ISAC Cambodia (InfoSec)
GeneralKnowledgeSecurity NewsSecurity Tips

ហានិភ័យនៃការប្រើប្រាស់បញ្ជរសាកថ្មឧបករណ៍ចល័តរបស់អ្នក នៅតាមទីសាធារណៈ

ភាពជឿនលឿននៃបច្ចេកវិទ្យា បានជម្រុញឱ្យមានវត្តមានឧបករណ៍បច្ចេកវិទ្យាទំនើបៗយ៉ាងច្រើនដូចជា ទូរសព្ទឆ្លាតវ៉ៃ (IPhone, Samsung, Hauwei, Google), Tablet (Ipaid, Okitel, Asus Rog Flow, Pixelbook), នាឡិកាឆ្លាតវ៉ៃ, ទូរទស្សន៍, កុំព្យូទ័រ និងឧបករណ៍ផ្សេងៗទៀត ដែលមនុស្សជុំវិញលើពិភពលោកពេញនិយមប្រើប្រាស់ជាប្រចាំសម្រាប់ជួយលើកិច្ចការងារនានា។

បច្ចុប្បន្នយើងសង្កេតឃើញវត្តមាននៃការដំឡើងឧបករណ៍សាកថ្មទូរសព្ទ(ខ្សែសាកថ្ម) នៅតាមទីសាធារណៈ ដូចជាផ្សារទំនើប សួនច្បារសាធារណៈ អាកាសយានដ្ឋាន (កន្លែងអង្គុយរង់ចាំ) និងកន្លែងអង្គុយកំសាន្តនៅតាមទីសាធារណៈនានា ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ឬអ្នកដំណើរសាកថ្មទូរសព្ទ។ ត្បិតការផ្តល់ឧបករណ៍សាកថ្មទូរសព្ទតាមទីសាធារណៈបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ប៉ុន្តែវាក៏អាចផ្តល់ឱកាសដល់ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាធ្វើការវាយប្រហារទៅលើជនរងគ្រោះផងដែរ។

ក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំសូមបង្ហាញល្បិចថ្មីរបស់ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាបានបង្កប់ខ្សែសាកថ្មទូរសព្ទដែលផ្ទុកមេរោគ នៅតាមទីសាធារណៈដើម្បីធ្វើការវាយប្រហារទៅលើទូរសព្ទដៃជនរងគ្រោះដើម្បីលួចទិន្នន័យ គណនីបណ្តាញសង្គម និងប្រើប្រាស់ទូរសព្ទដៃជនរងគ្រោះក្នុងគោលបំណងផ្សេងៗ ដូចជា ប្រើប្រាស់ Mining រូបិយប័ណ្ណអេឡិចត្រូនិកជាដើម។

ក្រុមការងារសូមចែករំលែកវិធីសាស្ត្រការពារទូរសព្ទដៃដូចខាងក្រោម៖

• ប្រើប្រាស់ Power Bank៖ គួរទិញ Power Bankពីក្រុមហ៊ុនដែលគួរឲ្យទុកចិត្ត ដើម្បីងាយស្រួលដាក់តាមខ្លួនសាកថ្មទូរសព្ទរបស់លោកអ្នកនៅពេលចាំបាច់។

• ប្រើប្រាស់ខ្សែសាកថ្មទូរសព្ទផ្ទាល់ខ្លួន៖ លោកអ្នកគួរដាក់ខ្សែសាកទូរសព្ទជាប់ខ្លួន ដើម្បីប្រើប្រាស់ក្នុងករណីចាំបាច់ និងគួរចៀសវាងការប្រើប្រាស់ខ្សែសាកទូរសព្ទដែលដាក់តាមទីសាធារណៈ។

• ធ្វើបច្ចុប្បន្នភាពទូរសព្ទ៖ ការធ្វើបច្ចុប្បន្នភាពទូរសព្ទឲ្យបានទៀងទាត់ គឺដើម្បីការពារទូរសព្ទរបស់លោកអ្នកពីការវាយប្រហារដោយក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យា

• ត្រួតពិនិត្យ និងតាមដានទូរសព្ទ៖ ករណីលោកអ្នកបានប្រើប្រាស់ខ្សែសាកទូរសព្ទនៅតាមទីសាធារណៈ ដូច្នោះលោកអ្នកគួរតាមដាន និងត្រួតពិនិត្យទូរសព្ទរបស់លោកអ្នកជាប្រចាំ ក្នុងករណីសង្ស័យទូរសព្ទត្រូវបានវាយប្រហារ សូមចុចបិតទូរសព្ទ បន្ទាប់មកប្រឹក្សាជាមួយអ្នកជំនាញដើម្បីស្វែងរកដំណោះស្រាយ។

ប្រភព៖
https://www.facebook.com/DTM.MOI/posts/pfbid0nJTZkJgNeXvkJ5ouswJQg6fVRUZDuhrDZQ92CpEkAzwp9G5uppTWwgrnBjxodxsrl

Show More
Apsara Media Services (AMS)

Secudemy Team

វេបសាយ Security Academy (SecuDemy.com) ត្រូវបានបង្កើតឡើងដំបូងនៅក្នុងខែមករា ឆ្នាំ២០១៣ គឺជាវេបសាយទីមួយឈានមុខគេផ្នែកព័ត៌មាន សន្តិសុខ ក្នុងគោលបំណងជម្រុញការយល់ដឹងអំពីសន្តិសុខព័ត៌មានទៅកាន់រាល់អ្នកប្រើប្រាស់អិុនធឺណិតទាំងអស់នៅកម្ពុជា។ បេសកកម្មរបស់វេបសាយ គឺដើម្បីធ្វើ ឲ្យអិុនធឺណិតកាន់តែមានសុវត្ថិភាព កាន់តែមានការយល់ដឹង និងកាន់តែទំនុកចិត្ត សម្រាប់យើងទាំងអស់គ្នានៅកម្ពុជា។

Related Articles

Check Also
Close
Back to top button