73,000 unsecured security cameras in 256 countries

កាមេរ៉ាសុវត្ថិភាពចំនួនប្រមាណ 73,000 គ្រឿងនៅក្នុង 256 ប្រទេសគឺអាចធ្វើការចូលមើលបានដោយសេរី

បើតាមវិបសាយ Network World ដែលមានលោក Smith ជាអ្នករាយការណ៍បានឲ្យដឹងថា មានវិបសាយមួយបានធ្វើការ ប្រមូលផ្តុំនូវកាមេរា៉សន្តិសុខ ដែលមិនមានសុវត្ថិភាពប្រមាណ 73,000 គ្រឿងជុំវិញពិភពលោក។ វាគឺជាការបង្ហាញពីភាពសំខាន់ចាំបាច់ នៃការផ្លាស់ប្តូរនូវពាក្យសម្ងាត់ដែលភ្ជាប់មកជាមួយឧបករណ៍ (default password) នៅលើឧបករណ៍នានាដែលអាចភ្ជាប់ជាមួយនឹងអ៊ិនធឺណេត។ វាក៏ជាការងាយស្រួលផងដែរ សម្រាប់អ្នកដែលមានចេតនាមិនល្អ ធ្វើការ ឃ្លាំមើលយើងទាំងអស់គ្នា។

នៅក្នុងចំណោមកាមេរ៉ាទាំងអស់នោះ មានចាប់ពីរោងចក្រ រហួតដល់កន្លែងចតឡាន, បន្ទប់ទទួលភ្ញៀវ, ចង្ក្រានបាយ ហើយនឹងបន្ទប់ nursery room ជាច្រើន ហើយតំរាបតាមឈ្មោះប្រទេស (អាមេរិកមានច្រើនជាងគេគឺ 11,000) ។

ក្នុងពេលដែល Internet of Things – IoT (នេះគឺជាពាក្យដែលសម្រាប់សំគាល់នូវការតភ្ជាប់ឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃ ទៅកាន់អ៊ិនធឺណេត) កំពុងតែធ្វើការរីកចំរើនពីបន្ទប់មួយទៅបន្ទប់មួយទៀត ពីឧបករណ៍មួយទៅឧបករណ៍មួយទៀតនោះ បញ្ហារបៀបនេះនឹងក្លាយទៅជាបញ្ហាសាមញ្ញ។ នេះក៍ព្រោះតែ អ្នកប្រើប្រាស់ឧបករណ៍មិនបានដឹង ឬមិនខ្ចីខ្វល់នឹងការផ្លាស់ប្តូរពាក្យសម្ងាត់ដែលភ្ជាប់មកជាមួយឧបករណ៍ទាំងនោះ (default password) មានដូចជា security camera, televisions, refrigerators និង routers។ ដោយមិនធ្វើការផ្លាស់ប្តូរពាក្យសម្ងាត់ទាំងនោះ ពួកគេកំពុងតែបង្ហាញ ក្រុមគ្រួសារ និងលំនៅដ្ឋានរបស់ពួកគេ ទៅកាន់ជនមិនល្អ។

ខាងក្រោមនេះគឺជាកាមេរ៉ា ដែលពួកគេមាន សម្រាប់ប្រទេសកម្ពុជា

ព័ត៌មានបន្ថែម៖

http://blogs.mcafee.com/

Exit mobile version