ISAC Cambodia (InfoSec)
GeneralSecurity News

ក្រុមហ៊ុន Microsoft ព្រមានថា ប្រព័ន្ធរាប់សិបលានអាចនឹងមានគ្រោះថ្នាក់

ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft បានធ្វើការព្រមានដល់អ្នកប្រើប្រាស់រាប់សិបលាននាក់ថាអាចប្រឈមនឹងហានិភ័យនាដោយសារតែមិនធ្វើបច្ចុប្បន្នភាពទៅកាន់ប្រព័ន្ធប្រតិបត្តិការ Windows 10 ។ នេះជាអ្វីដែលអ្នកប្រើប្រាស់កុំព្យូទ័រ Windows PC គ្រប់រូបត្រូវដឹង ដើម្បីរក្សាខ្លួនឯងនិងទិន្នន័យរបស់ពួកគេឲ្យមានសុវត្ថិភាព។

ក្រុមហ៊ុន Microsoft បានអនុវត្តការផ្លាស់ប្តូរដ៏ធំបំផុតមួយរបស់ខ្លួនដែលមិនធ្លាប់មាននាពេលថ្មីៗនេះ ហើយវាអាចធ្វើឱ្យអ្នកប្រើប្រាស់រាប់សិបលាននាក់ប្រឈមនឹងហានិភ័យខ្ពស់ ដែលបណ្តាលមកពីកំហុសកុំព្យូទ័រ (computer bugs), មេរោគ (viruses) និងការវាយប្រហារតាមអ៊ិនធឺណិត (cyber attack)។ ចាប់ពីថ្ងៃអង្គារថ្មីៗនេះតទៅ រាល់ការទ្រទ្រង់សម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows 7 នឹងត្រូវបិទ មានន័យថាគ្មានការអាប់ដេត ឬជួសជុលទៅលើបញ្ហាសន្តិសុខ ឬសុវត្ថិភាពណាមួយនឹងត្រូវធ្វើឡើងចំពោះប្រព័ន្ធប្រតិបត្តិការ Windows 7 តទៅទៀតឡើយ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើេវបសាយរបស់ខ្លួននោះ ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft បាននិយាយថា “ប្រសិនបើកុំព្យូទ័ររបស់អ្នកកំពុងដំណើរការប្រព័ន្ធប្រតិបត្តិការ Windows 7 នោះវានឹងលែងទទួលបានការធ្វើបច្ចុប្បន្នភាពសន្តិសុខទៀតហើយ ដូច្នេះវាសំខាន់ណាស់ដែលអ្នកត្រូវតំឡើងប្រព័ន្ធប្រតិបត្តិការខ្ពស់ជាងនេះ ដូចជា Windows 10 ដែលអាចផ្តល់នូវអ្វីដែលថ្មីបំផុតសម្រាប់ការធ្វើបច្ចុប្បន្នភាពសន្តិសុខនេះ ដើម្បីជួយអ្នក និងទិន្នន័យរបស់អ្នកឲ្យមានសន្តិសុខ និងសុវត្ថិភាពជាងមុន។

“ប្រសិនបើអ្នកបន្តប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ  Windows 7  បន្ទាប់ពីការទ្រទ្រង់ (support) នេះបានបញ្ចប់នោះ កុំព្យូទ័ររបស់អ្នកនឹងនៅតែដំណើរការដដែល ប៉ុន្តែវានឹងងាយរងគ្រោះពីហានិភ័យសន្តិសុខ និងវីរុស។ កុំព្យូទ័ររបស់អ្នកនឹងបន្តដំណើរការ ប៉ុន្តែអ្នកនឹងលែងទទួលបានការធ្វើបច្ចុប្បន្នភាពកម្មវិធី និង បច្ចុប្បន្នភាពសន្តិសុខ និងសុវត្ថិភាពទៀតហើយពីក្រុមហ៊ុន Microsoft នោះ។ “

ស្ថិតិថ្មីៗនេះបង្ហាញថាប្រហែល ២៦ភាគរយនៃកុំព្យូទ័រលើតុ និងកុំព្យូទ័រយួរដៃទាំងអស់ នៅតែកំពុងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows 7 ដែលមានន័យថាមនុស្សប្រើប្រាស់រាប់លាននាក់កំពុងប្រឈមនឹងហានិភ័យធ្ងន់ធ្ងរនៃការវាយប្រហារនេះ។

ដូច្នេះតើអ្នកគួរធ្វើអ្វីប្រសិនបើអ្នកនៅតែកំពុងប្រើប្រាស់ Windows 7?

អ្នកត្រូវតែធ្វើការតំឡើងទៅកាន់ប្រព័ន្ធប្រតិបត្តិការ Windows 10។ ក្រុមហ៊ុន Microsoft បានបញ្ជាក់ថា “ការផ្តល់ជូនការតំឡើងឥតគិតថ្លៃទៅលើប្រព័ន្ធប្រតិបត្តិការ Windows 10 បញ្ចប់នៅថ្ងៃទី ២៩ ខែកក្កដាឆ្នាំ ២០១៦ មកម្លេះ ហេតុដូច្នេះដើម្បីទទួលបាននូវប្រព័ន្ធប្រតិបត្តិការ Windows 10 នោះ អ្នកត្រូវទិញម៉ាស៊ីនថ្មី ឬប្រសិនបើអ្នកមានកុំព្យូទ័រ សូមទិញកម្មវិធីសូហ្វវែរជំនាន់ថ្មី។”

ក្រុមហ៊ុន Redmond ក៏និយាយផងដែរថាកុំព្យូទ័រចាស់ៗជាច្រើនអាចនឹងមានការលំបាក នៅពេលដែលតំឡើង Windows 10 ហើយអ្នកប្រើប្រាស់មួយចំនួនអាចនឹងទិញម៉ាស៊ីនថ្មី ដែលមានភាពប្រសើរជាងមុន។

ប្រសិនបើអ្នកនៅតែប្រើប្រាស់នូវ  Windows 7 ដំបូន្មាននេះគឺច្បាស់លាស់ហើយ អ្នកត្រូវធ្វើការប្តូរទៅកាន់ប្រ័ព័ន្ធប្រតិបត្តិការ Windows 10 ដើម្បីរក្សាម៉ាស៊ីនរបស់អ្នកឱ្យរួចផុតពីបញ្ហាសុវត្ថិភាព និងការឆ្លងមេរោគ៕

Show More

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button