Regulations Update

  • ច្បាប់សន្តិសុខសាយប័រកំពុងតែត្រូវបានតាក់តែងឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

    តាមទំព័រហ្វេសប៊ុករបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា៖ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើសេចក្ដីព្រាងច្បាប់ស្ដីពីសន្ដិសុខសាយប័រ តាមរយៈប្រព័ន្ធសន្និសីទវីដេអូ Zoom ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង អគ្គនាយក ប្រធានអង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ រូបភាព៖ ទាញមកពីទំព័រហ្វេសប៊ុករបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍…

    Read More »
  • ប្រកាសស្តីពីការកំណត់វិធាន និងនីតិវិធីនៃការអនុវត្ដអាករលើតម្លៃបន្ថែម (VAT) ចំពោះប្រតិបត្តិការ e-Commerce

    ថ្មីៗនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចេញ ប្រកាសស្តីពីការកំណត់វិធាន និងនីតិវិធីនៃការអនុវត្ដអាករលើតម្លៃបន្ថែម (VAT) ចំពោះប្រតិបត្ដិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (ដោយអ្នកជាប់ពន្ធអនិវាសនជនដែលមិនមានគ្រឹះស្ថានអចិន្រ្តៃយ៍នៅព្រះរាជាណាចក្រកម្ពុជា)។ បើតាមប្រការ១ នៃសេចក្តីប្រកាសនេះបានឱ្យដឹងថា៖ ប្រកាសនេះ មានគោលបំណងកំណត់វិធាននិងនីតិវិធីអនុវត្ត និងគ្រប់គ្រងការប្រមូលអាករលើតម្លៃបន្ថែមលើ ការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថលដែលធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដោយអ្នកជាប់ពន្ធ អនិវាសនជនដែលមិនមានគ្រឹះស្ថានអចិន្ត្រៃយ៍នៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ប្រើប្រាស់ក្នុងព្រះរាជាណាចក្រកម្ពុជា ស្របតាមអនុក្រឹត្យលេខ ៦៥ អនក្រ.បក…

    Read More »
  • REPORT: The Science, Technology and Innovation Ecosystem of Cambodia 2021 [English]

    Over the past two decades, until the economic shock brought by COVID-19, Cambodia exhibited strong economic performance and made great…

    Read More »
  • អនុក្រឹត្យស្តីពីការផ្លាស់ប្តូរទិន្នន័យតាមរយៈថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX)

    រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យថ្មីមួយ ស្តីពីការផ្លាស់ប្តូរទិន្នន័យ តាមរយៈថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា។ អនុក្រឹត្យនេះ កំណត់អំពីការគ្រប់គ្រងការផ្លាស់ប្តូរទិន្នន័យ រវាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយ និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយទៀត ក្នុងវិស័យសាធារណៈ និងជាមួយវិស័យឯកជន ក្នុងក្របខណ្ឌអន្តរប្រតិបត្តិការ តាមរយៈថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា «ថ.ផ.ទ.» (Cambodia Data Exchange “CamDX”) ប្រកបដោយសុវត្ថិភាព តម្លាភាព និង…

    Read More »
  • រដ្ឋាភិបាលដាក់ឱ្យប្រើប្រាស់ផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា២០៣០ [Khmer+English]

    រាជធានីភ្នំពេញ៖ ថ្មីៗនេះក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានដាក់ឱ្យប្រើប្រាស់នូវឯកសារ ផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា២០៣០ សម្រាប់ព្រះរាជាណាចក្រកម្ពុជា។ ផែនទីបង្ហាញផ្លូវនេះ ផ្តោតលើសសរស្តម្ភសំខាន់ៗចំនួន ៥ រួមមាន៖​ ១. អភិបាលកិច្ច មានគោលដៅពង្រឹងអភិបាលកិច្ចប្រព័ន្ធវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគូសបញ្ជាក់ពីតួនាទីរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ…

    Read More »
  • Cambodia Council for Digital Economy and Society

    រាជរដ្ឋាភិបាលនឹងបង្កើត “ក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល”

    រាជធានីភ្នំពេញ៖ តាមរយៈការដាក់ចេញនូវឯកសារក្របខណ្ឌគោលនយោយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ រាជរដ្ឋាភិបាលនឹងបង្កើតនូវស្ថាប័នថ្មីមួយដែលមានឈ្មោះថា “ក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល” ដែលមាន សម្តេចអគ្គសេនាបតីតេជោ នាយករដ្ឋមន្រ្តី ជាប្រធាន និងឧបនាយករដ្ឋមន្ត្រីមួយរូប ជាអនុប្រធានប្រចាំការ ព្រមទាំងមានសមាសភាពថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័នពាក់ព័ន្ធជាសមាជិក។ ជាមួយគ្នានេះផងដែរ ក្រុមប្រឹក្សានេះ នឹងមានគណៈកម្មាធិការ ៣ ជាសេនាធិការទទួលបន្ទុកការងារជំនាញ និងមានអគ្គលេខាធិការដ្ឋាន…

    Read More »
  • រាជរដ្ឋាភិបាលដាក់ឱ្យប្រើប្រាស់ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ [ខ្មែរ+អង់គ្លេស]

    រាជធានីភ្នំពេញ៖ ថ្មីៗនេះរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យប្រើប្រាស់ឯកសារមួយហៅថា “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥” ដែលត្រូវបានរៀបចំឡើងដោយ ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ។ ក្របខណ្ឌគោលនយោបាយនេះ មានទស្សនៈវិស័យក្នុងការ “កសាងសេដ្ឋកិច្ច និង សង្គមឌីជីថលរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះជំរុញការទទួលយក និងបរិវត្តកម្មឌីជីថលនៅក្នុងគ្រប់តួអង្គសង្គម ទាំងរដ្ឋ ទាំងពលរដ្ឋ និងធុរជន ដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចថ្មី និង…

    Read More »
  • កម្ពុជាដាក់ឱ្យប្រើប្រាស់ស្តង់ដារឌីជីថលផ្នែកសន្តិសុខសាយប័រ

    កាលពីខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ ព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានចេញប្រកាសស្តីពីស្តង់ដារកម្ពុជា ផ្នែកឌីជីថលចំនួន ០៣ ស្តង់ដារ។ នៅក្នុងសេចក្តីប្រកាសនោះមានខ្លឹមសារថា កំណត់ទទួលយកទាំងស្រុងនូវស្តង់ដារអន្តរជាតិ (ISO/IEC) ចំនួន០៣ ផ្នែកឌីធីថល ជាស្តង់ដារកម្ពុជា សម្រាប់ប្រើប្រាស់ក្នុងព្រះរាជាណាចក្រកម្ពុជា ដូចមានឈ្មោះខាងក្រោម៖ 1.…

    Read More »
  • ប្រាក់ពិន័យសម្រាប់អ្នកដែលធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដោយគ្មានការអនុញ្ញាត

    នាពេលថ្មីៗនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្មបានចេញប្រកាសអន្តរក្រសួងស្តីពីការពិន័យជាប្រាក់ដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រសួងពាណិជ្ជកម្ម។ ការពិន័យជាប្រាក់នេះត្រូវបានអនុវត្តចំពោះជនទាំងឡាយណាដែលប្រព្រឹត្តិបទល្មើសទៅនឹងច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។ សម្រាប់អ្នកដែលធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដោយគ្មានការអនុញ្ញាតគឺត្រូវពិន័យជាប្រាក់ចំនួន ១០.០០០.០០០រៀល។ សម្រាប់បទល្មើសផ្សេងៗទៀត សូមមើលឯកសារលំអិតខាងក្រោម៖ ទន្ទឹមនឹងនេះផងដែរ ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីជូនដំណឹងស្តីពីការផ្តល់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដូចខាងក្រោម៖

    Read More »
  • រដ្ឋាភិបាលចេញអនុក្រឹត្យស្តីពីការអនុវត្តអាករលើតម្លៃបន្ថែមចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

    កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានអនុម័តដាក់ឱ្យប្រើប្រាស់អនុក្រឹឹត្យស្តីពីការអនុវត្តអាករលើតម្លៃបន្ថែមចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ អនុក្រឹត្យនេះ កំណត់អំពីលក្ខខណ្ឌពិសេស និងដាក់ចេញនូវយន្តការអនុវត្តអាករលើតម្លៃបន្ថែមលើទំនិញ ឌីជីថល និងសេវាឌីជីថលដែលធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ប្រើប្រាស់ក្នុងព្រះរាជាណាចក្រកម្ពុជា និងធ្វើការផ្គត់ផ្គង់ដោយអ្នកជាប់ពន្ធអនិវាសនជន ដែលមិនមានគ្រឹះស្ថានអចិន្ត្រៃយ៍នៅព្រះរាជាណាចក្រ កម្ពុជា ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តស្របតាមមាត្រា៧៥ នៃច្បាប់ស្តីពីសារពើព័ន្ធ ។ អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថលតាមប្រព័ន្ធ អេឡិចត្រូនិក…

    Read More »
  • សេចក្តីប្រកាសព័ត៌មានរបស់ក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ពាក់ព័ន្ធទៅនឹងការបង្កើតច្រកទ្វារអុីនធឺណិតជាតិ (National Internet Gateway)

    រាជធានីភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានចេញសេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធទៅនឹងការបង្កើតច្រកទ្វារអុីនធឺណិតជាតិ ​(National Internet Gateway) ដែលមានខ្លឹមសារថា បន្ទាប់ពីរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ២៣ អនក្រ .បក ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពី ការ បង្កើតច្រកទ្វារអឺនធឺណិតជាតិ (National Internet Gateway) ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍…

    Read More »
  • អនុក្រឹត្យស្តីពីការបង្កើតច្រកទ្វារអុីនធឺណិតជាតិ (National Internet Gateway)

    រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ រាជរដ្ឋាភិបាលបានអនុម័តដាក់ឱ្យប្រើប្រាស់នូវអនុក្រឹត្យលេខ២៣ អនក្រ.បក ស្តីពីការបង្កើតច្រកទ្វារអុីនធឺណិតជាតិ ​(National Internet Gateway – NIG) ។ អនុក្រឹត្យនេះកំណត់អំពីការបង្កើតច្រកទ្វារអុីនធឺណិតជាតិ ក្នុងគោលបំណងសម្រួលនិងគ្រប់គ្រងការតភ្ជាប់ បណ្តាញអុីនធឺណិត ដើម្បីពង្រឹងប្រសិទ្ធិភាពនិងសក្តិសិទ្ធិភាពនៃការកៀរគរចំណូលជាតិ ការការពារសន្តិសុខជាតិ និងការថែរក្សារបៀបរៀបរយសណ្តាប់ធ្នាប់សង្គម…

    Read More »
  • អនុក្រឹត្យស្ដីពី៖ ការកំណត់ប្រភេទ បែបបទនិងនីតិវិធីនៃការផ្ដល់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណដល់អន្តរការី និងបុគ្គលផ្ដល់សេវាពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក និងការលើកលែង

    កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យមួយស្តីពី ការកំណត់ប្រភេទ បែបបទ និងនីតិវិធីនៃការផ្ដល់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណដល់អន្តរការីនិងបុគ្គលផ្ដល់សេវាពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក និងការលើកលែង។ អនុក្រឹត្យនេះត្រូវបានរៀបចំឡើង បន្ទាប់ពីច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់កាលពីចុងឆ្នាំ២០១៩ កន្លងទៅនេះ។ >> ទាញយកច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកជាភាសាខ្មែរ អនុក្រឹត្យនេះកំណត់អំពីការលើកលែង ប្រភេទបែបបទ និលក្ខខណ្ឌនៃការផ្តល់លិខិតអនុញ្ញាត អាជ្ញាប័ណ្ណ…

    Read More »
  • វិធានការទប់ស្កាត់ និងលុបបំបាត់ការឆ្លងរំខានចូលហ្វ្រេកង់ស៍ ប្រព័ន្ធឧបករណ៍នាំផ្លូវអាកាស នៅក្នុងដែនអាកាសនៃកម្ពុជា

    (ភ្នំពេញ)៖ ក្រោយចុះហត្ថលេខា ស្ដីពី «វិធានការទប់ស្កាត់ និងលុបបំបាត់ការឆ្លងរំខានចូលហ្វ្រេកង់ស៍ ប្រព័ន្ធឧបករណ៍នាំផ្លូវអាកាស នៅក្នុងដែនអាកាសនៃកម្ពុជា» នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ រដ្ឋមន្ត្រីក្រសួងចំនួន៣ បានប្តេជ្ញា នឹងរៀបចំគោលការណ៍ស្តងដារ ដើម្បីធ្វើយ៉ាងណាមិនឱ្យការឆ្លងចូលហ្វ្រេកង់ស៍ ប្រព័ន្ធឧបករណ៍នាំផ្លូវអាកាស កើតឡើងជាពិសេសនៅក្នុងតំបន់ហោះហើរ ក្នុងដែនអាកាសរបស់ប្រទេសកម្ពុជា។ ការប្តេជ្ញាចិត្តបែបនេះ របស់លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោក…

    Read More »
  • ការបង្កើតមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល

    រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យស្តីការបង្កើតមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ក្នុងគោលបំណងផ្តល់ឱកាសដល់យុវជន និសិ្សត និងអ្នកស្រាវជ្រាវចូលរួមបង្កើត និងបណ្តុះធុរកិច្ចថ្មី (Startups) តាមនិន្នាការ និងសន្ទុះនៃភាពជឿនលឿនលើវិស័យបច្ចេកវិទ្យាឌីជីថល សំដៅដល់ការស្វែងរកនវានុវត្តន៍ ដើម្បីបង្កើតបានជាក្រុមហ៊ុនដែលមានសក្តានុពលលូតលាស់ឆាប់រហ័ស ស្របតាមបរិការណ៍របស់រាជរដ្ឋាភិបាលក្នុងការរៀបចំកសាងសេដ្ឋកិច្ចឌីជីថល។ ការគាំទ្រធុរកិច្ចថ្មី និងកសាងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឱ្យរឹងមាំ គឺជាយុទ្ធសាស្ត្រគន្លឹះក្នុងចំណោមយុទ្ធសាស្ត្រទាំងប្រាំនៅក្នុងសេចក្តីព្រាងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថល។ ការប្រែក្លាយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល គឺដើម្បីបង្កើនមុខងារ,…

    Read More »
Back to top button