ISAC Cambodia (InfoSec)
GeneralSecurity NewsTools

រៀនជំនាញសន្តិសុខព័ត៌មានជាមួយនឹងប្រព័ន្ធ Capture The Flag (CTF) របស់ហ្វេសប៊ុក

ការប្រកួតប្រជែងលក្ខណៈ Capture the Flag (CTF) នឹងធ្វើការបណ្តុះបណ្តាលជំនាញសន្តិសុខព័ត៌មាន ព្រមជាមួយជំនាញបច្ចេកទេស ដោយរួមមាននូវកត្តាមួយចំនួន ដូចជាកូដនីយកម្ម (encryption) និងការធ្វើវិស្វកម្មត្រលប់ (reverse engineering) ។ ក្នុងពេលថ្មីៗនេះ ក្រុមហ៊ុន Facebook បានធ្វើការដាក់នូវប្រព័ន្ធ CTF របស់ខ្លួនទៅជាប្រភេទកម្មវិធី កូដចំហរ (open-sourced) ដែលអាចធ្វើការតេស្ត និងធ្វើការអភិវឌ្ឍនូវជំនាញក្នុងការជ្រៀតចូល និងការពារប្រព័ន្ធ ។

Screenshot 2016-05-13 09.06.00

ដោយផ្អែកទៅលើការសរសេរដោយ Facebook’s Blog បានអោយដឹងថា៖

នៅក្នុងប្រព័ន្ធ CTF នោះរួមមាននូវបញ្ហាជាច្រើនដើម្បីធ្វើការដោះស្រាយ ដោយរួមមានដូចជា reverse-engineering, forensics, web application security, cryptography, និង binary exploitation ។ អ្នកក៏អាចធ្វើការបង្កើតនូវលំហាត់ដោយខ្លួនអ្នកផងដែរ នៅក្នុង Facebook’s CTF នោះ ដើម្បីបង្កើតនូវការប្រកួតណាមួយដែលអ្នកចង់បានដោយខ្លួនឯង ។

នៅក្នុងនោះផងដែរ ប្រព័ន្ធ CTF នេះមានសមត្ថភាពក្នុងការបង្រៀននូវជំនាញបចេ្ចកទេសមួយចំនួនធំ ច្រើនជាងអ្វីដែលអ្នកអាចរកឃើញនៅក្នុងកម្មវិធី computer science ទៅទៀត ដែលវាជាយន្តការមួយជួយអ្នកក្នុងការចូលទៅប្រឡូកក្នុងឧស្សាហកម្មសន្តិសុខព័ត៌មានបានដោយងាយស្រួល។ នៅពេលដែលអ្នកចាប់ផ្តើមធ្វើការស្វែងរកនូវការងារពេញម៉ោងផ្នែកសន្តិសុខព័ត៌មាន នោះអ្នកនឹងជួបប្រទៈនូវការធ្វើសម្ភាសភាគច្រើនគឺមានលក្ខណៈ ដូចគ្នាទៅនឹងការប្រកួតប្រជែង CTF ដូចនេះដែរ។

ដើម្បីតំឡើងកម្មវិធី CTF នេះ អ្នកអាចធ្វើការទាញយកនូវ source code ពីក្នុង GitHub ដែលទាមទារឲ្យអ្នកមានដំណើរការ Ubuntu 14.04 ។ នៅក្នុងនោះ Facebook’s CTF នឹងធ្វើការជួយអ្នកក្នុងការបង្កើតនូវផែនទី (maps), ការចុះឈ្មោះ (registration) និងតារាងពិន្ទុ (score) ។ ការប្រកួតប្រជែងអាចរួមមាននូវអ្នកចូលរួម ពីរឬបីនាក់ រហូតដល់រាប់រយនាក់ ដែលអាចតំឡើងនៅបណ្តាញផ្ទៃក្នុង (local network) ឬអនឡាញ (online) ។

Screenshot 2016-05-13 09.40.03

សាកលវិទ្យាល័យ, ក្រុមសិស្ស ឬនិស្សិត, ឬក្រុមដទៃនានាដែលខ្វៈខាតនូវធនធានក្នុងការបង្កើតនូវ CTF ដោយខ្លួនឯង អាចប្រើប្រាស់នូវ CTF ដែលបញ្ចេញដោយហ្វេសប៊ុក។ សម្រាប់ព័ត៌មានលំអិតអំពី Facebook’s CTF អាចចូលទៅកាន់ https://www.facebook.com/notes/facebook-ctf/facebook-ctf-is-now-open-source/525464774322241

ប្រភព៖ Life Hacker / ប្រែសម្រួលដោយ៖ SecuDemy.com

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button