ISAC Cambodia (InfoSec)
GeneralSecurity News

ប៉ូលីសរឹបអូសណេតវើកកូដនីយកម្មស្មាតហ្វូនដើម្បីធ្វើការស៊ើបអង្កេតបទឧក្រិដ្ឋ

កាលពីដើមសប្តាហ៍នេះ Dutch Police បានចាប់ខ្លួនលោក ​Danny Manupassa អាយុ ៣៦ឆ្នាំ ក្នុងបទសង្ស័យនៃការលាងលុយ ហើយជាប់ពាក់ព័ន្ធជាមួយនឹងការលក់ទូរស័ព្ទកូដនីយកម្មស្មាតហ្វូនទៅឲ្យឧក្រិដ្ឋជន ។

លោក Manupassa ជាម្ចាស់នៃក្រុមហ៊ុនមានឈ្មោះថា Ennetcom ដែលលក់នូវស្មាតហ្វូន Blackberry ភ្ជាប់ជាមួយនឹង PGP-encrypted network ដែលតាមរបាយការណ៍បានឲ្យដឹងថា ក្រុមហ៊ុននេះបានលក់ចេញទូរស័ព្ទបានប្រមាណជា 19,000 គ្រឿង ដែលក្នុង ០១គ្រឿងមានតម្លៃ 1500 Euros កាលពីឆ្នាំ២០១៥ ។

ប៉ូលីសបានធ្វើការរឹបអូសនូវម៉ាស៊ីនមេរបស់ក្រុមហ៊ុន ​Ennetcom ដែលមានមូលដ្ឋាននៅ Netherlands និង Canada ហើយបិទវាមិនឲ្យដំណើរការ (offline) ។ ម៉ាស៊ីនមេនោះផ្ទុកនូវទិន្នន័យកូដនីយកម្មដែលជាកម្មសិទ្ធិនៃឧក្រិដ្ឋជនជាច្រើន ។

Screenshot 2016-04-23 16.56.46

យោងទៅតាមសេចក្តីប្រកាសបានដោយដឹងថា ការស៊ើបអង្កេតកំពុងតែបន្ត ហើយទិន្នន័យដែលបានរឹបអូសចេញពីម៉ាស៊ីនមេគឺនឹងធ្វើការវិភាគក្នុងពេលឆាប់ៗខាងមុខនេះ ។

ប៉ូលីសជឿជាក់ថា ប្រតិបត្តិការនេះគឺនឹងទទួលបានលទ្ធផលដ៏ធំធេង ក្នុងការប្រមូលនូវភស្តុតាងដែលត្រូវការក្នុងការដោះស្រាយបញ្ហាជាច្រើនចំពោះមុខ មានដូចជា ការជួញដូរគ្រឿងញៀន, ការធ្វើឃាត និងការឧក្រិដ្ឋកម្មធំៗមួយចំនួនទៀត ។

បន្ថែមជាមួយគ្នានេះផងដែរ ប៉ូលីសកាណាដាក៏ចូលរួមក្នុងកិច្ចស៊ើបអង្កេតនេះផងដែរ ហើយជាការភ្ញាក់ផ្អើលផងដែរ ដែលមានព័ត៌មានកាលពីសប្តាហ៍មុនដែលថា ប៉ូលីសកាណាដាមាននូវ master decryption key សម្រាប់ទូរស័ព្ទ BlackBerry តាំងពីឆ្នាំ២០១០ មកម្លេះ ។

ប៉ូលីសក៏បានបង្ហើបព័ត៌មានខ្លះផងដែរថា អាជ្ញាធរនឹងធ្វើការឃ្លាំមើលផងដែរចំពោះក្រុមហ៊ុនទាំងឡាយណាដែលផ្តល់សេវាកម្មស្រដៀងៗគ្នានេះ (encrypted services) ហើយដែលត្រូវបានប្រើប្រាស់ដោយឧក្រិដ្ឋជន ឬភេរវករ។

កាលពីខែធ្នូកន្លងទៅនេះ អាជ្ញាធរអាលី្លម៉ង់បានរឹបអូសម៉ាសីុនមេជាច្រើន នៃសេវាកម្មកូដនីយកម្មអីុម៉ែល ដែលត្រូវបានជឿជាក់ថាត្រូវបានប្រើប្រាស់ ក្នុងការផ្ញើរនូវអីុម៉ែលគំរាមដាក់គ្រាប់បែកទៅកាន់សាលារៀនជាច្រើន នៅក្នុងសហរដ្ឋអាមេរិក៕

ប្រភព: The Hacker News / ប្រែសម្រួល: SecuDemy.com

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Check Also
Close
Back to top button