពេលថ្មីៗនេះទៅលើធនាគារកណ្តាលបង់ក្លាេដស ដែលនាំឲ្យឧក្រិដ្ឋជនអ្នកវាយប្រហារលួចបានទឹកប្រាក់ប្រមាណជា ៨០លានដុល្លាអាមេរិក ពីក្នុងគណនី Federal Reserve ត្រូវបានគេរាយការណ៍មកថា គឺបណ្តាលមកពីមេរោគដែលត្រូវបានបញ្ចូលទៅក្នុងប្រព័ន្ធកុំព្យូទ័ររបស់ធនាគារ។ នាពេលថ្មីៗនេះ មានសេចក្តីរាយការណ៍មកថាមានក្រុមឧក្រិដ្ឋជនមិនស្គាល់ប្រភពបានធ្វើការជ្រៀតចូលទៅក្នុងប្រព័ន្ធព័ត៌មានរបស់ធនាគារកណ្តាលបង់ក្លាដេស ហើយទាញយកនូវទិន្នន័យដែលអាចធ្វើការបង្វែរទឹកប្រាក់ចេញពី Federal Reserve Bank of New York រួចបន្ទាប់មកធ្វើការបញ្ជូនលុយភាគច្រើន ទៅកាន់គណនីធនាគារ (មិនត្រឹមត្រូវ)…
Read More » -
តារាងប្រៀបធៀបសេវា VPN ជាងមួយរយដែលអ្នកជ្រើសរើស
ការជ្រើសរើសនូវសេវា VPN ដែលច្បាស់លាស់ និងមានទំនុកចិត្តខ្ពស់ គឺមានការលំបាក ប៉ុន្តែនាពេលថ្មីៗនេះម្នាក់បានធ្វើការប្រមូលផ្តុំនូវ សេវាកម្ម VPN ជាច្រើនទាំងតូចទាំងធំ ហើយបញ្ចូលវាទៅក្នុង Google Sheet ដែលអ្នកមានភាពងាយស្រួលក្នុងយល់។ នៅក្នុងតារាងនោះ គឺមានទិន្នន័យយ៉ាងល្អ ដោយរួមមានទាំង VPN នោះដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការណាខ្លះ, VPN នោះស្ថិតនៅក្នុងប្រទេស…
Read More » -
របាយការណ៍: ប្រតិបត្តិការចារកម្ម LOTUS BLOSSOM
ប្រតិបត្តិការចារកម្ម Lotus Blossom ត្រូវបានគេចាត់ទុកថាគឺជាប្រតិបត្តិការចារកម្មតាមប្រព័ន្ធអិុនធឺណិតមួយប្រឆាំងទៅនឹងរដ្ឋាភិបាល និងយោធានៅក្នុងតំបន់ អាសីុអាគ្នេយ៍ (southeast asia) ដែលមានរយៈពេលប្រមាណច្រើនជាងបីឆ្នាំរួចមកហើយ។ រដ្ឋដែលត្រូវបានកំណត់អត្តសញ្ញាណជាគោលដៅនៃការវាយប្រហារនៅក្នុងយុទ្ធនាការនេះមាន Hong Kong, Taiwan, Vietnam, the Philippines និង Indonesia។ ក្រុមនៃប្រតិបត្តិការនេះ បានប្រើប្រាស់នូវមេរោគ…
Read More » -
មេរោគចាប់ជំរិតដំបូងគេនៅលើម៉ាសីុន Mac
មេរោគចាប់ជំរិតដំបូងគេ ហើយមានមុខងារពេញលេញនោះ បានមានវត្តមានដំបូងគេបង្អស់នៅលើម៉ាសីុន Mac OSx ដែលបានបង្កប់ខ្លួននៅក្នុងកម្មវិធី Transmission ប្រើប្រាស់សម្រាប់ BitTorrent ។ អ្នកអភិវឌ្ឍន៍កម្មវិធី Transmission បានចេញសេចក្តីព្រមាននៅក្នុងវេបសាយរបស់ខ្លួនថា បើសិនជាអ្នកបានទាញយកកម្មវិធីនេះនៅក្នុងវេបសាយរបស់ខ្លួនកាលពីចុងសប្តាហ៍មុន អ្នកត្រូវធ្វើការលប់វាេចញ និងធ្វើការ upgrade ទៅកាន់ជំនាន់ថ្មីចុងក្រោយបង្អស់។ កម្មវិធីដែលមានជំនាន់ Version…
Read More » -
ប្រយ័ត្ន! មេរោគចាប់ជំរិតប្រភេទថ្មី Locky អាចឆ្លងតាមណេតវើកទាំងមូល
“Locky” ស្តាប់ទៅដូចជាពាក្យដែលមានសំលេងសប្បាយរីករាយ (Lucky)… ប៉ុន្តែវាជាឈ្មោះថ្មីមួយទៀតនៃមេរោគចាប់ជំរិត ដែលបានធ្វើការប្តូរឈ្មោះឯកសារសំខាន់ៗរបស់អ្នកទាំងអស់ ទៅជាឯកសារមានកន្ទុយ (extension) “.Locky” ។ ជាការពិតណាស់ វាមិនបានត្រឹមតែធ្វើការប្តូរឈ្មោះឯកសាររបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងធ្វើកូដនីយកម្ម (encrypted) នូវឯកសារសំខាន់ៗរបស់អ្នក ទាំងអស់ផងដែរ។ អ្នកអាចទិញនូវ key សម្រាប់ធ្វើបដិកូដនីយកម្ម (decrption) ចេញពីវេបសាយ…
Read More » -
FBI Vs. Apple: ឯកជនភាព និងផលប្រយោជន៍សន្តិសុខជាតិ
កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅនេះ ក្រុមហ៊ុន Apple បានចេញផ្សាយនូវលិខិតមួយច្បាប់ទៅកាន់អតិថិជននៅក្នុងវិបសាយរបស់ខ្លួន ដែលរៀបរាប់លំអិតអំពីដីការតុលាការសហព័ន្ធដែលទាមទារឲ្យក្រុមហ៊ុនជួយទៅដល់ FBI ក្នុងការហេគចូលទៅកាន់ iPhone ដែលបានប្រើប្រាស់ដោយភេរវករម្នាក់ ក្នុងពេលវាយប្រហារនៅ San Bernardino ។ ដីការនោះត្រូវបានចេញដោយចៅក្រម U.S. Magistrate…
Read More » -
Backdoor ឬក៏វាយបំបែកទៅលើចំនុចខ្សោយ
នៅក្នុងការឆ្លើយតបរបស់ក្រុមហ៊ុន Apple ទៅនឹងសំណើរបស់ភ្នាក់ងារ FBI ទាក់ទងទៅនឹងការចូលទៅកាន់ប្រព័ន្ធទូរស័ព្ទ iPhone របស់េភរវករ Syed Farook ដែលបានបាញ់សម្លាប់ជនស្លូតត្រង់នៅ San Bernadino កាលពីឆ្នាំមុន។ វាមើលទៅហាក់ដូចជាមានការយល់ច្រលំខ្លះៗនៅក្នុងសំណើររបស់ FBI ជាមួយនឹងការជជែកដេញដោលយា៉ងខ្លាំងនៅក្នុងបរិបទ backdoors និងកូដនីយកម្ម (encryption) ។…
Read More » -
តើអ្វីទៅជា VPN (Virtual Private Network)?
តើអ្វីទៅជា VPN? វាមិនមាននិយមន័យពិតប្រាកដនៃពាក្យ VPN នេះទេ ទោះបីជានៅក្នុងសៀវភៅណែនាំក៏ដោយ។ យើងអាចនិយាយយ៉ាងសាមញ្ញថា៖ VPN មកពីពាក្យថា Virutal Private Network ហើយដែលអ្នកទាំងអស់គ្នាបានស្គាល់រួចទៅហើយនៅពាក្យថា ណេតវើក (network) ។ ចំណែកពាក្យថា “Private” គឺសំដៅទៅដល់ មិនមែនជាសាធារណៈ…
Read More » -
ចំនុចខ្សោយធ្ងន់ធ្ងរនៅក្នុង Linux ដែលអ្នកត្រូវធ្វើការជួសជុលបន្ទាន់
ចំនុចខ្សោយធ្ងន់ធ្ងរមួយដែលត្រូវបានរកឃើញនៅក្នុង GNU C Library (glibc) ដែលគឺជាធាតុមួយដ៏សំខាន់នៅក្នុងប្រព័ន្ធប្រតិបត្តិការប្រភេទ Linux បានធ្វើឲ្យរាល់ម៉ាសីុនដែលដំណើរការប្រព័ន្ធប្រតិបត្តិការប្រភេទ Linux ស្ទើរតែទាំងអស់ បូកផ្សំជាមួយនឹងកម្មវិធីរាប់ពាន់ និងឧបករណ៍អេឡិកត្រូនិចជាច្រើនកំពុងប្រឈមមុខទៅនឹងការវាយប្រហារ ដែលអាចធ្វើការគ្រប់គ្រងម៉ាសីុននោះបានទាំងស្រុង។ ដោយគ្រាន់តែចុចទៅលើតំណរភ្ជាប់ណាមួយ (link) ឬភ្ជាប់ទៅកាន់ (connecting) ម៉ាសីុនមេណាមួយ វាអាចបណ្តាលឲ្យមានដំណើរការកូដពីចម្ងាយ (Remote…
Read More » -
ទស្សនៈ ៖ ការតស៊ូរបស់ហេគឃ័រមានក្រមសីលធម៌នៅកម្ពុជា
នៅក្នុងអត្ថបទថ្មីៗរបស់ខ្ញុំដែលនិយាយអំពី “សន្តិសុខព័ត៌មាន – សុបិន្តអាក្រក់សម្រាប់និស្សិតផ្នែកព័ត៌មានវិទ្យានៅកម្ពុជា” ខ្ញុំបានធ្វើការចង្អុលបង្ហាញនូវចំនុចសំខាន់នៃការដាក់បញ្ចូលមុខវិជ្ជាសន្តិសុខព័ត៌មានទៅក្នុងកម្មវិធីសិក្សារបស់និស្សិតមហាវិទ្យាល័យ។ ដោយសារតែមិនមានមុខវិជ្ជាទាំងអស់នោះហើយ បានជាអ្នកវិស្វករផ្នែកព័ត៌មានវិទ្យា ប្រៀបបានទៅនឹងបុគ្គលម្នាក់ដែលកំពុងតែរាវរកកូនសោររបស់ខ្លួននៅក្រោមពន្លឺភ្លើងសរសេរដងគោមបំភ្លីផ្លូវ តែតាមពិតនោះ កូនសោររបស់ គាត់បានជ្រុះនៅកន្លែងផ្សេង ដែលគ្មានភ្លើងបំភ្លឺទៅវិញទេ។ នៅក្នុងអត្ថបទខ្ញុំថ្ងៃនេះ ខ្ញុំនឹងនិយាយអំពី បុគ្គលក្នុងស្រុកដែលមានចំណេះដឹងគ្រប់គ្រាន់ដើម្បីក្លាយខ្លួនទៅ ជាហេគឃ័រមានក្របសីលធម៌ (ethical hackers) តែមិនទទួលបានការលើកទឹកចិត្ត និងឲ្យតម្លៃពីសង្គម។ …
Read More » -
ហេគឃ័របញ្ចេញទិន្នន័យរបស់បុគ្គលិក FBI ចំនួន ២០,០០០នាក់
កាលពីម្សិលមិញថ្ងៃច័ន្ទ ហេគឃ័របានបញ្ចេញព័ត៌មានរបស់បុគ្គលិក FBI ប្រមាណជា ២០,០០០នាក់ ក្រោយពេលតែមួយថ្ងៃនៃការបញ្ចេញព័ត៌មានស្រដៀងគ្នា នេះចំពោះបុគ្គលិកក្រសួងសន្តិសុខសង្គម (homeland security) ប្រមាណជិត ១០,០០០នាក់។ ហេគឃ័រ ដែលបានបញ្ចេញព័ត៌មានតាមរយៈគណនី @DotGovs បានធ្វើការអៈអាងថា ពួកគេបានទាញយកព័ត៌មានលំអិតដោយការហេគចូលទៅកាន់ ដាតាបេសរបស់ក្រសួងយុត្តិធម៌ (Justice Department)។ ហេគឃ័របានធ្វើការបញ្ចេញព័ត៌មានតាមរយៈ…
Read More »