Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.
  • General

    ក្រុមហ៊ុនបច្ចេកវិទ្យា Apple សារភាពថាពិតជាបានស្កេនទៅលើរូបភាព ជាច្រើនរបស់អ្នកប្រើប្រាស់

    ក្រុមហ៊ុនបច្ចេកវិទ្យា Apple បញ្ជាក់ថាខ្លួនពិតជាបានស្កេនរូបភាពអ្នកប្រើប្រាស់ក្នុងកិច្ចប្រឹងប្រែងដើម្បីរកភស្តុតាងនៃការរំលោភបំពានលើកុមារ ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យានេះបង្ហាញតិចតួចប៉ុណ្ណោះអំពីរបៀបនៃការដំណើរការទៅលើការស្កេននោះ វាក៏ធ្វើឱ្យមានការព្រួយបារម្ភអំពីឯកជនភាពនៃទិន្នន័យ និងអាចឈានដល់ការរំលោភបំពានទៅលើក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនថែមទៀត។ នៅពេលដែលវាមិនច្បាស់នោះទេនៅពេលរូបភាពស្កេនចាប់ផ្តើមនោះ ប្រធានផ្នែកឯកជនភាពរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Apple គឺលោកស្រី Jane Horvath បញ្ជាក់នៅក្នុងព្រឹត្តិការណ៍មួយនៅ Las Vegas នៅសប្តាហ៍នេះថា ឥឡូវនេះក្រុមហ៊ុនបច្ចេកវិទ្យានេះកំពុងប្រើប្រាស់បច្ចេកវិទ្យាមួយចំនួនដើម្បីជួយពិនិត្យមើលឯកសាររំលោភបំពានផ្លូវភេទកុមារ។ កាលពីដំបូងឡើយ ក្រុមហ៊ុនបច្ចេកវិទ្យា Apple ស្នើថាខ្លួនប្រហែលជាអាចត្រួតពិនិត្យរូបភាពជាច្រើនសម្រាប់ការរំលោភបំពានទាំងនេះកាលពីឆ្នាំមុន ហើយមានតែនៅសប្តាហ៍នេះទេ ដែលក្រុមហ៊ុនបន្ថែមការសារអំណៈអំណាងមួយទៅកាន់វេបសាយរបស់ខ្លួនដោយទទួលស្គាល់ការអនុវត្តនេះមែន ប៉ុន្តែការលើកឡើងរបស់លោកស្រី Horvath កើតឡើងជាការបញ្ជាក់ដំបូងប៉ុណ្ណោះ ដែលក្រុមហ៊ុនចាប់ផ្តើមដំណើរការជាមួយការស្កេននេះ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សធំៗជាច្រើនទៀតរួមមានក្រុមហ៊ុន​Facebook, Twitter និង Google ក៏ដាក់ពង្រាយទៅលើ Tool សម្រាប់ធ្វើការស្កេនរូបភាពដែលត្រូវគេស្គាល់ថាជា PhotoDNA ដែលធ្វើការឆែកទៅលើមូលដ្ឋាន Database មួយសម្រាប់ស្វែងរកនូវរូបភាពដែលត្រូវគេបំពាននោះ។ វានៅមិនទាន់គេដឹងថា សម្រាប់ Tool នៃការស្កេនរបស់ក្រុមហ៊ុន Apple នឹងប្រើប្រាស់នូវបច្ចេកវិទ្យាដូចគ្នាឬយ៉ាងណានោះ។ ការផ្លាស់ប្តូរនេះធ្វើឱ្យមានការរិះគន់ជាច្រើន…

    Read More »
  • General

    ហេគឃ័រឥណ្ឌូនេស៊ី ៣ រូបត្រូវបានចាប់ខ្លួនដោយប៉ូលីស ​Interpol

    ប៉ូលិសឥណ្ឌូនេស៊ី សហការណ៍ជាមួយនឹងប៉ូលីស Interpol បានធ្វើសន្និសីទកាសែតរួមគ្នាមួយ នៅពេលថ្មីៗនេះ ស្តីពីការចាប់ខ្លួនពួកហេគឃ័រជនជាតិឥណ្ឌូណេស៊ីចំនួន ៣នាក់ ដែលបានហេគចូលទៅកាន់វេបសាយអន្តរជាតិ (ពាណិ្ជជកម្មអេឡិចត្រូនិច – e-Commerce) ជាច្រើន ហើយលួចយកនូវព័ត៌មាន payment cards របស់អ្នកទិញទំនិញជាច្រើន។ ប្រតិបត្តិការនេះ ត្រូវគេដាក់ឈ្មោះថា “Operation Night…

    Read More »
  • General

    ទទួលទូរស័ព្ទពីប្រទេស Samoa ហើយមានការបារម្ភពីការបាត់បង់សាច់ប្រាក់?

    កាលពីពេលថ្មីៗណេះ មានការរីករាលដាល ឬការចែករំលែកព័ត៌មានតៗគ្នា អំពីការហៅលេខទូរស័ព្ទពីប្រទេសសាម័រ (Samoa) និងមានការព្រួយបារម្ភពីការបាត់បង់សាច់ប្រាក់។ បើសិនជាអ្នកទទួលបានការទូរស័ព្ទពីប្រទេស Samoa ដែលមានក្បាលលេខ +685 នោះអ្នកមិនចាំបាច់ធ្វើការទូរសព័្ទត្រលប់ទៅវិញទេ។ បើសិនជាលេខនោះនៅតែទូរសព័្ទចូលមកដដៃលទៀត សូមធ្វើការប្លុក ​(block) លេខនោះចោលតែម្តងទៅ។ និយ័តករទូរគមនាគមន៍កម្ពុជាបានបកស្រាយអំពីបញ្ហានេះ ដូចខាងក្រោម៖ កាលពីប៉ុន្មានឆ្នាំមុននេះ គឺមានកើតឡើងករណីនេះម្តងរួចមកហើយដែរ តាមរយៈព័ត៌មានខាងក្រោម៖

    Read More »
  • General

    តើ CISOs នៅក្នុងតំបន់អាស៊ានត្រៀមខ្លួនរួចរាល់ហើយឬនៅសម្រាប់ការ វាយប្រហារតាមអុីនធឺណិតរបស់ប្រទេសអុីរ៉ង់

    Cover Image: Aïda Amer/Axios ស្ថាប័នជាច្រើននៅទ្វីបអាស៊ី ក៏ដូចជានៅសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោក កំពុងត្រៀមខ្លួនសម្រាប់លទ្ធភាពនៃការវាយប្រហារតាមអុីនធឺណិត (cyberattack) ដែលជាប់ទាក់ទងនឹងប្រទេសអុីរ៉ង់ បន្ទាប់ពីមានការសម្លាប់ឧត្តមសេនីយ៍អុីរ៉ង់លោក Qasem Soleimani នាពេលថ្មីៗនេះ។ ឧទាហរណ៍ CISO នៃក្រុមហ៊ុនធំមួយដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ីដែលសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា សមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុននេះ បានបើកការប្រជុំដើម្បីស្តាប់អំពីវិធានការពង្រឹងសន្តិសុខជាច្រើន។ CISO និយាយថា “យើងយល់ថា ប្រទេសអុីរ៉ង់មានសមត្ថភាពវាយប្រហារតាមអុីនធឺណិតស្រដៀងគ្នានឹងប្រទេសចិន រុស្ស៊ី និងសហរដ្ឋអាមេរិក។…

    Read More »
  • General

    វិធីសាស្ត្រក្នុងការហេគចូលទៅក្នុង ​Microsoft Crypto Bug ត្រូវបានបញ្ចេញ

    Source Cover Image: encryption-cryptography តាមប្រភពព័ត៌មានពី ZDnet បានឱ្យដឹងថា ពេលថ្មីៗនេះ​ អ្នកស្រាវជ្រាវសន្តិសុខអុិនធឺណិត បានចេញផ្សាយនូវវិធីសាស្ត្រ (proof-of-concept) ដែលបង្ហាញអំពីការវាយលុកទៅលើចំនុចខ្សោយនៅលើប្រព័ន្ធប្រតិបត្តិការ Windows​ ហើយដែលពេលថ្មីៗនេះ ត្រូវបានជួសជុលរួចទៅហើយដោយក្រុមហ៊ុនម៉ៃក្រូសូហ្វ។ គួរបញ្ជាក់ថា ចំនុចខ្សោយនេះត្រូវរាយការណ៍ទៅកាន់ក្រុមហ៊ុន Microsoft តាមរយៈទីភ្នាក់ងារសន្តិសុខជាតិអាមេរិក (NSA) ។ សម្រាប់កំហុស (Bug) នេះ ដែលត្រូវគេហៅថាជា CurveBall គឺមានការប៉ះពាល់ទៅដល់ CryptoAPI (Crypt32.dll) ដែលជាផ្នែកមួយសម្រាប់ធ្វើការគ្រប់គ្រងទៅលើប្រតិបត្តិការ cryptographic operations នៅក្នុងប្រព័ន្ធប្រតិបត្តិការ Windows…

    Read More »
  • General

    កម្មវិធីមេរោគ Android Apps ដ៏មានគ្រោះថ្នាក់ចំនួន ១៧ ត្រូវរកឃើញនៅលើ Play Store

    តាមប្រពភពព័ត៌មានពី BitDefender បានឱ្យដឹងថា ក្រុមអ្នកស្រាវជ្រាវរកឃើញនូវកម្មវិធី Android apps ដ៏មានគ្រោះថ្នាក់ចំនួន ១៧ កម្មវិធីនៅលើ Google play store ដែលឆ្លងទៅលើឧបករណ៍ Android ជិតដល់ចំនួន  550,000 គ្រឿងនៅទូទាំងពិភពលោក។ អ្នកអភិវឌ្ឍន៍កម្មវិធី Apps ដ៏មានគ្រោះថ្នាក់ទាំងនេះ បានបន្ថែមនូវមុខងារជាច្រើនដើម្បីធ្វើការលាក់នូវវត្តមានរបស់ពួកគេនៅលើឧបករណ៍របស់អ្នកប្រើប្រាស់ និងបង្ហាញនូវការផ្សាយពាណិជ្ជកម្មជានិច្ចនៅពេលដែលកម្មវិធី app នេះធ្វើការតម្លើងនៅលើឧបករណ៍ Android របស់ជនរងគ្រោះនោះ។ សម្រាប់កម្មវិធីដែលមានការផ្សាយពាណិជ្ជកម្មនេះ (adware programs) មានទំនោរក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មជាច្រើន ដែលអ្នកមិនចង់ឃើញនៅលើស្មាតហ្វូន និងកុំព្យូទ័ររបស់អ្នក។  Adware នេះគឺជាទំនោរនៃការគំរាមកំហែងនៅក្នុងឆ្នាំ…

    Read More »
  • General

    ក្រុមហ៊ុន Microsoft ព្រមានថា ប្រព័ន្ធរាប់សិបលានអាចនឹងមានគ្រោះថ្នាក់

    ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft បានធ្វើការព្រមានដល់អ្នកប្រើប្រាស់រាប់សិបលាននាក់ថាអាចប្រឈមនឹងហានិភ័យនាដោយសារតែមិនធ្វើបច្ចុប្បន្នភាពទៅកាន់ប្រព័ន្ធប្រតិបត្តិការ Windows 10 ។ នេះជាអ្វីដែលអ្នកប្រើប្រាស់កុំព្យូទ័រ Windows PC គ្រប់រូបត្រូវដឹង ដើម្បីរក្សាខ្លួនឯងនិងទិន្នន័យរបស់ពួកគេឲ្យមានសុវត្ថិភាព។ ក្រុមហ៊ុន Microsoft បានអនុវត្តការផ្លាស់ប្តូរដ៏ធំបំផុតមួយរបស់ខ្លួនដែលមិនធ្លាប់មាននាពេលថ្មីៗនេះ ហើយវាអាចធ្វើឱ្យអ្នកប្រើប្រាស់រាប់សិបលាននាក់ប្រឈមនឹងហានិភ័យខ្ពស់ ដែលបណ្តាលមកពីកំហុសកុំព្យូទ័រ (computer bugs), មេរោគ (viruses) និងការវាយប្រហារតាមអ៊ិនធឺណិត (cyber attack)។ ចាប់ពីថ្ងៃអង្គារថ្មីៗនេះតទៅ រាល់ការទ្រទ្រង់សម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows 7…

    Read More »
  • General

    Windows 10: NSA បង្ហាញអំពីកំហុសដ៏មានគ្រោះថ្នាក់នៅក្នុងកូដរបស់ក្រុមហ៊ុន Microsoft

    តាមព័ត៌មានពីវេបសាយ ​BBC បានឱ្យដឹងថា ភ្នាក់ងារសន្តិសុខជាតិអាមេរិក (NSA) រកឃើញកំហុសដ៏ធំមួយនៅក្នុងប្រព័ន្ធប្រតិបត្តិការវីនដូ ១០ ដែលអាចត្រូវប្រើប្រាស់ដោយពួកហេគឃ័រដើម្បីបង្កើតកម្មវិធីមេរោគ (malicious software) ដែលមើលទៅមានលក្ខណៈត្រឹមត្រូវស្របច្បាប់។ ក្រុមហ៊ុន Microsoft ក៏ចេញផ្សាយនូវ patch (ដើម្បីជួសជុលទៅលើកំហុសឆ្គងនោះ) ហើយបាននិយាយថា ខ្លួនមិនបានរកឃើញនូវភស្តុតាងណាមួយនៃការវាយលុកដោយសារហេគឃ័រនោះទេ។ ចំនុចខ្សោយខាងលើនេះត្រូវបានបង្ហាញដោយ ​NSA នៅពេលធ្វើសន្និសីទការសែត។ វាមិនច្បាស់ទេថាតើចំនុចខ្សោយទាំងនោះមានរយៈពេលប៉ុន្មានហើយនោះទេ មុនពេលជូនដំណឹងអំពីបញ្ហានេះទៅកាន់ក្រុមហ៊ុន Microsoft នោះ។ លោក Brian Krebs អ្នកជំនាញខាងសន្តិសុខដែលធ្វើការរាយការណ៍ដំបូងអំពីការបញ្ចេញព័ត៌មាននេះ…

    Read More »
  • General

    មេរោគ Android malware ថ្មីនៅលើ Play Store អាចធ្វើការបិទទៅលើមុខងារ Play Protect

    មេរោគ (malware) នេះបិទមុខងារយន្តការសុវត្ថិភាពតែមួយគត់របស់ Google ដែលយើងស្គាល់ថា Play Protect ដើម្បីប្រឆាំងនឹងកម្មវិធី (apps) ដែលមានមេរោគនៅលើ Play Store ។ ខណៈពេលដែលប្រព័ន្ធប្រតិបត្តិការ Android និង iOS កំពុងតែដណ្តើមគ្នានៅក្នុងសង្គ្រាមមួយ ដើម្បីទាញយកគុណសម្បត្តិថាមួយណាល្អជាងមួយណានោះ វាមានចំនុចមួយដែលប្រព័ន្ធប្រតិបត្តិការ iOS កំពុងដើរនាំមុខឆ្ងាយ។ នេះគឺសំដៅទៅលើសុវត្ថិភាពជាមួយនឹងមេរោគចុងក្រោយបំផុតដែលត្រូវបានរកឃើញដោយ Kaspersky Lab ក្នុងចំណោមកម្មវិធីនៅលើ Play Store ។ មេរោគនេះត្រូវគេដាក់ឈ្មោះថា“ Trojan-Dropper.AndroidOS.Shopper.a” ដែលត្រូវបានទាញយកដោយអ្នកប្រើប្រាស់ជាច្រើន ជាមួយរូបតំណាងប្រព័ន្ធ និងឈ្មោះស្រដៀងនឹងកម្មវិធី Android ស្របច្បាប់ផងដែរ។ នៅពេលដែលឆ្លងចូល វាចាប់ផ្តើមប្រមូលព័ត៌មានសំខាន់ៗ និងព័ត៌មានជាច្រើនទៀតរបស់ជនរងគ្រោះរួមទាំងលេខ IMEI លេខ IMSI ប្រភេទបណ្តាញ…

    Read More »
  • General

    ចំនុចចាប់ផ្តើមនៃការបញ្ចប់នូវយុគ្គសម័យអ៊ិនធឺណិតបើកចំហរ

    នាពេលមួយក្នុងទសវត្សរ៍នេះ រដ្ឋាភិបាលចិនដោយមានការគាំទ្រពីប្រទេសរុស្ស៊ី និងរបបផ្តាច់ការដទៃទៀតនឹងឆ្ពោះទៅមុខជាមួយនឹងផែនការបង្កើតប្រព័ន្ធ root system ដាច់ដោយឡែកមួយសម្រាប់ចំណែកអុិនធឺណិតរបស់ពួកគេ។ នៅពេលការបំបែកកើតឡើង យើងនឹងសម្គាល់វាជាចុងបញ្ចប់នៃយុគសម័យអុិនធឺណិតពិភពលោក។ ការឈ្លោះប្រកែកជាយូរមកហើយពាក់ព័ន្ធទៅនឹងការគ្រប់គ្រងទៅលើ root system ដែលជា top-level system ក្នុងការស្គាល់នូវ web address ត្រូវបានជជែកដេញដោលយ៉ាងក្តៅគគុកនៅក្នុងរង្វង់អភិបាលកិច្ចអុិនធឺណិត។ រដ្ឋបាលអូបាម៉ា បានឆ្ពោះទៅមុខជាមួយនឹងផែនការជាប់គាំងជាយូរមកហើយដើម្បីចាត់ចែងផ្តាច់គ្រប់គ្រង…

    Read More »
  • General

    ហេគចូលគណនី TikTok ដោយគ្រាន់តែ SMS ប៉ុណ្ណោះ

    Cover Image: Chesnot/Getty Images កម្មវិធីទូរស័ព្ទដែលយើងស្គាល់ “TikTok” ហើយដែលជាកម្មវិធីពេញនិយមដោនឡូតបំផុតទី៣ក្នុងឆ្នាំ២០១៩ មាននូវចំនុចខ្សោយដ៏គ្រោះថ្នាក់ ដែលអាចឱ្យអ្នកវាយប្រហារធ្វើការហេគចូលទៅកាន់គណនី TikTok ណាមួយដោយគ្រាន់តែស្គាល់លេខទូរស័ព្ទរបស់អ្នកប៉ុណ្ណោះ។ អ្នកស្រាវជ្រាវមកពី CheckPoint បានបង្ហាញប្រាប់ឱ្យដឹងថា មាននូវចំនុចខ្សោយមួយចំនួនដែលអាចឱ្យមានការដំណើរការកូដពីចំងាយ ហើយដំណើរការសកម្មភាពផ្សេងៗជំនួសឱ្យជនរងគ្រោះ (ដោយជនរងគ្រោះមិនដឹងខ្លួននោះទេ)។ ចំនុចខ្សោយទាំងនោះរួមមានដូចជា SMS link…

    Read More »
  • General

    តើអ្វីទៅដែលហៅថា Critical Information Infrastructure (CII)?

    តើអ្វីទៅដែលហៅថា “ហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ” ដែលភាសាអង់គ្លេសប្រើប្រាស់នៅក្នុងតំបន់អាស៊ានហៅថា Critical Information Infrastructure (CII)?  #ទិដ្ឋភាពទូទៅ ១. CII នៅក្នុងន័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន គឺសំដៅទៅលើវិស័យសំខាន់ៗទាំងឡាយណា ដែលដំណើការដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដែលមានដូចជាបណ្តាញទូរគមនាគមន៍ (Telecommunications) ចរន្តអគ្គិសនី (Electricity) ប្រព័ន្ធគ្រប់គ្រងអាកាសចរណ៍…

    Read More »
  • General

    កំហុសឆ្គងក្នុងហ្វេសប៊ុក បើកកាំេម៉រាដោយស្វ័យប្រវត្តិដោយអ្នកមិនដឹងខ្លូននៅ ​background

    Cover Photo: Thenextweb មានមនុស្សមួយចំនួនបានធ្វើការតវ៉ាថា កាំមេរ៉ាស្មាតហ្វូនរបស់ពួកគេបានបើកនៅពេល ដែលពួកគេកំពុងបើកកម្មវិធី Facebook – នេះបើតាមព័ត៌មានពីវេបសាយ CNET។ នៅពេលដែលអ្នកកំពុងធ្វើការចុចចុះចុចឡើង (scroll) នៅក្នុងកម្មវិធីហ្វេសប៊ុក កម្មវិធីនេះអាចនឹងកំពុងប្រើប្រាស់កាំមេរ៉ា ​(camera) របស់អ្នក នេះគឺជាក្តីបារម្ភដែលអ្នកប្រើប្រាស់បានរកឃើញ។ បុគ្គលជាច្រើនបានរកឃើញបញ្ហានេះ ហើយបានរាយការណ៍ថា កាំមេរ៉ា…

    Read More »
  • General

    ក្រុមហ៊ុនហ្វេសប៊ុកប្តឹង NSO Group ដែលបានហេគទៅលើអ្នកប្រើប្រាស់ WhatsApp

    នេះគឺជាលើកទី១ហើយ ដែលក្រុមហ៊ុនផ្តល់សេវាសារខ្លីៗបានប្តឹងប្រឆាំងទៅនឹងក្រុមហ៊ុនឯកជន ដែលបានវាយប្រហារទៅលើអតិថិជនរបស់ខ្លួន។ ក្រុមហ៊ុនហ្វេសប៊ុកបានប្តឹងប្រឆាំងទៅក្រុមហ៊ុនអុីស្រាអ៊ែលមានឈ្មោះថា ​NSO Group កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ដោយធ្វើការចោទប្រកាន់ក្រុមហ៊ុនថាបានចូលរួមយ៉ាងសកម្មក្នុងការហេគ ឬវាយប្រហារទៅលើអ្នកប្រើប្រាស់របស់ខ្លួន នៅក្នុងកម្មវិធី WhatsApp របស់ខ្លួន។ គួររំលឹកដែរថា កាលពីដើមឆ្នាំកន្លងទៅនេះ ក្រុមហ៊ុនហ្វេសប៊ុកបានរកឃើញថា កម្មវិធី WhatsApp មាននូវចំណុចខ្សោយ ឬភាពងាយរងគ្រោះធ្ងន់ធ្ងរបំផុតមួយ (CVE-2019-3568)…

    Read More »
  • General

    តើអ្វីទៅជា ​Dark Web? [វិដេអូ]

    មានស្រទាប់ជាច្រើននៃអ៊ិនធឺណិតដែលយើងមិនអាចរកឃើញដោយប្រើប្រាស់នូវ search engine ធម្មតាបានឡើយ។ ខាងងក្រោមនេះគឺជាវិដេអូ របស់ BBC ធ្វើការពន្យល់អំពី dark web ហើយតើវាត្រូវបានប្រើប្រាស់សម្រាប់ធ្វើអ្វី?

    Read More »
Back to top button