Regulations Update
-
November 12, 20211,027
អនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល
រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យប្រើប្រាស់អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ។ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១- ២០៣៥ ដែលត្រូវបានដាក់ឱ្យអនុវត្តនៅខែឧសភា ឆ្នាំ ២០២១ ចង្អុលបង្ហាញមានការបង្កើតគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ជាសេនាធិការបច្ចេកទេសមួយក្នុងចំណោមសេនាធិការបច្ចេកទេសទាំង ៣…
Read More » -
September 22, 2021974
ច្បាប់សន្តិសុខសាយប័រកំពុងតែត្រូវបានតាក់តែងឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
តាមទំព័រហ្វេសប៊ុករបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា៖ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើសេចក្ដីព្រាងច្បាប់ស្ដីពីសន្ដិសុខសាយប័រ តាមរយៈប្រព័ន្ធសន្និសីទវីដេអូ Zoom ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង អគ្គនាយក ប្រធានអង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ រូបភាព៖ ទាញមកពីទំព័រហ្វេសប៊ុករបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍…
Read More » -
September 16, 2021182
ប្រកាសស្តីពីការកំណត់វិធាន និងនីតិវិធីនៃការអនុវត្ដអាករលើតម្លៃបន្ថែម (VAT) ចំពោះប្រតិបត្តិការ e-Commerce
ថ្មីៗនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចេញ ប្រកាសស្តីពីការកំណត់វិធាន និងនីតិវិធីនៃការអនុវត្ដអាករលើតម្លៃបន្ថែម (VAT) ចំពោះប្រតិបត្ដិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (ដោយអ្នកជាប់ពន្ធអនិវាសនជនដែលមិនមានគ្រឹះស្ថានអចិន្រ្តៃយ៍នៅព្រះរាជាណាចក្រកម្ពុជា)។ បើតាមប្រការ១ នៃសេចក្តីប្រកាសនេះបានឱ្យដឹងថា៖ ប្រកាសនេះ មានគោលបំណងកំណត់វិធាននិងនីតិវិធីអនុវត្ត និងគ្រប់គ្រងការប្រមូលអាករលើតម្លៃបន្ថែមលើ ការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថលដែលធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដោយអ្នកជាប់ពន្ធ អនិវាសនជនដែលមិនមានគ្រឹះស្ថានអចិន្ត្រៃយ៍នៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ប្រើប្រាស់ក្នុងព្រះរាជាណាចក្រកម្ពុជា ស្របតាមអនុក្រឹត្យលេខ ៦៥ អនក្រ.បក…
Read More » -
September 13, 2021174
REPORT: The Science, Technology and Innovation Ecosystem of Cambodia 2021 [English]
Over the past two decades, until the economic shock brought by COVID-19, Cambodia exhibited strong economic performance and made great…
Read More » -
August 27, 2021824
អនុក្រឹត្យស្តីពីការផ្លាស់ប្តូរទិន្នន័យតាមរយៈថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX)
រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យថ្មីមួយ ស្តីពីការផ្លាស់ប្តូរទិន្នន័យ តាមរយៈថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា។ អនុក្រឹត្យនេះ កំណត់អំពីការគ្រប់គ្រងការផ្លាស់ប្តូរទិន្នន័យ រវាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយ និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយទៀត ក្នុងវិស័យសាធារណៈ និងជាមួយវិស័យឯកជន ក្នុងក្របខណ្ឌអន្តរប្រតិបត្តិការ តាមរយៈថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា «ថ.ផ.ទ.» (Cambodia Data Exchange “CamDX”) ប្រកបដោយសុវត្ថិភាព តម្លាភាព និង…
Read More » -
August 26, 2021697
រដ្ឋាភិបាលដាក់ឱ្យប្រើប្រាស់ផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា២០៣០ [Khmer+English]
រាជធានីភ្នំពេញ៖ ថ្មីៗនេះក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានដាក់ឱ្យប្រើប្រាស់នូវឯកសារ ផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា២០៣០ សម្រាប់ព្រះរាជាណាចក្រកម្ពុជា។ ផែនទីបង្ហាញផ្លូវនេះ ផ្តោតលើសសរស្តម្ភសំខាន់ៗចំនួន ៥ រួមមាន៖ ១. អភិបាលកិច្ច មានគោលដៅពង្រឹងអភិបាលកិច្ចប្រព័ន្ធវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគូសបញ្ជាក់ពីតួនាទីរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ…
Read More » -
June 5, 2021564
រាជរដ្ឋាភិបាលនឹងបង្កើត “ក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល”
រាជធានីភ្នំពេញ៖ តាមរយៈការដាក់ចេញនូវឯកសារក្របខណ្ឌគោលនយោយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ រាជរដ្ឋាភិបាលនឹងបង្កើតនូវស្ថាប័នថ្មីមួយដែលមានឈ្មោះថា “ក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល” ដែលមាន សម្តេចអគ្គសេនាបតីតេជោ នាយករដ្ឋមន្រ្តី ជាប្រធាន និងឧបនាយករដ្ឋមន្ត្រីមួយរូប ជាអនុប្រធានប្រចាំការ ព្រមទាំងមានសមាសភាពថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័នពាក់ព័ន្ធជាសមាជិក។ ជាមួយគ្នានេះផងដែរ ក្រុមប្រឹក្សានេះ នឹងមានគណៈកម្មាធិការ ៣ ជាសេនាធិការទទួលបន្ទុកការងារជំនាញ និងមានអគ្គលេខាធិការដ្ឋាន…
Read More » -
June 4, 20211,190
រាជរដ្ឋាភិបាលដាក់ឱ្យប្រើប្រាស់ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ [ខ្មែរ+អង់គ្លេស]
រាជធានីភ្នំពេញ៖ ថ្មីៗនេះរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យប្រើប្រាស់ឯកសារមួយហៅថា “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥” ដែលត្រូវបានរៀបចំឡើងដោយ ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ។ ក្របខណ្ឌគោលនយោបាយនេះ មានទស្សនៈវិស័យក្នុងការ “កសាងសេដ្ឋកិច្ច និង សង្គមឌីជីថលរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះជំរុញការទទួលយក និងបរិវត្តកម្មឌីជីថលនៅក្នុងគ្រប់តួអង្គសង្គម ទាំងរដ្ឋ ទាំងពលរដ្ឋ និងធុរជន ដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចថ្មី និង…
Read More » -
May 27, 20211,043
កម្ពុជាដាក់ឱ្យប្រើប្រាស់ស្តង់ដារឌីជីថលផ្នែកសន្តិសុខសាយប័រ
កាលពីខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ ព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានចេញប្រកាសស្តីពីស្តង់ដារកម្ពុជា ផ្នែកឌីជីថលចំនួន ០៣ ស្តង់ដារ។ នៅក្នុងសេចក្តីប្រកាសនោះមានខ្លឹមសារថា កំណត់ទទួលយកទាំងស្រុងនូវស្តង់ដារអន្តរជាតិ (ISO/IEC) ចំនួន០៣ ផ្នែកឌីធីថល ជាស្តង់ដារកម្ពុជា សម្រាប់ប្រើប្រាស់ក្នុងព្រះរាជាណាចក្រកម្ពុជា ដូចមានឈ្មោះខាងក្រោម៖ 1.…
Read More » -
May 26, 2021306
ប្រាក់ពិន័យសម្រាប់អ្នកដែលធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដោយគ្មានការអនុញ្ញាត
នាពេលថ្មីៗនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្មបានចេញប្រកាសអន្តរក្រសួងស្តីពីការពិន័យជាប្រាក់ដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រសួងពាណិជ្ជកម្ម។ ការពិន័យជាប្រាក់នេះត្រូវបានអនុវត្តចំពោះជនទាំងឡាយណាដែលប្រព្រឹត្តិបទល្មើសទៅនឹងច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។ សម្រាប់អ្នកដែលធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដោយគ្មានការអនុញ្ញាតគឺត្រូវពិន័យជាប្រាក់ចំនួន ១០.០០០.០០០រៀល។ សម្រាប់បទល្មើសផ្សេងៗទៀត សូមមើលឯកសារលំអិតខាងក្រោម៖ ទន្ទឹមនឹងនេះផងដែរ ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីជូនដំណឹងស្តីពីការផ្តល់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដូចខាងក្រោម៖
Read More » -
April 9, 20211,143
រដ្ឋាភិបាលចេញអនុក្រឹត្យស្តីពីការអនុវត្តអាករលើតម្លៃបន្ថែមចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក
កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានអនុម័តដាក់ឱ្យប្រើប្រាស់អនុក្រឹឹត្យស្តីពីការអនុវត្តអាករលើតម្លៃបន្ថែមចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ អនុក្រឹត្យនេះ កំណត់អំពីលក្ខខណ្ឌពិសេស និងដាក់ចេញនូវយន្តការអនុវត្តអាករលើតម្លៃបន្ថែមលើទំនិញ ឌីជីថល និងសេវាឌីជីថលដែលធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ប្រើប្រាស់ក្នុងព្រះរាជាណាចក្រកម្ពុជា និងធ្វើការផ្គត់ផ្គង់ដោយអ្នកជាប់ពន្ធអនិវាសនជន ដែលមិនមានគ្រឹះស្ថានអចិន្ត្រៃយ៍នៅព្រះរាជាណាចក្រ កម្ពុជា ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តស្របតាមមាត្រា៧៥ នៃច្បាប់ស្តីពីសារពើព័ន្ធ ។ អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថលតាមប្រព័ន្ធ អេឡិចត្រូនិក…
Read More » -
February 19, 20211,442
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ពាក់ព័ន្ធទៅនឹងការបង្កើតច្រកទ្វារអុីនធឺណិតជាតិ (National Internet Gateway)
រាជធានីភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានចេញសេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធទៅនឹងការបង្កើតច្រកទ្វារអុីនធឺណិតជាតិ (National Internet Gateway) ដែលមានខ្លឹមសារថា បន្ទាប់ពីរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ២៣ អនក្រ .បក ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពី ការ បង្កើតច្រកទ្វារអឺនធឺណិតជាតិ (National Internet Gateway) ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍…
Read More » -
February 17, 20211,467
អនុក្រឹត្យស្តីពីការបង្កើតច្រកទ្វារអុីនធឺណិតជាតិ (National Internet Gateway)
រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ រាជរដ្ឋាភិបាលបានអនុម័តដាក់ឱ្យប្រើប្រាស់នូវអនុក្រឹត្យលេខ២៣ អនក្រ.បក ស្តីពីការបង្កើតច្រកទ្វារអុីនធឺណិតជាតិ (National Internet Gateway – NIG) ។ អនុក្រឹត្យនេះកំណត់អំពីការបង្កើតច្រកទ្វារអុីនធឺណិតជាតិ ក្នុងគោលបំណងសម្រួលនិងគ្រប់គ្រងការតភ្ជាប់ បណ្តាញអុីនធឺណិត ដើម្បីពង្រឹងប្រសិទ្ធិភាពនិងសក្តិសិទ្ធិភាពនៃការកៀរគរចំណូលជាតិ ការការពារសន្តិសុខជាតិ និងការថែរក្សារបៀបរៀបរយសណ្តាប់ធ្នាប់សង្គម…
Read More » -
September 1, 20201,133
អនុក្រឹត្យស្ដីពី៖ ការកំណត់ប្រភេទ បែបបទនិងនីតិវិធីនៃការផ្ដល់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណដល់អន្តរការី និងបុគ្គលផ្ដល់សេវាពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក និងការលើកលែង
កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យមួយស្តីពី ការកំណត់ប្រភេទ បែបបទ និងនីតិវិធីនៃការផ្ដល់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណដល់អន្តរការីនិងបុគ្គលផ្ដល់សេវាពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក និងការលើកលែង។ អនុក្រឹត្យនេះត្រូវបានរៀបចំឡើង បន្ទាប់ពីច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់កាលពីចុងឆ្នាំ២០១៩ កន្លងទៅនេះ។ >> ទាញយកច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកជាភាសាខ្មែរ អនុក្រឹត្យនេះកំណត់អំពីការលើកលែង ប្រភេទបែបបទ និលក្ខខណ្ឌនៃការផ្តល់លិខិតអនុញ្ញាត អាជ្ញាប័ណ្ណ…
Read More » -
July 28, 2020569
វិធានការទប់ស្កាត់ និងលុបបំបាត់ការឆ្លងរំខានចូលហ្វ្រេកង់ស៍ ប្រព័ន្ធឧបករណ៍នាំផ្លូវអាកាស នៅក្នុងដែនអាកាសនៃកម្ពុជា
(ភ្នំពេញ)៖ ក្រោយចុះហត្ថលេខា ស្ដីពី «វិធានការទប់ស្កាត់ និងលុបបំបាត់ការឆ្លងរំខានចូលហ្វ្រេកង់ស៍ ប្រព័ន្ធឧបករណ៍នាំផ្លូវអាកាស នៅក្នុងដែនអាកាសនៃកម្ពុជា» នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ រដ្ឋមន្ត្រីក្រសួងចំនួន៣ បានប្តេជ្ញា នឹងរៀបចំគោលការណ៍ស្តងដារ ដើម្បីធ្វើយ៉ាងណាមិនឱ្យការឆ្លងចូលហ្វ្រេកង់ស៍ ប្រព័ន្ធឧបករណ៍នាំផ្លូវអាកាស កើតឡើងជាពិសេសនៅក្នុងតំបន់ហោះហើរ ក្នុងដែនអាកាសរបស់ប្រទេសកម្ពុជា។ ការប្តេជ្ញាចិត្តបែបនេះ របស់លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោក…
Read More »