Regulations Update

  • សឹង្ហបុរីដាក់ឱ្យដំណើរការផែនការមេស្តីអំពីសន្តិសុខទៅលើ ​Operational Technolgoy (OT)

    ទីភ្នាក់ងារសន្តិសុខអ៊ិនធឺណិតសឹង្ហបុរី (Cybersecurity Agency of Singapore – CSA) បានចេញផ្សាយនូវ Operational Technology (OT) Cybersecurity Masterplan ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់សឹង្ហបុរី ដើម្បីលើកកំពស់សន្តិសុខនិងភាពធន់ (resilience) នៃវិស័យហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ (Critical Information Infrastructure)…

    Read More »
  • ធនាគារជាតិកម្ពុជាចេញផ្សាយអំពី Technology Risk Management Guideline (TRM)

    កាលពីពេលថ្មីៗនេះ​ ធនាគារជាតិនៃកម្ពុជាបានចេញផ្សាយនូវឯកសារស្តីអំពី​ “គោលការណ៍ណែនាំការគ្រប់គ្រងហានិភ័យបច្ចេកវិទ្យា​ ឬ Technology Risk Management Guideline (TRM)”។ តាមឯកសារនោះបានឲ្យដឹងថា គោលបំណងនៃគោលការណ៍ណែនាំនេះ​ គឺដើម្បីធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាព សន្តិសុខ និងប្រសិទ្ធិភាពនៃប្រតិបត្តិការអាជីវកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ដែលនឹងផ្តល់ប្រយោជន៍ទៅដល់គ្រឹះស្ថានខ្លួនឯង និងអតិថិជនរបស់ខ្លួនផងដែរ។ អ្នកទាំងអស់គ្នាអាចទាញយកឯកសារតាមរយ:តំណរភ្ជាប់ដូចខាងក្រោម៖ https://www.nbc.org.kh/download_files/publication/itguideline_eng/NBC-Risk-Management-Guidelines-July%202019.pdf

    Read More »
  • ប្រទេសថៃអនុម័តច្បាប់សន្តិសុខ អ៊ិនធឺណិត (Cybersecurity Law)

    តាមព័ត៌មានពីកាសែត Straitstimes បានឱ្យដឹងថា រដ្ឋសភាថៃកាលពីពេលថ្មីៗនេះបានអនុម័តច្បាប់ស្តីពីសន្តិសុខតាមអ៊ីនធឺណិតដ៏ចម្រូងចម្រាសដែលផ្តល់អំណាចយ៉ាងច្រើនដល់ស្ថាប័នគ្រប់គ្រងអ៊ិនធឺណិតរបស់រដ្ឋាភិបាល ទោះបីជាមានការព្រួយបារម្ភពីក្រុមហ៊ុននិងសកម្មជនពាក់ព័ន្ធទៅនឹងការរំលោភបំពានលើអំណាច។ ច្បាប់ស្តីពីសន្តិសុខអ៊ិនធឺណិតដែលត្រូវបានអនុម័តជាឯកច្ឆ័យគឺជានិន្នាការចុងក្រោយបំផុតនៅក្នុងរលកនៃច្បាប់ថ្មីនៅក្នុងបណ្តាប្រទេសអាស៊ី ដែលអះអាងពីការគ្រប់គ្រងរបស់រដ្ឋាភិបាល លើអ៊ីនធឺណិត។ ក្រុមអ្នកតស៊ូមតិសេរីភាពស៊ីវិល, ក្រុមហ៊ុនអ៊ិនធឺណិត និងក្រុមជំនួញបានតវ៉ាប្រឆាំងនឹងច្បាប់ដោយនិយាយថាខ្លួននឹងលះបង់សិទ្ធិឯកជន និងនីតិរដ្ឋ ហើយព្រមានថាការដាក់បន្ទុកនៃអនុលោមភាពទៅតាមច្បាប់អាចជំរុញឱ្យក្រុមហ៊ុនបរទេសចេញពីប្រទេសថៃ។ រដ្ឋាភិបាលយោធាបានជំរុញឱ្យមានច្បាប់ជាច្រើនដែលខ្លួនបាននិយាយថានឹងគាំទ្រសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសនេះ រួមទាំងការធ្វើវិសោធនកម្មច្បាប់កុំព្យូទ័រឧក្រិដ្ឋកម្មនៅឆ្នាំ 2017 ដែលត្រូវបានប្រើដើម្បីបង្ក្រាបអ្នកប្រឆាំង។ សកម្មជនសេរីភាពអ៊ីនធឺណិតបានហៅច្បាប់នេះថាជា “ច្បាប់អាជ្ញាសិកតាមអ៊ីនធឺណិត” ព្រោះវាគ្របដណ្ដប់គ្រប់នីតិវិធីទាំងអស់…

    Read More »
  • ប្រទេសរុស្សីនឹងផ្តាច់ចេញពីប្រព័ន្ធ អ៊ិនធឺណិតពិភពលោក នៅពេលចាំបាច់

    Cover Image: MLADEN ANTONOV / AFP/GETTY IMAGES បើតាមភ្នាក់ងារព័ត៌មានរុស្សី RosBiznesKonsalting (RBK) រាយការណ៍កាលពីសប្តាហ៍មុនមកថា អាជ្ញាធរមានសមត្ថកិច្ចរុស្សី និងក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិតធំៗកំពុងមានផែនការក្នុងការផ្តាច់ប្រទេសរបស់ខ្លួនចេញពីប្រព័ន្ធអ៊ិនធឺណិត ដែលនេះគឺជាផ្នែកមួយនៃគម្រោងសាកល្បងរបស់ខ្លួន។ ហេតុផលនៃការសាកល្បងនេះគឺដើម្បីប្រមូលនូវព័ត៌មានវិភាគ និងផ្តល់នូវមតិយោបល់ត្រឡប់ទៅវិញ ហើយនឹងធ្វើការកែសម្រួលទៅនឹងសេចក្តីស្នើច្បាប់ដែលបានបញ្ជូនដល់រដ្ឋសភារុស្សី កាលពីខែធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ។ នៅក្នុងសេចក្តីព្រាងដំបូងរបស់ខ្លួនបានចែងថា ក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិតរុស្សីទាំងអស់គួរតែ…

    Read More »
  • ស្ថាប័នរដ្ឋចិនអាចធ្វើការហេគតេស្ត (pentest) ទៅកាន់រាល់ប្រព័ន្ធអនឡាញទាំងអស់ដែលរកស៊ីនៅក្នុងប្រទេសខ្លួន

    ប្រទេសចិនបានចេញផ្សាយនូវច្បាប់ដែលអាចធ្វើការហេគធ្វើតេស្ត (pen-test) ទៅកាន់រាល់សេវាអនឡាញរបស់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្នុងទឹកដីរបស់ខ្លួន។ ជំពូកថ្មីបន្ថែមទៅនឹង China’s Cybersecurity Law បានផ្តល់ឲ្យអង្គភាពរដ្ឋនូវសិទ្ធិអំណាចតាមផ្លូវច្បាប់ក្នុងការហេគធ្វើតេស្តពីចំងាយ (remote pentest) ទៅកាន់រាល់សេវាអនឡាញទាំងឡាយណាដែលធ្វើប្រតិបត្តិការនៅក្នុងប្រទេសចិន ហើយអាចធ្វើការថតចំលង​ (copy) និងចែករំលែករាល់ទិន្នន័យដែលបានរកឃើញនៅលើប្រព័ន្ធអនឡាញនោះទៀតផង។ រាល់សេវាអនឡាញទាំងឡាយណាដែលដំណើរការច្រើនជាង ០៥ ឆ្នាំ គឺស្ថិតនៅក្នុងវិសាលភាពនៃជំពូកថ្មីបន្ថែមនេះ។ រដ្ឋាភិបាលចិនបានផ្តល់ភារកិច្ចនេះទៅឲ្យក្រសួងសន្តិសុខសាធារណៈ​ (Ministry…

    Read More »
Back to top button