Security Tips

  • តើអ្វីទៅជា Red Team? ហេតុអ្វីបានជាខ្ញុំត្រូវការវា?

    នៅក្នុងសង្គ្រាមតាមប្រព័ន្ធអ៊ីនធឺណិត អ្នកប្រហែលជាចង់ចូលទៅក្នុងក្រុមពណ៌ក្រហម (Red Team)។  នៅក្នុងអត្ថបទនេះ នឹងការពន្យល់ថាតើ Read Team មានន័យយ៉ាងដូចម្តេច? ហើយតើក្រុមមួយនេះអាចជួយដល់អង្គភាពគ្រប់ទំហំ គ្រប់ឧស្សាហកម្ម និងគ្រប់កម្រិតបច្ចេកទេសយ៉ាងណា? តើ Red Team ជាអ្វី? Red Team គឺជាការពិសោធន៏នៃការវាយប្រហារពហុស្រទាប់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើការវាស់វែង ថាតើមនុស្ស…

    Read More »
  • ផលវិបាកជាច្រើននៃការចោរកម្ម (Piracy) ឬការលួចចំលងឌីជីថល

    មាតិកាឌីជីថល (Digital Content) អាចមានតម្លៃថ្លៃណាស់ ជាពិសេសគឺកញ្ចប់សូហ្វវែ៉រ (software packages)។ ពេលខ្លះ មាតិកានេះត្រូវចំណាយអស់ទឹកប្រាក់ជាច្រើនពាន់ដុល្លារ។ ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែមានលទ្ធភាពទិញនៅក្នុងតម្លៃថ្លៃបែបនេះទេ។ ប្រសិនបើអ្នកចំណាយពេលខ្លះនៅលើអ៊ីនធឺណិតនោះ អ្នកអាចនឹងលឺអំពីការលួចចម្លង ឬចោរកម្មឌីជីថល។ ការលួចចម្លងឌីជីថលគឺជាទម្រង់មួយនៃការរំលោភបំពានច្បាប់រក្សាកម្មសិទ្ធិបញ្ញា។ ទោះជាយ៉ាងណាក៏ដោយ ការលួចចម្លងមិនត្រូវបានកំណត់ត្រឹមតែសូហ្វវែ៉រ នោះទេ។ ការលួចចម្លងរួមបញ្ចូលខ្សែភាពយន្ត សៀវភៅ និងហ្គេមជាច្រើនផងដែរ។…

    Read More »
  • ជំនាញដែលល្អបំផុតសម្រាប់អាជីពការងារជាអ្នកធ្វើតេស្តសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន

    ក្រោយពីអានអត្ថបទ តើអ្នកចាប់យកអាជីពការងារផ្នែក PenTest យ៉ាងដូចម្តេចមក ខ្ញុំបានទទួលសំណួរជាច្រើនទាក់ទងទៅនឹងជំនាញដែលពាក់ព័ន្ធទៅនឹងអាជីពការងារនេះ។ ខ្ញុំបាទសូមលើកយកនូវជំនាញបឋមមួយចំនួនដែលអ្នកធ្វើតេស្តសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (penentration tester) ទាំងអស់គួរតែមាន។ យើងនឹងពិភាក្សាគ្នាទៅលើជំនាញដែលដូចគ្នាៗ ដោយសារតែយើងមិនអាចរំពឹងថាមនុស្សម្នាក់ៗមានជំនាញដូចគ្នានោះទេ។ ១. យល់ឲ្យបានច្បាស់ពីប្រព័ន្ធប្រតិបត្តិការ។ ខ្ញុំមិនអាចសង្កត់ធ្ងន់ថា វាសំខាន់ប៉ុនណានោះទេ។ មនុស្សជាច្រើនចង់ក្លាយទៅជាអ្នកវាយប្រហារ (hackers) ឬជាអ្នកជំនាញសន្តិសុខប្រព័ន្ធ តែបែជាមិនដឹងអំពីប្រព័ន្ធទាំងនោះទៅវិញ។…

    Read More »
  • តើអ្នកចាប់យកអាជីពការងារផ្នែក PenTest យ៉ាងដូចម្តេច?

    ១. ព័ត៌មានទូទៅ អាជីពការងារផ្នែកធ្វើតេស្តសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (Pentesting) គឺជាការងារមួយមិនដូចការងារផ្សេងទៀតនៅក្នុងទម្រង់ច្រើនយ៉ាង។ វានឹងសាកល្បង​កម្រិតសមត្ថភាពរបស់អ្នកស្ទើរតែរាល់ថ្ងៃ ដែលជំរុញភាពច្នៃប្រឌិតនិងប្រទាក់ក្រឡា ដោយសារតែអ្នកធ្វើតេស្តដើម្បីស្វែងរកចំនុចខ្សោយ និងទម្រង់នៃការវាយប្រហារជាច្រើនបែបច្រើនយ៉ាង។ នៅក្នុងអាជីពនេះ អ្នកនឹងដើរតួនាទីជាហេគឃ័រដែលមានក្រមសីលធម៌​ (ethical hacker) ដែលត្រូវបានជួលដើម្បីពង្រឹងសន្តិសុខអ៊ិនធឺណិតនិងប្រព័ន្ធនៅក្នុងអង្គភាពមួយ។ ការងារនេះ​គឺរួមផ្សំទាំងកិច្ចការបច្ចេកទេស និងការសរសេររបាយការណ៍ពាក់ព័ន្ធផងដែរ។ ការស្វែងរក, ការធ្វើតេស្ត និងការជួសជុលចំនុចខ្សោយទាំងនោះត្រូវតែអមទៅដោយឯកសាររបាយការណ៍ដ៏ល្អ…

    Read More »
  • ៧ ចំនុចដើម្បីការពារវេបសាយរបស់អ្នកពីការវាយប្រហារ

    ជាមួយនឹងការកើនឡើងនូវការធ្វើពាណិជ្ជកម្ម ឬធុរៈកិច្ចអនឡាញជារៀងរាល់ថ្ងៃ អ៊ិនធឺណិតបានក្លាយទៅជាទីលានប្រយុទ្ធជួរមុខមួយរវាងក្រុមហ៊ុន និងសត្រូវដែលមើលមិនឃើញ (ហេគឃ័រ)។ ចារកម្មទៅលើឧស្សាហកម្មធំៗ ការវាយលុកបំផ្លិចបំផ្លាញ ហើយនឹងភេរវកម្មតាមប្រព័ន្ធអ៊ិនធឺណិតបានកើតឡើងជាញឹកញាប់ ដែលធ្វើឲ្យមានការបាត់បង់ប្រាក់ចំណូល ការលួចយកទិន្នន័យ ការរំខានទៅដល់ដំណើរការអាជីវកម្ម និងខូចខាតកេរ្ត៍ឈ្មោះ។ សូមត្រៀមខ្លួនឲ្យរួចជាស្រេចសម្រាប់បង្ការការវាយប្រហារ។ សូមអនុវត្តន៍តាមវិធាន ៧ចំនុចខាងក្រោមដើម្បីការពារអង្គភាពរបស់អ្នកពីការគំរាមគំហែងខាងក្រៅ។ ១. ដឹងសត្រូវឲ្យបានច្បាស់អ្នកត្រូវយល់ដឹងឲ្យបានច្បាស់ ថាតើនរណាដែលអាចគំរាមគំហែងមកដល់អង្គភាពរបស់អ្នក។ មិនមានហេគឃ័រពីរនាក់ដូចគ្នានោះទេ។ ដើម្បីត្រៀមខ្លួនពីការវាយប្រហារ…

    Read More »
  • របៀបដែលឧក្រិដ្ឋកម្មជាច្រើនលាក់ខ្លួននៅក្នុង Dark Web

    សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) របស់អង្គការសហប្រជាជាតិបង្ហាញថា ពាក់កណ្តាលនៃពិភពលោក ឬមនុស្សប្រមាណជា 3,5 ពាន់លាននាក់កំពុងប្រើប្រាស់អ៊ីនធឺណិត។ កម្មវិធី Browser ស្តង់ដារមួយដែលភ្ជាប់ទៅកាន់អ៊ីនធឺណិតផ្តល់ឱ្យយើងនូវលទ្ធភាពទទួលបានព័ត៌មានជាច្រើន ខណៈដែលវេបសាយរុករកព័ត៌មាន (Search Engine) ធ្វើឱ្យវាមានភាពងាយស្រួលក្នុងការស្វែងរកអ្វីដែលយើងចង់ស្វែងរក។ យោងតាមក្រុមអ្នកស្រាវជ្រាវឱ្យដឹងថា ត្រឹមតែ 4 ភាគរយនៃមាតិកាអ៊ីនធឺណិតអាចត្រូវកំណត់ជាបញ្ជីនៃពាក្យ (Index) ហើយអាចចូលប្រើប្រាស់បានតាមរយៈវេបសាយរុករកព័ត៌មាន…

    Read More »
  • តើអ្នកគិតថាអ្នកពិតជាគ្មានអ្វីដែលហេគឃ័រលួចមែនទេ?

    បច្ចេកវិទ្យាពិតជាធ្វើឱ្យជីវិតរស់សព្វថ្ងៃមានភាពងាយស្រួលណាស់។ ជាការពិត ភាពងាយស្រួលរបស់អ្នកប្រើប្រាស់នាំឱ្យមានការច្នៃប្រឌិតថ្មីក្នុងបច្ចេកវិទ្យាឌីជីថលនេះ។ កាវិវត្តន៍ពីទូរស័ព្ទឆ្លាតវៃទៅកាន់ “Internet of Things​ (IoTs)” យើងកាន់តែខិតខំប្រឹងប្រែងរស់នៅតាមរយៈការភ្ជាប់ទំនាក់ទំនងជាមួយនឹងបណ្តាញអ៊ីនធឺណិត។ ប៉ុន្តែតើអ្នកធ្លាប់ឆ្ងល់ពីអ្វីដែលអាចកើតឡើងទេប្រសិនបើព័ត៌មានទាំងអស់ដែលអ្នកដាក់លើអ៊ីនធឺណិតធ្លាក់ចូលក្នុងដៃរបស់មនុស្សអាក្រក់? ជនរងគ្រោះនៃឧក្រិដ្ឋកម្មអ៊ីនធឺណិតបាត់បង់ទឹកប្រាក់ 1,42 ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ 2017 យោងតាមរបាយការណ៍មួយរបស់មជ្ឈមណ្ឌលបណ្តឹងឧក្រិដ្ឋកម្មអ៊ីនធឺណិត (Internet Crime Complaint Center (IC3))…

    Read More »
  • គន្លឹះទាំង ៥ ក្នុងការពង្រឹងសុវត្ថិភាពព័ត៌មានវិទ្យារបស់អ្នក

    វាពិតជាងាយស្រួលក្នុងការទុកព័ត៌មាននៅលើអនឡាញ – ប្រហែលជាវាស្រួលពេកហើយ។ រាប់ចាប់ពីបណ្តាញព័ត៌មានសង្គមរហូតដល់ការងារប្រចាំថ្ងៃជាច្រើន​ ហើយពេលខ្លះវាមានអារម្មណ៍ថា យើងកំពុងតែចំណាយពេលជាច្រើននៃជីវិតរបស់យើងនៅលើអនឡាញផងដែរ។ វាពិតជារឿងសំខាន់ណាស់ក្នុងការកត់សម្គាល់ថា ព័ត៌មានដែលអ្នកបានដាក់នៅលើអនឡាញសុទ្ធតែមានសុវត្ថិភាព ហើយការដាក់ព័ត៌មានទាំងនោះសុទ្ធតែជាការល្អនោះទេ។ 77% នៃអាជីវកម្មជាច្រើនមិនមានផែនការឆ្លើយតបជាផ្លូវការសម្រាប់ការវាយប្រហារតាមអ៊ីនធឺណិត យោងទៅតាមការស្រាវជ្រាវពីវិទ្យាស្ថាន Ponemon បានអោយដឹងថា វាមាន 77% នៃបុគ្គលដែលត្រូវបានសម្ភាសបង្ហាញថា ស្ថាប័នរបស់ពួកគេមិនមានផែនការឆ្លើយតបជាផ្លូវការសម្រាប់ការវាយប្រហារតាមអ៊ីនធឺណិតនោះទេ។ ជាលទ្ធផលអាជីវកម្មរបស់ពួកគេរងគ្រោះនៅពេលបញ្ហាវាយប្រហារកើតឡើង។ វាមានសារៈសំខាន់ណាស់ក្នុងការស្វែងយល់អំពីសន្តិសុខព័ត៌មាន…

    Read More »
  • ហេគគ្រឿងចក្រធន់ធ្ងន់ (industry machines) តាមរយៈចំនុចខ្សោយនៅក្នុងតេលេបញ្ជា

    តើអ្នកដឹងទេថាឧស្សាហកម្មផលិតកម្ម និងសំណង់ជាច្រើនដែលកំពុងតែប្រើឧបករណ៍បញ្ជាពីចម្ងាយដោយប្រើប្រាស់ហ្វ្រេកង់វិទ្យុ (radio-frequency remote controllers) ដើម្បីប្រតិបត្តិការទៅលើឧបករណ៍ស្ទូច អណ្តូងខួង និងគ្រឿងចក្រធុនធ្ងន់ផ្សេងទៀត? តើពិតជាមិនមានបញ្ហាទេឬ? ។ បើតាមការបញ្ជាក់របស់ Trend Micro ពួកវាគឺងាយរងគ្រោះដោយសារតែការហេគ។ លទ្ធភាពនៃការវាយប្រហារជាច្រើនសម្រាប់អ្នកបង្កកំហុសនេះរួមមានសមត្ថភាពក្នុងការដាក់បញ្ចូលពាក្យបញ្ជា ការផ្គូផ្គងឡើងវិញដែលមានភាពគ្រោះថ្នាក់ និងសូម្បីតែសមត្ថភាពក្នុងការបង្កើតនូវការបញ្ជាផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ដើម្បីគ្រប់គ្រងឧបករណ៍ពីចម្ងាយថែមទៀត។ នៅក្នុងរបាយការណ៍របស់ខ្លួន Trend Micro…

    Read More »
  • តើអ្នកធ្វើការថតចំលងទុក (Backup) បានត្រឹមត្រូវដែរឬទេ?

    ដំណើរការអាជីវកម្មអាចប្រឈមមុខទៅនឹងហានិភ័យនៃការបាត់បង់ទិន្នន័យដ៏ធំសម្បើមជារៀងរាល់ថ្ងៃ ដោយហេតុថា ‘ការថតចំលងទុក (Backup) ត្រូវស្ថិតនៅផ្នែកខាងក្រោមនៃបញ្ជីការងារត្រូវធ្វើរបស់ពួកគេ។ ខណៈពេលដែលការថតចំលងទុកជាប្រចាំមានសារៈសំខាន់នោះ វិធីសាស្រ្តនៃការថតចំលងទុកនឹងកំណត់ទៅលើប្រសិទ្ធិភាព និងភាពជោគជ័យរបស់វា។ ការថតចំលងទុកនៅលើ Cloud (Cloud Sync) Google Drive, Dropbox, iCloud គឺជាសេវាកម្មដែលធ្វើការ Sync ជាមួយនឹង Folder…

    Read More »
  • ការគំរាមកំហែងជំរិតទារប្រាក់តាមបែបឌីជីថល (Digital Extortion)

    ការគំរាមកំហែងជំរិតទារប្រាក់តាមបែបឌីជីថលឌីជីថលគឺជាវិធីសាស្រ្តមួយក្នុងចំណោមវិធីរកប្រាក់ចំណូលច្រើនបំផុតនៅក្នុងឧក្រិដ្ឋកម្មអ៊ីនធឺណិតដែលអាចបង្កើតជាប្រាក់ចំណេញបាននៅក្នុងបរិបទនៃការគំរាមកំហែងតាមប្រព័ន្ធអ៊ិនធឺណិតសព្វថ្ងៃនេះ។ មនុស្សជាច្រើនបានក្លាយទៅជាជនរងគ្រោះ ហើយត្រូវគេជំរិតទារប្រាក់តាំងអ្នកប្រើប្រាស់ធម្មតារហូតដល់ទៅសហគ្រាសធំៗថែមទៀតផង។ មនុស្សគ្រប់រូបគឺជាគោលដៅដ៏មានសក្តានុពល ហេតុដូច្នេះហើយបានជាត្រូវតែដឹងថា តើអ្វីគឺជាការគំរាមកំហែងតាមបែបឌីជីថល? តើវាត្រូវបានអនុវត្តបែបណា? និងរបៀបការពារខ្លួនប្រឆាំងទៅនឹងការគំរាមកំហែងជំរិតនេះយ៉ាងដូចម្តេច។ តើអ្វីដែលជា ការគំរាមកំហែងជំរិតទារប្រាក់តាមបែបឌីជីថល? ការគំរាមកំហែងជំរិតទារប្រាក់តាមបែបឌីជីថលគឺជាសកម្មភាពនៃការបង្ខិតបង្ខំបុគ្គលម្នាក់ៗ ឬអង្គភាពណាមួយឲ្យបង់ថ្លៃលោះ ដើម្បីទទួលយកត្រឡប់ទៅវិញនូវទ្រព្យសម្បត្តិព័ត៌មាន ដែលត្រូវបានលួចតាមប្រព័ន្ធអ៊ីនធឺណិត។ ទ្រព្យសម្បត្តិទាំងនោះអាចជាអ្វីដែលទាក់ទងដោយផ្ទាល់ទៅនឹងព័ត៌មានផ្ទាល់ខ្លួនរបស់ជនរងគ្រោះ, ប្រតិបត្តិការអាជីវកម្ម ឬផលប្រយោជន៍ហិរញ្ញវត្ថុ។ ឧទាហរណ៏ទាំងនេះរួមមានទិន្នន័យឯកសារ, ទិន្នន័យប្រព័ន្ធ Database,…

    Read More »
  • តើអ្វីទៅជា Dark Web? តើរបៀបនៃការចូលប្រើប្រាស់វាដូចម្តេច? តើអ្វីខ្លះដែលអ្នកនឹងរកឃើញ?

    Dark Web គឺជាផ្នែកមួយនៃអ៊ីនធឺណិតដែលមិនត្រូវបានកត់ត្រាដោយម៉ាស៊ីនស្វែងរក (Search Engines) ដូចជា Google, Yahoo, Bing, … នោះទេ។ អ្នកច្បាស់ជាបានលឺពីការពិភាក្សាអំពី ” Dark Web” ដែលមានសកម្មភាពនៃឧក្រិដ្ឋកម្មជាច្រើន។ អ្នកស្រាវជ្រាវ Daniel Moore និង…

    Read More »
  • វិធីសាស្រ្តសំខាន់ទាំង ៥ សម្រាប់គ្រប់គ្រងសន្តិសុខអាជីវកម្មខ្នាតតូច

    សន្តិសុខអ៊ីនធឺណិត ឬ Cybersecurity គឺជាការព្រួយបារម្ភដ៏ធំមួយនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះសម្រាប់ក្រុមហ៊ុនគ្រប់ទំហំទាំងអស់។ ប៉ុន្តែអាជីវកម្មខ្នាតតូចជាច្រើនមិនយកចិត្តទុកដាក់ ឬស្វែងរកធនធានគ្រប់គ្រាន់ដើម្បីធានាទៅលើទិន្នន័យរបស់ពួកគេមានសុវត្ថិភាពនោះទេ បន្ទាប់មកពួកគេក៏ទទួលរងផលវិបាកជាក់ជាមិនខាន។ ក្រុមហេគឃ័រ និងឧក្រិដ្ឋជនអ៊ីនធឺណិតមិនដែលដេកនោះទេ ហើយតែងតែមានមធ្យោបាយថ្មីៗដើម្បីវាយប្រហារបណ្តាញជំនួញតូចៗដើម្បីលួចយកទិន្នន័យសំខាន់ៗ រឺក៏វាយប្រហារតាមរយៈមេរោគចាប់ជំរិត (Ransomware) ដើម្បីបង្ខំឲ្យអ្នកបង់ប្រាក់។ 61% នៃការរំលោភបំពានទិន្នន័យ (data breach) កាលពីឆ្នាំមុនប៉ះពាល់ដល់អាជីវកម្មខ្នាតតូច យោងតាមរបាយការណ៍ស៊ើបអង្កេតករណីរំលោភបំពានទិន្នន័យក្រុមហ៊ុន Verizon…

    Read More »
  • សន្តិសុខនៃបច្ចេកវិទ្យា Internet of Things (IoTs) នៅក្នុងសម័យកាលនៃ Shodan

    ទិដ្ឋភាពទូទៅនៃបច្ចេកវិទ្យា Internet of Things (IoTs) ឬឧបករណ៍ដែលអាចភ្ជាប់អ៊ិនធឺណិតបាន ឬអ៊ិនធឺណិតនៃវត្ថុ ត្រូវផ្លាស់ប្តូរទាំងស្រុងចាប់តាំងពីមានវត្តមានរបស់វេបសាយ Shodan ដែលជាប្រៀបបានទៅនឹងម៉ាស៊ីនស្វែងរក (Search Engine) ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្វែងរកឧបករណ៍ជាច្រើនដែលភ្ជាប់អ៊ីនធឺណិតដូចជាភ្លើងសញ្ញាចរាចរណ៍, កាមេរ៉ា, Webcams, ឧបករណ៍ Routers, កាមេរ៉ាសុវត្ថិភាព និងជាច្រើនទៀត។ Shodan…

    Read More »
  • តើអ្វីទៅជា Cloud?

    វាមានការពិភាក្សាជាច្រើនអំពី Cloud និង Cloud Computing ដែលក្លាយជាពាក្យដែលធ្លាប់តែលឺគេនិយាយជាយូរមកហើយ។ ប៉ុន្តែតើអ្វីជា Cloud? តើអ្នកយល់ពីវាទេ? តើអ្នកប្រើប្រាស់វាទេ? តើអ្នកគួរតែប្រើប្រាស់ទេ? តើអាជីវកម្មរបស់អ្នកគួរតែប្រើប្រាស់ទេ? នៅផ្នែកស្នូលរបស់វា Cloud Computing គឺសំដៅទៅលើការរក្សាទុក និងការទាញយកទិន្នន័យ (ផ្ទាល់ខ្លួន ឬអាជីវកម្ម) របស់អ្នក…

    Read More »
Back to top button