ISAC Cambodia (InfoSec)
GeneralSecurity News

Thailand government listens in on entire country’s 33 million Line users

រដ្ឋាភិបាលថៃធ្វើការចាប់យកនិងត្រួតពិនិត្យទៅលើអ្នកប្រើប្រាស់ LINE 33លាននាក់ក្នុងប្រទេសខ្លួន

រដ្ឋមន្ត្រីក្រសួង ICT ថៃ ឯកឧត្តម Pornchai Rujiprapa កាលពីម្សិលមិញនេះ បានមានប្រសាសន៍នៅក្នុងសន្និសិទ្ធិសារព័ត៌មានថា ភ្នាក់ងារមានសមត្ថកិច្ចថៃ “អាចធ្វើការត្រួតពិនិត្យរាល់ស្ទើរតែទាំងអស់ នូវសារប្រមាណជា ៤០លានដែលផ្ញើរដោយមនុស្សទាំងអស់នៅក្នុងប្រទេសថៃក្នុង ១ថ្ងៃ” – នេះបើតាមការសែត The Nation របស់ថៃបានសរសេរ។

រដ្ឋមន្ត្រីបានបន្តទៀតថា ប្រជាជនខ្លួនអាចដាក់ពាក្យបណ្តឹងផ្សេងៗជាមួយប៉ូលីស បើសិនជាបានទទួលនូវសារដែល មានលក្ខណៈរំលោភបំពានលើស្ថាប័នព្រះមហាក្សត្រ និងគំរាមគំហែងទៅដល់សន្តិសុខជាតិ។

ប៉ុន្តែ LINE បានធ្វើការបដិសេធន៍ទាំងស្រុងនូវអ្វីដែលបានអៈអាងដោយរដ្ឋមន្ត្រី៖ អ្វីដែលមានលើកឡើងដោយរដ្ឋាភិបាលថៃនោះគឺវាមិនពិតប្រាកដឡើយ។ តាមលក្ខណៈបច្ចេកទេសគឺមានមិនអាចទៅរួចឡើយ ក្នុងការឃ្លាំមើលនូវកិច្ចសន្ទនា (សារ) ឆ្លើយឆ្លងដោយភាគីទីបី។ ឯកជនភាពគឺជាអាទិភាពទីមួយរបស់យើង។ យើងមិនអនុញ្ញាតឲ្យមានអ្នកទី៣ ធ្វើការឃ្លាំមើលឡើយដោយសារតែគោលនយោបាយសាកលរបស់យើង។ ​LINE នឹងធ្វើការប្រគល់នូវព័ត៌មានអ្នកប្រើប្រាស់ទៅឲ្យ ភ្នាក់ងារមានសមត្ថកិច្ចបរទេស (មិនមែនជប៉ុន) បើសិនជាទទួលបានដីការតាមរយៈប៉ូលីសជប៉ុន។ ប្រទេសថៃមានអ្នកប្រើប្រាស់ LINE ប្រមាណជា ៣៣លាននាក់ ក្នុងចំណោមប្រជាជន ៦៧លាននាក់។

ការលេចចេញនូវពាក្យដំបូងនៃការឃ្លាំមើលនេះពីភ្នាក់ងារប៉ូលីសថៃ គឺក្នុងខែសីហា ឆ្នាំ២០១៣ ប៉ុន្តែត្រូវបាននាយករដ្ឋមន្ត្រីថៃនិយាយថា រាល់ករណីឃ្លាំមើលទាំងអស់ គឺត្រូវបានធ្វើឡើងក្នុងករណីដោយឡែកប៉ុណ្ណោះ។ បណ្តាញសង្គមផ្សេងទៀតដូចជា Facebook, WhatsApp, Twitter, etc.. មិនអាចត្រូវបាន ឃ្លាំមើលបានទេ ដោយសារតែមិនមានការអនុញ្ញាតឲ្យធ្វើការស៊ើបអង្កេតដូចនេះ។

រដ្ឋមន្ត្រីបានបញ្ចេញនូវ LINE stickers ថ្មីៗក្នុងការជម្រុញនូវ “តម្លៃរបស់ជាតិ” នាឧិកាសនោះផងដែរ ដែលធ្វើឲ្យប្រជាជនថៃជាច្រើន មិនមានការសប្បាយចិត្តជាមួយរដ្ឋាភិបាល ដែលធ្វើការចំណាយថវិការរបស់អ្នកបង់ពន្ធ ដើម្បីធ្វើ ​LINE Stickers ទាំងនោះ ដែលចំណាយទឹកប្រាក់អស់ប្រមាណជា 7.1 million Baht (US$216,000)។

ព័ត៌មានបន្ថែម៖

http://www.nationmultimedia.com/politics/LINE-messages-being-monitored-30250439.html

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Back to top button