ISAC Cambodia (InfoSec)
EventGeneralOther EventsSecurity News

16th Defense Talk: Monthly Cybersecurity Event in Cambodia

កាលពីព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៧ នៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ជាន់ទី១១ (Emerald+) មានរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹងស្តីអំពីសន្តិសុខព័ត៌មានលើកទី១៦ក្រោមការរៀបចំរបស់ក្រុមការងារវេបសាយ ​SecuDemy.com និងសហការណ៍ឧបត្ថម្ភដោយក្រុមហ៊ុន iBel CyberSecurity ។

ជាកិច្ចចាប់ផ្តើម លោក អ៊ូ ផាន់ណារិទ្ធ (OU Phannarith) ដែលជាស្ថាបនិកគេហទំព័រ SecuDemy.com បានឲ្យដឹងថា​ នេះគឺកម្មវិធី Defense Talk គឺត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីជួយជម្រុញវិស័យសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានឲ្យទៅដល់សាធារណៈជនទាំងអស់ ដែលមានបំណងចង់ចេះចង់ដឹងអំពីវិស័យមួយនេះ។ ដោយមើលឃើញអំពីកង្វៈខាតនៃអ្នកចេះដឹង និងហើយវគ្គបណ្តុះបណ្តាលនិមួយៗពាក់ព័ន្ធនឹងសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានគឺមានតម្លៃថ្លៃ ដែលធ្វើឲ្យអ្នកដែលមានបំណងបន្តចំណេះដឹងខាងនេះមិនមានលទ្ធភាព ទើបធ្វើឲ្យលោកសម្រេចបង្កើតកម្មវិធីនេះឡើង ដែលអ្នកចូលរួមទាំងអស់មិនមានការបង់ថ្លៃអ្វីនោះទេ។​

សិក្ខាសាលានេះត្រូវបានធ្វើបទបង្ហាញដោយវាគ្មិនចំនួន០៤រូប៖

១. លោក គឺម អាន (MPT) ប្រធានបទ​ – What is Incident Response Team (CamCERT)?
២. លោក Adrian (ibel)​ ប្រធានបទ – Web Application Security: How Danger of Doing Business Online?
៣. លោក Pich Phearun (Security Researcher) ប្រធានបទ – How Safe is your IoTs Device?
៤. លោក Yorn Vichet (ibel)​ ប្រធានបទ – Why Public WiFi are Dangerous?

សូមចូលទៅកាន់កម្មវិធីមុនៗ

Show More
Apsara Media Services (AMS)

Phannarith

Mr. OU Phannarith is one of the well-known cybersecurity experts in Cambodia and the region. He is the founder of the first leading information security website (www.secudemy.com) in Cambodia. He has been invited to present in global conferences, forums, and seminars and he was awarded in Information Security Leadership Achievements (ISLA) in 2016 by (ISC)2 and in December 2012 as one of the top 10 Chief Information Security Officers (CISO) in ASEAN by the International Data Group (IDG). Mr. OU has been the Professor specializing in Cybersecurity.

Related Articles

Check Also
Close
Back to top button