GeneralKnowledgeSecurity NewsSecurity Tips

បទល្មេីសបច្ចេកវិទ្យាថ្មីប្លែកៗ ក្នុងយុគ្គសម័យឌីជីថល

ISAC Cambodia (InfoSec)

តាមទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានដោយដឹងថា ទំនេីបកម្ម​ កំណើន​ និងកង្វះការយល់ដឹងនៃការប្រេីប្រាស់បច្ចេកវិទ្យា​ បង្កឱ្យលេចឡេីងនូវបទល្មេីសថ្មីប្លែកៗ​ យេីងមិនអាចបំបាត់​ តែអាចមានលទ្ធភាពកាត់បន្ថយ!

💡តើភាពងាយរងគ្រោះនៃបទល្មើសបច្ចេកវិទ្យា បណ្តាលមកពីកក្តាអ្វីខ្លះ?

តាមរយៈការសិក្សា​ កត្តារួមផ្សំមួយចំនួនដែលធ្វើឱ្យបទល្មើសបច្ចេកវិទ្យាមានការកើនឡើង ក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្នុងតំបន់ មានដូចជា៖

១- តម្រូវការ​ និងកំណើននៃការប្រើប្រាស់បច្ចេកវិទ្យាពីសំណាក់អង្គភាពពាក់ព័ន្ធ​ ពិសេសប្រជាពលរដ្ឋទូទៅ

២- កង្វះការយល់ដឹង​ ឬភាពធ្វេសប្រហែសលេីហានិភ័យនៃការប្រើប្រាស់បច្ចេកវិទ្យា​ និងបច្ចេកទេសការពារ រួមទាំងកម្រិតស្ថាប័ន​ និងបុគ្គល

៣- កត្តាច្បាប់ បទដ្ឋានគតិយុត្ត និងយន្តការពាក់ព័ន្ធនានា ដើរពុំទាន់បរិបទនៃបច្ចេកវិទ្យា (ដោយមើលឃើញបញ្ហាទាំងនេះ រាជរដ្ឋាភិបាល តាមរយៈអង្គភាពជំនាញកំពុងធ្វើសេចក្តីព្រាងច្បាប់ បទដ្ឋានគតិយុត្ត និងយន្តការពាក់ព័ន្ធនានា តួរយ៉ាងច្បាប់ប្រឆាំងបទល្មើសបច្ចេកវិទ្យាព័ត៌មាន ច្បាប់ស្តីពីកិច្ចគាំពារអត្តសញ្ញាណបុគ្គល​ និងច្បាប់សន្តិសុខបច្ចេកវិទ្យា ជាដើម)

៤- ភាពអំណោយផលនៃប្រតិបត្តិការផ្ទេរប្រាក់ (Crypto Currency / Digital Payment / Payment System / Bank Transfer)

៥- ឧក្រិដ្ឋជនបច្ចេកវិទ្យា ប្រើប្រាស់វិធីសាស្ត្រ បច្ចេកទេសខ្ពស់ និងស្មុគស្មាញក្នុងការប្រព្រឹត្តិបទល្មើស

៦- ឧក្រិដ្ឋជនចាប់ផ្តើមប្រព្រឹត្តិបទល្មើស ស្ថិតក្រោមរចនាសម្ព័ន្ធចាត់តាំង

💡បទល្មេីសបច្ចេកវិទ្យាធំៗ​ នៅកម្ពុជា

របាយការណ៍​សង្ខេបអំពីបទល្មេីសបច្ចេកវិទ្យាធំៗទាំង៧ ក្នុងព្រះរាជាណាចក្រកម្ពុជា​៖

១-​ បទល្មេីសឆបោកប្រាក់​ (Money Deposit​/​Flipping Scam)

២-​ បទល្មេីសលួចកាន់កាប់គណនីអនឡាញខុសច្បាប់​ (Account Phishing​/​Hijacking)

៣-​ បទល្មេីសបរិហាកេរ្តិ៍​/សម្លុតឬយាយី (Cyber Defamation​/​Harrasment​/​Bully)

៤-​ បទល្មេីសថតសកម្មភាពអាក្រាតជម្រិតទារប្រាក់​ (Sextortion)

៥-​ បទល្មេីសចម្លងមេរោគ​/ជម្រិតទារប្រាក់​ (Malware/Ransomware)

៦-​ បទល្មេីសបន្លំលួចប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា​ ​(Money Fraud)

៧-​ បទល្មេីសជ្រៀតចូលប្រព័ន្ធដោយខុសច្បាប់​ (System Compromise/Hacking)

💡តេីអ្វីជាមូលដ្ឋាននៃឧក្រិដ្ឋវិទ្យាបច្ចេកវិទ្យា?

ដើម្បីដោះស្រាយសមីកា បទល្មើសបច្ចេកវិទ្យា​ (Cybercrime) កម្រិត​ថ្នាក់ជាតិ​ និងតំបន់ ប្រកបដោយប្រសិទ្ធភាព យន្តការនៃកិច្ចសហប្រតិបត្តិការ​ បទដ្ឋានបច្ចេកទេស​ និងច្បាប់ គឺជាធាតុផ្សុំសំខាន់ដែលមន្ត្រីអនុវត្តច្បាប់ត្រូវការជាចាំបាច់។ ទោះជាយ៉ាងណាក៏ដោយ ភាពជឿនលឿននៃបច្ចេកវិទ្យា​ ប្រភពហិរញ្ញវត្ថុ​ និងបច្ចេកទេសនៃឧក្រិដ្ឋជន បានធ្វើឲ្យបទល្មើសបច្ចេកវិទ្យាថ្មីៗ​ ប្លែកៗកើតមានឡើងជារៀងរាល់ថ្ងៃ​ ជាហេតុធ្វើឲ្យការបង្ការ​បង្ក្រាប​​ និងកិច្ចការស្រាវជ្រាវកាន់តែលំបាកទៅៗ។​ បើទោះបីជាយ៉ាងនេះក្តី​ ដើម្បីកសាងនូវយន្តការដ៏មានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យា​ថ្នាក់ជាតិ​ និងតំបន់​ អ្នកជំនាញអាចធ្វើការដោះស្រាយសមីកាបទល្មើស​ ឈរលើមូលដ្ឋាននៃឧក្រិដ្ឋវិទ្យា​ (Criminology)​ ដែលមានធាតុផ្សុំចម្បងចំនួន​៣គឺ៖

– ការសិក្សាលើបទដ្ឋាន បទបញ្ញាតិ​ និងច្បាប់ប្រឆាំងបទល្មើសបច្ចេកវិទ្យា (កម្ពុជាប្រើប្រាស់ក្រមព្រហ្មទណ្ឌ​ និងច្បាប់ពាក់ព័ន្ធមួយចំនួន)

-​ការសិក្សាពីប្រភពឬសគលនៃបទល្មើស​ និងឧក្រិដ្ឋជន

-ការសិក្សាលើយន្តការគ្រប់គ្រង និងការស្តាស្ថានភាពបទល្មើស​ (ជនរងគ្រោះ និងឧក្រិដ្ឋជន)។

ដូច្នេះដើម្បីចូលរួមកាត់បន្ថយភាពងាយរងគ្រោះនៃបទល្មើសបច្ចេកវិទ្យា ពលរដ្ឋគ្រប់រូបគួរស្វែងយល់អំពីបច្ចេកវិទ្យា ហានិភ័យពាន់ព័ន្ធ ដោយធ្វើការអាន ស្តាប់ ទស្សនាវីដេអូ សិក្សាស្វែងយល់ លើអត្ថបទកាសែត អត្ថបទអប់រំ វីដេអូអប់រំ ព័ត៌មានពាក់ព័ន្ធផ្សេងៗ និងបន្តផ្សព្វផ្សាយអប់រំ ចែករំលែកជូនដល់សាច់ញាតិ បងប្អូន មិត្តភក្តិ ព្រមទាំងចូលរួមធ្វើសេចក្តីរាយការណ៍ជូនសមត្ថកិច្ចពាក់ព័ន្ធ ក្នុងករណីជួបប្រទះ ឬសង្ស័យថាជា បទល្មើសបច្ចេកវិទ្យា៕

Show More
Apsara Media Services (AMS)

Secudemy Team

វេបសាយ Security Academy (SecuDemy.com) ត្រូវបានបង្កើតឡើងដំបូងនៅក្នុងខែមករា ឆ្នាំ២០១៣ គឺជាវេបសាយទីមួយឈានមុខគេផ្នែកព័ត៌មាន សន្តិសុខ ក្នុងគោលបំណងជម្រុញការយល់ដឹងអំពីសន្តិសុខព័ត៌មានទៅកាន់រាល់អ្នកប្រើប្រាស់អិុនធឺណិតទាំងអស់នៅកម្ពុជា។ បេសកកម្មរបស់វេបសាយ គឺដើម្បីធ្វើ ឲ្យអិុនធឺណិតកាន់តែមានសុវត្ថិភាព កាន់តែមានការយល់ដឹង និងកាន់តែទំនុកចិត្ត សម្រាប់យើងទាំងអស់គ្នានៅកម្ពុជា។

Related Articles

Back to top button