GeneralKnowledgePublicationRegulationRegulations UpdateSecurity News

រដ្ឋាភិបាលដាក់ឱ្យប្រើប្រាស់ផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា២០៣០ [Khmer+English]

ISAC Cambodia (InfoSec)

រាជធានីភ្នំពេញ៖ ថ្មីៗនេះក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានដាក់ឱ្យប្រើប្រាស់នូវឯកសារ ផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា២០៣០ សម្រាប់ព្រះរាជាណាចក្រកម្ពុជា។

ផែនទីបង្ហាញផ្លូវនេះ ផ្តោតលើសសរស្តម្ភសំខាន់ៗចំនួន ៥ រួមមាន៖​

១. អភិបាលកិច្ច
មានគោលដៅពង្រឹងអភិបាលកិច្ចប្រព័ន្ធវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគូសបញ្ជាក់ពីតួនាទីរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងនាម ជាស្ថាប័នដឹកនាំការសម្របសម្រួលលើការអនុវត្តគោលនយោបាយវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

២.ការអប់រំ
មានគោលដៅកសាងធនធានមនុស្សក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈការបង្កើនចំនួននិសិ្សតដែលសិក្សាផ្នែកស្ទែម (STEM) នៅតាមសាកលវិទ្យាល័យ ឱ្យបានយ៉ាងតិចចំនួន ៥០%។

៣.ការស្រាវជ្រាវនិងអភិវឌ្ឍន៍
មានគោលដៅលើកកម្ពស់ការស្រាវជ្រាវបែបវិទ្យាសាស្ត្រ តាមរយៈការវិនិយោគចំនួន ១ភាគរយនៃផលិតផលក្នុងស្រុកសរុបទៅលើសកម្មភាពស្រាវជ្រាវ។

៤.កិច្ចសហការនិងបណ្តាញ
មានគោលដៅពង្រឹងកិច្ចសហការ និងកសាងបណ្តាញទំនាក់ទំនងក្នុងចំណោមតួអង្គពាក់ព័ន្ធទាំងឡាញ។

៥.ប្រព័ន្ធអេកូឡូស៊ីសមប្រកប
មានគោលដៅជំរុញប្រព័ន្ធអេកូឡូស៊ីដែលបង្កបរិយាកាសដល់នវានុវត្តន៍ ការលើកកម្ពស់សមត្ថភាពស្រូបទាញក្រុមហ៊ុន ការទាក់ទាញការវិនិយោគនៅក្នុងវិស័យឧស្សាហកម្មទាក់ទិននឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងការលើកកម្ពស់ការផ្ទេរបច្ចេកវិទ្យា។

ទាញយកឯកសារខាងក្រោម៖

Show More
Apsara Media Services (AMS)

Secudemy Team

វេបសាយ Security Academy (SecuDemy.com) ត្រូវបានបង្កើតឡើងដំបូងនៅក្នុងខែមករា ឆ្នាំ២០១៣ គឺជាវេបសាយទីមួយឈានមុខគេផ្នែកព័ត៌មាន សន្តិសុខ ក្នុងគោលបំណងជម្រុញការយល់ដឹងអំពីសន្តិសុខព័ត៌មានទៅកាន់រាល់អ្នកប្រើប្រាស់អិុនធឺណិតទាំងអស់នៅកម្ពុជា។ បេសកកម្មរបស់វេបសាយ គឺដើម្បីធ្វើ ឲ្យអិុនធឺណិតកាន់តែមានសុវត្ថិភាព កាន់តែមានការយល់ដឹង និងកាន់តែទំនុកចិត្ត សម្រាប់យើងទាំងអស់គ្នានៅកម្ពុជា។

Related Articles

Back to top button