ISAC Cambodia (InfoSec)
GeneralSecurity News

ហ្វីលីពីន: ទិន្នន័យបោះឆ្នោតជាង ៧៥លាននាក់ត្រូវបានហេគ

ប្រជាជនហ្វីលីពីនប្រមាណជា ៥៥លាននាក់ កំពុងតែប្រឈមមុខនឹងហានិភ័យនៃការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត បន្ទាប់ពីមូលទិន្នន័យ (database) ត្រូវបានគេលួចចេញពីប្រព័ន្ធបោះឆ្នោតនៃគណៈកម្មាធិការរៀបចំការបោះឆ្នោត “Comelec” ។

ព័ត៌មានផ្ទាល់ខ្លួនប្រមាណជាច្រើនជាង ៥០លាននាក់ត្រូវបានបញ្ចេញជាសាធារណៈនៅក្នុងការវាយប្រហារទៅលើ Comelec នាពេលថ្មីៗនេះ។ យោងទៅតាមអ្នកស្រាវជ្រាវមកពី ​Trend Micro បានឲ្យដឹងថា ការហេគនេះគឺរួមមាននូវព័ត៌មានផ្ទាល់ខ្លួនសំខាន់ៗរបស់បុគ្គលនិមួយៗ រួមមានទាំង fingerprints នៃបុគ្គលប្រមាណជា ១៥.៨លាននាក់ និងលេខលិខិតឆ្លងដែន ជាមួយនឹងថ្ងៃផុតកំណត់នៃអ្នកមានសិទ្ធិបោះឆ្នោតនៅក្រៅប្រទេស ប្រមាណជា ១.៣លាននាក់។

វេបសាយនៃ Commission on Elections – Comelec ត្រូវបានគេចូលដំបូងនាថ្ងៃទី២៧ ខែមីនា ដោយក្រុមមួយដែលអៈអាងថាជា Anonymous Philippines ។ ទំព័រមុខរបស់វេបសាយត្រូវបានកែប្រែ (defaced) ជាមួយនឹងពាក្យពេជន៍ចោទប្រកាន់ដល់ ​Comelec មិនបានធ្វើការគ្រប់គ្រាន់ដើម្បីពង្រឹងសន្តិសុខនៃម៉ាស៊ីនបោះឆ្នោត ដែលបានប្រើប្រាស់នៅក្នុងថ្ងៃបោះឆ្នោតខាងមុខ។

នៅក្នុងថ្ងៃតែមួយជាមួយគ្នានោះ មានក្រុមមួយផ្សេងទៀតដែលបានអៈអាងថាជា LulzSec Pilipinas បានធ្វើការបង្ហោះនូវបញ្ជាប់ (link) នៅក្នុងអនឡាញ ដែលអៈអាងថាអាចធ្វើការទាញយកនូវមូលទិន្នន័យទាំងអស់នៃ Comelec ។ នៅក្នុងទំហំ 338GB រួមមាន 75.3លាននៃព័ត៌មានរបស់អ្នកបោះឆ្នោតម្នាក់ៗនោះ ។ នេះគឺជាប្រវត្តិសាស្ត្រមួយនៃការហេគចូលក្នុងប្រព័ន្ធរបស់រដ្ឋាភិបាល – បើតាមអ្វីដែល Trend Micro បាននិយាយ – ដែលបានលើសពីការហេគចូលទៅក្នុង OPM អាេមរិកក្នុងឆ្នាំ ២០១៥ ដែលមានតែ ២០លានតែប៉ុណ្ណោះ ហើយក៏ច្រើនជាងអ្វីដែលកើតឡើងចំពោះរដ្ឋាភិបាល Turkish ដែលត្រូវបានហេគចូលទៅទាញយកព័ត៌មានប្រជាជនប្រមាណជា ៤៩លាន ផងដែរ។

ក្រុមហ៊ុន ​Trend Micro បានព្រមានថា ការហេគនេះគឺអាចឲ្យប្រជាជនហ្វីលីពីនប្រឈមមុខនឹងហានិភ័យនៃឧក្រិដ្ឋកម្ម ។ ក្រុមឧក្រិដ្ឋជនអាចប្រើប្រាស់នូវសកម្មភាពជាច្រើនដោយប្រើប្រាស់ព័ត៌មានដែលបានលួចបានមក ដូចជាការគំរាមយកលុយជាដើម ​(extortion) ។ នៅក្នុងករណីលើកមុនស្តីពីការលួចទិន្នន័យ គឺទិន្នន័យនោះត្រូវបានគេលួចយកទៅអាក់សេសគណនីធនាគារ, ប្រមូលព័ត៌មានបន្ថែមទៀតអំពីបុគ្គលណាមួយ, បានប្រើប្រាស់ដើម្បីក្លែងបន្លំ (phishing) និងករណីជាច្រើនទៀត។

នៅក្នុងសេចក្តីប្រកាសដែលបានចេញផ្សាយចុងខែមីនា បានសរសេរថា “ខ្ញុំចង់ធ្វើការសង្កត់បញ្ជាក់ថា មូលទិន្នន័យ (database) នៅក្នុងវេបសាយ គឺអាចអាក់សេសបានដោយសាធារណៈជន។ វាមិនមានព័ត៌មានសំងាត់ឡើយនៅក្នុងវេបសាយនោះ។ យើងនឹងធ្វើការប្រើប្រាស់នូវវេបសាយផ្សេងទៀត សម្រាប់ធ្វើការបោះឆ្នោត​ ជាពិេសសគឺសម្រាប់រាយការណ៍អំពីលទ្ធផល ហើយដែលយើងបានការពារយ៉ាងល្អ។” ប៉ុន្តែ ​Trend Micro និយាយថា ខ្លួនបានធ្វើការស៊ើបអង្កេត ហើយបង្ហាញថា មានទិន្នន័យសំខាន់ៗជាច្រើនក្នុងនោះមានព័ត៌មានលិខិតឆ្លងដែន និង finger print ផងដែរ ៕

ប្រភព: www.theguardian.com ប្រែសម្រួល: SecuDemy.com

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button