GeneralKnowledgePublicationRegulationRegulations UpdateSecurity News

រាជរដ្ឋាភិបាលដាក់ឱ្យប្រើប្រាស់ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥

ISAC Cambodia (InfoSec)

រាជធានីភ្នំពេញ៖ ថ្មីៗនេះរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យប្រើប្រាស់ឯកសារមួយហៅថា “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥” ដែលត្រូវបានរៀបចំឡើងដោយ ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ។ ក្របខណ្ឌគោលនយោបាយនេះ មានទស្សនៈវិស័យក្នុងការ “កសាងសេដ្ឋកិច្ច និង សង្គមឌីជីថលរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះជំរុញការទទួលយក និងបរិវត្តកម្មឌីជីថលនៅក្នុងគ្រប់តួអង្គសង្គម ទាំងរដ្ឋ ទាំងពលរដ្ឋ និងធុរជន ដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចថ្មី និង លើកម្ពស់សុខុមាលភាពសង្គម តាមគន្លងប្រក្រតីភាពថ្មី។”

ក្របខណ្ឌគោលនយោបាយនេះមានគោលបំណងកសាងសេដ្ឋកិច្ចឌីជីថលឱ្យក្លាយជាចន្ទល់កំណើនសេដ្ឋកិច្ចថ្មីផង និង ជាប្រព័ន្ធអេកូឡូស៊ីរួមចំណែកបង្កើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋនៃសង្គមឌីជីថលកម្ពុជាផង ។ ដើម្បីសម្រេចបាននូវចក្ខុវិស័យ និង គោលបំណងខាងលើ, ក្របខណ្ឌគោលនយោបាយនេះ កំណត់នូវមុខព្រួញសំខាន់ៗ ដែលជាគ្រឹះ និង សសរស្តម្ភក្នុងការកសាងសេដ្ឋកិច្ច និង សង្គមឌីជីថល ក្នុង ក្របខណ្ឌពេលវេលារយៈពេល ១៥ ឆ្នាំ ដោយចាប់ផ្តើមពីការកសាងមូលដ្ឋានគ្រឹះ រហូតដល់ការធ្វើបរិវត្តកម្ម ឌីជីថលវិស័យសេដ្ឋកិច្ច និង សង្គម ។ ក្របខណ្ឌគោលនយោបាយនេះកំណត់យកគោលការណ៍ចំនួន ៣ រួមមាន “ការកសាងមូលដ្ឋានគ្រឹះឌីជីថល-ការចាប់យកឌីជីថល-ការធ្វើបរិវត្តកម្មឌីជីថល” ដោយអនុវត្ត វិធានការគោលនយោបាយទាំងនោះដំណាលគ្នា ប៉ុន្តែផ្តល់អាទិភាពទៅលើវិធានការឆ្លើយតបទៅនឹងគោលការណ៍នីមួយៗស្របទៅនឹងរយៈពេលកំណត់ និងតម្រូវការជាក់ស្តែង។

ក្របខណ្ឌគោលនយោបាយនេះផ្ដោតលើសមាសធាតុចំនួនប្រាំ ដែលចែកចេញជាគ្រឹះចំនួនពីរ : (១). ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់បរិវត្តកម្មឌីជីថល និង (២). ការកសាងទំនុកចិ ។ ភាពជឿជាក់ លើប្រព័ន្ធឌីជីថល និង សសរស្ដម្ភចំនួនបីរួមមាន : (១). ការកសាងពលរដ្ឋឌីជីថល, (២). ការកសាងរដ្ឋាភិបាល ឌីជីថល និង (៣). ការជំរុញធុរកិច្ចឌីជីថល ។ ឈរលើគោលគំនិត “ទាញយកប្រយោជន៍ពីសេដ្ឋកិច្ច និង សង្គម ឌីជីថលឱ្យបានជាអតិបរមា ព្រមទាំងស្រូបយក និង កាត់បន្ថយផលប៉ះពាល់ ឬបច្ច័យអវិជ្ជមានឱ្យស្ថិតក្នុងកម្រិត អប្បបរមា” វិធានការគោលនយោបាយត្រូវបានរៀបចំទៅតាមសមាសធាតុនីមួយៗ គួបផ្សំនឹងការគិតគូរក្នុងទិដ្ឋភាព សេដ្ឋកិច្ច និង សង្គមដើម្បីធានាបាននូវការកាត់បន្ថយបច្ច័យអវិជ្ជមានផងដែរ។

សំខាន់ជាងនេះ វិធានការគោលនយោបាយជាក់លាក់ចំនួន ៤៤ ត្រូវបានដាក់ចេញ ដើម្បីកសាងគ្រឹះ ២ ក្នុងនោះ៖
(១). ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ផ្តោតលើការតភ្ជាប់ឌីជីថល, ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាហិរញ្ញវត្ថុ និង ប្រព័ន្ធទូទាត់សងប្រាក់ឌីជីថល, និង ឡូហ្ស៊ីស្ទិក និង ការដឹកជនគោលដៅ ចុងក្រោយ និង
(២). ការកសាងទំនុកចិត្ត និង ភាពជឿជាក់លើប្រព័ន្ធឌីជីថល ផ្តោតលេក្របខណ្ឌច្បាប់ ប្រកបដោយភាពឆ្លើយតប និង ប្រសិទ្ធភាព, និង ការពង្រឹងការគ្រប់គ្រងសន្តិសុខឌីជីថល ។

វិធានការ គោលនយោបាយចំនួន ៨២ ត្រូវបានដាក់ចេញ ដើម្បីពង្រឹងសសរស្ដម្ភទាំង ៣ ក្នុងនោះ៖
(១). ការកសាង ពលរដ្ឋឌីជីថល ផ្ដោតលើភាពជាអ្នកដឹកនាំឌីជីថល, បណ្ដុំធនធានមនុស្សដែលមានទេពកោសល្យឌីជីថល, និង ពលរដ្ឋឌីជីថល,
(២). ការកសាងរដ្ឋាភិបាលឌីជីថល ផ្តោតលើរដ្ឋាភិបាល និង សេវាសាធារណៈឌីជីថល, គន្លឹះជំរុញការអនុវត្តឌីជីថល, និង អភិបាលកិច្ចផ្អែកលើទិន្នន័យនៅក្នុងវិស័យសាធារណៈ និង
(៣). ការជំរុញ ធុរកិច្ចឌីជីថល ផ្តោតលើបរិវត្តកម្មសហគ្រាស, ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និង ធុរកិច្ចថ្មី, និង ខ្សែច្រវាក់ តម្លៃឌីជីថល ។ ក្របខណ្ឌគោលនយោបាយនេះក៏បានគិតគូរអំពីវិធានការចាំបាច់ចំនួន ១៣ ដើម្បីធានា បាននូវការចូលរួមនៅក្នុងវិស័យឌីជីថល ប្រកបដោយបរិយាបន្នកម្ម ព្រមទាំងស្រូបយក, កាត់បន្ថយ និង ដោះស្រាយផលប៉ះពាល់នានាដោយរបត់ថ្មីនៃបច្ចេកវិទ្យាឌីជីថលទៅលើសេដ្ឋកិច្ច និង សង្គម ដែលរួមមាន ការផ្លាស់ប្តូររចនាសម្ព័ន្ធកម្លាំងពលកម្ម និង ការងារ, ការប្រែប្រួលនៃរបត់ចំណូលពន្ធ , កំណើនបន្ទុកចំណាយ រដ្ឋ, ផលប៉ះពាល់មកលើវប្បធម៌ ប្រពៃណី និង ការប្រាស្រ័យទាក់ទង, ការបាត់បង់ឯកជនភាពនៃទិន្នន័យ ផ្ទាល់ខ្លួន និង ឧក្រិដ្ឋកម្មសាយប័រ ជាដើម ។

ជាមួយគ្នានេះ ដើម្បីជំរុញការអនុវត្តវិធានការគោលនយោបាយ និង តាមដានការសម្រេចបាននូវ គោលបំណងក្នុងការធ្វើបរិវត្តកម្មសេដ្ឋកិច្ច និង សង្គមឌីជីថល, កម្ពុជាសម្រេចបង្កើត “ក្រុមប្រឹក្សាជាតិ សេដ្ឋកិច្ច និង សង្គមឌីជីថល” ដែលជាយន្តការស្ថាប័នអចិន្ត្រៃយ៍ និង កំពូល មានតួនា….ដាន តម្រង់ទិស ដាក់ចេញនូវគោលនយោបាយថ្មីៗ ព្រមទាំងសម្របសម្រួលស្ថាប័ន សម្រាប់អនុវត្តក្របខណ្ឌគោលនយោបាយ សេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ។ អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និង សង្គមឌីជីថល នឹងត្រូវបង្កើតឡើងដើម្បីទទួលបន្ទុកការងារសម្របសម្រួល និងទំនាក់ទំនង ។ ក្រុមប្រឹក្សាជាតិនេះ មាន គណៈកម្មាធិការ ៣ រួមមាន “គណៈកម្មាធិការសេដ្ឋកិច្ចឌីជីថល និង ធុរកិច្ចឌីជីថល”, “គណៈកម្មាធិការ រដ្ឋាភិបាលឌីជីថល” និង “គណៈកម្មាធិការសន្តិសុខឌីជីថល” ជាសេនាធិការទទួលបន្ទុកការងារជំនាញ ។ ក្រុមប្រឹក្សាជាតិនេះក៏មាន “ក្រុមប្រឹក្សាយោបល់បច្ចេកវិទ្យាឌីជីថល” អមសម្រាប់ផ្តល់ធាតុចូលផ្នែកបច្ចេក ទេស ។ ទោះបីជាយ៉ាងនេះក្តី ការអនុវត្តក្របខណ្ឌគោលនយោបាយនេះចាំបាច់មានការចូលរួមប្រកបដោយ ស្មារតីម្ចាស់ការ ការសហការគ្នា និង ការទទួលខុសត្រូវខ្ពស់ របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និង ប្រជាពលរដ្ឋទាំងអស់ ។

ក្របខណ្ឌគោលនយោបាយនេះ ត្រូវបានចាត់ទុកជា “ឯកសាររស់” ដែលអាចនឹងត្រូវបានកែសម្រួល បន្ថែមជាយថាហេតុ ដើម្បីធានាបាននូវសង្គតិភាព និង ភាពសមស្របទៅតាមភាពជឿនលឿននៃបច្ចេកវិទ្យា ការវិវឌ្ឍជាក់ស្ដែងនៃស្ថានការណ៍បរិវត្តកម្មឌីជីថល និង ការប្រែប្រួលនៃស្ថានភាពសេដ្ឋកិច្ច និង សង្គម ជាក់ស្តែង នៅក្នុងប្រទេស តំបន់ និង សកល ក៏ដូចជាឆ្លើយតបទៅនឹងហានិភ័យផ្សេងៗទៀត ។

បើតាមខ្លឹមសារនៅក្នុងឯកសារនោះបានសរសេរថា រាជរដ្ឋាភិបាលបានពិនិត្យឃើញអំពីភាពចាំបាច់ក្នុងការបង្កើត “ក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និង សង្គមឌីជីថល” ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី ជាប្រធាន និង ឧបនាយករដ្ឋមន្ត្រីមួយរូប ជា អនុប្រធានប្រចាំការ ព្រមទាំងមានសមាសភាពថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាសមាជិក ។ ជាមួយគ្នានេះ ក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និង សង្គមឌីជីថល មានគណៈកម្មាធិការ ៣ ជាសេនាធិការទទួលបន្ទុកការងារ ជំនាញ និង អគ្គលេខាធិការដ្ឋាន ១ ដែលទទួលបន្ទុកសម្របសម្រួលការងាបូកសរុបរបាយាការណ៍ និង រៀបចំ កិច្ចប្រជុំរបស់ក្រុមប្រឹក្សា ព្រមទាំងមាន ក្រុមប្រឹក្សាយោបល់បច្ចេកទេសឌីជីថល ៕

សម្រាប់ព័ត៌មានលំអិត សូមទាញយកឯកសារខាងក្រោម

Show More

Secudemy Team

វេបសាយ Security Academy (SecuDemy.com) ត្រូវបានបង្កើតឡើងដំបូងនៅក្នុងខែមករា ឆ្នាំ២០១៣ គឺជាវេបសាយទីមួយឈានមុខគេផ្នែកព័ត៌មាន សន្តិសុខ ក្នុងគោលបំណងជម្រុញការយល់ដឹងអំពីសន្តិសុខព័ត៌មានទៅកាន់រាល់អ្នកប្រើប្រាស់អិុនធឺណិតទាំងអស់នៅកម្ពុជា។ បេសកកម្មរបស់វេបសាយ គឺដើម្បីធ្វើ ឲ្យអិុនធឺណិតកាន់តែមានសុវត្ថិភាព កាន់តែមានការយល់ដឹង និងកាន់តែទំនុកចិត្ត សម្រាប់យើងទាំងអស់គ្នានៅកម្ពុជា។

Related Articles

Back to top button